Featured

សេចក្តីសុខមនុស្ស​មិន​ខ្នើត​

មានរឿងខ្លះ​យើង​មិន​អាច​យល់​បាន​ ហើយ​មាន​រឿង​ខ្លះ​យើង​ក៏​មិន​ចាំ​បាច់​ស្វែង​រក​ហេតុ​ផល​របស់​វា​ដែរ ព្រោះវា​មិន​មាន​ហេតុ​ផល​សំរាប់​ឲ្យ​យើង​​ការ​ពារ​ខ្លួ​ន​ឯង​ក្នុង​សាលក្រម​របស់​ព្រះ​ជាម្ចាស់​នៅ​ទោស​កំ​ហុស​​ទាំងអស់​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​បាន​​យាង​មក​ដើម្បី​នឹង​អត់​ទោស​ដល់​អ្នក​ណាដែល​ពិត​ជាបាន​កែ​ប្រែកំហុស​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ឳណ៎! ពេល​ខ្លះ​ក៏ចង់​ដឹង​ច្បាស់​ណាស់​ថា តើ​មនុស្ស​ដូច​ជារូប​ខ្ញុំ​នឹង​អាច​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​បាន​យូរ​ប៉ុណ្ណា​ទៀត​ទេណ៎!

តាំងពី​ម៉ោង​ ៣​ទៀប​ភ្លឺម៉្លេះ ខ្ញុំ​បាន​អង្គុយ​នៅ​មុខ​កំព្យូទ័រ​ស្វែង​រក​អ្វី​មិន​ដឹង គ្មាន​ចាប់​អី​មួយច្បាស់​លាស់​ទាល់​តែ​សោះ​។​ តាម​ពិតទៅ​ពន្លឺ​នៃ​ភ្នែក​របស់​ខ្ញុំ​ដែល​ចាំង​ តប​ទៅនឹង​ពន្លឺម៉ាស៊ីន​ដ៏តូច​ច្រលឹង​មួយ​នេះ គឺមិនមែនកំពុង​រាវ​រក​ឯកសារ​ ឬ​របស់​អ្វី​មួយ​ជា​ប្រយោជន៍​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​អារម្មណ៍មួយ​នេះ​បាន​រសាត់​អណ្តែត​ទៅ​កាន់​ទី​មួយ​ដែល​ ពោរពេញ​ដោយ​ការឈឺចាប់​ជាទី​បំផុត។ ខ្ញុំ​មាន​ញ្ញាណដឹង​ថា អារម្មណ៍​មួយ​នេះ​កំពុង​វិល​វល់​គិត​គូរ​ពីរឿង​ជាច្រើន​ពី​ម្សិល ហើយ​ក៏​កំពុង​ចែក​រំលែក​បញ្ហា​ និង​ទោសានុទោស​នេះ​ដល់​លោក​ស្អែក ដែល​កំពុង​យាង​យាស​យាត្រាមក​ដល់​​តាម​កាលនាទី​របស់​ខ្លួន​។

ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​ចាក​ចេញ​ពី​ពិភពលោក​នេះ​មួយ​អាទិត្រ​ នៅ​តែ​ព្រះ​វិហារ​ អធិស្ថាន បួងសួង​ទៅ​ព្រះ​របស់​ខ្ញុំ (ព្រះយេស៊ូវ) ពីកំហុស​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​កាល​ពី​ម្សិល។ ការពិត​ដែល​សំខាន់ជាងនេះ​ទៅ​ទៀតនោះ​គឺ ខ្ញុំ​ដឹង​ថារាល់​ពេល​ដែលខ្ញុំ​មាន​បញ្ហា​ ខ្ញុំ​តែង​តែ​គេច​វេស​ពី​បញ្ហា​ទាំងនោះ​មួយ​រយៈ មួយ​រយៈ​ដែល​ខ្ញុំ​អាច​សញ្ចឹង​នូវ​កំហុស​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​។​ មួយរយៈដែល​ខ្ញុំ​អាច​មាន​ពេល​ប្រាប់​ព្រះ​ដែល​ទ្រង់​ចាំ​តែ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​នឹង​ខ្ញុំ​នៅ​ពេល​ខ្ញុំ​អធិស្ឋាន​។ ទ្រង់​ជា​មួយ​អង្គ​ ដែល​ខ្ញុំ​មើល​មិនឃើញ​ ហើយ​ចាំ​ដោះ​ស្រាយបញ្ហា​​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​រង់​ចាំ រង់ចាំ​ដោយ​អន្ទះ​សារ។ ​ព្រះ​វិហារ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​ស្ងប់​ ព្រោះ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​​ព្យា​ណូ ដ៏​ច្រលឹង​មួយ​នៅ​កណ្តាល​ទី​ជំនុំ​ដ៏ទូលាយ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បើ​កទូលាយ​សំរាប់​ដំណោះស្រាយ​សំរាប់​បញ្ហាខ្ញុំ​ចឹង។ ខ្ញុំ​ដើរ​ទៅ​កាន់​ឧបករណ៍​តន្រ្តី​ដ៏​គួរ​ជា​ទី ត្រអាល​នឹង​ពាល់​ ជាទី​ត្រអាល​នឹង​ចាប់​លេង​មួយ​បទនេះ​ដោយ​ចិត្ត​ស្ងប់​ គ្មាន​គិត​អ្វី ទាំងអស់​ក្រៅ​ពី​សោភ័ណ្ឌ​របស់​នាង​ (ព្យាណូ) ខណៈ​ដែល​នៅ​លើ​ចុង​ព្រឹក្សា​ខាង​ក្រៅ​ព្រះ​វិហារ​ មាន​សំលេង​តូចៗ ជីបជីប ពី​របី​ក្បាល​របស់​ចាប​ពូក​ នៅ​ទៅ​វាល​ដែល​សំបូរ​ទៅ​ដោយ​សន្លឹក​ពណ៌មាស​ ពណ៏លឿង ពណ៌ដី រុះ​រាយ​ពេញ​ពាស​ពសុធា។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​មក​ក្រៅវិហារ​ឈើដ៏​ច្រលឹង​នេះ មកខាង​ក្រៅ​គយគន់​ទេស​​ភាព​នាទេសកាលដ៏​សុខ​ស្រួល​នេះ ដោយ​ពុំ​ដឹង​ខ្លួន​។ ខ្ញុំ​តែង​តែ​អង្គុយ​នៅ​ក្រោម​ដើម​ដ៏​មាន​ម្លប់​ត្រឈៃ​មួ​យ​ដើម​នៅ​ក្រោយ​វិហារនេះ​ដើម្បី​គន​នូវ​​រូបភាព​ដ៏​មិន​គួរ​ឲ្យ​ជិនណាយ​ទាំងនេះ​ ស្ទើរ​រាល់​ពេលដែល​ខ្ញុំ​មាន​បញ្ហា​។ កំពុង​តែ​ត្រេក​អរ​នូវ​វត្ថុ​ដ៏ស្រស់​ស្អាតរបស់​ធម្មជាតិ​ទាំង​នេះ​យ៉ាង​មិន​ចេះ​ជិនណាយ​នោះ កាយា​បាន​មក​ហៅ​ខ្ញុំ​ឲ្យ​ទៅផ្ទះ​វិញ​ដោយ​សំដី​ដែល​ខ្ញុំ​ស្តាប់​ជិត​ ១០ឆ្នាំមកហើយ “បង​យ៉ា​ហ្អា! តោះ​ទៅ​បាយ​ណា​បង នេះ​ថ្ងៃ​ត្រង់​ហើយ​” ថា​ហើយ​ទេវី​ក៏​រូត​ស្រូត​ដំណើរ​វាង​វាស​ទៅ​កាន់​ទី​សំណាក់​​វិញ​។ នារី​ម្នាក់​ដែល​មាន​រូប​សម្ផស្ស​មិន​សូវ​ជាគួរ​ឲ្យ​បេតី​ម្នាក់​នេះ​បាន​ឆក់​យក​ព្រលឹង​ខ្ញុំ​តាំង​ពី​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​នាង​ម៉្លេះ នាង​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ចំលែកណាស់​ នៅ​គ្រាដែល​ខ្ញុំ​បាន​ឃើញ​នាង ខ្ញុំ​ឃើញ​នាង​ពិត​ជា​ផ្តល់​នូវ​អារម្មណ៍​សុខសាន្ត​ម្យ៉ាង​យ៉ាង​ចំលែក ខ្ញុំ​ជឿ​ថា​អ្នក​នឹង​មាន​អារម្មណ៍​ដូច​ជាខ្ញុំប្រសិនបើទោះអ្នកបានឃើញ​នាង​ជាលើកដំបូង​​ដែរ ហេតុផល​នេះហើយ​ដែល​ខ្ញុំ​ប្រគល់​សេចក្តី​ស្នេហា​ដ៏​សេស​សល់​តិច​តួច​របស់​ខ្ញុំ​ឲ្យ​នាង​រក្សា។ កាយា​បាន​ប្រាប់​ខ្ញុំ​ថា នាង​ស្រលាញ់​ខ្ញុំ​ព្រោះ ខ្ញុំ​សង្ហារ! តែប៉ុណ្ណេះទេ? ហិហិ វា​ពិ​តជា​គួរ​ឲ្យ​អស់​សំណើច​មែន​ទែន​សំរាប់​ចំលើយ​បែប​នេះ​។ តែ​មិន​ជាថ្វី​ទេ ខ្ញុំ​ដឹង​ថា​នាង​បាន​ស្រលាញ់​ខ្ញុំ​ស្មោះ​ពិត​មែន​ ចាប់​តាំង​ពី​ទេសកាល​ដែល​​អគ្គី​ភ័យ​បាន​ឆក់​យក​សំរស់​ នឹង​សោភ័ណ្ឌ​យុវភាព​របស់​ខ្ញុំ​ម៉្លេះ។ នាង​បាន​ទទួល​ខ្ញុំ​ដោយ​មិន​ប្រកាន់​ ឬ មាន​ពាក្យ​ប៉ុន្តែ សំរាប់​មនុស្ស​មិន​ខ្នើត​ដូច​ជា​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​សួរ​ព្រះ​ជាម្ខាស់​ថា ហេតុ​អ្វី បាន​ជា​ឆក់​យក​យុវភាព​របស់​ខ្ញុំ​ទៅ​ដោយ​ភ្លើង​យ៉ាង​នេះ នៅ​ពេល​នេះ​ខ្ញុំ​យល់​ហើយ​ថា ទ្រង់​​មិន​ការពារខ្ញុំ�
��នៅ​ខណៈ​អគ្គី​ឆេះ​ផ្ទះ​កាល​ណោះ​ គឺ​សំរាប់​ឲ្យ​ខ្ញុំ​បាន​ទទួល​រង្វាន់​ដ័​មាន​តំលៃ​ ដូច​ជា​កាយា​ របស់​ខ្ញុំ​ម្នាក់​នេះ ទាំង​អ្នកដែល​ធ្លាប់​ថា​ស្រលាញ់​ខ្ញុំ​ទាំងប៉ុន្មាន​បាន​ចាក​ចេញ​ពី​ខ្ញុំ​ទៅ​។ នាង​មាន​កាយ​សប្បទា​ល្អ​សព្វ​បែប​យ៉ាង​ ហើយ​ក៏​មិន​អាក្រក់ពេក​ដែរ ​ជា​អ្វី ដែល​ប្រាប់​ខ្ញុំ​ថា មិន​ពិបាក​សំរាប់​កាយា​ទេ ក្នុង​ការ​រក​បុរស​គួរ​ជាទី​ស្រលាញ់​ជាងខ្ញុំ​នៅ​ពេល​នេះ។ យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​ផ្តល់​កំណើត​ដល់​បុត្រា​ពីរនាក់​ដែល​មាន​សុខភាព​ល្អ និង​កាយសប្បទាគ្រប់គ្រាន់​ សម្រាប់​ជាចំណង​ដៃអាពាហ៍ពិពាហ៍​របស់​យើង សំរាប់លំអរ​ជីវិត​ដែល​អពណ៌មួយនេះ​ ឲ្យ​មាន​ពន្លឺ​។ នេះ​ហើយ​ជាក្តី​សុខសាន្ត​របស់​ខ្ញុំ នៅ​ពេល​មាន​ធម្មជាតិ​នៅ​កំដរ មាន​ក្រុមគ្រួសារ​ដ៏កក់ក្តៅ​ មាន……មាន​គ្រប់​យ៉ាង​ ក្រោយ​ពេល​ដែល​ខ្ញុំ​បាត់បង់​គ្រប់​យ៉ាង។​ មាន​បបូរ​មាត់​ដ៏​ស្រទន់​មួយ​បាន​មក​ប៉ះ​ចំ​ថ្ពាល់​របស់​ខ្ញុំ​ ខណៈ​ខ្ញុំ​កំពុង​ឈរភ្លឹក​នៅ​ក្នុង​​សួន​ក្រោយ​វិហារ​មួយ​នេះ…

“ម៉ោង​ ៦ កន្លះ​ ហើយ​បង! ភ្ញាក់​ឡើង​! ក្រែង​ថ្ងៃនេះបង​ថា​ចង់​ទៅលេង​ ផ្ទះ​សំរាកកាយ​នៅ ក្បែរវិហារ​នោះ​មួយ​អាទិត្រ​នោះអី!” កាយា​ថើប​ខ្ញុំ​តាម​ទំលាប់ ជាមួយ​វិចារ​របស់​នាង។ ខ្ញុំ​ទើប​នឹង​ដឹង​ថា​ខ្ញុំ​សុបិន្ត​ពី ទី​ដែល​ខ្ញុំ​ប៉ងថានឹង​ទៅ​​ម៉ិញនេះសោះ។ ខ្ញុំ​បាន​ទៅ​រួ​ចហើយ​ទាំងរូបកាយ​ខ្ញុំ​នៅ ក្នុង​បន្ទប់​ធ្វើការ​របស់​ខ្ញុំ​នៅ​ឡើយ។ នេះ​បាន​ចំ​ថា​សប្បាយ​ផ្ទួន​ៗ។

និពន្ធចប់នៅ​ថ្ងៃ​ទី​ ១៦ ខែ កញ្ញា ឆ្នាំ ២០១០

ម៉ោង ៣ ទៀបភ្លឺ

Adoption Curve – ខ្មែរបកថាម៉េច?

Adoption Curve មិនដឹងថាបកជាភាសាខ្មែរថាម៉េចសមទេ! Adoption បានន័យថា ការព្រមទទួលយក និងបន្តប្រើប្រាស់អ្វីមួយ និងរួមបញ្ចូលទៅក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ Curve បានន័យថា ក្រាហ្វ គំនូសកោង ឬរបត់ឡើងចុះ។ ប្រសិនបើបូកបញ្ចូលគ្នាពាក្យពីរនេះ ខ្ញុំបកស្រាយគឺ “គំនូសតាងឥរិយាបទនៃអ្នកប្រើប្រាស់” ឬសម្រាយជាងនេះគឺ “ការប្រែប្រួល ឬឥរិយាបទរបស់អ្នកប្រើប្រាស់ក្នុងការទទួលយកនូវវត្ថុ ដំណោះស្រាយ វិធីសាស្ត្រ ឬអ្វីក៏ដោយដែលអ្នកបង្កើតទាំងឡាយបានដាក់ឲ្យគេប្រើប្រាស់ ហើយអ្នកប្រើប្រាស់ក៏បន្តប្រើប្រាស់ និងបញ្ចូលទៅក្នុងជីវិតរបស់គេ។ និយាយដោយខ្លី គឺវាឆ្លើយតបនឹងតម្រូវការបស់គេ ហើយគេនៅបន្តប្រើប្រាស់វា។ នេះជាគោលបំណងចុងក្រោយរបស់នវានុវត្តករទាំងឡាយ។ តទៅ ខ្ញុំសូមហៅ Adoption Curve នេះថា “កំណោងឥរិយាបទអ្នកប្រើប្រាស់” សិនចុះ។ ខ្ញុំសូមសរសេរការរៀបរាប់ជាភាសាអង់គ្លេសខាងក្រោមទុកជាឯកសារយោងចុះ។

តាមរយៈការស្រាវជ្រាវរបស់លោក E.M. Rogers បានបង្ហាញថាភាគរយៈនៃអ្នកបើកចិត្ត មានឥរិយាបទទទួលយកអ្វីមួយមកប្រើប្រាស់ច្រើនជាងគេគឺ អ្នកប្រើប្រាស់មុនគេភាគច្រើន (early majority) និង អ្នកប្រើប្រាស់ក្រោយគេភាគច្រើន (late majority)។ ហេតុនេះហើយ បានជានវានុវត្តករ ឬអ្នកផលិតផលិតផល ឬសេវាកម្មភាគច្រើន រៀបចំយុទ្ធសាស្ត្រទីផ្សារផ្សេងៗគ្នាទៅតាមប្រភេទគោលដៅអ្នកប្រើប្រាស់ផ្សេងៗ។ ជាទូទៅប្រភេទ នវានុវត្តករ (innovators) ចូលចិត្តសាកល្បងរបស់ជាងគេ និងមុនគេបង្អស់។ អ្នកទាំងនេះមិនមានភាគរយច្រើនទេ តែងាយធ្វើឲ្យអ្នកផលិតអាចស្វែងរកនូវមតិយោបល់ពីពួកគេមុនគេ ព្រោះគេមិនពិបាកសម្រេចក្នុងការសាកល្បងធ្វើអ្វីថ្មីឡើយ។ បន្ទាប់មកទៀតគឺ អ្នកប្រើប្រាស់មុនគេបង្អស់ ដែលមានចិត្តចង់សាកល្បងបន្ទាប់ពីឃើញលទ្ធផល និងមតិយោបល់ខ្លះពីអ្នកប្រើប្រាស់បែបនវានុវត្តករ។ សម្រាប់ អ្នកប្រើប្រាស់មុនគេភាគច្រើន ជាប្រភេទអ្នកប្រើប្រាស់ដែលទាល់តែយល់ដឹង យល់ឃើញពីអត្ថប្រយោជន៍ និងបទពិសោធន៍ខ្លះៗរបស់អ្នកប្រើប្រាស់មុនៗ ទើបពួកគាត់សម្រេចចិត្តប្រើប្រាស់។ សម្រាប់ អ្នកប្រើប្រាស់ក្រោយគេភាគច្រើន មានភាគរយស្មើនឹងអ្នកប្រើប្រាស់មុនគេភាគច្រើនដែរ តែទាល់តែមនុស្សភាគច្រើនបានប្រើប្រាស់ យល់ដឹង បានឃើញលទ្ធផលពីអ្នកប្រើប្រាស់មុនៗរួចហើយ ទើបពួកគាត់សម្រេចិត្តប្រើប្រាស់ផលិតផល សេវាកម្ម ឬរបស់ថ្មី។ រីឯអ្នកមិនងាយប្ដូរឥរិយាបទប្រើប្រាស់ ភាគច្រើន ជាមនុស្សដែលពិបាកទទួលយកនូវអ្វីថ្មី និងមានផលវិបាកច្រើនក្នុងការទទួលយក អាចមកពីកម្រិតចំណេះដឹង អាយុ ភេទ ស្ថានភាពសេដ្ឋកិច្ច។ល។

ប្រសិនបើដំណោះស្រាយដែលអ្នកលក់ទៅដល់ដៃនវានុវត្តករ និងអ្នកប្រើមុនគេបង្អស់ នោះជាជោគជ័យដំបូងបំផុត ពិសេសសម្រាប់ម្ចាស់ធុរកិច្ចថ្មី (startup) តែប្រសិនបើអ្នកចង់ពង្រីកទីផ្សារ អ្នកត្រូវស្វែងយល់ឲ្យច្បាស់ពីប្រភេទអតិថិជននីមួយមួយ តើគេជាមនុស្សប្រភេទណា អាយុប៉ុន្មាន ចំណង់ចំណូលចិត្ត កម្រិតជីវិភាព និងឥរិយាបទនៃការប្រើប្រាស់បែបណា។ តើក្រុមមនុស្សប្រភេទណាជា អ្នកប្រើប្រាស់មុនគេភាគច្រើន និងអ្នកប្រើប្រាស់ក្រោយគេភាគច្រើន ដែលអ្នកគួរឈោងចាប់ និងពង្រីកសក្ដានុពលទីផ្សារទៅឲ្យដល់?

ចង់អោយពេលវេលាឈប់ត្រឹមនេះ…

“ចង់អោយពេលវេលាឈប់ត្រឹមនេះ…” ជាឃ្លាមួយដែលខ្ញុំទើបតែបានអានពីរឿង “សន្យារក្សាមិនបាន” របស់អ្នកនិពន្ធ ឈាង សុម៉ាលីន។ នេះជារឿងប្រលោមលោកមនោសញ្ចេតនា។ អានមកដល់ត្រឹមវគ្គទី ៩ ហើយ ខ្ញុំចាប់អារម្មណ៍ជាមួយនឹងឃ្លានេះណាស់។ វាមិនមែនជាឃ្លាថ្មី ដែលខ្ញុំទើបតែបានអាននោះទេ។ ឃ្លានេះមានសឹងគ្រប់រឿងដែលខ្ញុំបានអានទៅហើយតាមបទពិសោធន៍អានរាប់លានឆ្នាំមកនេះ។

តែយ៉ាងណាក៏ដោយ ឃ្លានេះធ្វើឲ្យខ្ញុំគិតដល់ថា តើមានប៉ុន្មានដងក្នុងជីវិត ដែលការចងចាំខ្លះ ស្ថានភាពខ្លះ ដែលខ្ញុំពិតជាចង់ឲ្យពេលវេលាឈប់វិលត្រឹមហ្នឹងមែន?

កាលពីខ្ញុំនៅក្មេង ពេលវេលាសប្បាយម្ដងនោះដែលខ្ញុំពិតជាមិនបានគិតដល់ឃ្លានេះពិតមែន តែដល់ពេលធំឡើង ខ្ញុំពិតជាចង់ឲ្យពេលវេលាឈប់ត្រឹមហ្នុង គឺនៅពេលដែលម៉ាក់បានទិញសំបុត្រកុន “កូនស្ដេចដំរីស” ទោះបីវាជាលុយចុងក្រោយដែលម៉ាក់មាន ដោយសារពេលនោះខ្ញុំស្ទើរតែននៀលដីទារមើលកុនរឿងនោះទៅហើយ។ ខ្ញុំពិតជាអត្មានិយមណាស់ ហើយគ្រានោះមិនមែនជារឿងរំភើបអីនោះឡើយ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះគឺ ក្ដីស្រលាញ់ដែលម៉ាក់មានចំពោះខ្ញុំដ៏ធំធេង។ យើងក៏ត្រូវដើរមកផ្ទះវិញដោយសារម៉ាក់គ្មានសូម្បីតែលុយជិះម៉ូតូឌុបមកផ្ទះវិញ។

មានគ្រាមួយនោះ ដែលខ្ញុំបានជាប់ពានលំដាប់លេខ ៣ ក្នុងការប្រលង hackathon ក្នុងកម្មវិធីប្រកួតប្រជែងអាជីវកម្មមួយនៅឆ្នាំ ២០១៨។ ថ្ងៃដែលខ្ញុំត្រូវឡើងឆាក ដល់ម៉ោងដែលខ្ញុំត្រូវចូលបន្ទប់ទឹកសមនិយាយ ចូលនាទីដែលខ្ញុំត្រូវចាប់ផ្ដើមនិយាយទាំងញ័រម៉ាត់ទទ្រើក រហូតដល់វិនាទីដែលយើងបានទទួលលទ្ធផលដ៏មិនគួរឲ្យជឿក្នុងជីវិត គឺយើងបាន “ឈ្នះ”។ រឿងបន្តមកទៀត វាគ្រាន់តែជាសុបិនដ៏អាក្រក់ ឬមេរៀនជីវិតដ៏ល្អ… យ៉ាងណាម៉ិញ ការចងចាំនៅវិនាទីនោះ ខ្ញុំចង់ឲ្យពេលវេលាឈប់ត្រឹមហ្នឹង។

មានគ្រាមួយដែលខ្ញុំបានជួបជាមួយមនុស្សម្នាក់ដែលមកទល់ពេលនេះ គឺ ១១ឆ្នាំហើយ។ នៅខណៈដែលគេសុំខ្ញុំធ្វើជាសង្សារ តែជាខណៈដែលខ្ញុំលែងជឿលើរឿងស្នេហាបាត់ទៅហើយ។ “ខ្ញុំថា អស់ហើយត្រឹម ១ ឬ ២ អាទិត្រ ឬ ៣ ខែប៉ុណ្ណោះ អ៊ីចឹងកុំប្រាកដប្រជាពេលហ្នឹងអី!” ខ្ញុំប្រាប់គេបែបនេះ។ អ្នកណាទៅដឹងថា ១ អាទិត្រ ទៅ ១ ខែ ដល់ ១ ឆ្នាំ រួចក៏ឆ្លងដល់ ១១ ឆ្នាំ។ មានពេលវេលាខ្លះដែលខ្ញុំមានអារម្មណ៍ថា ភាពយន្តដ៏ល្បីលំដាប់ពិភពលោក កំពុងតែចាក់បញ្ចាំងនៅចំពោះភ្នែករបស់ខ្ញុំ។ គ្រាមួយដែលខ្ញុំថើបគេនៅលើម៉ូតូដែលកំពុងបើកលើផ្លូវលំដែលនៅតាមផ្លូវកំពុងក្រាលដោយផ្កាក្រហមសលឿងពាសពេញដងផ្លូវ។ វិថីស្នេហ៍ក្រាលដោយពន្លឺព្រះអាទិត្ររៀបលិចជះពន្លឺក្រហមឆ្អិនឆ្អៅមកលើបបូរមាត់យើងទាំងពីរដែលកំពុងភ្ជាប់ចំណង ទាំងមិនខ្វល់ថាជីវិតវាផុយស្រួយយ៉ាងណាដែលមកធ្វើអីឆ្កួតពេលកំពុងជិះម៉ូតូបែបហ្នឹង។ តែហ្នឹងហើយ! ហ្នឹងហើយជាវិនាទីដែលខ្ញុំពិតជាចង់បំបែកនាឡិកាសកលលោកឲ្យខូចនឹងអាលយើងទាំងពីរ អាចនៅបន្តធ្វើបែបនេះវិលជុំរាប់លានដងមិនឈប់។

សរសេរច្រើនពេកទេដឹង? ខ្ញុំចង់សរសេរច្រើនទៀត ដែលនៅក្នុងជីវិត យើងពិតជាមិនចាំបាច់ទៅច្រណែននឹងតួក្នុងកុនណាទៀតទេ ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែមានខណៈនេះ វិនាទីនោះ ដែលការចង់ចាំពិតជានៅដិតដាម ហើយកុននោះនៅតែបន្តបញ្ចាំងក្នុងខួរក្បាល បេះដូងនេះឥតឈប់។ ថ្វីបើយើងគ្មានអំណាចឥទ្ធិពលបញ្ឈប់ពេលវេលាពិតមែន តែយើងអាចមានការចងចាំដ៏រស់រវើកដែលវិលចុះវិលឡើងក្នុងខួរក្បាលគ្រប់ពេលដែលយើងត្រូវការ ដរាបណាខួរក្បាលយើងនៅដើរ បេះដូងយើងនៅលោត។

ចុះអ្នក? មានការចងចាំណាខ្លះដែលអ្នកមិនអាចភ្លេចបាន ហើយវានៅបន្តរស់រវើកក្នុងការចងចាំរបស់អ្នកបានដល់ពេលនេះ?

ជួបអ្នកចាស់

“មិននឹកស្មានថាបានជួបគេនៅទីនេះសោះ” ខ្ញុំគ្រវាសភ្នែកមួយខ្វាច់ចេញពីគេ រួចងាកមកអានទំព័របេះដូងអ្នកនិពន្ធរបស់រឿង “សន្យារក្សាមិនបាន” ហើយនឹកហួសចិត្តថាវាចៃដន្យមែនទែន។ បែកគ្នាប្រហែល ១០ឆ្នាំជាងមកហើយ គេនៅតែជាគេ ស្អាតហើយមិនមានចាស់សូម្បីតែបន្តិច។ លឺសម្លេងគេនិយាយជាមួយក្រុមការងារនៅស្តង់លក់សៀវភៅក្នុងពិព័ណ៌នៅអាគារ CJCC ក្នុងសាលា RUPP ដោយមិនបានហៅខ្ញុំដូចគ្នា។

“មែនហើយ! យើងមិនបានបែកគ្នាដោយល្អ” គិតក្នុងចិត្ត! កាលពីមុនជួបគ្នាដែរ ហើយក៏ធ្លាប់និយាយគ្នា តែក៏ដោយបង្ខំចិត្ត។ ពេលនេះខ្ញុំបណ្ដោយតាមអារម្មណ៍ ចង់គេចពីគេ តែវាមិនខុសអីពីសត្វណានោះដែលពេលភ័យម្ដងៗ លាក់តែក្បាលក្នុងដី ហើយគូថចេញកណ្ដាលវាល។ ពេលនេះខ្ញុំមានអារម្មណ៍បែបនេះដូចគ្នា តែល្អត្រង់ថា យើងទាំងពីរនាក់សុទ្ធតែកំពូលអ្នកសម្ដែងដូចគ្នា។ ធ្វើមិនស្គាល់គ្នាបានល្អណាស់ ម្នាក់ៗល្មមបានពានហើយ។ ចង់និយាយថា មកដល់ពេលនេះ ១២ ឆ្នាំមកនេះ ម្នាក់ៗឆ្លង់កាត់រឿងច្រើនណាស់ តាមខ្ញុំដឹងគេមានសង្សាររួចហើយ បែកឬនៅដល់ពេលនេះមិនដឹង តែដឹងត្រឹមថា ខ្ញុំមានអ្នកថ្មីជាច្រើនអ្នករួចមកហើយ ហើយក៏មកដល់ពេលនេះមានអ្នកដែលនៅជាប់លាប់ ១១ឆ្នាំដែរហើយ។

និយាយជាមួយក្រុមការងារលក់សៀវភៅរបស់គេបានបន្តិច គេក៏ដើរចេញទៅ។ ខ្ញុំក៏នៅបន្តអានបន្តិចរួចក៏ឆ្លៀតទៅចាប់សៀវភៅមួយទៀតមកមើល រួចក៏អោយគេខ្ចប់សៀវភៅ ហើយដើរចេញមក។ ពេលនេះ កន្លែងមួយនេះ គ្មានគេ គ្មានខ្ញុំ មានតែអនុស្សាវរីយ៍ដែលកើតឡើងក្នុងរយៈពេលមិនដល់ ៥នាទីផង ដែលដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ។ និយាយដោយត្រង់ កាលនោះយើងនៅក្មេងណាស់។ សម្រាប់ខ្ញុំ យើងមានតែអនុស្សាវរីយ៍ល្អ គេជាមនុស្សល្អ តែយើងហាក់កើតមកមិនមែនដើម្បីគ្នា។

សរសេរបណ្ដើរ ក្រេបកាហ្វេបន្តិចនៅហាងនិស្សិតកាហ្វេ សម្លេងបទចម្រៀងថៃរបស់ getsunova បន្លឺរណ្ដំពេញត្រចៀក ស្របពេលដែលនៅខាងក្រៅនិស្សិតស្រីប្រុសក្មេងៗដើរទៅដើរមកមិនចេះដាច់ រីឯសួនធម្មជាតិនៅស្រោបជុំវិញរៀងកាយខ្ញុំធ្វើឲ្យខ្ញុំមានក្ដីសុខម្យ៉ាង។ ខ្ញុំខានមានអារម្មណ៍សម្រាកបែបនេះយូរមកហើយ ព្រោះការងារច្រើនពេក រវល់ ស្មុគស្មាញ និងមិនមានពេលសម្រាប់ខ្លួនឯងដូចពេលនេះទាល់តែសោះ។

កាលពីឆ្នាំ ២០១៩ មានអតីតក្រុមការងារម្នាក់ដែលចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់គ្នាទៅវិញទៅមក។ យើងបើកចំហរចិត្តនិយាយរឿងជាច្រើនជាមួយគ្នា។ មានម្ដងនោះយើងនិយាយពីអារម្មណ៍ស្នេហ៍គ្រាដំបូង ហើយគាត់ប្រាប់ខ្ញុំថា មនុស្សយើងអាយុកាន់តែច្រើនកាន់តែបាត់បង់នូវអារម្មណ៍រំភើបបែប “butterfly” ជាអារម្មណ៍រំភើបម្យ៉ាងបែបបុកពោះ បេះដូងដើរញាប់ កើតឡើងនៅពេលឃើញ ឬជួបមនុស្សដែលយើងលួចស្រលាញ់។ អារម្មណ៍លួចស្រលាញ់នេះ ពិសេសណាស់។ វាធ្វើឲ្យយើងសប្បាយចិត្ត បញ្ចេញអ័រម៉ូនពណ៌ស៊ីជំពូររាល់ពេលនឹកគេម្ដងៗ។

នៅក្នុងអត្ថបទមួយរបស់ WellMind បានសរសេរថា “The first is a chemical that is released called dopamine, the “feel-good” chemical. Dopamine helps us feel happy during pleasurable activities, like when you’re flirting or having sex. The surge of norepinephrine in your central nervous system also contributes to feeling butterflies.” បានន័យថា feeling butterflies គឺមកពីរៀងកាយយើងបានបញ្ចេញនៅសារធាតុគីមីម្យ៉ាងហៅថា ដូផាមីន ដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ។ ដូផាមីន នេះធ្វើឲ្យយើងមានអារម្មណ៍សប្បាយត្រេកត្រអាលនៅពេលយើងធ្វើសកម្មភាពមួយចំនួនដូចជា តាមញ៉ែគេ ឬរួមភេទ។

ដល់ពេលយើងធំៗ ហើយមានសង្សារ ប្ដីប្រពន្ធហើយ យើងក៏លែងមានអារម្មណ៍បែបនេះទៀត បើគ្មានការរួមដំណេក ព្រោះភាគច្រើនប្ដីប្រពន្ធ ឬដៃគូរួមរស់លែង “ញ៉ែ” គ្នាដូចកាលពីមុនទៀតហើយ។ អ៊ីចឹងហើយបានជាពេលខ្លះ អ្នកខ្លះនៅបន្តលេងល្បែងស្នេហា ដោយសារគេទទួលបានអារម្មណ៍ពិសេសនេះ ទោះវាមិនមែនជារឿងល្អក៏ដោយ។ ថ្ងៃនេះខ្ញុំទទួលបានអារម្មណ៍បែបនេះម្ដងទៀត តែមិនមែនជាចេតនាចង់បង្កើត បន្ត អីនោះទេ គ្រាន់តែចម្លែក អារម្មណ៍បែបនេះកើតឡើងប៉ុណ្ណោះ។

ចុះអ្នកអាន? ពេលជួប “អ្នកចាស់” អ្នកមានប្រតិកម្មបែបណាដែរ? ហើយមានអារម្មណ៍ម៉េចដែរ?

Ma first laptop

Daily writing prompt
Share one of the best gifts you’ve ever received.

Back in October 2012, my first laptop bought by my uncle, was to me the precious gift in a life time: My New Laptop

It is often expressed that a gift’s true worth does not lie in its price, but in the sentiment behind it. For many people living in poverty, a small yet meaningful gift can hold immense significance. Receiving a gift, regardless of its cost, can make them feel remembered, valued, and cared for. In some cases, a simple, inexpensive present can fulfill a practical need and bring immeasurable relief and joy to someone who may be struggling financially.

Moreover, when an individual from a disadvantaged background receives a thoughtful gesture, it can serve as a reminder that they are not overlooked or marginalized. These acts of kindness have the power to foster hope, strengthen relationships, and make a lasting impact on the recipient’s well-being.

Essentially, the value of a gift is not solely determined by its monetary worth, but also by the emotional connection it carries and the positive change it can bring to the recipient’s life.

Back to my laptop, it was a refurbished laptop around $400 – $500 from Lenovo. I swear it was so you unique that you cannot buy this type anywhere in the world anymore. I love it! I cherished it so much since I love technology and it was supposed to help me with my engineering major at uni.

Thanks, Uncle, for always be there for me through bad and good times. though i am not what I promised, but your gift was a part that contribute to my success today!

Interest in ma age

Daily writing prompt
Are there any activities or hobbies you’ve outgrown or lost interest in over time?

Have you ever had hobbies or activities that felt like old, shrunken clothes? Things you used to wear proudly, but now they just don’t fit right anymore? Is it because of the loss of dopamine?

I feel like I’m losing it due to some of below reasons. I hate it that I know it but I still let things slide. I am at the very beginning of it and I feel like hell these last two weeks at home…all alone!

So, apparently, our dopamine levels can take a nosedive for various reasons – think chronic stress, lousy sleep, junk food binges, partying too hard, weird meds, and pesky health issues.

I’m no neuroscientist, but I’m pretty sure my dopamine is doing the limbo these days. I know what to do to fix it, but hey, who has the energy to adult all the time? These past couple of weeks have been like a solo vacation in the seventh circle of hell! But fear not! You can give those happy hormones a boost by hitting the gym, catching some quality Z’s, and munching on something green once in a while. I’ve been doing some of it and it kind of works.

I believe it can fully work if I also meet counselor to discuss and learn professionally about what is happening to me. so then I can fit my mind and soul with the right treatment, right?

Just share mine! I think I’m too brave to share this. I have no shame or fear in doing so now. any thought of yours?

ហូជីម៉ិញ ក្នុងកែវភ្នែកខ្ញុំជាជនជាតិខ្មែរម្នាក់ (Photo Story)

រូបភាព៖ ផ្ទះតូចៗចង្អៀត នៅប្រមូលផ្ដុំមូលមីក្នុងទីក្រុងតូច មើលពីលើសណ្ធាគារមានតែដំបូលស័ង្កសីដ៏ច្រើន

ទីក្រុងហូជីម៉ិញ ជាឈ្មោះថ្មីនៃទីក្រុងចំណាស់របស់ប្រទេសវៀតណាមឈ្មោះ សាយហ្គន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥។ ក្នុងសម័យអាណាចក្រខ្មែរ ទីក្រុងនេះឈ្មោះថា ព្រៃនគរ។ នាទស្សវត្សទី ១៧ ទីក្រុងនេះត្រូវបានស្ដេច ង្វៀន របស់វៀតណាមប្ដូរឈ្មោះមកជា ជា ឌិញ (Gia Dinh) មានន័យថា ព្រះអង្គម្ចាស់ ង្វៀន។ ក្រោយមកទៀត ក្នុងសម័យអាណានិគមបារាំង ទីក្រុងនេះត្រូវបានបារាំងប្ដូរឈ្មោះទៅជា សាយហ្គន (Saigon) ឬប្រែជាខ្មែរថា ព្រៃនគរ នេះឯង (City in the Forest)។

រូបភាព៖​ លោក ហូជីម៉ិញ

រូបភាព៖ ចម្បាំងតស៊ូរបស់បុព្វបុរសវៀតណាមជាមួយសត្រូវប្រទេសផ្សេង។

ប្រសិនបើអ្នកបានទៅលេងទីក្រុង ហូជីម៉ិញ (ឬទីក្រុងណាក៏ដោយ) អ្នកមិនគួររំលងសារៈមន្ទីរជាតិនៃប្រទេសនីមួយៗនោះទេ ព្រោះអ្នកអាចរៀនបានច្រើនពីប្រវត្តិសាស្ត្ររបស់ប្រទេសនោះបានយ៉ាងលឿន។ ក្នុងសារៈមន្ទីរ History Museum of Ho Chi Minh City មានប្រវត្តិ និងវត្ថុបុរាណពាក់ព័ន្ធនឹងប្រទេសខ្មែរច្រើនគួរសមដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនោះគឺគេបានចាត់ទុក ផែអូកែវ ដូចជាផ្នែកឬប្រវត្តិសាស្ត្រផ្សេងដាច់ដោយឡែកពីប្រវត្តិសាស្ត្រខ្មែរ (តាមការគិតរបស់ខ្ញុំ)។

សឹងតែនៅគ្រប់ច្រកល្ហកនៃទីក្រុងចំណាស់នេះ “តែ” ជាភេសជ្ជៈដ៏មានតម្លៃ និងពេញនិយមរបស់ប្រជាជនវៀតណាម។ មានកន្លែងខ្លះលក់តែតែសុទ្ធ ហើយមានតម្លៃថ្លៃទៀតផង។ នៅផ្នែកចុងក្រោយនៃដំណើរជីកកកាយប្រវត្តិសាស្ត្រវៀតណាម មានហាងតូចមួយដែលមានលក់តែជាច្រើនប្រភេទ។

រូបភាព៖ តៀមកាហ្វេនៅតាមផ្លូវ

នៅទីក្រុងនេះ សឹងតែគ្រប់ចញ្ចើមផ្លូវ សុទ្ធតែមានហាងកាហ្វេ។ ប្រជាជនវៀតណាមផឹកកាហ្វេដូចទឹកអ៊ីចឹង។ គេពូកែរកស៊ីណាស់ គ្រប់កន្លែងមានតែរបស់លក់តែមួយកន្ត្រក កៅអីបួនប្រាំក៏អាចលក់ដូរបានដែរ។ អ្វីដែលយើងឃើញប្រជាជនវៀតនៅនៅស្រុកខ្មែរធ្វើ នៅស្រុកគេ គឺមានសភាពមមាញឹក និងរហ័សរហួនដូចគ្នា។ បើទៅដល់ហើយ កាហ្វេ ដ៏ល្បីដែលអ្នកមិនគួររំលងសោះនោះគឺ កាហ្វេពងមាន់ ដែលជាកាហ្វេប្រចាំប្រទេសរបស់វៀតណាម។

អ្វីដែលគ្រប់គ្នាតែងតែធ្វើខ្វះមិនបាននោះគឺ “ភ្លក់” ម្ហូបអាហារគ្រប់មុខ។ បាយទឹកនៅទីក្រុងហូជីម៉ិញមានតម្លៃសមរម្យ ឬថោកជាងនៅស្រុកខ្មែរ។ ខ្ញុំបានភ្លក់ម្ហូបហាង ចំនីតាមផ្លូវ ។ល។ ដោយមិនចំណាយច្រើនលើសពីទម្លាប់ចាយថ្ងៃសៅរ៍អាទិត្រនៅស្រុកខ្មែរនោះទេ។ សម្រាប់សេវាកម្ម ខ្ញុំអាចនិយាយបានថា ជនជាតិវៀតណាមភាគច្រើនដែលខ្ញុំជួប គឺរស់នៅផ្ទះ និយាយ ឬធ្វើបែបណា នៅកន្លែងលក់ដូរគឺធ្វើដូចគ្នា។ គេមិនមានការបន្ទាប អោនលំទោនខុសពីធម្មតាដូចនៅខ្មែរ ឬថៃនោះឡើយ។ ប្រសិនបើរំពឹងចង់បានសេវាបែបថ្នាក់ថ្នមប្រហែលអាចខកចិត្តបន្តិចហើយ ប៉ុន្តែធានាថាអ្វីដែលគេធ្វើ មិនមានបំណងមិនគោរពអោយតំលៃភ្ញៀវទេ គ្រាន់តែទម្លាប់គេបែបហ្នឹង។ ទោះមិនសុភាព តែអាចនិយាយបានថា សេវាកម្មរបស់គេសមនឹងតម្លៃខ្លាំងណាស់។

មួយទៀតកុំភ្លេចគឺ ភ្លក់គ្រឿងសមុទ្ទ ព្រោះប្រទេសនេះនៅតាមបណ្ដោយសមុទ្ទ ដូច្នេះមិនត្រឹមតែតម្លៃសមរម្យទេ គឺរសជាតិឆ្នាញ់ និងស្រស់ទៀតផង។ ជួនកាលយើងអាចជួបម្ចាស់ហាងខ្លះចេះនិយាយខ្មែរទៀតផង ព្រោះគាត់ជាជនជាតិខ្មែរក្រោម។

សរសេរខ្លីៗប៉ុណ្ណឹងបានហើយ មានអីចង់ដឹងបន្ថែមអាចសួរខ្ញុំក្នុងប្រអប់មតិបន្ថែមក៏បាន។ អរគុណណាដែលបានអានដល់ចប់!

រូបភាពចុងក្រោយ៖​ អាគារចំណាស់ៗដែលគេរក្សាទុក!

អាយុ ៣៣

What have you been working on?

អាយុ ៣៣ឆ្នាំ! អារម្មណ៍ពេលនេះ ឆ្នាំនេះ ខុសឆ្នាំមុនៗខ្លាំងណាស់! អារម្មណ៍ ផ្លូវចិត្ត នៅតែចងចាំគ្រប់គ្រារីករាយកាលពីអាយុ ២០ស្ដើង។ ខ្ញុំច្រណែននឹងក្មេងៗខ្លាំងណាស់។ ទើបតែមកដល់ពេលនេះទេ ទើបខ្ញុំយល់ថា អ្វីដែលខ្ញុំធ្លាប់មានពីមុន ពិតជាមានតម្លៃខ្លាំងណាស់។ អារម្មណ៍ រូបកាយ បទពិសោធន៍ សុទ្ធតែជាអ្វីដែលអំណាចទឹកប្រាក់ អំណាចចំណេះវិជ្ជា ឬឪសថទិព្វក៏មិនអាចទាញយកមកវិញបានដែរ។ ខ្ញុំច្រណែននូវស្បែកតឹងណែន រន្ធរោមតូច ស្បែកភ្លឺថ្លា មិនថាពណ៌សម្បុរសឬស្រអែម។ ខ្ញុំមិនអាចយកមកវិញបាននូវអារម្មណ៍ដែលចង់ធ្វើអ្វី ធ្វើភ្លាមៗ ទោះកាលមុនប្រាក់ខែត្រឹម ២០០ ឬ៣០០ដុល្លារក៏អាចធ្វើដំណើរឆ្ងាយៗ សើចសប្បាយក្អាកក្អាយជាមួយគ្នីគ្នា ហូបអ្វីក៏មិនខ្លាចធាត់ មិនងាយដុះក្បាលពោះ ឬកើតឈឺផ្សេងៗ។ ខ្ញុំច្រណែននូវអារម្មណ៍ត្រេកត្រអាលជាមួយនឹងបទពិសោធន៍ជោគជ័យតូចៗក៏ធ្វើឲ្យជីវិតស្រស់បំព្រងបាន។ 

ឥឡូវនេះ ស្បែកខ្ញុំចាប់ផ្ដើមជ្រីវជ្រួញ ញញឹមក៏ចេញជ្រួញ១០០ផ្នត់ ស្បែកស្ងួត រន្ធរោមធំៗជាំដុំៗ លេបអី លាបអីក៏មិនងាយបានផល។ ខ្លួនប្រាណមិនងាយជម្រុះខ្លាញ់ងាយដូចមុន ដូចគេថាដកតែដង្ហើម ផឹកតែទឹកក៏ធាត់ ហូបសាច់លើសបន្តិចក៏ឡើងកូឡេស្តូរ៉ល ឈឺសន្លាក់ ឡើងអាស៊ីត។ល។ ពេលនេះប្រាក់ខែច្រើន តែចំណាយក៏ធំ ព្រោះមានទំនួលខុសត្រូវនេះនោះរហូត។ ត្រៀមលុយទិញផ្ទះ បង់ផ្ទះ ទម្រាំបង់ចប់ក៏ដឹងថាជិតដល់អាយុរឺត្រែត ជិតស្លាប់ទៅវិញបាត់ទៅហើយ។ អាយុ ៥០ឡើង ត្រៀមភ្លេចភ្លាំង ចាប់ផ្ដើមទទួលការមាក់ងាយទៅលើសមត្ថភាព ភាពរហ័សរហួន និងគំនិតច្នៃប្រឌិត។ល។ ក្ដីសុខជាមួយក្រុមគ្រួសារ តែក៏នាំមកនូវក្ដីទុក្ខដូចគ្នា។

ឆ្នាំ ២០២៣ នៅ កែប

តើមានរូបមន្តអ្វីទើបអាចឲ្យមនុស្សម្នាក់ឆ្លងកាត់ការផ្លាស់ប្ដូរដោយក្ដីរីករាយបាន? ខ្ញុំមានចម្លើយខ្លះៗ តែក៏មិនអាចដោះស្រាយបានដូចគ្នា ដូចបានរៀបរាប់ខាងលើអ៊ីចឹង។ មានជីវិត មានការផ្លាស់ប្ដូរ កើត ចាស់ ឈឺ ស្លាប់ ជារឿងធម្មជាតិ! Cliche! ចម្លើយពីខ្ញុំគឺ៖ 

១. ថ្ងៃស្អែក នឹងនាំមកនូវការបាត់បង់ថ្មីនូវអ្វីដែលយើងមានថ្ងៃនេះ! រៀនសប្បាយនឹងអ្វីដែលខ្លួនឯងមាន! 

២. សន្សំអនុស្សាវរីយ៍ល្អៗ មិនមែនដើម្បីធ្វើឲ្យយើងស្ដាយ និងពិបាកចិត្តថ្ងៃនេះនោះទេ! អនុស្សាវរីយ៍គួរតែជាអំណោយដ៏មានតម្លៃ ដូចជារូបថតដែលយើងមើលហើយមានអារម្មណ៍ថា យើងពេលនោះបានធ្វើរឿងដ៏ល្អបំផុត សម្រេចចិត្តល្អបំផុតហើយ! 

៣. រៀនរស់ដោយសាមញ្ញ កាត់បន្ថយតម្រូវការដែលតម្រូវឲ្យអ្នកខិតខំប្រឹងប្រែងហួសពេក រហូតមិនអាចទទួលអារម្មណ៍រីករាយ។ ហូបបាយ ៣០០០រៀល ឬហូបបាយមួយពេល ៣០០០០រៀល អ្នកក៏អាចរស់បានដូចគ្នា តើអ្នកគួររៀបចំជីវិតបែបណា? 

៤. ថែខ្លួនឯងឲ្យបានល្អ សុខភាពផ្លូវកាយ ផ្លូវចិត្ត សុទ្ធតែសំខាន់។ 

៥. កុំភ្លេចថា អ្នករកលុយមកដើម្បីក្ដីសុខ សូមបំពេញក្ដីសុខរបស់អ្នកឲ្យបានគ្រប់គ្រាន់ជាមួយលុយដែលអ្នករក! បំពេញក្ដីសុខថ្ងៃនេះ សន្សំដើម្បីសុវត្ថិភាពថ្ងៃស្អែក! 

ចុះអ្នកអាន?

Oh Lazy me

Do lazy days make you feel rested or unproductive?

Lazy days, not a hay day, nothing to play with, it’s life

Lazy May, mid of the year, when I feel my life has been another half year wasted

Lazy day, hazy dog, ugly and undone, no gym another year, fit dreams goes on still

Oh, now it’s October, my new year resolutions were not even yet written ever since, now nothing to feel bad

Lazy me, keenly waiting January to be called another new start! Another lazy start!

How holiday should start!

Daily writing prompt
How do you celebrate holidays?

Start it in a week? try these tips:

  1. pack all your workload, worries, madness, and other things that can bug your happiness into a box. How to pack them? maybe you need to solve some urgency and finish them ahead of time!
  2. block all new upcoming work that can stretch you hard close to the holiday.
  3. be honest and brutal about turning off all your work notification, apps, and platform. Assign someone to responsible for your tasks if something appear. you paid your personal money for it, and it’s given to you the day you deserve, so don’t ruin it.
  4. Forgive yourself and it’s okay if you’re too free to roam around the city. Freedom and leisure activities during these days off makes you feel better, get up from all the misery of the previous weeks, projects, and stuffs, and make you become even stronger for the next continuous journey.
  5. Remember, you have more than just work! even you family gives you problem, so holiday is also a reminder to heal yourself from both personal and work related things. Go on guys!!!
  6. Just give you list of to do that makes you love yourself even better during these days off! prepare your cameras and don’t worry about bad selfies but knowing that you’re going to remember these few days off forever! and you won’t get this kind of skin and energy in the next several years or you’re even losing it already! don’t care! if not now, when can you be happier?
  7. start doing all above suggestions, and give me more if you have down below the comment section so other can also read yours 🙂

By @nadiabank

I’m scared

Things were done in the past

Those ghosts of the past can haunt and it scary

Those scattered dreams, I keep dragging them along, they become more clear and clear and form into shape that can harm me now, presently

The past sent me a message, and I am so sure, or I am just guessing, it’s nothing good but something can tangling around and tied my neck to my deathly choice.

I wish not to, oh I wish not to.

How can I be strong if things I guess are true?

How can I sleep if scenarios appears like Netflix right before my eyes

How can I walk if the burden is too strong one day.

I’m trying my best, but at one point, at some blocks, I don’t think there is any other way.

Maybe I just think too much.

I should just stop thinking, rest, and imagine everything won’t be that bad.

Those were scattered past, it’s gone, and there is a way, just maybe get some help.

Blogging is 10/10

Why do you blog?

Why do I blog?
I wish I can just vlog, but I’ve been to shy to show, to cringe to speak
I wish I can just talk rather than putting words into pages that people these days are too lazy to read

Why do I blog?
I have been screaming, laughing, and touching myself from past, present, and future in all these posts.
I have been doing the things I wish I could do into words that formed into moving pictures in my mind
I have been living my dream here in #wordpress

Why do I blog?
I blog to block my log of bad memories from getting deep into my heart.
It’s been a good strategy to just let it stays here and there on these notes.
It’s been very effective to blame those I wish to blame, to scream at those I wish to scream, to kill those I wish to kills without going to jail. It’s all here!

I’m too shy to speak, too coward to confront, too brave to let it all out into actions. I can’t imagine the consequences.
I’m too dare that if one day my enemies would read it, burns into flames, burn themselves into ash…and dreams would goes on.
I’m too brave to revisit the notes and reminds myself of all the right and wrong decision I made in the past. It’s like watching funny and sad movies all at the same time.

I’ve been blogging and wondering why my readers don’t read the notes I wish them reading.
I’ve been wondering if it’s a good idea to just delete all the educational posts I posted so people can just turn to my craps. Though, I’m afraid my blog would become a ghost house abandoned coz no one is interested in the posts I wish they can pay a shilling or two to read.

I blog to be famous, I wish I am famous, but so far, what is the definition of recognition, the amount I considered or counted as a success. It went from 10 readers a day to 100 readers a day, and what else do I wish for? Am I too greedy and never see what’s good?

I blog coz I have no other reason to enjoy life. Unconsciously, I’ve been falling in love with blogging without any reason at all. I just do!

ស្នេហា ៤៨ ម៉ោង

រឿងខ្លី និពន្ធដោយ ឌីយ៉ា បេងឃ៍

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​សរសេរ​ថា​ស្នេហា ៤៨ម៉ោង? ព្រោះ​ស្នេហានេះកើត​ឡើង​ត្រឹម​តែ​ ៤៨​ ម៉ោង​តែ​ប៉ុណ្ណោះ។ នេះ​ជា​បទ​ពិសោធន៍​លើក​ទី​មួយ​របស់​ខ្ញុំ​ ចំពោះ​រឿង​ស្នេហា។ តែ​និយាយ​តាម​ត្រង់​ទៅ បទ​ពិសោធន៍​នេះ​គ្រាន់​តែ​ជា​ផ្នែក​ដ៏​តូច​មួយ​នៃ​អត្ថ​ន័យ​ស្នេហា​ តែ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​ទទួល​នៅ ពេលនោះ។ រឿង​រ៉ាវ​នៃ​ស្នេហានោះ​មាន​ហេតុ​ដូច​តទៅនេះ។

សាលាបឋមសិក្សាពោធិ៍សាត់

ចុងឆ្នាំ ១៩៩៩

នៅតាម​ផ្លូវ​លំ​មួយ​ដែល​មាន​សុទ្ធ​សឹង​ដើម​ឈើ​ដុះ​ធំ​ត្រឈឹង​ត្រឈៃ​អម​តាម​ដងវិថីនេះ ឆ្ពោះ​ទៅ​ត្រង់​សំដៅ​អគារ​មួយ​ដែល​សាង​សង់​ពី​ថ្ម លាប​ជញ្ជាំង​ពណ៌​លឿង។ ខ្ញុំ​អាច​ឃើញ​វា​បាន​យ៉ាង​ច្បាស់ ព្រោះ​ផ្លូវ​លំដ៏​ស្អាត​មួយ​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​អគារ​មួយ​ខ្នង​នោះឯង។ បើ​មើល​នៅ​សង​ខាង​ផ្លូវ​វិញ យើង​អាច​មើល​ឃើញ​អគារ​ឈើ​ដែល​សង់​ជាប់​ដី ជា​ច្រើន​ខ្នង ដែល​ក្នុង​មួយ​ខ្នង​មាន​ ៥បន្ទប់។ វិថី​ដ៏​ស្អាត និង​អគារ​ទាំង​អស់​នេះ​ស្ថិត​នៅ​ក្នុង​ទី​ស្ថាន​សិក្សា​នៃ បឋម​សិក្សា​ពោធិ៍​សាត់​នោះឯង។ ជា​ទី ដែល​ខ្ញុំ​រៀន​តាំង​ពី តូច​រហូត​ដល់​ធំប៉ុណ្ណេះ។ អគារ​នី​មួយ​ៗ ចាក់​គ្រឹះ​យ៉ាង​មាំ​នៅលើ​ប្លង់​រាប​ស្មើ​ដែលមាន​ស្មៅ​ពណ៌​ខៀវ​ខ្ចី​ខ្លីៗ ដុះ​យ៉ាង​រៀប​រយ​ មាន​ផ្ទៃ​ធំ​ល្វឹងអាច​លេង​បាល់​ ឬ គេង​លេង​យ៉ាង​រំភើយ​ពេល​ចេញ​លេង​ម្តងៗ។ សាលា​នេះ​បែរ​មុខ​ទៅទិស​មាន​ថ្ងៃ​រះ។ ខ្ញុំ​ដើរ​ទៅ​ក្នុង​សាលា​ស្របជាមួយ​សិស្ស​សាលា​ឯទៀត ដោយ​ឆ្លង​កាត់​អគារ​ពីរ​ខ្នង គឺ​ខាង​ស្តាំ ជាអគារ​សម្រាប់ពួក​ក្មេង​មត្តេយ្យ​។ នឹក​ឃើញ​មត្តេយ្យ​ភ្លាម​ខ្ញុំ​មិនសប្បាយចិត្តទេ ដោយ​សារ​ខ្ញុំ​ត្រូវ​រៀន​ឌុប​ពី​ឆ្នាំ​នៅអគារ​នេះ ព្រោះតែហេតុ​ថា​ ខ្ញុំ​ដាក់​ដៃ​ព័ទ្ធ​ក្បាល​ ហើយ​អត់​ដល់​ត្រចៀក ដែល​កាលនោះគេ​កំណត់​ធ្លាក់​ឬជាប់​ដោយ​សារ​តែ​រឿង​អញ្ចឹងឯង។ ឯ​នៅ​ខាង​ស្តាំ​វិញ គឺ​ជា​ជួ​រ​ថ្នាក់ទី ៥ ដែល​មាន ៥ បន្ទប់។ អគារនេះ បើ​មើល​ទៅ ដូច​ជា​សង់​តាំង​ពី​ជំនាន់​បារាំងក៏​មិនដឹង បើ​តាម​សង្កេត​មើល​ទៅពណ៌​ និង​ស្ថានភាព​អគារ​ដែល​មាន​ថ្ម​របេះ​ដុំ​ៗ តែ​មើល​ទៅ ជា​សោភ័ណ​ភាព​មួយ រៀន​នៅ​ទីនោះមួយ​ឆ្នាំ ខ្ញុំ​ចាំ​មិន​ភ្លេច​ទេនូវ​មុខ​អ្នក​គ្រូ មាឌធំ​ម្នាក់​ដែល​ចូល​ចិត្ត​នាំ​សិស្ស​ហាត់​កីឡា ព្រោះគាត់​ជា​គ្រូ​កីឡា​ស្រាប់ តែ​គាត់​អាច​បង្រៀន​បាន​គ្រប់មុខ។ ខ្ញុំ​ចូល​ចិត្ត​ទៅ​លេង​ផ្ទះ អ្នកគ្រូ​ណាស់ ព្រោះផ្ទះ គាត់​ត្រជាក់​ត្រជុំ។ នៅ​កន្លែង​នេះ​ហើយ ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​ធ្លាប់​លេង​បាយ​ខុំ​នៅ មុខ​ថ្នាក់​រៀន ធ្លាប់​ទៅ​ដងទឹក​មក​ពី​ស្រះ ក្បែរ​នោះ​មក​ស្រោច​ផ្ការាល់​ព្រឹក ធ្លាប់​ទៅ​រុក​រន្ធ​ឪម៉ាល់​លេង ហិហិ។ ទៅ​មុខ​ត្រង់​ទៀត ផ្លូវ​លំ​នេះ​នឹង​នាំ​ខ្ញុំ​ឲ្យ​ឃើញបណ្ណាល័យ​ដែល​ខ្ញុំ​ធ្លាប់​ចូល​អាន​សៀវភៅ​ជា​រៀង​រាល់​ថ្ងៃ ពេល​ចេញលេង។ ខ្ញុំ​ចូល​ចិត្ត​អានសៀវភៅ​ណាស់ មួយ​ថ្ងៃ​ចេញ​លេងប៉ុន្មាន​ដង គឺ​ខ្ញុំ​នៅ​ក្នុង​បណ្ណាល័យ​ប៉ុណ្ណឹង​ដង។ នៅ​មុខ​បណ្ណាល័យ​គឺ​ជា​វាល​ស្មៅ​ដ៏ធំ​មួយ ជួន​កាល​គេ​ឃើញ​ក្មេង​ៗ​ទៅបាចទឹក​ចាប់​ត្រី​នៅក្នុង​ស្រះ​តូច​មួយ​ក្បែរនោះដែរ តែ​ហៅ​លូ ទើប​ត្រូវ គ្រាន់តែលូនៅ​ទីនោះ មាន​ទឹក​ថ្លា ល្ម​មអាច​លុប​មុខបាន មិនដូច​លូ​នៅ​ទីក្រុង​នេះទេ។ នៅ​កណ្តាល​សាលា​មាន​ដងទង់​ជាតិ​ខ្មែរ ដែល​អ្នកទាំង​អស់​គ្នា​ដឹង​ហើយ​ថា​សម្រាប់​ធ្វើអ្វីនោះ។ មិន​អត់​ប្រយោជន៍ទេ ដែល​វាល​ស្មៅ​ទាំងអស់នោះឯង​ជាទី​សម្រាប់​សិស្ស​មក​តម្រង់​ជួរ​គោរព​ទង់ជាតិព្រឹកល្ងាចនោះឯង។ អគារមួយ​ខ្នងទៀត ដែល​នៅ​ជាប់​ផ្លូវ​ដើរនោះ គឺអគារ​ដែល​ខ្ញុំ​មិន​ដែល​បាន​ជាន់​សោះ តាំងពីររៀននៅសាលានោះ អគារនេះ ត្រជាក់ណាស់ ហើយ​មាន​ម្លប់ទាំង​ប្រាំង ទាំង​វស្សា ព្រោះ​ដើម​ឈើ​ធំ​ត្រឈៃត្រដាង​បាំង​កំដៅ​គ្រប់​វេលា។ នៅ​ពី​ក្រោយ​អគារ​នោះ គឺ​ជា​អគារថ្នាក់​ទី ២ ដែល​ខ្ញុំ​ធ្លាប់រៀននៅទីនោះ។ នៅទីនោះហើយ​ដែល​ មួយ​ជីវិត​ខ្ញុំ​ក៏​មិន​អាច​បំភ្លេចបាន​ទេ ព្រោះខ្ញុំ​ធ្លាប់​រាគដាក់​ខោ​នៅទីនោះ គឺ​ក្នុង​ថ្នាក់​រៀន​តែ​ម្តង។ ពេល​នោះ​ខ្ញុំ​ដូច​ជា​ក្មេង​ម្នាក់​ដែល​គ្មាន​ដឹង​ខ្យល់​ម៉េចទេ ពេល​រាគ​ហើយ​ គឺអត់យំទេ ហើ​យអត់​មាត់អីទាំងអស់ រហូត​គេ​ធំក្លិន ក៏ដឹងថាជា​ខ្ញុំ ពេលនោះ​ខ្ញុំខ្មាសគេណាស់ តែ​ក៏យំមិនចេញ មានតែ​ដើរមក​ផ្ទះ​វិញទាំង​ខោ​សើមជោគ ហើយ​មាន​ហៀរ​លាមក​មក​តាម​ជើង​ខោ​ទៀត។ និយា​យទៅ​ដូច​ឡប់​អ៊ីចឹង! នៅ​ពីក្រោយ​អគារ​នេះគឺអគារ​ថ្នាក់ទីបី ជាអគារ​ដែល​ខ្ញុំ​ចំណាយ​ពេល​មួយ​ឆ្នាំ​យ៉ាង​ឈឺ​ចាប់បំផុត ជាមួយ​អ្នក​គ្រូ​ម្នាក់​ដែល​តែ​ង​តែ​យក​កូន​គាត់​មក​ជាមួយពេល​បង្រៀន មាន​កូន​តូច​កំពុងបៅ និង​កូន​ប្រុស​ម្នាក់​ទៀត ដែល​តូច​ជាង​ខ្ញុំ​បន្តិច​ ហើយ​ប្អូន​ខ្ញុំ​ផង តែ​អាង​ចាង​តែ​ខ្លួនឯង​ជា​កូន​គ្រូ​ក៏​ដើរ​វាយ​គេ​ឯង​ពេញ​មួយ​ថ្នាក់ ចង់​ធ្វើអីតាម​ចិត្ត។ ខ្ញុំ​ខឹង​នឹង​វាណាស់ ហើយ​ក៏ធ្វើអី​មិន​បាន អេ! បានម្តងដែរ គឺ​ធ្លាប់​កាច់​រំពាត់​របស់​វា​ចោលជាញយ​ដង។ នរណា​ទៅ ទ្រាំ​ឲ្យគេវាយ​ទទេរ​ៗនោះ។ នៅ​ថ្នាក់​នោះឯង​មាន​សិស្ស​ស្រី​ម្នាក់​ ដែល​ជា​កូន​អ្នកមាន។ នាង​នោះឈឺ​ច្រើនមុខណាស់ ហើយ​ខ្ញុំ​ឧស្សាហ៍​ឃើញ​នាង​លេប​ថ្នាំ​ណាស់។ នាង​ពិការ​ជើង​ម្ខាង ហើយ​នៅ​មាន​ជំងឺ​បេះ​ដូង​ទៀត។ នៅក្នុង​ថ្នាក់ ខ្ញុំ​ជា​មិត្ត​ល្អ​ម្នាក់​របស់​នាង​ដែរ។ នៅ​ពីក្រោយ​អគារ​នេះ​មាន​វាល​ស្មៅ​ធំមួ​យដែរ ហើយ​បើ​ឆ្លង​វាល​ស្មៅ​នេះទៅ គឺនឹង​ដល់​អគារ​ថ្មពីរ​ដែល​ទើប​នឹង​សាង​សង់ នៅជិត​គ្នា ហើយ​ក៏​ជាអគារ​នៅចុង​ពោចគេ​ដែរ អគា​រនៅ​ខាង​ស្តាំ គឺ​ជា​អនុស្សាវរីយ៍​ស្នេហា​ ៤៨ ម៉ោងរបស់​ខ្ញុំ​ដែរ។ នៅក្បែរ​អគារ​នេះ មាន​ស្រះ ទឹក​ធំមួយដែល​អាច​ហែល​លេង​បាន​យ៉ាង​ស្រួល ហើ​យទឹក​ក៏ថ្លា​យ៉ង់ទៀត។ នៅ​ក្បែរ​អគារ​របស់​ខ្ញុំ​តែ​ម្តង​មាន​បង្គន់​ចំនួនបី សម្រាប់​សិស្ស​ ដែល​បង្គន់​នោះ​ត្រូវបាន​សម្អាតយ៉ាង​ស្អាត ជារៀងរាល់​ថ្ងៃ ដោយសិស្ស​ដែល​ដល់​វេន​បោសសម្អាតថ្នាក់​។ តែ​ជា​អកុសល​ ខ្ញុំ​មិន​ដែល​ហ៊ាន​ចូល​បង្គន់នោះទេ​ព្រោះ​ខ្លាច​តុកកែ​ធំ​មួយ​ដែល​នៅ ក្នុង​នោះ។ អគារ​ចុង​ក្រោយ​នេះ ជា​អគារ​ថ្នាក់​ទី ៦ ជា​អនុស្សាវរីយ៍​ចុង​ក្រោយ​សម្រាប់​ខ្ញុំ​នៅដែន​ដី​កំណើត​របស់​ខ្ញុំមួយ​នេះ ព្រោះ​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​មក​នៅ​ក្រុង​ភ្នំពេញ​ ទាំង​ដែល​ទើប​រៀន​បាន​ពាក់កណ្តាល​ឆ្នាំ ព្រោះ​ប៉ា​ម៉ាក់​លែង​លះ​គ្នា។ ចូល​មក​ដល់​សាច់​រឿង​វិញម្តង! នៅ​ថ្នាក់ទី​ ៦នេះ ខ្ញុំ​ថាសំណាង​អាក្រក់​ក៏​ថាបាន ព្រោះ​ជា​ថ្នាក់​ដែល​ល្បី ជា​ទី​បំផុតថា​ ជា​ថ្នាក់​ដែល​មាន​គ្រូ​បន្ទុក​ថ្នាក់​ជា​ខ្លា​កំណាច​ប្រចាំ​សាលា។ គ្រូនោះ​ជាមិត្ត​របស់​ប៉ាខ្ញុំ ហើយ​បង​ប្រុស​ខ្ញុំ​ក៏​ជា​អតីត​សិស្ស​របស់​គ្រូហ្នឹង​ដែរ។ លោក​គ្រូ​នេះ​ល្បី​ចំពោះរឿ​ងបី​យ៉ាង។ ទីមួយគឺ ល្បី​ខាង​វិធី​សាស្ត្រ​ដាក់​ទណ្ឌកម្ម​សិស្ស ទីពីខាង​វិធីសាស្ត្រ​បង្រៀន និង​ទីបីខាង​មហា​ពិសារ​លុយ (ស៊ីលុយ)។ ក្នុង​មួយ​សាលាបឋម​សិក្សា​ពោធិ៍​សាត់​មួយ​ណា​ដែល​មិន​ស្គាល់ លោក​គ្រូ​ហ្នឹង​ ដែល​ថា​សិស្ស​របស់​គាត់​ស្ទើរ​តែ​ទាំង​អស់ ជា​សិស្ស​ពូកែ ព្រោះគាត់​កាច​ពេក បាន​ធ្វើ​ឲ្យ​សិស្ស​ម្នាក់​ៗ​ខ្លាច ហើយ​ខំ​រៀនព្រោះ ត្រូវ​ឡើង​សូត្រ​មេរៀន និង​ធ្វើលំហាត់​លើ​ក្តារខៀនញឹក​ញាប់ បើ​មិន​ចេះ​គឺ​នឹង​ត្រូវ​ទណ្ឌកម្ម​មិន​ខាន។ បើ​និយាយ​ពី​ទណ្ឌកម្ម​របស់​លោក​គ្រូ​នោះ​មាន​ដូ​ចជា ខ្សែ​ក​ដុំ​ឥដ្ឋ អង្គុយឬឈរ​លើ​សម្បកធូរេន វាយ​គូថ​នឹង​ផ្តៅ វាយ​ចុង​ម្រាម​ដៃ​នឹង​ផ្តៅ ឈរ​ខាង​ក្នុង ឬ ខាង​ក្រៅ​ថ្នាក់​មួយ​ម៉ោងជាដើម។ បើ​សិស្ស​ណា​ត្រូវ​គាត់​វាយ​នឹង​គូថ​ហើយ ធានាមិន​បាច់​អង្គុយទេ ព្រោះហើមក្តិ​តអស់ហើយ បើ​ស្រី​ៗវិញ​វាយ​ឡើង​ប៉ើង​សំឡុយ។ ជួនកាល​វាយ​រហូត​ដល់​បាក់​ផ្តៅក៏​មាន។ ទណ្ឌកម្ម​សាហាវ​អ៊ីចឹងហើយ ម៉ែ​ឳជំនាន់​នោះសប្បាយ​ណាស់ បើ​លឺ​ថា​បាន​កូន​រៀន​ជាមួយ​គ្រូនោះ។ រៀននៅ​ទីនោះ​បាន​ពី​រខែ គឺ​ចំនាត់​ថ្នាក់​របស់​ខ្ញុំ​មិនសូវ​ខុស​ពីរាល់​ៗឆ្នាំ​ទេ បើ​មិន​បាត​ថ្នាក់ ក៏​យ៉ាង​ល្អណាស់បាន​លេខ​ ២០ ក្នុង​ចំណោម​សិស្ស​២៥នាក់​ដែរ។ ដល់​ខែ​ទីពីរ​ខ្ញុំ​ក៏​បែក​គំនិត​ម៉េ​ចមិន​ដឹង​ទេ ចង់​រៀន​ប្រលង​ប្រជែង​ជាមួយ​គេ ព្រោះ​លឺ​គ្រូ​វា​ការ​សិក្សា​បើ​មានការ​ប្រលង​ប្រជែង​ទើប​ល្អ។ ដូច្នេះខ្ញុំ​ក៏​ជ្រើស​រើស​សិស្ស​ម្នាក់​ក្នុង​ថ្នាក់​នោះមក​ជា​ដៃគូ ប្រលងប្រជែង ហើយ​មិនរើស​យក​សិស្ស​អន់​ឯណា អ្នក​ដែល​ខ្ញុំ​រើស​នោះ ឈ្មោះ ម៉ា ពិសី ជាសិស្សពូកែ​ប្រចាំ​ថ្នាក់។ តែ​លើកនេះ​ខ្ញុំ​ប្រយុទ្ធ​ដោយ​មិន​ប្រាប់​ដៃ​គូ​ឲ្យដឹងទាល់​តែ​សោះ ដោយ​គ្រាន់តែ​ពេល​គ្រូ​ចែក​ក្រដាស​លំហាត់ ឬ ក្រដាស់​ប្រលង​ម្តងៗ ខ្ញុំ​តែ​អើត​មើល​ពិន្ទុរបស់​នាង ឬសួរនាង​ថាបាន​ប៉ុន្មាន​ រួច​យក​មក​ប្រៀប​ធៀប​គ្នា។ ខ្ញុំ​ចាប់​ផ្តើម​ទៅរៀនគួរ​ក្រៅម៉ោង ដើម្បី​បង្កើន​ចំនេះ ហើយ​ឧស្សាហ៍​រៀននៅផ្ទះថែមទៀត។ ហើយ​ការ​ខំប្រឹង​ប្រែង​នេះ​ក៏​មាន​ប្រសិទ្ធភាព​ ព្រោះ​ថា​ខ្ញុំ​យល់​មេរៀន​បាន​ច្រើន ហើយ​ថែម​ទាំង​ធ្វើ​លំហាត់​បាន​លឿន​ទៀតផង។ គ្រូ​នេះ​ចម្លែក​ណាស់ គាត់​ដាក់​លំហាត់​ឲ្យ​សិស្ស​ធ្វើ​តែ​ ១៥វិនាទីទេ។ បើគាត់​រាប់​គ្រប់​ ១៥វិនាទីហើយ មិន​ទាន់​ដាក់​លំហាត់​លើ​តុ​គាត់​ទៀត គឺ​គាត់​មិនកែទេ។ តែ​គ្រប់​គ្នា​ក៏ ធ្វើ​បានមែន។

ការ​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​យូរ រយៈ​ពេល​មួយ​ខែ​ក៏​កន្លង​ទៅ ហើយ​ថ្ងៃ​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ​ក៏​មក​ដល់។ នេះ​ជា​ថ្ងៃ​ចែក​សៀវ​ភៅ​តាម​ដាន​ការ​សិក្សា​។ កាលជំនាន់​នោះ មុន​នឹង​គ្រូ​ចែក​សៀវភៅ គាត់​ប្រកាសលទ្ធផលសិន។ គាត់​ប្រកាសពី​លេខ​បាត​ថ្នាក់​ដល់ លេខ​១។ ខ្ញុំ​ខំទន្ទឹង​ចាំ​លទ្ធផល ដែល​កម្រ​លឺ​ដល់​ឈ្មោះ​ខ្ញុំណាស់ តែកាន់​តែ​យូរ​កាន់​តែ​ល្អ ព្រោះខ្ញុំ​មិន​ចង់​បានលេខ​បាតថ្នាក់ទេ សម្រេច​ថា​ជោរ​ចង់​ប្រលង​ប្រជែង​ជាមួយគេម្តង​ហើយ កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​អី។ ចុង​បញ្ចប់​លទ្ធផល គឺ​ខ្ញុំ​បាន​ជាប់​លេខ ២។ ជយោ! ជយោ! ជយោ! អារម្មណ៍​ខ្ញុំ​ហាក់​កំពុង​ស្រែក​ពាក្យ​នេះយ៉ាង​ខ្លាំង ព្រោះតាំង​ពី​កើត​មក​ខ្ញុំ​មិន​ដែល​បាន​ទទួល​ចំនាត់​ថ្នាក់​លេខ​ ២ទាល់​តែ​សោះ មិន​ដែល​សូម្បីម្តង។ ហិហិ! មិន​បាន​លេខ​មួយ​ក៏បានដែរ ព្រោះ​លេខ​ពីរនេះក៏អស្ចារ្យដែរ។ ហើយ​អ្នក​ដែល​ខ្ញុំ​ប្រលង​ប្រជែង​ជាមួយ​នោះ ជាប់លេខ​មួយ។ ខ្ញុំ​ចង់​តែ​អរគុណ​គេទេ ព្រោះ​បើ​គ្មាន​អារម្មណ៍​ចង់​ឈ្នះ​ ម៉ា​ ពិសី  ទេ​ខ្ញុំ​ក៏​បាន​មិន​លេខ​ ២ដែរ។ ខ្ញុំ​គិតដល់​ថា តើ​ប៉ា​ម៉ាក់​ខ្ញុំ​នឹង​ត្រេកអរ​យ៉ាង​ណាទេ បើ​កូន​ប្រុសគាត់​បាន​ជាប់​លេខ​ជាប្រវត្តិ​សាស្រ្ត​បែប​នេះ។ តែ​កុំ​គិត​ថា​នេះ​ជា​ទី​ចាប់​ផ្តើម​នៃ​ស្នេហា​នេះអី។

ចាប់​តាំង​ពី​ថ្ងៃនោះមក ខ្ញុំ​ត្រូវ​បាន​គេ​ចូល​ចិត្ត​ជាង​មុន។ ខ្ញុំ​ជា​មនុស្ស​អៀន​ច្រើន​ជាមួយ​ស្រី ៗ អ៊ីចឹងហើយ ទោះ​បី​ជា​អង្គុយ​តុ​ក្រោយ​ជាប់​​តុរបស់​ពិសី ក៏​ដោយចុះ ក៏​ខ្ញុំ​មិន​ដែល​សូវ​និយាយ​ស្តីជាមួយ​នាង​ដែរ។

មាន​ថ្ងៃមួយនោះ ខ្ញុំ​បាន​លឺ​គេ​និយាយ​គ្នាថា បើ​យើង​ស្រលាញ់​មនុស្ស​ម្នាក់​ នោះ​យើង​នឹង​នឹក​គេ​គ្រប់​ពេលវេលា ហើយ​មាន​ស្អី​ច្រើនទៀត អំពី​ស្នេហា​ដែល​លឺ​សិស្ស​ស្រី​ៗក្នុង​ថ្នាក់​និយាយ​គ្នា។ ពេលនោះ​ខ្ញុំ​ចង់​សាក​ស្អី​ឆ្កួត​ៗទៀតហើយ។ នៅពេលកំពុង​រៀន ខ្ញុំ​អង្គុយ​សម្លឹងមើល​ពិសី​រហូត មើល​នាង​ច្រើន​ជាង​មើល​គ្រូទៅទៀត។ ខ្ញុំនិយាយ​រក​នាង​ច្រើន​ជាងមុន។ ខ្ញុំ​សាក​ល្បង​ធ្វើ​ដូច​នេះ អស់​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​ប្រាប់​ខ្លួន​ឯង​ថា​ ខ្ញុំ​ស្រឡាញ់​នាង​ហើយ។ ព្រះអើយ! អ្នកណា​ទៅដឹង​ទៅ ថា​វាមាន​ប្រសិទ្ធិ​ភាពយ៉ាង​នេះ។ ស្រាប់​តែ​យប់​ឡើង​ខ្ញុំ​បើ​កសៀវភៅ​មក​អាន មិនឃើញ អក្សរ​បែ​រជា​ឃើញមុខ​នាង​ទៅវិញ។ ឃើញ​ភ្លាម ខ្ញុំ​បិទ​សៀវភៅ​ភ្លាម ហើយ​ខ្ញុំ​ចាប់​ផ្តើម​ភ័យ ហើយ​ក៏​សម្រេច​ចិត្ត​ភ្លាម​ៗ ថា​ឈប់​លេង​ល្បែង​ស្នេហា​ឡប់​ៗ​អ៊ីចឹងហើយ។ ខ្ញុំ​ខំ​កាត់​ចិត្ត​ កុំ​ឲ្យ​នឹក​រូ​បនាងមួយ​អាទិត្រ​ ទំរាំ​កាត់​ការ​ស្រម៉ៃ​ឆ្កួត​ៗបែបនោះ​បាន។ នេះហើយ​ជា​ស្នេហា ៤៨ ម៉ោងរបស់​ខ្ញុំ។ ហិហិ!​ អរគុណ​ដែល​បាន​ចំនាយ​ពេល​អាន​កំណត់​ហេតុ​របស់​ខ្ញុំ។ ទាំងនេះ​ជារឿង​ពិត​ទាំង​អស់!

The Risks

Daily writing prompt
When is the last time you took a risk? How did it work out?

In my life I have taken many bunch of risks that those made me “the ME” today. It’s better as always. I have had a good life with a combination of all tastes just like food. You can’t just have ice-cream everyday. One day you ate something that taste so bad then the next day, you would just feel so thankful to have a plate that is not the best but not the worse. The other day, you would have another dish that you won’t forget and long to eat it again.

What about other things that is not consider as food but you just consume it daily because it makes you feel something just like cigarettes, coffee, alcohol, or even drugs. What makes you compromise this with all the gym workout, diets, and health check? Some consumption practices ends your life but you still risk to minus the remaining minutes of your life just for IT.

I do have my own compromised consumption as well that even sometimes I feel so bad that I used to suggests my parents health related advice. Their actions made me feel so irritated when they just didn’t make any effort to change. Now it falls onto me!

What’s your type of risks? Why do you compromise it?