កុំព្យូទ័រ​ថ្មី​របស់​ខ្ញុំ

ជាដំបូង ក្នុង​ខណៈ​ដែល​ខ្ញុំ​កំពុង​ណែនាំ​មិត្តថ្មី​របស់​ខ្ញុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់នេះ ខ្ញុំ​ក៏កំពុង​ចូល​រួម​កាន់​មរណៈ​ទុក្ខ​សម្តេច​ព្រះ​វររាជ្យបិតា​ជាតិ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហនុដែរ ប៉ុន្តែ​ខ្ញុំ​ចង់​សរសេរកំណត់​ហេតុ​នេះ​ឲ្យ​ហើយ ព្រោះ​មិន​ចង់​ទុក​វា​ឲ្យ​យូរ​ថ្ងៃខែពេកទេ សូម​បង​ប្អូន​អភ័យ​ទោស​ដល់​ខ្ញុំផង ប្រសិន​បើ​ការ​រៀប​រាប់​ពី​វត្ត​មាន​មិត្ត​ថ្មី​របស់​ខ្ញុំ​មួយ​នេះ មាន​ការ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកភូមិ​វើត​ប្រេសនេះ។ 

       ប្រវត្តិជូរចត់ជាមួយកុំព្យូទ័រ​ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ច្រើនណាស់។ កាល​ពី​ថ្ងៃ ១ មករា ឆ្នាំ ២០១១ ខ្ញុំ​ដួល​នៅ​កំពង់​សោម ធ្វើ​ឲ្យ​ខូច​អេក្រង់​ឡេបថប់​ (Compaq HP CQ60) រហូត​ត្រូវ​ដូរ​អេក្រង់​ថ្មីអស់ ១៧៥ដុល្លា។ លុះ​ដល់​ថ្ងៃ ១ មករា ឆ្នាំ ២០១២ អេក្រង់​កុំព្យូទ័រ​របស់​ខ្ញុំ​ក៏បាន​ខូច​ម្តងទៀត ដោយ​វា​ទង្គិច​ជាមួយ​គែម​ជណ្ដើរ​ខណៈ​ឡើង​លើផ្ទះ។ លើក​ទីពីរ​នេះ​ខ្ញុំ​សម្រេច​ចិត្ត​ទុក​ឡេប​ថប់​នោះ លែង​ធ្វើ ដោយសារ​តម្លៃ​ធ្វើ​លើកទីពីរ និងលើកទីមួយ អាច​ទិញ​អាថ្មី​បាន​បាត់​ទៅហើយ។ ខ្ញុំ​ក៏​ត្រូវ​ប្រើ​កុំព្យូទ័រ​ចាស់​សំណព្វ​ចិត្ត​របស់​ខ្ញុំ ព្រោះ​អត់​មាន​ជម្រើស​ទេ ដោយសារ​ការ​ងារ​សាលា និង​ការងារ​ខាង​ក្រៅ តម្រូវ​ឲ្យ​ប្រើ​កុំព្យូទ័រ​ជានិច្ច។ ប៉ុន្តែ…

            ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​ទទួល​ឡេបថប់​ (កុំ​ព្យូទ័រ​យួរ​ដៃ) ថ្មី​របស់​ខ្ញុំតាំង​ពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១២ ម៉្លេះ (ជាថ្ងៃ​តែ​មួយ​ដែល​ខ្ញុំ​ភ្ញាក់ពីគេង ហើយ​បាន​ទទួល​!ដំណឹង​ថា ព្រះ​ករុណា​ព្រះ​បាទ នរោត្តម​សីហនុ ព្រះ​វររាជ្យ​បិតា​ជាតិ​បាន​សោយ​ទី​វង្គត) កុំ​ព្យូទ័រ​នេះ​ស្អាតណាស់ ហើយ​មាន​គុណភាព​ និង​ដំណើរ​ការ​បាន​លឿន​ និង​ល្អ​ប្រសើរ​ទៀត​ផង។ តម្លៃ​របស់​ឡេប​ថប់​នេះ​ប្រហែលជាង ៥០០ដុល្លា។ ខាង​ក្រោម​នេះ​ជា​កំណត់​សម្គាល់​សំខាន់​ៗ​របស់​មិត្ត Lenovo U260៖

 

 

 

 

 

 

 

 

 

 

 

 

 

Feature

  • Intel® Core™ i5 processor i5-470UM (1.33GHz Base, 1.86GHz Max Turbo)
  • Genuine Windows® 7 Home Premium 64
  • 12.5″ HD WXGA (1366×768) LED backlight w/ 0.3MP Camera”
  • Intel® Graphics Media Accelerator HD
  • 4GB PC3-8500 DDR3 1067MHz SDRAM SODIMM Memory
  • 320GB, 5400RPM Serial ATA 2.5″ Hard Drive

 

 

Advertisements

4 Replies to “កុំព្យូទ័រ​ថ្មី​របស់​ខ្ញុំ”

    1. អាស័យដ្ឋានផ្ទះបងលេខប៉ុន្មាន ចាំខ្ញុំយកទៅឲ្យស្ទាបដល់កន្លែង! ហិហិ ខ្ញុំក៏ចង់ស្ទាបកុំព្យូទ័ររបស់បងដែរ ឃើញបងសរសេរហើយក៏ចង់​បាន​ដែរ​

      Like

    1. ហិហិ សម្រាប់​ខ្ញុំ​វា​មិន​តូចពេក ហើយវាក៏មិនធំពេក បើល្មមគឺ 14 អ៊ីញ ប៉ុន្តែទំហំ 12.5 អ៊ីញនេះក៏ស្អាតដែរ ហើយ​ស្រាលណាស់ ដូច​កាន់​សៀវភៅទៅរៀនចឹង!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s