សេចក្តីសុខមនុស្ស​មិន​ខ្នើត​

មានរឿងខ្លះ​យើង​មិន​អាច​យល់​បាន​ ហើយ​មាន​រឿង​ខ្លះ​យើង​ក៏​មិន​ចាំ​បាច់​ស្វែង​រក​ហេតុ​ផល​របស់​វា​ដែរ ព្រោះវា​មិន​មាន​ហេតុ​ផល​សំរាប់​ឲ្យ​យើង​​ការ​ពារ​ខ្លួ​ន​ឯង​ក្នុង​សាលក្រម​របស់​ព្រះ​ជាម្ចាស់​នៅ​ទោស​កំ​ហុស​​ទាំងអស់​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​បាន​​យាង​មក​ដើម្បី​នឹង​អត់​ទោស​ដល់​អ្នក​ណាដែល​ពិត​ជាបាន​កែ​ប្រែកំហុស​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ឳណ៎! ពេល​ខ្លះ​ក៏ចង់​ដឹង​ច្បាស់​ណាស់​ថា តើ​មនុស្ស​ដូច​ជារូប​ខ្ញុំ​នឹង​អាច​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​បាន​យូរ​ប៉ុណ្ណា​ទៀត​ទេណ៎!

តាំងពី​ម៉ោង​ ៣​ទៀប​ភ្លឺម៉្លេះ ខ្ញុំ​បាន​អង្គុយ​នៅ​មុខ​កំព្យូទ័រ​ស្វែង​រក​អ្វី​មិន​ដឹង គ្មាន​ចាប់​អី​មួយច្បាស់​លាស់​ទាល់​តែ​សោះ​។​ តាម​ពិតទៅ​ពន្លឺ​នៃ​ភ្នែក​របស់​ខ្ញុំ​ដែល​ចាំង​ តប​ទៅនឹង​ពន្លឺម៉ាស៊ីន​ដ៏តូច​ច្រលឹង​មួយ​នេះ គឺមិនមែនកំពុង​រាវ​រក​ឯកសារ​ ឬ​របស់​អ្វី​មួយ​ជា​ប្រយោជន៍​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​អារម្មណ៍មួយ​នេះ​បាន​រសាត់​អណ្តែត​ទៅ​កាន់​ទី​មួយ​ដែល​ ពោរពេញ​ដោយ​ការឈឺចាប់​ជាទី​បំផុត។ ខ្ញុំ​មាន​ញ្ញាណដឹង​ថា អារម្មណ៍​មួយ​នេះ​កំពុង​វិល​វល់​គិត​គូរ​ពីរឿង​ជាច្រើន​ពី​ម្សិល ហើយ​ក៏​កំពុង​ចែក​រំលែក​បញ្ហា​ និង​ទោសានុទោស​នេះ​ដល់​លោក​ស្អែក ដែល​កំពុង​យាង​យាស​យាត្រាមក​ដល់​​តាម​កាលនាទី​របស់​ខ្លួន​។

ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​ចាក​ចេញ​ពី​ពិភពលោក​នេះ​មួយ​អាទិត្រ​ នៅ​តែ​ព្រះ​វិហារ​ អធិស្ថាន បួងសួង​ទៅ​ព្រះ​របស់​ខ្ញុំ (ព្រះយេស៊ូវ) ពីកំហុស​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​កាល​ពី​ម្សិល។ ការពិត​ដែល​សំខាន់ជាងនេះ​ទៅ​ទៀតនោះ​គឺ ខ្ញុំ​ដឹង​ថារាល់​ពេល​ដែលខ្ញុំ​មាន​បញ្ហា​ ខ្ញុំ​តែង​តែ​គេច​វេស​ពី​បញ្ហា​ទាំងនោះ​មួយ​រយៈ មួយ​រយៈ​ដែល​ខ្ញុំ​អាច​សញ្ចឹង​នូវ​កំហុស​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​។​ មួយរយៈដែល​ខ្ញុំ​អាច​មាន​ពេល​ប្រាប់​ព្រះ​ដែល​ទ្រង់​ចាំ​តែ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​នឹង​ខ្ញុំ​នៅ​ពេល​ខ្ញុំ​អធិស្ឋាន​។ ទ្រង់​ជា​មួយ​អង្គ​ ដែល​ខ្ញុំ​មើល​មិនឃើញ​ ហើយ​ចាំ​ដោះ​ស្រាយបញ្ហា​​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​រង់​ចាំ រង់ចាំ​ដោយ​អន្ទះ​សារ។ ​ព្រះ​វិហារ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​ស្ងប់​ ព្រោះ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​​ព្យា​ណូ ដ៏​ច្រលឹង​មួយ​នៅ​កណ្តាល​ទី​ជំនុំ​ដ៏ទូលាយ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បើ​កទូលាយ​សំរាប់​ដំណោះស្រាយ​សំរាប់​បញ្ហាខ្ញុំ​ចឹង។ ខ្ញុំ​ដើរ​ទៅ​កាន់​ឧបករណ៍​តន្រ្តី​ដ៏​គួរ​ជា​ទី ត្រអាល​នឹង​ពាល់​ ជាទី​ត្រអាល​នឹង​ចាប់​លេង​មួយ​បទនេះ​ដោយ​ចិត្ត​ស្ងប់​ គ្មាន​គិត​អ្វី ទាំងអស់​ក្រៅ​ពី​សោភ័ណ្ឌ​របស់​នាង​ (ព្យាណូ) ខណៈ​ដែល​នៅ​លើ​ចុង​ព្រឹក្សា​ខាង​ក្រៅ​ព្រះ​វិហារ​ មាន​សំលេង​តូចៗ ជីបជីប ពី​របី​ក្បាល​របស់​ចាប​ពូក​ នៅ​ទៅ​វាល​ដែល​សំបូរ​ទៅ​ដោយ​សន្លឹក​ពណ៌មាស​ ពណ៏លឿង ពណ៌ដី រុះ​រាយ​ពេញ​ពាស​ពសុធា។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​មក​ក្រៅវិហារ​ឈើដ៏​ច្រលឹង​នេះ មកខាង​ក្រៅ​គយគន់​ទេស​​ភាព​នាទេសកាលដ៏​សុខ​ស្រួល​នេះ ដោយ​ពុំ​ដឹង​ខ្លួន​។ ខ្ញុំ​តែង​តែ​អង្គុយ​នៅ​ក្រោម​ដើម​ដ៏​មាន​ម្លប់​ត្រឈៃ​មួ​យ​ដើម​នៅ​ក្រោយ​វិហារនេះ​ដើម្បី​គន​នូវ​​រូបភាព​ដ៏​មិន​គួរ​ឲ្យ​ជិនណាយ​ទាំងនេះ​ ស្ទើរ​រាល់​ពេលដែល​ខ្ញុំ​មាន​បញ្ហា​។ កំពុង​តែ​ត្រេក​អរ​នូវ​វត្ថុ​ដ៏ស្រស់​ស្អាតរបស់​ធម្មជាតិ​ទាំង​នេះ​យ៉ាង​មិន​ចេះ​ជិនណាយ​នោះ កាយា​បាន​មក​ហៅ​ខ្ញុំ​ឲ្យ​ទៅផ្ទះ​វិញ​ដោយ​សំដី​ដែល​ខ្ញុំ​ស្តាប់​ជិត​ ១០ឆ្នាំមកហើយ “បង​យ៉ា​ហ្អា! តោះ​ទៅ​បាយ​ណា​បង នេះ​ថ្ងៃ​ត្រង់​ហើយ​” ថា​ហើយ​ទេវី​ក៏​រូត​ស្រូត​ដំណើរ​វាង​វាស​ទៅ​កាន់​ទី​សំណាក់​​វិញ​។ នារី​ម្នាក់​ដែល​មាន​រូប​សម្ផស្ស​មិន​សូវ​ជាគួរ​ឲ្យ​បេតី​ម្នាក់​នេះ​បាន​ឆក់​យក​ព្រលឹង​ខ្ញុំ​តាំង​ពី​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ឃើញ​នាង​ម៉្លេះ នាង​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ចំលែកណាស់​ នៅ​គ្រាដែល​ខ្ញុំ​បាន​ឃើញ​នាង ខ្ញុំ​ឃើញ​នាង​ពិត​ជា​ផ្តល់​នូវ​អារម្មណ៍​សុខសាន្ត​ម្យ៉ាង​យ៉ាង​ចំលែក ខ្ញុំ​ជឿ​ថា​អ្នក​នឹង​មាន​អារម្មណ៍​ដូច​ជាខ្ញុំប្រសិនបើទោះអ្នកបានឃើញ​នាង​ជាលើកដំបូង​​ដែរ ហេតុផល​នេះហើយ​ដែល​ខ្ញុំ​ប្រគល់​សេចក្តី​ស្នេហា​ដ៏​សេស​សល់​តិច​តួច​របស់​ខ្ញុំ​ឲ្យ​នាង​រក្សា។ កាយា​បាន​ប្រាប់​ខ្ញុំ​ថា នាង​ស្រលាញ់​ខ្ញុំ​ព្រោះ ខ្ញុំ​សង្ហារ! តែប៉ុណ្ណេះទេ? ហិហិ វា​ពិ​តជា​គួរ​ឲ្យ​អស់​សំណើច​មែន​ទែន​សំរាប់​ចំលើយ​បែប​នេះ​។ តែ​មិន​ជាថ្វី​ទេ ខ្ញុំ​ដឹង​ថា​នាង​បាន​ស្រលាញ់​ខ្ញុំ​ស្មោះ​ពិត​មែន​ ចាប់​តាំង​ពី​ទេសកាល​ដែល​​អគ្គី​ភ័យ​បាន​ឆក់​យក​សំរស់​ នឹង​សោភ័ណ្ឌ​យុវភាព​របស់​ខ្ញុំ​ម៉្លេះ។ នាង​បាន​ទទួល​ខ្ញុំ​ដោយ​មិន​ប្រកាន់​ ឬ មាន​ពាក្យ​ប៉ុន្តែ សំរាប់​មនុស្ស​មិន​ខ្នើត​ដូច​ជា​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​សួរ​ព្រះ​ជាម្ខាស់​ថា ហេតុ​អ្វី បាន​ជា​ឆក់​យក​យុវភាព​របស់​ខ្ញុំ​ទៅ​ដោយ​ភ្លើង​យ៉ាង​នេះ នៅ​ពេល​នេះ​ខ្ញុំ​យល់​ហើយ​ថា ទ្រង់​​មិន​ការពារខ្ញុំ�
��នៅ​ខណៈ​អគ្គី​ឆេះ​ផ្ទះ​កាល​ណោះ​ គឺ​សំរាប់​ឲ្យ​ខ្ញុំ​បាន​ទទួល​រង្វាន់​ដ័​មាន​តំលៃ​ ដូច​ជា​កាយា​ របស់​ខ្ញុំ​ម្នាក់​នេះ ទាំង​អ្នកដែល​ធ្លាប់​ថា​ស្រលាញ់​ខ្ញុំ​ទាំងប៉ុន្មាន​បាន​ចាក​ចេញ​ពី​ខ្ញុំ​ទៅ​។ នាង​មាន​កាយ​សប្បទា​ល្អ​សព្វ​បែប​យ៉ាង​ ហើយ​ក៏​មិន​អាក្រក់ពេក​ដែរ ​ជា​អ្វី ដែល​ប្រាប់​ខ្ញុំ​ថា មិន​ពិបាក​សំរាប់​កាយា​ទេ ក្នុង​ការ​រក​បុរស​គួរ​ជាទី​ស្រលាញ់​ជាងខ្ញុំ​នៅ​ពេល​នេះ។ យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​ផ្តល់​កំណើត​ដល់​បុត្រា​ពីរនាក់​ដែល​មាន​សុខភាព​ល្អ និង​កាយសប្បទាគ្រប់គ្រាន់​ សម្រាប់​ជាចំណង​ដៃអាពាហ៍ពិពាហ៍​របស់​យើង សំរាប់លំអរ​ជីវិត​ដែល​អពណ៌មួយនេះ​ ឲ្យ​មាន​ពន្លឺ​។ នេះ​ហើយ​ជាក្តី​សុខសាន្ត​របស់​ខ្ញុំ នៅ​ពេល​មាន​ធម្មជាតិ​នៅ​កំដរ មាន​ក្រុមគ្រួសារ​ដ៏កក់ក្តៅ​ មាន……មាន​គ្រប់​យ៉ាង​ ក្រោយ​ពេល​ដែល​ខ្ញុំ​បាត់បង់​គ្រប់​យ៉ាង។​ មាន​បបូរ​មាត់​ដ៏​ស្រទន់​មួយ​បាន​មក​ប៉ះ​ចំ​ថ្ពាល់​របស់​ខ្ញុំ​ ខណៈ​ខ្ញុំ​កំពុង​ឈរភ្លឹក​នៅ​ក្នុង​​សួន​ក្រោយ​វិហារ​មួយ​នេះ…

“ម៉ោង​ ៦ កន្លះ​ ហើយ​បង! ភ្ញាក់​ឡើង​! ក្រែង​ថ្ងៃនេះបង​ថា​ចង់​ទៅលេង​ ផ្ទះ​សំរាកកាយ​នៅ ក្បែរវិហារ​នោះ​មួយ​អាទិត្រ​នោះអី!” កាយា​ថើប​ខ្ញុំ​តាម​ទំលាប់ ជាមួយ​វិចារ​របស់​នាង។ ខ្ញុំ​ទើប​នឹង​ដឹង​ថា​ខ្ញុំ​សុបិន្ត​ពី ទី​ដែល​ខ្ញុំ​ប៉ងថានឹង​ទៅ​​ម៉ិញនេះសោះ។ ខ្ញុំ​បាន​ទៅ​រួ​ចហើយ​ទាំងរូបកាយ​ខ្ញុំ​នៅ ក្នុង​បន្ទប់​ធ្វើការ​របស់​ខ្ញុំ​នៅ​ឡើយ។ នេះ​បាន​ចំ​ថា​សប្បាយ​ផ្ទួន​ៗ។

និពន្ធចប់នៅ​ថ្ងៃ​ទី​ ១៦ ខែ កញ្ញា ឆ្នាំ ២០១០

ម៉ោង ៣ ទៀបភ្លឺ

Advertisements

17 Replies to “សេចក្តីសុខមនុស្ស​មិន​ខ្នើត​”

  1. ហិហិ! សម្លាញ់ខ្ញុំពូកែសរសេររៀបរាប់ណាស់ផង! 😀

    Like

    1. ឧត្តមម៉េចថាចឹង? មនុស្សគេមានស្នេហាមើលទៅកន្លែងណាក៏ស្រស់ស្អាតដែរ!

      Like

    2. ហិហិ ញ៉ុមសរសេរធម្មតាៗតើ គ្រាន់តែចង់និយាយប្រាប់​ថា មនុស្ស​មិន​មែន​បាន​ន័យ​ថា​មាន​សម្ផស្ស​មាន​គ្រប់​យ៉ាង​នោះ​ទេ។ មនុស្ស​មិនមើលតែសម្បកក្រៅទេ។ ហើយក៏គួរចំនាយពេល​ស្វែងរកកន្លែងមួយ​ ដែល​ស្ងប់សុខ​សំរាប់ខ្លួនឯងក្រោយពីបញ្ហានិងការនឿយហត់ដែរ។ ដូចពួកយើងទៅជិះទូកលេងចឹង សប្បាយ​ណាស់! សប្បាយ!

      Like

  2. ឌី! បង​ពិត​ជា​មាន​មោទន​ភាព​នូវ​អ្វី​ដែល​ឌី​បាន​សរសេរ​រៀបរាប់​មក​ខាង​លើ ហើយ​បង​ជឿ​ថា អ្វី​ដែល​ប្អូន​មាន​អារម្មណ៍​ ជា​ការ​ដាស់​តឿន​មួយ​ហើយ​ក៏​ជា​ការ​បំភ្លឺ​មួយ​សំរាប់​ជីវិត​ដែរ។ ត្រូវ​ចាំ​ថា ព្រះ​ជាម្ចាស់​ទ្រង់​មាន​ព្រះ​ប​ន្ទូល​មក​កាន់​យើង​តាម​គ្រប់​រូប​ភាព​ទាំង​អស់។
    មាន​ស្នេហា​ វា​មិន​ជា​ឧក្រិដ្ឋជន​ទេ! វា​ជា​អំណរ​មួយ​ទៅ​វិញ ហើយ​វា​នឹង​ធ្វើ​អោយ​យើង​មាន​ភាព​រឹង​មាំ​នៅ​ក្នុង​ជីវិត​របស់​យើង! យើង​នឹង​ឃើញ​ខ្លួន​យើង​ជា​មនុស្ស​ដែល​ពេញ​វ័យ ចេះ​គិតពិចារណា​ច្រើន ហើយ​ចេះ​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ​​ និង​មិន​ត្រឹម​ត្រូវ។
    រឿង​ដេក​មិន​លក់!​ហិហិហិ ត្រូវ​ខំប្រឹង​រក​វិធី​ទប់​ទល់​ហើយ! អាយុ​ប៉ិន​ប្អូន​ឯង​បើ​ដេក​មិន​លក់​នោះ​ ច្បាស់​ជា​ស្គម​ប្រាណ​រីង​រៃ​ហើយ!

    Like

    1. បាទបង អរគុណច្រើន! ញ៉ុមបានសរសេរ​ពីអ្វីដែលគួរសរសេរហើយ! ធូរទ្រូង! ហើយញ៉ុមគិតទៅ​គេង​សិន​ហើយ​។ បង​ចូលចិត្ត​ធ្វើឲ្យញ៉ុមច្រក់ទឹកមាត់ណាស់ថ្មីៗនេះ ប្លកម្ហូប!

      Like

    1. ហិហិ ត្រូវសុំ​នូវការណែនាំខ្លះៗពីបង​ភារម្យហើយបានបាន។ ឆាប់ប្រាប់ភ្លាមមក! ហាហាហា

      Like

    2. សាអីកេរ៉េ! ញ៉ុមអ្នកតែទឹកកក មែនអ្នកពន្ធដូចពូណា! 😛

      Like

    1. តួប្រុស​ដូច​ជាញ៉ុមចឹង! មនុស្ស​មិនខ្នើត (មិនកំណើត) ហាហាហា! និយាយលេងរ៉េ យ៉ាងហោចណាស់​ យើង​អាច​តស៊ូ​សំរាប់​អ្នក​ដែល​យើង​ស្រលាញ់​បាន​ដែរ។

      Like

    1. កាយា ណឹងជាឈ្មោះ។ ហើយទេវី នឹងបានន័យថា ជានារីល្អ។ យល់នូវប្អូនប្រុស។

      Like

  3. ព្រឹក​នេះ​ភ្នាក់​ពី​ដេក​តាំង​ពី​ម៉ោង ៣ព្រឹក សរសេរ​និងអានប៉ុន្មាន​ម៉ោង​មក​​ហើយ ដល់​មក​អាន​អត្ថបទ​នេះ​គិត​ថាពិបាក​អាន​ព្រោះ​អត់​មាន​ចុះ​បន្ទាត់ ឫ​ចែក​ជា​វគ្គ ឃ្លា​ អោយ​បាន​ដាច់ៗ​ពី​គ្នា។ ប្រហែល​ជា​ម៉ាស៊ីន​ខួក្បាល​ឡើង​កំដៅ​ដល់​កំណត់​ហើយ។ មើល​ទៅ​គិត​ទៅរក​មុចទឹក​​ស្លៀកពាក់​ចេញ​ទៅ​ការិយាលយ័​ហើយ។ មាន complain តែ​ប៉ុណ្ណឹង ចាំ​មក​អាន​ពេល​ក្រោយ​ទៀត។

    Like

    1. បាទ! អរគុណច្រើនពូ ខ្ញុំ​សរសេររឿងនេះយូរមកហើយ មិនទាន់បានកែទៀត!​ យ៉ាប់មែនខ្ញុំ!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s