ចង់ល្បីល្បាញក្នុងភូមិវើតប្រេសទេ?

Help!

ប៉ុន្មានម៉ោងមុននេះមានប្អូនម្នាក់ មិនដឹងប្អូន ឬបង​ទេ តែ គាត់បានសួរខ្ញុំពី​បញ្ហានេះឡើង ហើយ​ក៏​គិត​ថា​មិន​ចង់​ឆ្លើយ​​ទេ​ ព្រោះ​ តែ​​ក៏​នឺក​ឃើញ​ថា​បង​ប្អូន​នៅភូមិវើតប្រេស​ យើង​នេះសុទ្ធតែពូកែ ក៏គិតសុំគំនិតបន្ថែមទៀត នឹង​ជួយ​កែ​តំរូវ​គំនិតរបស់ខ្ញុំផង។ អញ្ចឹងកុំនៅយូរ ខ្ញុំសូម​បើក​វេទិកា​ពិភាក្សា​ចាប់​ពី​ពេល​នេះ​តទៅ។

ភាព​ខ្វះខាត​មាន

១.   មិន​មាន​ដាក់​ប្រ​វត្តិរូបខ្លះ​ៗ សំរាប់​ជាការ​ណែនាំ​ឲគេ​ស្គាល់

២. ​អត្ថបទខ្លី​ៗ ពេក ហើយមានលក្ខណៈ ដូចជាគ្មានភាពស្និទ្ធស្នាល ឬក៏រៀបរាប់​អស់​ពេក​ធ្វើ​ឲគេ​គ្មាន​អ្វី​ដាក់វិចារ ឬ ជា​អ្វី​ដែល​គ្រប់​គ្នា​ដឹងរួ​ច​អស់​ហើយជា​ដើម

៣. មិនគួរចំលងទាំងស្រុង​នូវ​ច្បាប់ដើម ពីទំព័រ ឬ សៀវភៅ ឬ វេបសាយណាមួយ ​ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ចូល​ចិត្ត​នៅទង្វើរលួច ឬបន្លំឡើយ

៤.   គួរតែដាក់អ្វីដែល​ ចេញពីគំនិតផ្ទាល់ខ្លួន ឬសមត្ថភាពផ្ទាល់ខ្លួន ព្រោះវាខុសពីគេ និងគួរឲចាប់អារម្មណ៍ជាង

៥. គួរដាក់តំណភ្ជាប់ទៅប្លក់ផ្សេងៗទៀតផង ព្រោះវាអាចជួយឲគេចាប់អារម្មណ៍ និងអាច​ស្គាល់​អ្នក​ភូមិ​ផ្សេង​ទៀត​​បាន។​ អាចដាក់​តំណ​ភ្ជាប់​បាន​តាមរ​យៈ​របារ​តំណភ្ជាប់​ដែល​ស្ថិត​នៅខាង​ស្តាំ​នៃ​ទំព័រ​ក្តា​រ​បញ្ជា​។

៦. ជាការគួរសម កុំភ្លេចឆ្លើយតប ទៅនឹងមតិ​របស់​អ្នក​ដែល​បាន​ដាក់​មតិ​ផង

៧.​ រកនឹកលែងឃើញហើយ បើ​មាន​នឹក​ឃើញ​អីផ្សេង​ទៀតជួយប្រាប់ផង។

អរគុណ​ទុក​ជា​មុន…

Advertisements

44 Replies to “ចង់ល្បីល្បាញក្នុងភូមិវើតប្រេសទេ?”

  1. oh my god….គំនិតរបស់បងឧត្តមពិតជាដូចខ្ញុំណាស់
    ខ្ញុំបានចូលមើលម្តងហើយ គិតថាបន្ទាប់ពីញុំាបាយរួច នឹងមកផ្តល់ជាមតិខ្លះ
    តែមតិរបស់បងឧត្តមពិតជាប្រហាក់ប្រហែលខ្ញុំណាស់ ដូច្នេះខ្ញុំគ្រាន់តែចង់និយាយថា
    មតិរបស់ខ្ញុំដូចបងឧត្តមដែរ…យើងអាចសួរខ្លួនឯងថា​ តើយើងបង្កើតប្លក់គឹដើម្បីតែភាពល្បី
    រឺដើម្បីចូលរួមចំនែកជួយជាតិរបស់យើង…បើទោះបីវាគ្រាន់តែជាប្លក់ ប៉ុន្តែរខ្ញុំសង្កេតឃើញថា
    ភូមិនេះពិតជាល្អណាស់ មានចំនេះដឹងជាច្រើនដែលខ្ញុំបានទទួលពីភូមិនេះ…
    ជាចុងបញ្ចប់ខ្ញុំសូមធ្វើការគាំទ្រទាំងស្រុងនូវគំនិតរបស់បង ប្អូនទាំងអស់គ្នា ជាពិសេសគឺ
    មតិរបស់បង ឧត្តម។
    សូមអរគុណ

    ជូនពរអោយជួបសំណាងល្អ ( អ្នកដែលល្បីគឺ wordpress)

    Like

    1. អរគុណ! តែកុំហៅញុមបងចឹងអី ធម្មតាទៅបានហើយ!:-D

      Like

    1. មិន​ទាមទារ​អី​មក​វិញ​ទេ គ្រាន់​តែ​ចង់​អាន​អ្នកជជែក​អំពី​បញ្ហា​ដែល​យើង​ចោទ​សួរ រឺ វែក​ញែក​អំពី​អ្វី​ដែល​យើង​មើល​ឃើញ ដឹង​ឮ កែ​តំរូវ​នូវអ្វី​ដែល​យើង​គិត​ខុស និង​មានរឿង​ច្រើន​ទៀត​ដែល​ទាម​ទារ​អោយ​មាន​អ្នក​ពិភាក្សារ!

      Like

  2. អារឿងល្បី ខ្ញុំសូមនៅចុងប៉ូចគេហើយ ព្រោះព្រោះខ្ញុំអត់់មានអី
    អោយគឹទាកទាញចិត្តគេផង អត់់មានអីអោយគេចូលចិត្តផង មានតែទស្សនវិជ្ជាដែលទំនង
    ហួសសម័យបាត់់ទៅហើយ មានតែខ្ញុំចូលចិត្តព្រោះវា«ជាវិជ្ជាដែលនំាអោយខ្ញុំចូលចិត្តវិជ្ជា»!
    ព្រោះម្យ៉ាងទៀតខ្ញុំចូលចិត្តគិត …គិត តែឯកឯង តែគិតចង់់អោយមានពិភពលោកមួយដែលអ្នកទំាងអស់់គ្នាបានសេចក្ដីសុខសប្បាយ គ្មានព្រួយបារម្ភ មានសេរីភាព ផុតអស់់ទុក្ខភ័យ ផុតអស់់ការកើតចាស់់ឈឺស្លាប់់!

    Like

    1. ដូចញ៉ុំមែនទែនបងសម្បត្តិនៀក តែថាញ៉ុំអត់សូវបានវោហារដូចបងហេ

      Like

    2. ​ហិហិ​ ​សួ​ស្តី​បង ​លឺ​បង​និ​យាយ​ចឹង ​ខ្ញុំ​ក៏​ចង់​ទៅ​នៅ​ពិ​ភព​ណឹង​ដែរ​ តែ​ជួន​កាល​ក៏​មាន​មិត្ត​ភក្តិ​មក​ផ្តល់​ក្តី​សង្ឍឹម​ដែរ​។ ​ចង់​មាន​ពេល​វេលា​សំរាប់​ខ្លួន​ឯង ​តែ​ក៏​ចង់​មាន​ពេល​វេ​លា​សប្បាយ​បែប​សប្បាយ​ដែរ។

      Like

    3. សាសនាព្រះពុទ្ធថាឋាននិព្វាន ឯ សាសនាព្រះយ៊េស៊ូថាឋានសួគ៌!
      ប៉ុន្តែខ្ញុំអត់់ជឿរញ៉េរញ៉ៃ ដូចហ្វូងមនុស្សអ្នកកាន់់សាសនាផង! ព្រោះថាខ្ញុំយកទស្សនវិជ្ជាជាបង្អែក
      គិតហើយជឿ មិនជឿហើយគិតដូចអ្នកកាន់់សាសនាទំាងអស់់ទេ។
      មើលចុះ ជំនឿសាសនារីកដុះដាល ដោយព្រះវិហារ វត្តអារាមដ៏មហាធំសំបើម ល្អប្រណិត
      ឯអ្នកជឿដូចជាពួកទេសចរ ឯព្រះកាន់់តែឃ្លាតឆ្ងាយ (ច្បាប់់ពង្រាត់់ឆ្ងាយពីព្រះរបស់់Soren kierkegaard)។

      Like

      1. សួស្តីបង អរគុណដែលបានចូលមកលេង!

        Like

    4. បើនិយាយថាមានក្តីសុខច្រើនជាងទុក្ខគ្រាន់ តែបើថាឲ្យផុតពីទុក្ខភ័យ ផុតពីការកើតចាស់ឈឺស្លាប់ គឺមិនអាចទៅរួចទេ ជីវិតមនុស្សកើតមក តិចច្រើនត្រូវតែមានសើច លាយទុក្ខរហូតនឹង គ្រាន់តែអ្នកខ្លះសប្បាយច្រើនជាងទុក្ខ តែយើងក៏ព្យាយាមធ្វើវា ដើម្បីឲ្យជីវិតស្រស់ស្រាយ​ សប្បាយឲ្យច្រើនតាមដែលអាចធ្វើបាននោះអី 🙂

      Like

  3. ត្រូវ ប្រកាសដើម្បីចែករំលែកដល់អ្នកដែលមិនទាន់ដឹង មិនទាន់ចេះដូចខ្ញុំចឹង មិនដឹងខ្យល់អីទេ ដឹងតែល្ហើយ ហេហេហេ មិនត្រឹមតែចែករំលែកទេ ហើយយើងក៏អាចផ្លាស់ប្តូរមតិយោបល់គ្នា និងបានសិក្សាពីគ្នាទៅវិញទៅមកដែរ 🙂

    Like

  4. គ្មានផ្ទះនិងគេចេះតែចូលផ្ទះរបស់គេ
    ជួនកាលគេនិយាយរកជួនកាលគេជេរ
    ពិបាកមែន.
    បើចង់ល្បីទៅលោតទឹកនៅស្ពាន
    ជ្រោយចង្វារទៅល្បីហើយ.

    Like

    1. ដឹងហើយ​ថា​ពី​ណា​គេនោះ តាម​ពិត​ទៅ​ខ្ញុំ​មិន​មែន​ជេរ​ទេ គ្រាន់​តែ​ផាលេង​ៗ​ទេ​តើ!​ហិហិ ប្រញ្ញាប់​តែខឹង…

      Like

    2. ចូលលក្ខណៈដូចខ្ញុំហើយតើនេះ អត់មានផ្ទះនឹងគេហេ 😦 ដើរតែលេងផ្ទះគេផ្ទះឯងនឹង អត់មានអ្នកណានិយាយរកដូចគ្នា តែល្បីខ្ញុំមិនទៅលោតទឹកលើស្ពានហេ សុខចិត្តលោតទឹកក្នុងចានដែលនៅផ្ទះ ហេហេហេ

      Like

  5. ត្រូវ ល្បីមិនល្បីគឺមិនជាបញ្ហាហេ សំខាន់យើងដាក់ប្រកាសដើម្បីចែករំលែកដល់អ្នកមិនទាន់ដឹង មិនទាន់ចេះអីដូចខ្ញុំចឹង មិនដឹងខ្យល់អីទេ ដឹងតែល្ហើយ ហេហេ មិនតែបណ្ណោះយើងអាចផ្លាស់ប្តូរ មតិយោបល់គ្នា និងស្វែងយល់ពីគ្នាទៅវិញទៅមកបានទៀតផង 😀

    Like

    1. ណឹង​ហើយ​ ដូចខ្ញុំ​ចឹង​មិន​ត្រឹម​តែ​ទៅលេង​ផ្ទះ​គេ​ទេ ទៅ​យក​របស់​គេ​មក​វិញ​ហើយ ថែម​ទាំង​ទៅ​បាយ​ផ្ទះ​គេ​ទៀត​ មក​ផ្ទះ​គេ​សំបូរ ហិហិ!

      Like

    2. យី នៅផ្ទះអ្នកណាសំបូរម៉្លេះ? សុំទៅដែរមើល ហេហេហេ

      Like

      1. មើល​ហើយ យក​ទៀត​ក៏​បាន​ ម៉េច​កាល​ណា​បង្កើត​ប្លក​មួយ​ណឹង​គេ?

        Like

    3. ចយអើយ អត់ចេះផង បង្កើតតាមប្រលោះណាទៅលោកម្ចាស់កុងស៊ុន? 😮

      Like

  6. សុំប្រលែងមួយវាចារដែរមក៎! មានអីល្អផស៎គេដែរតើ ហើយជួយអាសាចូលអើតទែសញ៉ុម ផង! មានអីចែករំលែកជូនច្រើន! http://isharemyworld.wordpress.com/

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s