ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។

មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។

អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។ មិនដឹងមនុស្សអាក្រក់ណាទេ ជិះម៉ូតូកាត់ស្រែចូលមក (ផ្ទះពូមីងដែលខ្ញុំស្នាក់នោះ ត្រូវជិះកាត់ស្រែ ព្រោះអត់មានផ្លូវលំចូលទេ)។

  • វីយ៉ា! (គេចុះពីលើម៉ូតូភ្លាម ហៅខ្ញុំភ្លាម)
  • O_o
  • តោះទៅ!
  • បង… (ខ្ញុំសម្លឹងមើលបុរសម្នាក់ដែលកំពុងវែកសក់ដ៏រលោងរបស់គេឲ្យរៀបរយ ហើយលើកជម្រាបសួរពូមីងម្ចាស់ផ្ទះ។
  • ខ្ញុំបងប្រុសរបស់ វីយ៉ា! ខ្ញុំចង់នាំគេទៅលេងក្រុងកំពត។
  • -_- (បងប្រុស?)
  • នៅស្ងៀមធ្វើអីហ្នឹង ម៉េចមិនលាពូមីង និងក្រុមការងារទៅ! ទៅជាមួយបង!
  • (ខ្ញុំនៅអេះអុញបន្តិច ព្រោះខ្លាចចិត្តបរទេស ដែលមេដាក់ការងារឲ្យនៅមើល ជួយបកប្រែឲ្យគេ ទោះពេលយប់អស់កិច្ចផុតម៉ោងការងារក៏ដោយ) so … team, here is my brother! He’s…
  • Oh you want to hang out with your brother? that’s okay, sister. you go! 😀 (មិត្តបរទេសរបស់ខ្ញុំ ហាក់មិនចង់ឲ្យខ្ញុំពិបាកនិយាយ គេក៏និយាយមុន បើកផ្លូវឲ្យខ្ញុំ!)
  • er.. are you sure? I …
  • It’s completely fine, Vya. we can call you if we need any translation tonight. but we definitely don’t need you now. 🙂 enjoy!
  • តោះ! (នៅឆ្លៀតមកតឿនទៀត ដឹងអត់ថាគេចង់ទៅដែរ ហាហាហា)

ហិហិ មិនបង្អង់យូរ ខ្ញុំលាពូមីង រៀបចំខោអាវស្លៀកពាក់ ហើយចេញទៅ។ ខ្ញុំផ្ដាំផ្ញើពូមីងឲ្យជួយមើលបរទេសផង រួចទើបឡើងម៉ូតូរបស់ប្រុសអាក្រក់របស់ខ្ញុំភ្លែត។ ចាំអត់? តាមផ្លូវដីក្រហម នៅជុំវិញយើងសងខាងផ្លូវ សុទ្ធតែវាលស្រែល្វឹងល្វើយដាច់កន្ទុយភ្នែក។ ម៉ូតូពណ៌ខ្មៅ បើកកាត់ផ្លូវលំដ៏តូច មានដើមឈើធំនៅសងខាងដង្ហែជាជួរៗយោលយោករេរាទៅតាមខ្យល់ទម្លាក់ផ្កាពណ៌ក្រហម លឿង ផ្កាឈូក មកលើយើងទាំងពីរ។ បងបែរមុខមកក្រោយបូញមាត់មករកអូន។

  • ស្អីហ្នឹង? មើលផ្លូវទៅ ប្រយ័ត្នធ្លាក់ស្រែណា!
  • -.- (គាត់ញញឹមយ៉ាងស្រស់ រួចបូញមាត់មកដដែល)
  • នែ!
  • ថើបមួយសិនមក៍ មិនចឹងជិះចូលស្រែទាំងពីរនាក់ឥឡូវហើយ!
  • -_-‘

ខណៈនោះហើយ ដែលព្រះអាទិត្រកំពុងបញ្ជេញរស្មីដ៏ស្រទន់ ជះពន្លឺពណ៌មាសមកគ្របដណ្ដប់លើធម្មជាតិពណ៌បៃតងស្រស់ ស្របនឹងខ្យល់ត្រជាក់ ហាក់បន្ទន់ចិត្តខ្ញុំឲ្យលង់ទៅនឹងសម្រស់បុរសម្នាក់ដែលកំពុងតែងាកមករកខ្ញុំក្នុងពេលតែប៉ុន្មានវិនាទីនេះ។ នៅលើទោចក្រយានដែលកំពុងធ្វើដំណើរទៅមុខតាមផ្លូវក្រវិចក្រវៀនក្បែរដងភ្នំអមដោយសម្លេងសត្វរៃ សត្វកង្កែបស្រែកអឺងកងហាក់បង្ខំឲ្យយើងទាំងពីរថើបគ្នាក្នុងថ្ងៃរៀបការ។ ខ្លួនរបស់អូនដែលកំពុងអាស្រ័យឯកែបក្រោយរបស់យានស្នេហា លើកដៃទាំងទ្វេអោបក្រសោបកបង ជំទើតខ្លួនបន្តិច ហើយអោនទៅក្រេបជញ្ជក់បបូរមាត់ដ៏ក្រហមស្រទន់របស់បង ហាក់មិនខ្វល់ថានឹងមានអ្នកណាឃើញយើងឡើយ។ ប៉ុន្មានវិនាទីនេះហើយ ដែលអូនទទួលស្គាល់ថា ក្នុងមួយជីវិតអូន គ្មានស្នាមថើបណាដែលត្រជាក់ផ្អែមល្ហែមដល់បេះដូងដូចពេលនេះឡើយ។ បុរសកំហូចដកបបូរមាត់ រួចបែរទៅមើលផ្លូវវិញទាំងញញឹម។ ព្រះអាទិត្រហាក់យល់ថា វេលាដ៏ផ្អែមល្ហែមនេះបានកន្លងផុតទៅហើយ ក៏គេចវេសចរលិចបាត់ពីជើងភ្នំម្ខាងបាត់ទៅ បន្សល់ទុកតែពន្លឺស្រអាប់លប់បាត់អស់ទិដ្ឋភាពនៅជុំវិញយើង។ រីឯយានដ៏តូចរបស់យើងក៏បានឆ្លងផុតផ្លូវលំ មកដល់ផ្លូវជាតិល្មម។ បងនាំអូនជិះទៅញុាំអាហារល្ងាចក្បែរមាត់ព្រែកក្រុងកំពត…

rice field love

អ្ហឺម…មិនដឹងថាហេតុអ្វីបានជាចិត្តដែលអូនខឹងបងយ៉ាងខ្លាំងមុននេះ បែរជារលាយបាត់បង់ទៅ នៅពេលដែលអូនគ្រាន់តែសរសេររំឮកស្នាមស្នេហ៍ចាស់លើទឹកដីសមុទ្ទទឹកសាបនេះសោះ។ ពេលនេះអស់អារម្មណ៍សរសេររឿងមិនល្អរបស់យើងហើយ។ មើលទៅ គឺអូនទៀតហើយដែលត្រូវខលទៅបងមុន។ ស្នេហាគឺបែបនេះឯង។ ម្ដងម្កាលយើងមិនត្រូវគ្នា ហើយក៏ត្រូវមានម្នាក់និយាយរកម្នាក់ទៀតមុន។ ហើយរាល់លើក យើងត្រូវបង្ខំចិត្តខ្លួនឯង ឲ្យនិយាយពីហេតុផល និងទទួលយកកំហុសរៀងខ្លួន។ យើងស្រលាញ់គ្នាជិត ៥ឆ្នាំហើយ។ បើត្រូវបែក ក៏គួរតែបែកមុននេះដែរមែនទេ? មកទល់ពេលនេះហើយ កំហុសធំប៉ុណ្ណាក៏វាមិនធំដូចចិត្តដែលយើងស្រលាញ់គ្នាដែរ។ សន្យាណា! សន្យាថា យើងនឹងស្រលាញ់គ្នារហូត ហើយស្រលាញ់គ្នា និងរក្សាចិត្តអារម្មណ៍ល្អៗសម្រាប់គ្នាដ៏រាបយើងស្លាប់លាចាកលោកនេះណា! ម្ចាស់ចិត្តអូន! ^_^

អត្ថបទទាក់ទង៖

Advertisements

មិត្តស្លាប់ មិត្តរស់

ក្នុងមួយជីវិតនេះ មនុស្សគ្រប់គ្នាស្វះស្វែងរកក្ដីស្រលាញ់។ គេខំដើម្បីភាពជោគជ័យ ហើយអ្វីដែលធ្វើឲ្យមនុស្សចង់បានភាពជោគជ័យ  និងនៅពីក្រោយនៃហេតុផលជាច្រើន គឺក្ដីស្រលាញ់ ជាហេតុផលដ៏ធំតែមួយប៉ុណ្ណោះ។ គេត្រូវការក្ដីស្រលាញ់ពីសង្គម ពីម្ដាយឪពុក បងប្អូន ដៃគូជីវិត និងមិត្តភក្ដិ។ គេថាស្នេហាដែលមានរសជាតិជាងគេ គឺស្នេហារវាងមិត្តនិងមិត្ត។ សូម្បីតែដៃគូជីវិត ក៏គួរតែជាមិត្តដែលយល់ចិត្ត ជាមិត្តដែលផ្ដល់នូវភាពរីករាយ និងការកម្សាន្ត។ សូម្បីតែឪពុកម្ដាយ ក៏អាចស្និទ្ធស្នាលនឹងកូនៗបាន ប្រសិនបើគាត់ចំណាយប៉ុន្មានភាគនៃភាពជាឪពុកម្ដាយដ៏តឹងរឹងមកជាមិត្តដ៏យល់ចិត្ត។

“មិត្ត” ពាក្យមួយម៉ាត់នេះពិតជាមានតម្លៃ។ ពេលខ្លះ មានរឿងខ្លះដែលយើងមិនអាចប្រាប់ដៃគូ ឬក្រុមគ្រួសារបាន តែមានតែមិត្តប៉៉ុណ្ណោះ ដែលយើងហ៊ានហាមាត់ប្រាប់សារស័ព្ទសព្វរឿងរ៉ាវដោយមិនមានលាក់លៀម។ ហេតុអ្វី? ព្រោះ “មិត្ត”⁣ គឺជាមហាសមុទ្ទដែលមិនងាយរីងស្ងួត ដែលមិនងាយបាត់បង់ជាតិប្រៃ។ យ៉ាងណាម៉ិញ ទង្វើរបស់មនុស្សបានប្រែក្លាយមិត្តភាពឲ្យបែងទៅជារូបភាពច្រើនអនេក។ អ្វីដែលគេអាចយកមកធ្វើជានិយមន័យ និងពាក្យងាយស្រួលហៅបាននោះគឺ សុមិត្ត និងទុរមិត្ត។

ធ្លាប់ទេ ដែលពេលខ្លះអ្នកមិនអាចសូម្បីតែយំនៅនឹងមុខក្រុមគ្រួសារ ឬដៃគូជីវិត តែអ្នកបែរជាអាចយំនៅនឹងមុខមិត្តភក្ដិ? ចុះទម្រាំបានជួបមិត្តភក្ដិល្អបែបនេះបាន តើអ្នកត្រូវឆ្លងកាត់ទុរមិត្តច្រើនប៉ុណ្ណា? តើត្រូវបណ្ដាក់ទុនពេលវេលាយូរប៉ុណ្ណា ទើបអាចឆ្លុះឲ្យឃើញរូបពិតរបស់មនុស្សម្នាក់? មិនងាយទេ! វាពិបាកមិនខុសពីការរកដៃគូអនាគតនោះទេ។

ខ្ញុំមិនចង់សរសេរច្រើន និងគ្រាន់តែចង់បញ្ចប់អត្ថបទនេះដោយអារម្មណ៍ដ៏រំភើប ដែលខ្ញុំបានជួបសុមិត្តរបស់ខ្ញុំ។ ភ្នំពេញគ្រាន់តែជាទីក្រុងតូចមួយប៉ុណ្ណោះ តែមនុស្សមិនអាចដើរចំងាយផ្លូវដ៏ខ្លីមកជួបគ្នាសារស័ព្ទពីរឿងជីវិត ព្រោះមកពីជីវិតយើងម្នាក់ៗត្រូវភ្លៀងត្រូវព្យុះមកយាយី ត្រូវភាពជោគជ័យមកអូសទាញម្ដងទៅនេះម្ដងទៅនោះ បានជាទើបតែពេលនេះ យើងបានជួបគ្នា។ អាហារពេលល្ងាចដ៏មានន័យជាមួយមិត្តយ៉ិនស៊ិន! សង្ឃឹមថា យើងអាចនឹងជួបគ្នាទៀតក្នុងពេលដ៏ខ្លីខាងមុខ។

18921149_789918887855406_606292871175561237_o
ខ្ញុំ និង ពៅ – ៧ មិថុនា ២០១៧ – ផ្សារទួលទំពូង

កំណត់ហេតុ

ឌីយ៉ា

អត្ថបទទាក់ទង៖

មេដឹកនាំល្អ

choice-whitecursiveonblackboard-1000px_shutterstock_62223730_810_500_55_s_c1

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាទាំងមូល។ ថ្ងៃនេះជាថ្ងៃដ៏ស៊យមួយដែលខ្ញុំបានបាត់បង់ឳកាសក្នុងការជ្រើសរើសមេដឹកនាំល្អរបស់ខ្ញុំដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង។ ថ្ងៃនេះខ្ញុំបានឮហេតុផលជាច្រើនពីមនុស្សដែលខ្ញុំស្គាល់។ មនុស្សដែលខ្ញុំស្គាល់ខ្លះ ព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនពេញចិត្តដោយគ្មានលក្ខខណ្ឌ។ ខ្លះទៀត បែរជាបោះឆ្នោតជូនគណបក្សដែលខ្លួនមិនចូលចិត្ត ព្រោះអ្នកដឹកនាំក្នុងឃុំសង្កាត់ខាងគណបក្សដែលខ្លួនពេញចិត្ត ជាបុគ្គលមិនល្អ មិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដើម្បីដឹកនាំ និងផ្ដល់សេចក្ដីសុខ ភាពរីកចំរើនក្នុងតំបន់រស់នៅរបស់ខ្លួន និងរង់ចាំបោះឆ្នោតធំខាងមុខនេះ។

មនុស្សមានជម្រើស និងហេតុផលក្នុងការរស់នៅ មិនថារស់ដោយខ្លួនឯង ឬធ្វើការក្រោមបង្គាប់អ្នកផ្សេង។ ប្រសិនបើមនុស្សម្នាក់គិតថាខ្លួនកំពុងជាប់អន្ទាក់មិនអាចរើរួចនោះ អន្ទាក់នោះគឺប្រាកដជាក់ជាអន្ទាក់នៃចិត្តខ្លួនឯងប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះខ្ញុំផ្ទាល់ មិនដែលបណ្ដោយឲ្យខ្លួនឯងស្ថិតនៅក្រោមជីវភាពដ៏តានតឹង រស់ក្រោមគំនាបអ្នកណាម្នាក់ ឬទឹកប្រាក់ដុល្លារនោះឡើយ។ ហេតុអ្វីចាំបាច់ធ្វើបាបខ្លួនឯងយ៉ាងនេះ? ឬយើងគ្មានជំរើសណាផ្សេងក្រៅពីការនៅក្រោមភាពលំបាកលំបិនធុននេះ?

មេដឹកនាំលើសកលលោក មិនទាន់មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ។ លើលោកនេះក៏គ្មានអ្នកណាកើតមកជាមេដឹកនាំតែម្ដងនោះដែរ។ លើលោកនេះ មានតែអ្នកដែលឆ្លងកាត់រឿងរ៉ាវជាច្រើនមុននឹងទទួលបានងារជាអ្នកដឹកនាំ។ ដូច្នេះមនុស្សម្នាក់ៗ គួរតែមានញាណយល់ថា ខ្លួននឹងក្លាយជាអ្នកដឹកនាំទៅថ្ងៃមុខ។ យោងតាមសម្មតិកម្មទាំងពីរនេះ ខ្ញុំអាចលើកឡើងបានថា មនុស្សម្នាក់ៗគួរតែរៀនពីចំនុចល្អៗរបស់មេដឹកនាំ ហើយបង្វឹកខ្លួន ឬត្រៀមខ្លួនជាមេដឹកនាំទៅថ្ងៃមុខ។ ខ្លាចអីក្នុងការរៀនពីចំនុចល្អ បង្វាងចំនុចអាក្រក់របស់មនុស្សដែលមានបទពិសោធន៍ក្នុងជីវិត ហើយដើរចេញទៅសាងអនាគតរបស់ខ្លួនឯង? អ្នកណាក៏ធ្វើបែបនេះដែរ!⁣ ជីវិតបែបនេះគ្មានអ្វីគួរឲ្យខ្លាចទេ។ សំណាងដែលប្រធានរបស់ខ្ញុំបានផ្ដល់អ្វីៗល្អៗដល់ខ្ញុំជាច្រើន ច្រើនជាជាងចំនុចមិនល្អ។ អាចថាមកពីគាត់ព្យាយាម និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំលើអ្នកដឹកនាំទៅថ្ងៃមុខ បានជាគាត់មិនសូវបង្ហាញពីចំនុចមិនល្អឲ្យខ្ញុំបានឃើញ។ សំណាងដែលខ្ញុំចាកចេញពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំបានជួបតែមនុស្សល្អៗ ដែលបង្រៀនឲ្យខ្ញុំរឹងមាំ និងអំណត់ ជាជាងការរអ៊ូររទាំ។ ជាការល្អ ដែលខ្ញុំជាបុគ្គលដែលធ្វើការនៅទីណា ទីនោះតែងតែស្រលាញ់រាប់អានខ្ញុំ និងធ្វើឲ្យខ្ញុំមានទំនុកចិត្តថា ខ្ញុំមិនមែនជាមនុស្សឥតបានការ ដែលគេមិនខ្ចីទាំងចង់មានទំនាក់ទំនងជាមួយ។

អ្វីដែលខ្ញុំនិយាយហាក់ដូចជាមានអំនួតពីខ្លួនឯងពេក។ តែខ្ញុំគ្រាន់តែចង់រំឮកដល់យុវវ័យក្មេងៗថា ជីវិតគឺជាការរៀនសូត្រ អំណត់ និងធ្វើច្រើនជាងអ្វីដែលគេស្នើឲ្យយើងធ្វើ។ បើអាចធ្វើបែបនេះបាន អ្នកនឹងក្លាយជាមនុស្សមានតំលៃ ជាគំរូ និងមិនមែនជាអ្នកដើរតាមគេពេញមួយជីវិត។

សូមឲ្យគ្រប់គ្នាមានការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងជីវិតផ្ទាល់ខ្លួន ការសិក្សា ការងារ នយោបាយ និងស្នេហា។

កំណត់ហេតុផ្ទាល់ខ្លួន

ឌីយ៉ា

៤ មេសា ២០១៧

អត្ថបទទាក់ទង៖

អ្នកនិពន្ធកំសាក

nsa-bad-bookមានរឿងមួយដែលខ្ញុំបានសរសេររួចហើយ តែមិនហ៊ានផ្សាយ។ ខ្ញុំគិតថា វាពិបាកណាស់ក្នុងការដែលសរសេរហើយ តែយើងមិនហ៊ានផ្សាយ ព្រោះយើងដឹងថា អ្វីដែលយើងផ្សាយ នឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកអាន ព្រោះវាជាការពិត។ ការពិតមួយដែលរសើប និងជាការពិតមួយដែលមនុស្សជាច្រើនមិនអាចទទួលស្គាល់។ ខ្ញុំបានឃើញទង្វើ និងរឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងជីវិត ខ្ញុំបានកត់ត្រាទុក ខ្ញុំបានរៀបរាប់តាមអ្វីដែលខ្ញុំឃើញ និងរកឃើញការពិត។ ទីបំផុត ខ្ញុំបានត្រឹមតែទុកវាសម្រាប់អានខ្លួនឯង។

វាមិនខុសពីរឿង⁣របស់លោក⁣ គង់ ប៊ុនឈឿន ដែលសរសេររឿងជាច្រើន គ្រាន់តែរឿងប្រលោមលោកមួយប៉ុណ្ណោះ ធ្វើឲ្យលោកក្លាយជាជនភៀសខ្លួនពួនអត្មារក្សាអាយុ និងទីបំផុតចោលឆ្អឹងនៅស្រុកគេ។ សម្រាប់រឿងខ្ញុំ វាមិនដល់ថ្នាក់នោះទេ តែត្រឹមការរិះគន់ពីសំណាក់អ្នកអាន វាគ្រប់គ្រាន់នឹងធ្វើឲ្យខ្ញុំលាក់បាំងស្នាដៃមួយនេះទៅហើយ។ បើនៅស្រុកគេវិញ គ្រប់រឿងទាំងការស្រមើស្រម៉ៃចេញពីការប្រឌិតរបស់អ្នកនិពន្ធ និងការពិតសុទ្ធតែទទួលបានសិទ្ធ និងសេរីភាពក្នុងការបោះពុម្ពផ្សាយ។ រីឯអ្នកអាននៅស្រុកគេ គេបើកចិត្តទូលាយទទួលនូវអ្វីដែលមាននៅក្នងសៀវភៅមកស្វែងយល់ ហើយក៏ពិចារណា។ សម្រាប់អ្នកអាននៅស្រុកខ្មែរភាគច្រើន ខ្ញុំគិតថាអំណានសៀវភៅ គឺមានការរើសអើង ហើយមិនបានបើកចិត្តទូលាយទទួលអ្វីៗក្រៅពីការគិតរបស់ខ្លួននោះឡើយ។ ឧទាហរណ៍ជាក់ស្ដែង ដូចជារឿងដែលនិយាយពីផ្លូវភេទ មនុស្សភេទទីបី នយោបាយ។ល។ គ្រប់គ្នាគិតថាអ្វីដែលផ្ទុយពីការគិតរបស់ខ្លួន សុទ្ធតែខុសទាំងអស់។ នេះមិនមែនជាអត្តចរិតដែលអ្នកអានគួរប្រកាន់ខ្ជាប់នោះទេ។ ប្រសិនបើមានអ្នកណាអានសៀវភៅពីរឿងផ្លូវភេទ គេវាយតម្លៃថាអ្នកនោះជាមនុស្សមិនល្អ។ គេថាសៀវភៅបែបនោះមិនគួរសម្រាប់យុវជនអាន។ ប្រសិនបើសៀវភៅនោះសរសេរពីមនុស្សភេទទីបី គេគិតថាសៀវភៅនោះជាសៀវភៅគ្មានប្រយោជន៍ គេអានហើយ ក៏គេនៅតែមើលមនុស្សភេទទីបីក្នុងផ្លូវគួរឲ្យស្អប់រអើមដដែល។ បើសៀវភៅនយោបាយ អ្វីដែលផ្ទុយពីការគិតរបស់ខ្លួន ពីរសនិយមនយោបាយ នោះគេសឹងតែមិនបានពិចារណាទាល់តែសោះថាការសរសេរក្នុងសៀវភៅនោះមានភាពពិតត្រង់ចំណុចណាឬអត់។

All in all…ទីបញ្ចប់នេះ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងឃើញអ្នកអានជាជនជាតិខ្មែររបស់យើងចូលចិត្តការអាន ហើយព្យាយាមស្វែងយល់ពីចំណេះដឹងផ្សេងដោយបើកចំហចិត្តទូលាយ និងមិនរើសអើងចំពោះចំណេះដឹងទាំងឡាយលើលោកយើងនេះ។ នៅពេលនោះ ខ្ញុំនឹងបោះពុម្ពសៀវភៅមួយនេះជាសារធារណៈ។ 🙂

 

Le Me on PchumBen

It’s been a while I haven’t written anything on this blog. So now it’s time to write it again.

At my workplace it seems so quiet because everyone is having holidays and we are going to have one week off for “Ancestors’ Day” or “PchumBen”. One of my colleague, Vishal, will go to Thailand. Miriam will go to Vietnam. Some are staying in Phnom Penh with great plan. However, le me haven’t decided yet.

I don’t think it is a good time to go out when I have injuries with my hand during my fieldwork last last week. It’s a small cut with blood flowing as hell and a big disaster. My worst experience working at the field. I got two stitches on my wrist. My colleague, Vishal, paid $10 for that. My director paid $150 for that broken glass slide door. Damn slippery! Bad bathroom experience. 😦 Actually, this should be written in a separate post. But, yeah! Who cares?

de30f-img_1292

I’m thinking of doing some polishes with my novel writing or hanging out with my gf. Or maybe spending solid and useful time learning about HCD. That’s how I’m going to spend my holidays. How about yours? Wish everyone a safe and happy trip during PchumBen Days. 😀