នេះជាស្នាដៃរបស់កូនខ្មែរពិតៗ ហើយអាចយកទៅសាកល្បងបាន។ ខ្ញុំគិតថានេះជា Open Source ចឹងដាក់ឲដោនឡូតចឹងបែបមិនអីទេ។
នេះជាលីងថូរិន ដែលអាចដោនឡូតបានពីក្រុមហ៊ុនឌីជី៖
ឬដោនឡូតពី វេបសាយផ្ទាល់៖
ខ្ញុំបានសាកល្បងហើយ គឺថាវាមានលក្ខណៈឆើតឆាយ និងមានប្រយោជន៍ច្រើន ហើយថែមទាំងឡូយទៀតផង។ អ្នកបង្កើតបានធ្វើវាឡើងតាម ចំនង់ចំនូលចិត្តរបស់គេផ្ទាល់។
យេស ដេត អ៊ិស រ៉ាយថ៍
ចូលចិត្តចូលចិត្ត
No one is wise at all time.
ចូលចិត្តចូលចិត្ត
ហិហិ ស្តាប់ប្អូននិយាយ ដូចជាប្លែងចំពោះសំនួរទីពីរ។ ខ្ញុំមិនមែនជាអ្នកពូកែអីទេ មានអ្នកស្រុកច្រើនណាស់នៅភូមិនេះដែលល្បីៗ តែខ្ញុំអាចប្រាប់បានពីចំនុចខ្វះខាតរបស់ភារម្យ បន្ទាប់ពីបានចូលលេងផ្ទះរបស់ភារម្យហើយ។
ភាពខ្វះខាតមាន
១ ភារម្យមិនមានដាក់ប្រវត្តិរូបខ្លះៗ សំរាប់ជាការណែនាំឲគេស្គាល់
២ អត្ថបទរបស់ភារម្យខ្លីៗ ពេក ហើយមានលក្ខណៈ ដូចជាគ្មានភាពស្និទ្ធស្នាល ឬក៏រៀបរាប់អស់ពេកធ្វើឲគេគ្មានអ្វីដាក់វិចារ ឬ ជាអ្វីដែលគ្រប់គ្នាដឹងរួចអស់ហើយជាដើម
៣. មិនគួរចំលងទាំងស្រុងនូវច្បាប់ដើម ពីទំព័រ ឬ សៀវភៅ ឬ វេបសាយណាមួយ ព្រោះគ្មានអ្នកណាមួយចូលចិត្តនៅទង្វើរលួច ឬបន្លំឡើយ
៤. គួរតែដាក់អ្វីដែល ចេញពីគំនិតផ្ទាល់ខ្លួន ឬសមត្ថភាពផ្ទាល់ខ្លួន ព្រោះវាខុសពីគេ និងគួរឲចាប់អារម្មណ៍ជាង
៥. គួរដាក់តំណភ្ជាប់ទៅប្លក់ផ្សេងៗទៀតផង ព្រោះវាអាចជួយឲគេចាប់អារម្មណ៍ និងអាចស្គាល់អ្នកភូមិផ្សេងទៀតបាន។ អាចដាក់តំណភ្ជាប់បានតាមរយៈរបារតំណភ្ជាប់ដែលស្ថិតនៅខាងស្តាំនៃទំព័រក្តារបញ្ជា។
៦. ជាការគួរសម កុំភ្លេចឆ្លើយតប ទៅនឹងមតិរបស់អ្នកដែលបានដាក់មតិផង
៧. រកនឹកលែងឃើញហើយ បើមាននឹកឃើញអីផ្សេងទៀតជួយប្រាប់ផង។ អរគុណទុកជាមុន…
ឯសំនួរទី១ ឃើញក្នុងប្លក់ភារម្យមានហើយ មិនបាច់ប្រាប់ទេ។
ចូលចិត្តចូលចិត្ត
សួរស្តី អ្នកទាំងអស់គ្នា ! ខ្ញុំបាទជាសមាជដិកសថ្មី របស់ wordpress ដូចនេះខ្ញុំ ពុំសូវ ដឹងអំពី របៀបរបប រឺការ Design ណាអោយ ច្បាស់លាស់ទេ។ ដូចនេះ ខ្ញុំចងអោយ បងៗជួយ ប្រាប់ខ្ញុំអំពីបញ្ហាខ្លះ ដូចជា :
១- ធ្វើបែបណាទើបអាចអោយ គេdownload យកឯកសារយើងបាន
២- ធ្វើយ៉ាងម៉េច ទើបអាចអោយ blog របស់យើង គេស្គាល់ច្រើន។
ចូលចិត្តចូលចិត្ត
វាជារឿងពិបាកដែរ នៅពេលដែលយើងទម្លាប់ជាមួយភាសារអង់គ្លេស ហើយធ្វើការប្តូរមកជាភាសាខ្មែរបែបនេះ!
ចូលចិត្តចូលចិត្ត
អូ៎ បងឌីយ៉ាចង់ចូលរួមបកប្រែដែររឺ?
ឥឡូវនេះរកបាន ២នាក់ទៀតហើយ។
ចូលចិត្តចូលចិត្ត
ធ្លាប់មានខាង Khmer OS ទៅបង្រៀនខាងណឹងដែរ តែខ្ញុំថាវាបានត្រឹមតែសើរៗទេ កាលខ្ញុំរៀនកំព្យូទ័រដំបូងគេរៀនខាង Basic ពីវីនដូ។ ខ្ញុំចេះដំឡើងវីនដូខ្លួនឯង តែដល់ទៅដំឡើងខ្មែរអូអេស វិលមុខបណ្តោយ ព្រោះពាក្យពិបាកយល់ន័យពេក (instruction)។
ចូលចិត្តចូលចិត្ត
វគ្គបង្រៀនដែលរៀបចំដោយ NiDA ធ្លាប់មានតើ! មិនតែ ពី KhmerOS ទេ ថែមទាំងមាន វគ្គសិក្សារ Open Office ផងដែរ ។ តែមិនដឹងម៉េច ខ្មែរយើងមិនទម្លាប់ប្រើភាសារជាតិយើង សម្រាប់ការប្រើប្រាស់កុំព្យូទ័រសោះ បានជានាំអោយគំរោងនោះមិនទទួលបានការគាំទ្រច្រើន ។ តែមកពីកាលនោះវានៅថ្មីពេកផង, ប្រសិនបើប្រៀបធៀបមកពេលនេះ អ្នកប្រើកម្មវិធីអក្សរខ្មែរ គឺច្រើនមែនទែន ចឹងប្រហែលជាអាចទទួលបានការគាំទ្រច្រើនជាងមុន!
ចូលចិត្តចូលចិត្ត
តាមពិតនេះជាការរអ៊ូររទាំទូទៅមួយរបស់អ្នកប្រើប៉ុណ្ណោះ ប៉ុន្តែខ្ញុំនៅតែបន្តគាំទ្រ និងស្ញប់ស្ញែងនៅការខិតខំប្រឹងប្រែង របស់យុវជនខ្មែរដែលខិតខំប្រឹងប្រែង និងមានគំនិតច្នៃប្រឌិតឡើងចំពោះខ្មែរអូអេស។ ខ្ញុំមិនបាននៅបកប្រែមែន តែខ្ញុំដឹងថាការបកប្រែពាក្យបច្ចេកទេសកំព្យូរទ័រពិតជាពិបាកជាង ការបកប្រែផ្សេងៗទៀត។ សង្ឃឹមថាការខិតខំប្រឹងរបស់អ្នកទាំងអស់គ្នានឹងនាំមកនូវភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។ ខ្ញុំបានចុះឈ្មោះជាអ្នកជួយបកប្រែក្នុងវេបសាយរបស់ប្អូនហើយ ហើយសង្ឃឹមថាខ្ញុំនិងអាចធ្វើអ្វីដែលមានប្រយោជន៍ខ្លះសំរាប់ខ្មែរអូអេស។
ចូលចិត្តចូលចិត្ត
បកពីខ្មែរទៅ អង្គ្លេស វាមិនងាយទេបងអើយ។ ចឹងហើយបានជាការបកប្រែ moonOS របស់ក្រុមខ្ញុំត្រូវកំណត់ពេលអោយបានយូរ, ព្រោះ៖
១. រៀបចំពាក្យនិមួយៗអោយងាយយល់
២. បើអាច នឹងរកពាក្យផ្សេងៗមកជំនួស ដើម្បីអោយងាយយល់ថែមទៀត
៣. កែប្រែពាក្យដែលបកដោយសមាជិកផ្សេងៗ អោយត្រឹមត្រូវ និងតម្រៀបន័យ កែពាក្យដែលខុស និង ។ល។
ពិតជាពិបាកមែន។ ឥឡូវអាកុំព្យូទ័រនោះឡប់ទៀត បើកមកប្រើឡើងយ៉ាប់។ ចឹងញ៉ុមខ្ជិលបកសិនចុះ។ 🙂
ចូលចិត្តចូលចិត្ត
ក្រែងបងឯងថាទៅហ្អី? ចាំបាច់ផ្ញើឌីសតាមគេមកធ្វើអី?
ចូលចិត្តចូលចិត្ត
ខ្ញុំមានគំនិតមួយចំនួនសំរាប់ ខ្មែរអូអេស៖
-មិនថាមូនអូអេស ឬ អូផេនស៊ូស៊ីទេ គឺថាថ្វីតែវាល្អដោយមានជំរើសច្រើនក្នុងការកំណែពិតមែន តែជួនកាលមានអារម្មណ៍ថាវាមានអ្វីដែលត្រូវចុចច្រើនពេក វាល្អចំពោះអ្នករៀនខាងពត៌មានវិទ្យា។ -ការបកប្រែវិញ ប្រហែលជាត្រូវការពេលវេលាយូរដើម្បីឲសុំាជាមួយបាន ព្រោះមានការពិបាកជាងភាសាអង់គ្លេស។
-ខ្ញុំមាន ubuntu ស៊េរីចុងក្រោយគេបង្អស់ ខ្ញុំស្រលាញ់ត្រង់ថា មានicon ដែលមិនឡូយឆាយពេក ហើយមើលទៅត្រជាក់ភ្នែកម្យ៉ាង ពីវីនដូសេវិន។
-ខ្ញុំបានយល់ច្រើនល្មមពីវីនដូតាមរយៈការរៀន basic computer នៅសាលា។ ហេតុអ្វី មូនអូអេស ឬ អូផេនស៊ូស៊ីមិនមានថ្នាក់បង្រៀន ដែលទូលំទូលាយដូចbasic window ដែរ។ បើប្រជាជនយល់ដឹងពីកំរិតបឋមមក គេនឹងងាកមកប្រើរបស់ខ្មែរវិញមិនខាន។ និយាយទៅគ្រប់សាលាកំព្យូទ័រនៅស្រុកខ្មែរ សុទ្ធតែចាប់បង្រៀនសិស្ស basic computer ទាំងអស់។ *ហេតុអ្វីចាំបាច់មាន? ព្រោះពាក្យបច្ចេកទេសក្នុង អូអេសខ្មែរ ខុសគ្នាច្រើនណាស់ពីវីនដូ។ ពេលដំឡើង អូផេនស៊ូស៊ីម្តងៗ វាមានទាមទារឲ Format hard disk តែវាមានជំរើសច្រើនពេក ហើយមិនយល់ទាល់តែសោះថា វាមានន័យថាម៉េច ទោះប្តូរជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏ដោយ។
ចូលចិត្តចូលចិត្ត
Thanks for your comment. I am doing my best with it.
ចូលចិត្តចូលចិត្ត
ធានាមិនឲខ្វល់ទេ ចាំតែព្រួយទៅបានហើយ ចាំខ្ញុំផ្ញើរឌីវីឌីតាមអ្នកភូមិវើតប្រេសម្នាក់យកទៅឲ។ តែចាំចេញកំណែទី៤សិន។ ហិហិ
ចូលចិត្តចូលចិត្ត
ហ្នឹងៗ
ចូលចិត្តចូលចិត្ត
អើ អាសប្បាយនោះគឺសប្បាយហើយ! តែបើមកវិញមិនមានអីកាន់មកវិញទេ ម៉េចនឹងរឹតតែសប្បាយ? 😆
ចូលចិត្តចូលចិត្ត
សួស្តីឌីយ៉ា ហើយក្មេងស្រែផង ចឹងកុំភ្លេច Happy birthday ធូញម ណា
ចូលចិត្តចូលចិត្ត
Great blog! I definitely love how it is easy on my eyes and the information are well written.Please continue to post great content like this!
ចូលចិត្តចូលចិត្ត
ថាម៉េចបងក្មេងស្រែ? ទៅដើម្បីយកឌីស និងអាវយឺតតែប៉ុណ្ណោះទេ? មិនមែនទៅដើម្បីលើកទឹកចិត្តបងធី និងចូលរួមសប្បាយជាមួយពិធីនោះទេ?
ចូលចិត្តចូលចិត្ត
សូមទោសបងឌីយ៉ា។ ខ្ញុំមិនអាចអោយបងបានទេ ព្រោះពេលដែលខ្ញុំយកឌីសពីបងធី ក៏ត្រូវអោយលុយថ្លៃឌីសគាត់ដែរ(ជាឌីវីឌី) ហើយខ្ញុំអោយគាត់ burn តែបួននឹង។ បើបងចង់បាន បងទិញឌីវីឌីមួយទៅ ចាំខ្ញុំយកអោយបងធីគាត់ burn អោយ។
ចូលចិត្តចូលចិត្ត
បាទលោកបងក្មេងស្រែ។ គឺយើងកំពុងតែធ្វើលើ កំណែទី៤។ មិនមែន៣ទេ តែ៣ក៏អាចយករបស់កំណែទី៤ទៅប្រើក៏បានដែរ។
ចូលចិត្តចូលចិត្ត
សង្ឃឹមថាជួបគ្នាម្តងទៀតចុះ។
ចូលចិត្តចូលចិត្ត
បានសន្យាជាមួយលោកប្អូនសុវិចិត្ររួចហើយថាទៅ ដើម្បីទៅយកឌីស និងអាវយឺត ។ តែលឺថា ថ្ងៃហ្នឹងដូចជាត្រូវចុះទៅកំពង់ធំ បីថ្ងៃម៉េចនោះ! មិនទាន់ដឹងទេ!
ចូលចិត្តចូលចិត្ត
អរគុណចំពោះតំណភ្ខាប់មានប្រយោជន៍ទាំងនេះ។
ចូលចិត្តចូលចិត្ត
ហិហិ មិនអីទេ ទើបតែជួបមុខគ្នាសោះណឺងណា។ ហើយខ្ញុំក៏ត្រូវការជំនួយក្នុងការនិពន្ធរឿងដែរ។ បើមានពេលទំនេរ ខ្ញុំចង់ពឹងឲជួយផ្តល់មតិ ចំពោះរឿងដែលខ្ញុំជិតសរសេរចប់ផង។
ចូលចិត្តចូលចិត្ត
ខ្ញុំ ប្រាកដជាទៅ ហើយ។ កាលបារខេមពីមុនជួបមុខដែរ តែមិនទាន់ស្គាល់គ្នា។ ខ្ញុំនាំមិត្តភក្តិទៅ ប្រហែល១០នាក់យ៉ាងតិច។ កាលលើកមុនក៏នាំទៅគ្នាប៉ុណ្ណឹងដែរ។
ចូលចិត្តចូលចិត្ត
សោកស្តាយផង លីងដែលដោនឡូតពីក្រុមហ៊ុនឌីជី មិនដឹងម៉េចទេ ខូចហើយ ចឹងក៏មិនបាច់ដោនឡូតពី MoonOS ដែរចាំយកពីវិចិត្រវិញ។ បានទេ?
ចូលចិត្តចូលចិត្ត
សង្ឍឹមថាទៅបារខេម គាត់ឲខ្ញុំមួយ។ កាលទៅពីលើកមុននោះ បានឌីវីឌីអូផេនស៊ូស៊ី។ ខ្ញុំបានបបួលអ្នកក្លឹបខ្ញុំទៅដែរពីលើកមុន ហើយបានឌីសណឹងគ្រប់គ្នាទៀតផង។
ចូលចិត្តចូលចិត្ត
ស្តាប់ទៅ ទាំងសេរី ទាំងហ្វ្រី! តែអ្វីដែលក្មេងស្រែនិយាយមិនខុសទេ។ និយាយអញ្ខឹង ខ្ញុំសង្ឍឹមថា កំណែទី៤នេះ នឹងល្អជាងមុន ខ្ញុំនឹងទៅបារខេមដែរ។ ក្មេងស្រែទៅឬអត់?
ចូលចិត្តចូលចិត្ត
ចាំចេញកំណែរបួន ចាំដោនឡូតយកមកប្រើតាម៉ង! ហេស ហេស ហេស… អាកំណែនេះ តិចទៀតលោកប្អូនសុវិចិត្រ ថាចម្លងដាក់ស៊ីឌីអោយហើយៗ ចឹងខ្ជិលដោន!
ចូលចិត្តចូលចិត្ត
enana88 មិនមែនជាសាកសពទេ, គេហៅថាកណ្តុរសាកថ្នាំ! សាកៗទៅ បើម៉េចៗ បងប្អូនយើងធ្វើបុណ្យអោយ! ហេស ហេស ហេស… មិនមែនបុណ្យអីរ៉េ គឺបុណ្យខួបកំណើត! 😆
ចូលចិត្តចូលចិត្ត
ចុះអ្វីដែលក្រុមការងារស្មគ្រចិត្តកំពុងតែធ្វើ តើសំរាប់កំណែរទីប៉ុន្មាន? ៣? ៤?
ចូលចិត្តចូលចិត្ត
Open Source មិនមែនមានន័យថា ហ្រ្វីទេ, តែវាមានន័យថា សេរី! ទាល់តែ shareware, freeware ទើបជារបស់ហ្វ្រី ។ Open source មានន័យថាសេរី, អ្នកណាក៏មានសិទ្ធកែរ, មានសិទ្ធក្នុងការចែកចាយ, មានសិទ្ធក្នុងការបង្កើតដោយយកលំនាំចាស់។
ចូលចិត្តចូលចិត្ត
មិនអីទេបង។ រៀនមើលៗទៅ ចេះហើយ។ 😀
ចូលចិត្តចូលចិត្ត
ធានាបង! ធានាម៉ាស្គាល់ ព្រោះអី? ព្រោះ ម៊ូនអូអេស ពឹងផ្អែកទៅលើ Ubuntu ជាជំហរ។ តែមិនមែនថាយើយករចនាបថតាមគេ យករូបភាពតាមគេនោះទេ រឺគ្រាន់តែកែរបស់គេបន្តិចបន្តួច រួចប្ដូរឈ្មោះមក moonOS បាននោះទេ គឺបងរិទ្ធី(អ្នកបង្កើត)គាត់ចាប់ផ្ដើមពីបន្ទាត់ទីមួយមក។ យើងពឹងផ្អែកទៅលើផ្នែកមួយចំនួនដូចជា System, ការស្គាល់ Driver ហើយអាចដាក់បានគ្រប់ ម៉ាស៊ីន, គ្រប់ Hard Disk។ ហើយក្នុងកំណែទី៤នេះ យើងនឹងលែងមានការពិបាកក្នុងការសរសេរ អក្សរខ្មែរយូនីកូដទៀតហើយ។ ហើយក្នុងកំណែទី៤នេះ មានការកែប្រែប្លែកពីទី ៣ច្រើនណាស់។ ពេលដែលការអធិប្បាយរបស់បងរិទ្ធី(អ្នកបង្កើត)នៅក្នុងព្រឹត្តិការណ៍ Barcamp Phnom Penh 3 ចប់សព្វគ្រប់នោះ ខ្ញុំនឹងដាក់ប្រកាសពី លក្ខណៈពិសេស(feature)ថ្មីៗពី កំណែទី៤។ បើបងបានទៅ បារឃែម ប្រាប់ផងក្រែងល៎បានជួបមុខគ្នា។ 😀
ចូលចិត្តចូលចិត្ត
ខ្ញុំមកក្រោយគេហើយ មិនដឹងអីទេ តែចង់ចេះដែរ ប្រាប់ណែនាំផង មិនសូវយល់ពីបច្ចេកទេសពត៌មានវិទ្យាអីទេ បើកុំព្យូទ័រ ឲ្យប្រើចេះតែប្រើហ្នឹងឯង យ៉ាប់ម៉ែនខ្ញុំ!!
រីករាយដែលបានជួបស្គាល់គ្នា!! អរគុណសម្រាប់ការគាំទ្រ!!
ចូលចិត្តចូលចិត្ត
អូល្អណាស់ វិចិត្រអាចប្រាប់ខ្ញុំបានទេ ថាតើ មូនអូអេស ៤ណាហ្គា មានបញ្ហាចោទឬទេ ចំពោះដ្រាយវើរ របស់កំព្យូទ័រភាគច្រើន។ ដូចអូផេនស៊ូស៊ីចឹង គឺអត់ស្គាល់ សោនរបស់កំព្យូទ័រខ្ញុំមួយ។
ចូលចិត្តចូលចិត្ត
មិនអីទេ ខ្ញុំធ្លាប់សាកល្បងហើយ ប្រើបានមិនអីទេ មានសំនួរបន្ថែមសាកសួរសុវិចិត្រទៅ
http://www.sovichetlife.wordpress.com/
សួស្តីណាណាអេ
ចូលចិត្តចូលចិត្ត
គេឲប្រើដើម្បីប្រមូល Feedback តើហីល្បងវ៉ា ឌីយ៉ាន់? ចឹងញ៉ុមមិនក្លាយទៅជាសាកសពឲគេវះកាត់ទៅហើយទេហេស?
ចូលចិត្តចូលចិត្ត
នឹងចេញជាកំណែទី ៤ ដែលមានឈ្មោះថា moonOS 4 Naga រឺ ព្រះច័ន្ទអូអេស ៤ នាគ។ ដែលដាក់អោយទាញយកជាផ្លូវការនៅ ខែតុលាខាងមុខនេះ។ សូមរង់ចាំប្រើកំណែថ្មីនៃ moonOS ដែលបង្កើតដោយកូនខ្មែរ។ បងប្អូនអាចដាក់ជាយោបល់ពី moonOS ទៅក្នុងប្លុក moonOS ទាំងពីរមានដូចជា៖
http://moonos.wordpress.com/
http://moonos-soft.blogspot.com/
រឺចូលទៅកាន់វែបសាយផ្ទាល់គឺ
http://moonos.org/forum បន្ទាប់មកចុះឈ្មោះដើម្បីផ្ដល់ជាមតិយោបល់។
ពីខ្ញុំ សុវិចិត្រ ពីទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា 😉 😀
ចូលចិត្តចូលចិត្ត
អរគុណឌីយ៉ា! ញុមយល់ខ្លះហើយ!
ចូលចិត្តចូលចិត្ត
ខ្ញុំក៏មិនមែនជាអ្នកតែទឹកកកអីដែរទេ គ្រាន់តែធ្លាប់ប្រើក៏ដឹងទៅ។ Moon OS ណឹងជាOperating System ដូច វីនដូ៧ ឬ អូផេនសូស៊ីរបស់ខ្មែរដែរ។ តែវាជារបស់ហ្វ្រី ដែលនរណាក៏ប្រើបាន។ វាល្អសំរាប់ក្រុមហ៊ុននៅស្រុកស្មែរយើង ហើយក៏ល្អសំរាប់អ្នកតែទឹកកកដែរ។ តែជាទូទៅគឹគេនិយមប្រើវីនដូ៧ជាង ដូចដែលឧត្តមប្រើរាល់ថ្ងៃចឹង។
ចូលចិត្តចូលចិត្ត
ឌីយ៉ាជួយពន្យល់ឲ្យច្បាស់បន្តិចបានទេ ថាអ្វីទៅជា MoonOS ?
ខ្ញុំខ្សោយខាងតែទឹកកក មិនសូវយល់ទេ! អរគុណណា!
ចូលចិត្តចូលចិត្ត