ដោនឡូត MoonOS

នេះជាស្នាដៃរបស់កូនខ្មែរពិតៗ ហើយអាចយកទៅសាកល្បងបាន។ ខ្ញុំគិតថានេះជា Open Source ចឹងដាក់ឲដោនឡូតចឹងបែបមិនអីទេ។

នេះជាលីងថូរិន ដែលអាចដោនឡូតបានពីក្រុមហ៊ុនឌីជី៖

ចុចទីនេះដើម្បីដោនឡូត មូនអូអេស

ឬដោនឡូតពី វេបសាយផ្ទាល់៖

ចុចទីនេះដើម្បីដោនឡូត មូនអូអេស

ខ្ញុំបានសាកល្បងហើយ គឺថាវាមានលក្ខណៈឆើតឆាយ និងមានប្រយោជន៍ច្រើន ហើយថែមទាំងឡូយទៀតផង។ អ្នកបង្កើតបានធ្វើវាឡើងតាម ចំនង់ចំនូលចិត្តរបស់គេផ្ទាល់។

Advertisements

43 Replies to “ដោនឡូត MoonOS”

  1. ឌីយ៉ាជួយពន្យល់ឲ្យច្បាស់បន្តិចបានទេ ថាអ្វីទៅជា MoonOS ?
    ខ្ញុំខ្សោយខាងតែទឹកកក មិនសូវយល់ទេ! អរគុណណា!

    Like

    1. ខ្ញុំក៏មិនមែនជាអ្នកតែទឹកកកអីដែរទេ គ្រាន់តែធ្លាប់ប្រើក៏ដឹងទៅ។ Moon OS ណឹងជាOperating System ដូច វីនដូ៧ ឬ អូផេនសូស៊ីរបស់ខ្មែរដែរ។ តែវាជារបស់ហ្វ្រី ដែលនរណាក៏ប្រើបាន។ វាល្អសំរាប់ក្រុមហ៊ុននៅស្រុកស្មែរយើង ហើយក៏ល្អសំរាប់អ្នកតែទឹកកកដែរ។ តែជាទូទៅគឹគេនិយមប្រើវីនដូ៧ជាង ដូចដែលឧត្តមប្រើរាល់ថ្ងៃចឹង។

      Like

    2. Open Source មិនមែនមានន័យថា ហ្រ្វីទេ, តែវាមានន័យថា សេរី! ទាល់តែ shareware, freeware ទើបជារបស់ហ្វ្រី ។ Open source មានន័យថាសេរី, អ្នកណាក៏មានសិទ្ធកែរ, មានសិទ្ធក្នុងការចែកចាយ, មានសិទ្ធក្នុងការបង្កើតដោយយកលំនាំចាស់។

      Like

      1. ស្តាប់ទៅ ទាំងសេរី ទាំងហ្វ្រី! តែអ្វីដែលក្មេងស្រែនិយាយមិនខុសទេ។ និយាយអញ្ខឹង ខ្ញុំសង្ឍឹមថា កំណែទី៤នេះ នឹងល្អជាងមុន ខ្ញុំនឹងទៅបារខេមដែរ។ ក្មេងស្រែទៅឬអត់?

        Like

    3. បានសន្យាជាមួយលោកប្អូនសុវិចិត្ររួចហើយថាទៅ ដើម្បីទៅយកឌីស និងអាវយឺត ។ តែលឺថា ថ្ងៃហ្នឹងដូចជាត្រូវចុះទៅកំពង់ធំ បីថ្ងៃម៉េចនោះ! មិនទាន់ដឹងទេ!

      Like

      1. សង្ឃឹមថាជួបគ្នាម្តងទៀតចុះ។

        Like

    4. បាទ​លោក​បង​ក្មេង​ស្រែ។ គឺ​យើង​កំពុង​តែ​ធ្វើ​លើ កំណែ​ទី៤។ មិន​មែន​៣​ទេ តែ​៣​ក៏​អាច​​យក​របស់​កំណែ​ទី​៤​ទៅ​ប្រើ​ក៏​បានដែរ។

      Like

    5. ថា​ម៉េច​បង​ក្មេង​ស្រែ? ទៅ​ដើម្បី​យក​ឌីស និង​អាវ​យឺត​តែ​ប៉ុណ្ណោះ​ទេ? មិន​មែន​ទៅ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ធី និង​ចូល​រួម​សប្បាយ​ជា​មួយ​ពិធី​នោះទេ?

      Like

  2. នឹង​ចេញ​ជា​កំណែ​ទី ៤ ដែល​មាន​ឈ្មោះ​ថា moonOS 4 Naga រឺ ព្រះ​ច័ន្ទ​អូអេស ៤ នាគ។ ដែល​ដាក់​អោយ​ទាញ​យក​ជា​ផ្លូវ​ការ​នៅ ខែ​តុលា​ខាង​មុខ​នេះ។ សូម​រង់​ចាំ​ប្រើ​កំណែ​ថ្មី​នៃ moonOS ដែល​បង្កើត​ដោយ​កូន​ខ្មែរ។ បងប្អូន​អាច​ដាក់​ជា​យោបល់​ពី moonOS ទៅ​ក្នុង​ប្លុក moonOS ទាំង​ពីរ​មានដូច​ជា៖
    http://moonos.wordpress.com/
    http://moonos-soft.blogspot.com/
    រឺចូលទៅ​កាន់​វែបសាយ​ផ្ទាល់​គឺ
    http://moonos.org/forum បន្ទាប់​មក​ចុះ​ឈ្មោះ​ដើម្បី​ផ្ដល់​ជា​មតិ​យោបល់។
    ពី​ខ្ញុំ សុវិចិត្រ ពី​ទីក្រុង​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា 😉 😀

    Like

    1. អូល្អណាស់ វិចិត្រអាចប្រាប់ខ្ញុំបានទេ ថាតើ មូនអូអេស ៤ណាហ្គា មានបញ្ហាចោទឬទេ ចំពោះដ្រាយវើរ របស់កំព្យូទ័រភាគច្រើន។ ដូចអូផេនស៊ូស៊ីចឹង គឺអត់ស្គាល់ សោនរបស់កំព្យូទ័រខ្ញុំមួយ។

      Like

    2. ធានា​បង! ធានា​ម៉ាស្គាល់ ព្រោះអី? ព្រោះ ម៊ូនអូអេស ពឹង​ផ្អែក​ទៅ​លើ Ubuntu ជា​ជំហរ។ តែ​មិន​មែន​ថា​យើយក​រចនាបថ​តាម​គេ យក​រូបភាព​តាម​គេ​នោះទេ រឺ​គ្រាន់​តែ​កែ​របស់​គេ​បន្តិច​បន្តួច រួច​ប្ដូរ​ឈ្មោះ​មក moonOS បាន​នោះទេ គឺ​បង​រិទ្ធី(អ្នក​បង្កើត)គាត់​ចាប់​ផ្ដើម​ពី​បន្ទាត់​ទី​មួយ​មក។ យើង​ពឹង​ផ្អែក​ទៅ​លើផ្នែក​មួយ​ចំនួន​ដូច​ជា System, ការ​ស្គាល់ Driver ហើយ​អាច​ដាក់​បាន​គ្រប់ ម៉ាស៊ីន, គ្រប់ Hard Disk។ ហើយ​ក្នុង​កំណែ​ទី៤​នេះ យើង​នឹង​លែង​មាន​ការ​ពិបាក​ក្នុង​ការ​សរសេរ អក្សរ​ខ្មែរ​យូនីកូដ​ទៀត​ហើយ។ ហើយ​ក្នុង​កំណែ​ទី​៤​នេះ មាន​ការ​កែប្រែ​ប្លែកពី​ទី ៣​ច្រើន​ណាស់។ ពេល​ដែល​ការ​អធិប្បាយ​របស់​បង​រិទ្ធី(អ្នក​បង្កើត)​នៅ​ក្នុង​ព្រឹត្តិការណ៍ Barcamp Phnom Penh 3 ចប់​សព្វ​គ្រប់​នោះ ខ្ញុំ​នឹង​ដាក់ប្រកាសពី លក្ខណៈ​ពិសេស​(feature)ថ្មីៗ​ពី កំណែ​ទី៤។ បើ​បង​បានទៅ បារឃែម ប្រាប់​ផង​ក្រែង​ល៎​បានជួប​មុខ​គ្នា។ 😀

      Like

      1. ខ្ញុំ ប្រាកដជាទៅ ហើយ។ កាលបារខេមពីមុនជួបមុខដែរ តែមិនទាន់ស្គាល់គ្នា។ ខ្ញុំនាំមិត្តភក្តិទៅ ប្រហែល១០នាក់យ៉ាងតិច។ កាលលើកមុនក៏នាំទៅគ្នាប៉ុណ្ណឹងដែរ។

        Like

    3. អរគុណចំពោះតំណភ្ខាប់មានប្រយោជន៍ទាំងនេះ។

      Like

    4. ធានាមិនឲខ្វល់ទេ ចាំតែព្រួយទៅបានហើយ ចាំខ្ញុំផ្ញើរឌីវីឌីតាមអ្នកភូមិវើតប្រេសម្នាក់យកទៅឲ។ តែចាំចេញកំណែទី៤សិន។ ហិហិ

      Like

    5. ក្រែង​បងឯង​ថា​ទៅ​ហ្អី? ចាំ​បាច់​ផ្ញើ​ឌីស​តាម​គេ​មក​ធ្វើអី?

      Like

  3. គេឲប្រើដើម្បីប្រមូល Feedback តើហីល្បងវ៉ា ឌីយ៉ាន់? ចឹងញ៉ុមមិនក្លាយទៅជាសាកសពឲគេ​វះកាត់ទៅហើយទេហេស?

    Like

    1. មិនអីទេ ខ្ញុំធ្លាប់សាកល្បងហើយ ប្រើបានមិនអីទេ មានសំនួរបន្ថែមសាកសួរសុវិចិត្រទៅ
      http://www.sovichetlife.wordpress.com/

      សួស្តីណាណាអេ

      Like

    2. enana88 មិនមែនជាសាកសពទេ, គេហៅថាកណ្តុរសាកថ្នាំ! សាកៗទៅ បើម៉េចៗ បងប្អូនយើងធ្វើបុណ្យអោយ! ហេស ហេស ហេស… មិនមែនបុណ្យអីរ៉េ គឺបុណ្យខួបកំណើត! 😆

      Like

    3. សួស្តីឌីយ៉ា​ ហើយក្មេងស្រែផង ចឹងកុំភ្លេច Happy birthday ធូញម ណា

      Like

  4. ខ្ញុំមកក្រោយគេហើយ មិនដឹងអីទេ តែចង់ចេះដែរ ប្រាប់ណែនាំផង មិនសូវយល់ពីបច្ចេកទេសពត៌មានវិទ្យាអីទេ បើកុំព្យូទ័រ ឲ្យប្រើចេះតែប្រើហ្នឹងឯង យ៉ាប់ម៉ែនខ្ញុំ!!
    រីករាយដែលបានជួបស្គាល់គ្នា!!​ អរគុណសម្រាប់ការគាំទ្រ!!

    Like

      1. សោកស្តាយផង លីងដែលដោនឡូតពីក្រុមហ៊ុនឌីជី មិនដឹងម៉េចទេ ខូចហើយ ចឹងក៏មិនបាច់ដោនឡូតពី MoonOS ដែរចាំយកពីវិចិត្រវិញ។ បានទេ?

        Like

    1. ហិហិ មិនអីទេ ទើបតែជួបមុខគ្នាសោះណឺងណា។ ហើយខ្ញុំក៏ត្រូវការជំនួយក្នុងការនិពន្ធរឿងដែរ។ បើមានពេលទំនេរ ខ្ញុំចង់ពឹងឲជួយផ្តល់មតិ ចំពោះរឿងដែលខ្ញុំជិតសរសេរចប់ផង។

      Like

  5. ចាំចេញកំណែរបួន ចាំដោនឡូតយកមកប្រើតាម៉ង! ហេស ហេស ហេស… អាកំណែនេះ តិចទៀតលោកប្អូនសុវិចិត្រ ថាចម្លងដាក់ស៊ីឌីអោយហើយៗ ចឹងខ្ជិលដោន!

    Like

    1. សង្ឍឹមថាទៅបារខេម គាត់ឲខ្ញុំមួយ។ កាលទៅពីលើកមុននោះ បានឌីវីឌីអូផេនស៊ូស៊ី។ ខ្ញុំបានបបួលអ្នកក្លឹបខ្ញុំទៅដែរពីលើកមុន ហើយបានឌីសណឹងគ្រប់គ្នាទៀតផង។

      Like

    2. សូម​ទោស​បង​ឌីយ៉ា។ ខ្ញុំ​មិន​អាច​អោយ​បង​បាន​ទេ ព្រោះ​ពេល​ដែល​ខ្ញុំ​យក​ឌីស​ពី​បង​ធី ក៏​ត្រូវ​អោយ​លុយ​ថ្លៃ​ឌីស​គាត់​ដែរ(ជា​ឌីវីឌី) ហើយ​ខ្ញុំ​អោយ​គាត់ burn តែ​បួន​នឹង។ បើ​បង​ចង់​បាន បង​ទិញ​ឌីវីឌី​មួយ​ទៅ ចាំ​ខ្ញុំ​យក​អោយ​បង​ធី​គាត់ burn អោយ។

      Like

  6. ខ្ញុំមានគំនិតមួយចំនួនសំរាប់ ខ្មែរអូអេស៖

    -មិនថាមូនអូអេស ឬ អូផេនស៊ូស៊ីទេ គឺថាថ្វីតែវាល្អដោយមានជំរើសច្រើនក្នុងការកំណែពិតមែន តែជួនកាលមានអារម្មណ៍ថាវាមានអ្វីដែលត្រូវចុចច្រើនពេក វាល្អចំពោះអ្នករៀនខាងពត៌មានវិទ្យា។ -ការបកប្រែវិញ ប្រហែលជាត្រូវការពេលវេលាយូរដើម្បីឲសុំាជាមួយបាន ព្រោះមានការពិបាកជាងភាសាអង់គ្លេស។
    -ខ្ញុំមាន ubuntu ស៊េរីចុងក្រោយគេបង្អស់ ខ្ញុំស្រលាញ់ត្រង់ថា មានicon ដែលមិនឡូយឆាយពេក ហើយមើលទៅត្រជាក់ភ្នែកម្យ៉ាង ពីវីនដូសេវិន។
    -ខ្ញុំបានយល់ច្រើនល្មមពីវីនដូតាមរយៈការរៀន basic computer នៅសាលា។ ហេតុអ្វី មូនអូអេស ឬ អូផេនស៊ូស៊ីមិនមានថ្នាក់បង្រៀន ដែលទូលំទូលាយដូចbasic window ដែរ។ បើប្រជាជនយល់ដឹងពីកំរិតបឋមមក គេនឹងងាកមកប្រើរបស់ខ្មែរវិញមិនខាន។ និយាយទៅគ្រប់សាលាកំព្យូទ័រនៅស្រុកខ្មែរ សុទ្ធតែចាប់បង្រៀនសិស្ស basic computer ទាំងអស់។ *ហេតុអ្វីចាំបាច់មាន? ព្រោះពាក្យបច្ចេកទេសក្នុង អូអេសខ្មែរ ខុសគ្នាច្រើនណាស់ពីវីនដូ។ ពេលដំឡើង អូផេនស៊ូស៊ីម្តងៗ វាមានទាមទារឲ Format hard disk តែវាមានជំរើសច្រើនពេក ហើយមិនយល់ទាល់តែសោះថា វាមានន័យថាម៉េច ទោះប្តូរជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏ដោយ។

    Like

    1. បកពី​ខ្មែរ​ទៅ អង្គ្លេស វា​មិន​ងាយ​ទេ​បង​អើយ។ ចឹង​ហើយ​បាន​ជា​ការ​បក​ប្រែ moonOS របស់​ក្រុម​ខ្ញុំ​ត្រូវ​កំណត់​ពេល​អោយ​បាន​យូរ, ព្រោះ៖
      ១. រៀប​ចំ​ពាក្យ​និមួយៗ​អោយ​ងាយ​យល់
      ២. បើ​អាច នឹង​រក​ពាក្យ​ផ្សេងៗ​មក​ជំនួស ដើម្បី​អោយ​ងាយ​យល់​ថែមទៀត
      ៣. កែប្រែ​ពាក្យ​ដែល​បក​ដោយ​សមាជិកផ្សេងៗ អោយ​ត្រឹម​ត្រូវ និង​តម្រៀប​ន័យ កែ​ពាក្យ​ដែល​ខុស និង ។ល។
      ពិត​ជា​ពិបាក​មែន។ ឥឡូវ​អាកុំព្យូទ័រ​នោះ​ឡប់​ទៀត បើក​មក​ប្រើ​ឡើង​យ៉ាប់។ ចឹង​ញ៉ុមខ្ជិល​បក​សិនចុះ។ 🙂

      Like

      1. តាម​ពិត​នេះ​ជា​ការ​រអ៊ូរ​រទាំ​ទូ​ទៅ​មួយ​របស់​អ្នក​ប្រើ​ប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​គាំ​ទ្រ​ ​និង​ស្ញប់​ស្ញែង​នៅ​ការ​ខិត​ខំ​ប្រឹង​​ប្រែង​​ ​របស់​​​យុវ​ជន​ខ្មែរ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ និង​មាន​គំនិត​ច្នៃ​ប្រឌិត​ឡើង​ចំពោះ​ខ្មែរ​អូ​អេស​។​ ​ខ្ញុំ​មិន​បាន​នៅ​បក​ប្រែ​មែន​ ​តែ​ខ្ញុំ​ដឹង​ថា​ការ​បក​ប្រែ​ពាក្យ​បច្ចេក​ទេស​កំព្យូរ​ទ័រ​ពិត​ជា​ពិបាក​ជាង​ ​ការ​បក​ប្រែ​ផ្សេង​ៗ​ទៀត​។ ​​សង្ឃឹម​ថា​ការ​ខិត​ខំ​ប្រឹង​របស់​អ្នក​ទាំង​អស់​គ្នា​នឹង​នាំមក​នូវ​ភាព​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​។​ ខ្ញុំបានចុះឈ្មោះជាអ្នកជួយបកប្រែក្នុងវេបសាយរបស់ប្អូនហើយ ហើយសង្ឃឹមថា​ខ្ញុំនិង​អាច​ធ្វើ​អ្វី​ដែល​មាន​ប្រ​យោជន៍​ខ្លះ​សំរាប់​ខ្មែរ​អូ​អេស​។​

        Like

    2. វគ្គបង្រៀនដែលរៀបចំដោយ NiDA ធ្លាប់មានតើ! មិនតែ ពី KhmerOS ទេ ថែមទាំងមាន វគ្គសិក្សារ Open Office ផងដែរ ។ តែមិនដឹងម៉េច ខ្មែរយើងមិនទម្លាប់ប្រើភាសារជាតិយើង សម្រាប់ការប្រើប្រាស់កុំព្យូទ័រសោះ បានជានាំអោយគំរោងនោះមិនទទួលបានការគាំទ្រច្រើន ។ តែមកពីកាលនោះវានៅថ្មីពេកផង, ប្រសិនបើប្រៀបធៀបមកពេលនេះ អ្នកប្រើកម្មវិធីអក្សរខ្មែរ គឺច្រើនមែនទែន ចឹងប្រហែលជាអាចទទួលបានការគាំទ្រច្រើនជាងមុន!

      Like

      1. ធ្លាប់មានខាង Khmer OS ទៅបង្រៀនខាងណឹងដែរ តែខ្ញុំថាវាបានត្រឹមតែសើរៗទេ កាលខ្ញុំរៀនកំព្យូទ័រដំបូងគេរៀនខាង Basic ពីវីនដូ។ ខ្ញុំចេះដំឡើងវីនដូខ្លួនឯង តែដល់ទៅដំឡើងខ្មែរអូអេស វិលមុខបណ្តោយ ព្រោះពាក្យពិបាកយល់ន័យពេក (instruction)។

        Like

    3. អូ៎ បង​ឌីយ៉ា​ចង់ចូល​រួម​បកប្រែ​ដែររឺ?
      ឥឡូវ​នេះ​រក​បាន ២នាក់​ទៀត​ហើយ។

      Like

    4. វាជារឿងពិបាកដែរ នៅពេលដែលយើងទម្លាប់ជាមួយភាសារអង់គ្លេស ហើយធ្វើការប្តូរមកជាភាសាខ្មែរបែបនេះ!

      Like

  7. សួរស្តី អ្នកទាំងអស់គ្នា ! ខ្ញុំបាទជាសមាជដិកសថ្មី របស់ wordpress ដូចនេះខ្ញុំ ពុំសូវ ដឹងអំពី របៀបរបប រឺការ Design ណាអោយ ច្បាស់លាស់ទេ។ ដូចនេះ ខ្ញុំចងអោយ បងៗជួយ ប្រាប់ខ្ញុំអំពីបញ្ហាខ្លះ ដូចជា :
    ១- ធ្វើបែបណាទើបអាចអោយ គេdownload យកឯកសារយើងបាន
    ២- ធ្វើយ៉ាងម៉េច ទើបអាចអោយ blog របស់យើង គេស្គាល់ច្រើន។

    Like

    1. ហិហិ ស្តាប់ប្អូននិយាយ ដូចជាប្លែងចំពោះសំនួរទីពីរ។ ខ្ញុំមិនមែនជាអ្នកពូកែអីទេ មាន​អ្នក​ស្រុក​ច្រើន​ណាស់​នៅ​ភូមិ​នេះ​ដែល​ល្បីៗ​ តែ​ខ្ញុំ​អាច​ប្រាប់​បាន​ពីចំនុច​ខ្វះ​ខាត​របស់​ភារម្យ​ បន្ទាប់​ពី​បាន​ចូល​លេង​ផ្ទះ​របស់​ភារម្យ​ហើយ។
      ភាព​ខ្វះខាត​មាន​
      ១ ភារម្យ​មិន​មាន​ដាក់​ប្រ​វត្តិរូបខ្លះ​ៗ សំរាប់​ជាការ​ណែនាំ​ឲគេ​ស្គាល់
      ២ ​អត្ថបទរបស់ភារម្យខ្លី​ៗ ពេក ហើយមានលក្ខណៈ ដូចជាគ្មានភាពស្និទ្ធស្នាល ឬក៏រៀបរាប់​អស់​ពេក​ធ្វើ​ឲគេ​គ្មាន​អ្វី​ដាក់វិចារ ឬ ជា​អ្វី​ដែល​គ្រប់​គ្នា​ដឹងរួ​ច​អស់​ហើយជា​ដើម
      ៣. មិនគួរចំលងទាំងស្រុង​នូវ​ច្បាប់ដើម ពីទំព័រ ឬ សៀវភៅ ឬ វេបសាយណាមួយ ​ព្រោះគ្មានអ្នកណាមួយចូលចិត្តនៅទង្វើរលួច ឬបន្លំឡើយ
      ៤. គួរតែដាក់អ្វីដែល​ ចេញពីគំនិតផ្ទាល់ខ្លួន ឬសមត្ថភាពផ្ទាល់ខ្លួន ព្រោះវាខុសពីគេ និងគួរឲចាប់អារម្មណ៍ជាង
      ៥. គួរដាក់តំណភ្ជាប់ទៅប្លក់ផ្សេងៗទៀតផង ព្រោះវាអាចជួយឲគេចាប់អារម្មណ៍ និងអាច​ស្គាល់​អ្នក​ភូមិ​ផ្សេង​ទៀត​បាន។​ អាចដាក់​តំណ​ភ្ជាប់​បាន​តាមរ​យៈ​របារ​តំណភ្ជាប់​ដែល​ស្ថិត​នៅខាង​ស្តាំ​នៃ​ទំព័រ​ក្តា​រ​បញ្ជា​។
      ៦. ជាការគួរសម កុំភ្លេចឆ្លើយតប ទៅនឹងមតិ​របស់​អ្នក​ដែល​បាន​ដាក់​មតិ​ផង
      ៧.​ រកនឹកលែងឃើញហើយ បើមាននឹកឃើញអីផ្សេង​ទៀតជួយប្រាប់ផង។ អរគុណ​ទុក​ជា​មុន…

      ឯសំនួរទី១ ឃើញក្នុងប្លក់ភារម្យមានហើយ មិនបាច់ប្រាប់ទេ។

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s