លោក​គ្រូ​ពេទ្យ​ឈាមជ័រ (​ថោក)

ពួក​ខ្ញុំ​ និង លោក​វេជ្ជបណ្ឌិតជនជាតិ​សាំងហ្គាពួរ​ម្នាក់​បាន​ធ្វើ​ដំណើរ​អស់រយៈ​ពេលជិត មួយ​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ផ្ទះ​អ៊ុំ​ស្រីម្នាក់​ដែល​កំពុង​ដេក​ឈឺ​លើ​ផ្ទះ​ សភាព​ដូចជា​ពិបាក​មើលណាស់។ កាល​ពី​ ៦ខែ​មុន​គាត់​​ត្រូវ​សម្ល​កកូរ​មួយ​ឆ្នាំ​ង​ស្រោច​ពេញ​រាង​កាយ​របស់​គាត់ ឡើង​រលួយ​អស់ពាក់​កណ្តាល​ខ្លួន។ ដោយ​ឮថា​មាន​គ្រូ​ពេទ្យ​ពី​បរទេស​មក​ព្យាបាល​ដោយ​ឥតគិត​ថ្លៃ គាត់​ក៏ដាច់​ចិត្ត​មក​រក​យើង។ សាច់​ជើង​របស់​គាត់​ទាំង​ពីរ​បាន​រលួយ ចូល​គ្នា​ជា​សាច់​តែ​មួយ​ទៅហើយ គាត់​មិនអាច​ដើរ​បានទេ តែ​គាត់​ប្រើ​ដៃ​របស់​គាត់​ដើម្បី​អូស​ខ្លួន​ឝាត់​ បើ​កាល​ណាគាត់​ចង់​ទៅ ណា​ម្តង​ៗ។ ពេលនោះ​លោក​គ្រូ​ពេទ្យ​បាន​សម្រេច​ចិត្ត​យក​គាត់​ទៅទុក​ដាក់​ផ្ញើរ​ជា​មួយ​នឹង​មន្ទីរ​ពេទ្យ​ធំមួយ​។ ពួក​យើង​មាន​ក្តី រីក​រាយ​យ៉ាង​ខ្លាំង​ដែល​ពេទ្យ​នៅទីនោះ ទទួល​អ្នក​ជម្ងឺ​យ៉ាង​រាក់​ទាក់ នឹង​មាន​សន្តាន​ចិត្ត​សម្រាប់​អ្នក​ក្រ​។ រួច​រាល់​ហើយ​យើង​ក៏​ត្រលប់​មក​ភ្នំពេញ​វិញ ដោយ​ទុក​អ្នក​ជម្ងឺនៅទីនោះ។

៦ខែ​ក្រោយ​មក….

ខែ ឧសភា ឆ្នាំ ២០១១

ក្រុមការ​ងារ​ខ្ញុំ​ និង​លោក​វេជ្ជបណ្ឌិត នោះ​បាន​មក​ប្រទេស​កម្ពុជា​ម្តងទៀត ហើយ​ក៏​មិន​ភ្លេច​អ៊ុំ​ស្រីកម្សត់​ម្នាក់​នោះដែរ។ លើក​នេះ​ពួក​ខ្ញុំ​មាន​ចម្ងល់​យ៉ាង​ខ្លាំង ដោយ​សារ​អ៊ុំ​ស្រី​មិន​ព្រម​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ធំដដែលនោះ តាម​ការ​ទទូច​សុំ​របស់​ពួក​ខ្ញុំ​ឡើយ (ដល់​ថ្នាក់​ទទូចសុំ​គាត់ ដោយ​អាណិត​គាត់​ពេក)។ ទី​បំផុត​ គាត់​ដាច់​ចិត្ត​បង្ហើប​មាត់​ បក​ស្រាយ​ការ​ពិត​នៃ​ភាព​ប្តេជ្ញា​របស់​គាត់ដល់​ពួក​ខ្ញុំ…

វេជ្ជបណ្ឌិត​ឈាម​ជ័រ៖ មីង​ហ្អា! នៅ​នេះ​គេ​ហូប​បាយ​​ មិន​ហួប​ខ្យល់​ទេ បើ​មីង​ឯង​អត់​លុយ​ទេ កុំ​នៅ​ហ្នឹង​ អត់​មាន​ពីណាម៉ោ​ព្យាបាល​មីងឯងទេ។ មិន​បាច់​ចាំទេ ទៅ​ផ្ទះ​វិញទៅ។

ទម្រាំគ្រូ​ពេទ្យ​នេះ​ដាច់​ចិត្តនិយាយ​ពាក្យ​សម្តី​ដ៏​សប្បុរស​ធម៌នេះ អ៊ុំ​គាត់​ចាំ​មើល​គេ​ដើរ​ទៅ​ ដើរ​មក ឡើង​មួយ​ថ្ងៃ​ទៅហើយ។ បង​ប្អូន​ដឹង​ថា​ មីង​គាត់​តប​តទៅ​លោក​គ្រូ​ពេទ្យ​យ៉ាង​ម៉េចទេ? គឺ​មិន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់ ព្រោះមិន​ដឹង​តប​យ៉ាង​ម៉េច​វិញ បើ​គេ​និយាយ​អញ្ចឹងទៅហើយ។ ដូចនេះមីង​សម្រេច​ចិត្ត​យក​ដៃ​ច្រត់​ដី អូស​ខ្លួន​គាត់​រហូត​ដាច់​សាច់​ភ្លៅ​អស់​ ពី​ក្នុង​មន្ទី​រពេទ្យ​ដល់​ក្លោង​ទ្វារ​ ពី​ក្លោង​ទ្វា​រពេទ្យ​រហូត​ដល់​បេន​ឡាន រួច​គាត់​លើក​ដៃ​សំពះ​សុំ​គេ​ដោយសារ​រហូត​មក​ដល់​ផ្ទះវិញ ទើប​ជូន​លុយ​ឡាន​គេ​ពេល​គេ​ដឹក​មក​ដល់​ផ្ទះ ដោយ​ហេតុ​ថា ពួក​យើង​បាន​ទុក​ចិត្ត​ពេទ្យរបស់​រដ្ឋនោះពេក ទើប​ទុក​គាត់​ក្រោម​ការ​ថែរក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ពេទ្យ​ឈាម​ជ័រ​ម្នាក់​នោះ (អាច​ថា​ច្រើន​នាក់​ក៏បាន ព្រោះម៉ាមន្ទីរពេទ្យ​អត់មាន​អ្នកបើកភ្នែកមើលអ៊ុំ​ស្រីសោះ)។ គាត់​អត់​មាន​លុយ​ជាប់​ខ្លួន​ទេនៅពេលនោះ។ គាត់​និយាយ​បណ្តើរ​យំ​បណ្តើរ។ លើក​ក្រោយ​នេះ យើង​បាន​យក​គាត់​ទៅ​មន្ទី​រ​ពេទ្យ​ដដែល ដោយ​ឲ្យ​លុយ​មីង និង ឲ្យ​លុយ​ដល់​មន្ទីរ​ពេទ្យ​សម្រាប់​ការ​ព្យាបាល​មីង​ផងដែរ (បើ​លើក​មុន​ចង់​បាន​លុយ​ណាស់ មិន​គួរ​មក​ធ្វើ​ឬក​សប្បុរសនោះទេ ម៉េច​មិន​ប្រាប់​គេ​តាម​ត្រង់​ទៅ បរទេស​គេ​មិន​ទៅដឹងថា​ពេទ្យ​រដ្ឋ​ស្រុក​ខ្មែរ​ ហុត​ឈាម​រាស្រ្ត​អីណា)។ សង្ឃឹម​ថា​អ៊ុំ​ស្រី​នឹង​ជា​ស្បើយ​ឆាប់​ៗនេះ ហើយ​មិ​នជួប​រឿង​ដូច​លើ​កមុននោះទៀតទេ។ មិន​មែន​តែ​អ៊ុំស្រី នោះទេ មាន​អ្នក​ជម្ងឺ​ខ្លះ​ទៀត ដែល​ត្រូវ​បញ្ចូន​ទៅ​ភ្នំពេញ​ ខ្លះទៀតពួក​ក្រុម​ខ្ញុំ បាន​បញ្ចូន​ដោយ​ផ្ទាល់​ទៅ​ព្យាបាលនៅ​ខេត្ត​សៀម​រាបទៀត​ផង តាម​អាការៈជម្ងឺ។

នេះជាអ្វីដែល​ទាក់​ទង​នឹង​លោក​គ្រូពេទ្យ​ឈាម​ជ័រ​! នៅមាន​រឿង​មួយទៀត ទាក់​ទង​ និង​អ្នក​គ្រូពេទ្យ​ឈាម​ខ្មែរ ដែល​គាត់​ជា​ជន​ជាតិ​ស៊ីង​ហ្គាពួរ តែ​មាន​បេះ​ដូង​សម្រាប់​ជន​ជាតិ​ខ្មែរ ដែល​ខ្ញុំ​នឹងលើក​មក​និយាយ​នៅអត្ថបទ​ក្រោយ​ៗទៀត។

បើ​អ្នក​វិញ តើ​អ្នកគិតយ៉ាងណា?

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​រឿងជីវិតតាមរយៈការសរសេរ...

32 thoughts on “លោក​គ្រូ​ពេទ្យ​ឈាមជ័រ (​ថោក)

  1. បាទបង គ្មានគេធ្វើ យើងជាឣ្នកផ្តើមធ្វើ

    Like

  2. ដឹងតាមគេលឺ តែដល់ឃើញផ្ទាល់ភ្នែកគឺកាន់តែភ្លឺណាបង!

    Like

  3. ប្រុសសំឡាប់ខ្ញុំ! មិនអីទេបង មិនបាច់ប្រឡាក់ដៃបង ទុកអោយខ្ញុំសំលាប់ខ្លួនឯងចុះ!

    Like

  4. នៅស្រុកខ្មែរយូរម៉េចក៏មិនដឹង រឺមិនដែលចូលពេទ្យ
    កុំថាឡើយពេទ្យរដ្ឋ រហូតដល់ពេទ្យឈ្នួលនោះ

    Like

  5. ខ្ញុំ​មិន​អាច​ថា​ មតិ​របស់​បង​ខុស​នោះទេ! តែក៏​មិន​ត្រូវ​ទាំង​ស្រុងដែរ! អ្វី​ដែល​យើង​អាច​ធ្វើ​បាន នោះគួរ​តែ​ធ្វើ។ យ៉ាង​ណា​បើ​សង្គម​យ៉ាង​ហ្នឹងហើយ កុំ​សូម្បីតែ​ពាក្យសម្តី​ជាមនុស្ស​ក៏​គ្មាននោះទេ តួយ៉ាងដូច​គ្រូ​ពេទ្យនេះ​ជាដើម។ សេវា​បម្រើដល់​ជន​ក្រីក្រ​គឺ​ពិត​ជា​មាន តែ​គេ​ហាក់​ដូច​បំបាត់​សេវានោះឈឹង ដោយអំពើពុក​រលួយឬ?​

    Like

  6. ខ្ញុំគិតថា ការចាត់ចែងរៀបចំអោយអ្នកធ្វើការបំរើរាជការថ្នាក់ណាដែល
    មានប្រាក់ខែមិនគ្រប់គ្រាន់ដើម្បីរស់ក្នុងជីវភាពធម្មតា គឺដូចប្រកាសដាក់
    បញ្ជាអោយនាំគ្នាពុករលួយទៅ លៃយកម៉ារស់ស្រួលរៀងៗខ្លួនទៅ ដែរ ។
    ជំរើសរវាងសីលធម៌និងដុំបាយនេះ…ដែលអាក្រក់ជាងនៅតាមក្រសួងនានា
    ដូចជាសុខាភិបាល យុត្តធម៌…ទៅទៀតនោះគឺ នៅក្រសួងអបរំ​ ដែលគ្រូៗខ្លះ
    ត្រូវបង្ខំចិត្តទុកឧត្តមគតិជាតិមួយកណ្ដុបសិន អោយក្មេងៗចេះសូកចេះប៉ាន់
    មើលឃើញការអនុវត្តអំពើពុករលួយនៅនឹងមុខៗ តើដល់ម្នាក់ៗធំទៅអោយ
    នរណាឃាត់នរណាបានថាកុំអោយស៊ីសំណូកនោះ ? មិនគួរបន្ទោសឬស្អប់
    ខ្ពើមតែចំពោះនរណាម្នាក់ៗទេ វាជាជំងឺសង្គមនិងកង្វះខាតក្នុងការគ្រប់គ្រង
    ដឹកនាំផងដែរ ដែលយុវជនខ្មែរគ្រប់រូបត្រូវរួមដៃគ្នាគិតគូខ្វាយខ្វល់ចូលរួម
    ជួយដោះស្រាយហ៊ានចូលប្រលូកក្នុងចលនានយោបាយគ្រប់ថ្នាក់ពីភូមិឃុំ
    សហគមន៍រហូតដល់ថ្នាក់ជាតិផងដែរ ។ ត្រូវបន្ទោសរឺនាំគ្នាដោះដូរអ្នកគ្រប់
    គ្រងដឹកនាំផងបានត្រូវ ករណីមានអ្នកមានសមត្ថភាពជាង ល្អជាងជំនួសបាន។
    នេះគ្រាន់តែជាជ្រុងមួយនៃការយល់ឃើញរបស់ខ្ញុំទេ !

    Like

  7. ម៉ែគេម៉ែយើង មីងគេមីងយើង គួរតែធ្វើបុណ្យធ្វើទានទៅ
    ក្រែលមានអាសន្នអន់ក្រអីទៅមានគេជួយម៉ែឪយើងដូចជួយធ្លាប់បានជួយម៉ែឪគេដែរ…

    Like

  8. T___________T ខ្លោច​ចិត្ត​និង​សង្វេគ​ពេល​អាន​ត្រង់​គាត់​យក​ដៃ​ច្រត់​អូស​ខ្លួន​ពី​មន្ទីរ​ពេទ្យ​ដល់​បេន​ឡាន​ T_T គ្រាន់​តែ​គិត​ក៏គួរ​ឲ្យ​អាណិត​ដែរ​ ហ៊ឺម​.. តើ​ពេល​ណា​ទើប​ស្រុក​យើង​សម្បូរ​សប្បាយ​ទៅ​ណ៎​..។

    Like

  9. នេះជារឿង​មួយ​ដែល​ត្រូវ​តែ​សរសេរ​ដែរ ដើម្បី​ឲ្យ​កាន់​តែ​ដឹង! ម្យ៉ាង​ជា​រឿង​បាន​ឃើញ​ផ្ទាល់​ភ្នែក លឺផ្ទាល់​ត្រចៀក ទើប​ទប់​មិនបាន!

    Like

  10. បើ​បញ្ហា​នេះ​មិន​អស់​ពី​ខ្មែរ​ទេ ខ្មែរ​ហ្នឹង​ឯង​ដែល​អស់!

    Like

  11. ហិហិ សម្លាប់ពេលនេះឲ្យហើយទៅ បើឡុងចឹងមែន! Report as SPARM

    Like

  12. បើដឹងថាឡុង ងៃក្រោយក្លាយជាពេទ្យធន់នេះ! បងមិនលើកលែងឲ្យទេ!

    Like

  13. មិនចម្លែកទាល់តែសោះនៅស្រុកខ្មែរ! វាមានរឿងកំសត់ច្រើនជាងហ្នឹងទៀត!

    Like

  14. អរគុណ​ច្រើន​សម្រាប់​មតិ​នេះ!

    Like

  15. ញ៉ុមមិនយល់ចឹងទេ! ក្រពះយ៉ាងណាក៏កុំឃោឃៅ រហូតសូម្បីឃើញគាត់អូសខ្លួនឡើងរលាត់ស្បែកអស់ហើយ អត់មើលទៀតនោះ!

    Like

  16. ពេទ្យអត្មានិយមបែបនេះ តើថ្ងៃណាអស់ទៅ? តើមុនគេសំរេចចិត្តរៀនពេទ្យ តើគេមានមនសិការចង់ជួយគេទេ រឺគោលបំនងតែមួយគត់គឺលុយ! ឱ! ព្រះអើយ! បងឌីយ៉ា អរគុណសំរាប់អត្ថបទបង រឹតតែអោយផេនដាមានកំលាំងចិត្តរៀនបន្តទៅមុខទៀត ប្អូនបេ្តជ្ញានឹងមិនធ្វើដូចគាត់ទេ ប្អូននឹងគោរពមនសិការខ្លួនជានិច្ច!

    Like

  17. ខ្មែរ​ភាគ​ច្រើន​គិត​រឿង​ក្រពះ​ជា​ជាង​ជួយ​អ្នក​ដទៃ…

    Like

  18. ខ្ញុំ​ខ្មាស បរទេស ដែល​គាត់​មក​ស្តាប់​ខ្មែរ យើង​និយាយ​រឿងនេះណាស់! គេ​បើ​កភ្នែក​ធំៗ ហួសចិត្តនឹងខ្មែរ ដែល​សុទ្ធតែមានសេវាព្យាបាល​សម្រាប់​អ្នក​ក្រ! កុំ​ថា​ដល់​ព្យាបាល​ឲ្យជាដាច់ សូម្បីតែលាងរបួស​ដែល​រលួយ​ថ្មីៗនោះ ក៏គេអត់ចិត្តធ្វើដែរ!

    Like

  19. ហើយ​មិន​មែន​មន្ទីរ​ពេទ្យ​តូចតាច​ឯណា គឺមន្ទីរពេទ្យ​ធំទៀត!

    Like

  20. រឿងនេះ​ទើប​តែ​កើត​ឡើង កាល​ពី​៦ខែមុននេះ ហើយ​កំពុង​តែ​កើត​ឡើង​នៅឡើយ​ទេ!

    Like

  21. ក្មេងតូចនេះ! មុខ​ក្មេងតូច​ហ្នឹង មិនដឹង​ចិញ្ច្រាំគេ ឬគេចិញ្ច្រាំវិញទេ។ តែយ៉ាងណា ក៏បង​ពិត​ជា​ខឹង​ពិត​មែន រក​សរសេរ​យូរហើយ តែទើប​តែ​មាន​ពេល។ បើ​ក្មេង​តូច​សរសេរ​វិញ​ ប្រាកដ​ជា​កក្រើក​មិន​ខានទេ នេះ​ដោយ​សារ​បង​សរសេរ​តាម​នឹក​ឃើញទេ។

    Like

  22. ប៉ុន្មាន​ឆ្នាំ​មុន​ខ្ញុំ​បាន​ស្តាប់ វិទ្យុក​អា​ស៊ី​សេរី តាម​រយះ​វេទ្ធិការ​ពិភាគ​សា ហើយ​បានលឺគេ​លើក​យក​រឿង​មន្ទី​ពេទ្យ​មក​និយាយ។ ក្រសួង​ថ្នាក់​លើ​បាន​តែ​និយាយ​ថា គេ​នឹង​ខិត​ខំ​បំបាត់ អំពើ​អសិលធម៏​បែប​នេះ។ បើ​សិន​ជា​រឿង​នេះ​ទើប​តែ​កើត​ឡើង​ថ្មីៗ គេ​ប្រាកដ៏​ជា​និយាយ​អោយ​តែ​រូច​ពី​ម៉ាត់​ហើយ​មើល​ទៅ។

    Like

  23. នេះជារឿងពិត​ ក្នុង​កំឡុង​ពេល​ខ្ញុំ​ធ្វើការ!

    Like

  24. សម្លាប់ពេទ្យហ្នឹងចោល ហើយកាប់ជាកង់ៗ ទុកសាច់មួយចំហៀងធ្វើប្រហុក មួយចំហៀងទៀត យកទៅបរិច្ចាកឲ្យសួនសាច់..ចំណែកឯគ្រឿងក្នុងយកទៅធ្វើជាសាច់ផាក់ឡូវ ហើយយកឲ្យគ្រួសារពេទ្យម្នាក់ហ្នឹងទុកធ្វើម្ហូប…ហិហិហិ…ពិសពុលជាងពេទ្យហ្នឹងឬអត់បងឌី?

    Like

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.