កសិកម្មសរីរាង្គ

ការងាររបស់ខ្ញុំមានទាក់ទងនឹងកសិកម្មច្រើន ដូច្នេះថ្ងៃនេះ ខ្ញុំសូមជូនអត្ថបទមួយដែលទាក់ទងនឹងកសិកម្មសរីរាង្គ។

Screen Shot 2016-07-11 at 12.09.02 PM

តើកសិកម្មសរីរាង្គគឺជាអ្វី?

ការដាំដំណាំសរីរាង្គជាការដាំដំណាំស្របទៅតាមធម្មជាតិ ជាជាងការធ្វើផ្ទុយពីធម្មជាតិ។ ការដាំដុះប្រភេទនេះរួមមានការប្រើប្រាស់បច្ចេកទេសយ៉ាងណាដើម្បីទទួលបានទិន្នផលល្អដោយមិនធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់បរិស្ថានធម្មជាតិ ឬមនុស្សដែលរស់នៅ និងធ្វើការជាមួយវា។ វិធីសាស្ត្រ និងសម្ភារៈដែលកសិករដំណាំសរីរាង្គប្រើប្រាស់គឺមានសង្ខេបដូចខាងក្រោម៖

  • ដើម្បីរក្សា និងធ្វើឲ្យប្រសើរឡើងនូវទម្រង់ និងជីជាតិដី
  • ការប្រើប្រាស់ឡើងវិញ និងធ្វើកំប៉ុស្តជាមួយកាកសំណល់ដំណាំ និងលាមកសត្វ
  • ដាំដំណាំឲ្យត្រូវនឹងដី និងពេលវេលា
  • ដំណាំឆ្លាស់
  • ដំណាំគម្របដី និងពពួកសណ្ដែក
  • គ្របដី

ការគ្រប់គ្រងកត្តាចង្រៃ ជំងឺ និងស្មៅ

  • យកចិត្តទុកដាក់លើផែនការ និងជម្រើសដំណាំ
  • ប្រើពូជធន់នឹងជំងឺ
  • អនុវត្តការដាំដុះឲ្យត្រឹមត្រូវ
  • ឆ្លាស់ដំណាំ
  • ជម្រុញឲ្យមានពួកប្រេដាក់ទ័រមានប្រយោជន៍ឲ្យស៊ីកត្តាចង្រៃ
  • បង្កើនឲ្យមានចម្រុះភាពនៃហ្សេនេទិច
  • ប្រើថ្នាំពុលធម្មជាតិ

កសិដ្ឋានសរីរាង្គគួរតែ

  • យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រភពទឹក
  • មានរោងចិញ្ចឹមសត្វល្អ

ដំណោះស្រាយទំនើបចំពោះកសិដ្ឋាន៖

កសិដ្ឋានសរីរាង្គមិនមែនមានន័យថា យើងកំពុងដើរត្រឡប់ក្រោយនោះទេ។ វិធីសាស្ត្រកសិដ្ឋានជាច្រើនដែលបានប្រើកាលពីមុន ក៏នៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃ។ កសិដ្ឋានសរីរាង្គជ្រើសរើសវិធីសាស្ត្រល្អៗទាំងនោះ ហើយរួមបញ្ចូលជាមួយចំណេះដឹងបែបវិទ្យាសាស្ត្រទំនើបផងដែរ។

កសិដ្ឋានសរីរាង្គមិនបោះបង់ចោលកសិដ្ឋានបណ្ដោយតាមធម្មជាតិនោះទេ។ ពួកគេប្រើចំណេះដឹង បច្ចេកទេស និងសម្ភារៈដែលមាន ដើម្បីធ្វើការជាមួយធម្មជាតិ។ ក្នុងវិធីសាស្ត្រនេះ កសិករបង្កើតឲ្យមានផាសុកភាពដែលសមតុល្យរវាងធម្មជាតិ និងកសិដ្ឋាន ដែលដំណាំនិងសត្វ អាចធំលូតលាស់បានល្អ។

ដើម្បីក្លាយជាកសិករសរីរាង្គជោគជ័យ កសិករមិនត្រូវមើលឃើញសត្វល្អិតទាំងនោះសុទ្ធតែជាសត្វចង្រៃនោះទេ ហើយរុក្ខជាតិដែលមិនបានដាំសុទ្ធតែជាស្មៅចង្រៃនោះទេ និងដំណោះស្រាយសម្រាប់គ្រប់បញ្ហាទាល់តែថ្នាំពុលគីមីនោះទេ។ គោលបំណងគឺមិនមែនលុបបំបាត់ចោល កត្តាចង្រៃទាំងស្រុង ឬគ្មានស្មៅសោះនោះទេ។ ប៉ុន្តែវាគួរមាននៅក្នុងកម្រិតទាប ឬក្នុងកម្រិតមួយអាចទទួលយកបាន និងបង្កើតផលបានល្អ។

ការបញ្ចូលបច្ចេកវិទ្យារួមគ្នា

នៅលើកសិដ្ឋានសរីរាង្គ ជាធម្មតាបច្ចេកទេសនីមួយៗ វាមិនគួរប្រើតែមួយមុខនោះទេ។ កសិករគួរប្រើបច្ចេកទេសជាច្រើន រួមគ្នាក្នុងពេលតែមួយដើម្បីឲ្យវាធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍កម្រិតខ្ពស់។ ឧទាហរណ៍៖ ការប្រើប្រាស់ដំណាំគម្របដី និងការយកចិត្តទុកដាក់លើការដាំដុះ វាអាចគ្រប់គ្រងស្មៅបានយ៉ាងល្អប្រសើរ។

ហេតុអ្វីក៏យើងគួរតែជាកសិដ្ឋានសរីរាង្គ?

  • កសិដ្ឋានសរីរាង្គផ្ដល់ប្រយោជន៍យូរអង្វែងចំពោះមនុស្ស និងបរិស្ថាន។

កសិដ្ឋានសរីរាង្គមានគោលបំណង៖

  • បង្កើនជីជាតិដីឲ្យបានយូរ
  • គ្រប់គ្រងសត្វល្អ និងជំងឺដោយមិនប៉ះពាល់បរិស្ថាន
  • ធានាថាទឹកនៅស្អាត និងសុវត្ថិភាព
  • ប្រើប្រាស់ធនធានដែលកសិករមានស្រាប់ ដូច្នេះកសិករប្រើលុយតិចដើម្បីទិញផលិតផល
  • ផលិតសារធាតុចិញ្ចឹម ចំណីសម្រាប់សត្វ និងមានគុណភាពខ្ពស់ លក់ក្នុងតម្លៃល្អមួយ

ទំនើបកម្មកសិកម្មជាមូលហេតុនៃបញ្ហាជាច្រើនរួមមាន៖

  • ការប្រើប្រាស់ជីគីមីរយៈពេលយូរជាលទ្ធផលនៅក្នុងដី ធ្វើឲ្យសារធាតុមមោកធ្លាក់ចុះ និងងាយបាត់បង់តាមខ្យល់ និងភ្លៀង
  • ការពឹងតែទៅលើជីគីមី យើងត្រូវបន្ថែមជីជារៀងរាល់ឆ្នាំ ដើម្បីទទួលបានទិន្នផលដដែល
  • ថ្នាំពុលគីមី អាចឋិតនៅក្នុងដីរយៈពេលយូរ និងចូលទៅក្នុងខ្សែចង្វាក់អាហារ ហើយពួកវារីកលូតលាស់នៅក្នុងរាងកាយសត្វ និងមនុស្ស ដែលជាបញ្ហានៃសុខភាព។
  • សារធាតុគីមីបំផ្លាញមីក្រូសរីរាង្គនៅក្នុងដី ដែលជាមូលហេតុធ្វើឲ្យដីខ្សោះជីជាតិ
  • កត្តាចង្រៃ និងជំងឺ បានក្លាយជាបញ្ហាដែលលំបាកទៅៗ ក្នុងការគ្រប់គ្រងដោយសារតែស៊ាំទៅនឹងថ្នាំគីមី។
  • ចំនួនសត្រូវធម្មជាតិ បានកាត់បន្ថយ ដោយសារតែការប្រើប្រាស់ថ្នាំពុលគីមី និងការបាត់បង់ជម្រក។

ស្រាវជ្រាវ និងបកប្រែដោយ ឌីយ៉ា

ប្រភេទអាជីវកម្ម

ប្រភេទ​អាជីវកម្ម​ដែល​សហគ្រិន​ត្រូវ​ជ្រើសរើស​នៅពេល​បង្កើត​អាជីវកម្មដំបូងមាន​បី​ប្រភេទត្រូវពិចារណាគឺ

  • ក្រុមហ៊ុន​ឯកកម្មសិទ្ធិ (Sole Proprietorship)
  • ក្រុមហ៊ុន​សហកម្មសិទ្ធិ (Partnership)
  • ក្រុមហ៊ុន​សាជីវកម្ម (Corporation)

ក្រុម​ហ៊ុនឯកកម្មសិទ្ធ ជាប្រភេទពាណិជ្ជកម្ម​ដ៏សាមញ្ញ​ជាងគេ​ ដែល​មនុស្សម្នាក់​ជាអ្នក​ប្រតិបត្តិ​ពាណិជ្ជកម្មមួយ។ ក្រុមហ៊ុនឯកកម្មសិទ្ធិមិនមែន​ជា​ស្ថាប័ន​ស្រប​ច្បាប់នោះឡើយ​ ពោលគឺ​មនុស្ស​ម្នាក់​អាច​ធ្វើជា​ម្ចាស់​អាជីវកម្មមួយបាន ហើយ​ម្នាក់នោះជាអ្នកទទួលខុស​ត្រូវ​រាល់​បំណុល​របស់​ខ្លួន។

ក្រុមហ៊ុន​សហកម្មសិទ្ធិ ជា​ប្រភេទពាណិជ្ជកម្ម​ដែល​មាន​ការ​ចូលរួមទុនពីដៃគូពាណិជ្ជកម្ម​ច្រើន​លើសពីពីរនាក់។ ដៃគូពាណិជ្ជកម្ម​អាចជា​បុគ្គល ពាណិជ្ជកម្ម អង្គការ​មិនគិត​ប្រាក់ចំណេញ សាលា រដ្ឋាភិបាលជាដើម។

ក្រុមហ៊ុន​សាជីវកម្ម ជា​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដែល​គ្រប់​គ្រងដោយអ្ន​ក​ដឹក​នាំម្ចាស់​ភាគហ៊ុន​ជា​ច្រើននាក់។ ក្រុម​ហ៊ុន​​សាជីវកម្ម​ ទទួលខុស​ត្រូវដោយ​ស្រប​ច្បាប់​ចំពោះ​​សកម្មភាព​និង​បំណុល​របស់​ក្រុម​ហ៊ុន​ មិនមែន​ម្ចាស់​ភាគ​ហ៊ុននោះទេ។

បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)

គំរូ​ពី​

Phnom Penh New Restaurant

A. ការកំនត់ និងឥរិយាបថនែពានីជកម្ម BusinessAttribute&Characteristic

បច្ចុប្បន្ននេះដោយសារតែប្រទេសជាតិមានសន្តភិពា និងរីកចំរើនគ្រប់វិស័យដែលមានភ្ញ៉ៀវទេសចរណ៏ចូលមកកំសាន្ត ច្រើន និងមានការបង្កើតនូវផលិតផលនិងសេវាកម្មច្រើនមានដូចជា HotelRestaurant ជាដើមដែលជាតំរូវការភ្ញ៉ៀវបរទេស និងភ្ញៀជាតិ ។ ដោយមើលឃើញហេតុនេះហើយទើបពួកយើងសំរេចចិត្តសហការគ្នាបង្កើតនៅហាងមួយកន្លែងដែលដាក់ ឈ្មោះថា   ភ៉ោជនីយដ្ធានភ្នំពេញថ្មី រឺ (Phnom Penh New Restaurant ).

១. សកម្មភាព Activity

ភោជនីយដ្ឋានយើងមានបំរើនិងលក់បាយសាច់មាន់ សាច់គោសាច់ជ្រូក បាយឆាគុយទាវមីឆាស៊ុបមី ព្រមទាំងកាហ្វេ ស្រាបៀរ និងភេសជ្ចគ្រប់ប្រភេទ ។  Phnom PenhNew  Restaurantមានម្ហ្ហ្ហួបួកាម៉ុងដល់ទីកន្លែង ។  ក្នុងការបង្កើត ភោជនីយដ្ឋាននេះ គឺត្រូវករាជួលផ្ទះមួយកន្លែងដែលមានតំលៃ ៥៥០ដុល្លា ក្នុងមួយខែ ។ ចំនែកសំភារៈវិញមានដូចជា ទូទឹកកកសំរាប់ដាក់សាច់ ម៉ាស៊ីនឆុងកាហ្វេនិងធុងដាក់កាហ្វេកង្ហា Computer ក្បាលអិល ស៊ីឌីតុកទូនិងឧបករណ៏តុបតែង ភោជនីយដ្ឋានផ្សេងៗទៀតជាច្រើន ។ ម៉្យាងទៀតក្នុងការដំណើរការនេះគឺទាមទារការជួលបុគ្គលិកចំនួនដល់ទៅ ៨ ទៅ ១០ នាក់ ក្នុងការបំពេញកិច្ចការនេះក្នុងុនោះមានដូចជា អ្នករត់តុ៤នាក់ អ្នកគិតលុយ១នាក់ អ្នកគណនេយ្យ ១នាក់ មេការ ចុងភៅ២នាក់ និងផ្នែកផ្សែងជាច្រើនទៀត។

សរុបមកការបង្កើតអាជីវកម្មលើកដំបូងនេះគឺមានការវិនិយោគទុនដែលទឹកប្រាក់ចំនួនត្រឹមតែ ៨៥០០ដុល្លា ប៉ុណ្ណោះក្នុង អាជីវកម្មនេះ។

២. តំបន់ដែលអនុវត្តការងារ Location                                                 

ភោជនីយដ្ឋន្ឋានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១១  េដាយមានការអនុញ្ញាតពី ក្រសួងពាណិជ្ជកម្ម ដែលមានចូលរួមបងប្អូនហើយមានទីតាំងនៅផ្ទះលេខ១២៣Eo ផ្លូវ២៤៦ សង្កាត់បឹងកក ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ។

៣.អតិថិជន Customer

ចំពោះអតិថិជនវិញភោជនីដ្ឋឹនាយើងខ្ញុំ សំដៅទៅលើអតិថិជនទូទៅនឹងទទួលយ៉ាងយកចិត្តទុក្ឌដ្ឌាក់ ដោយមាន សេវាកម្មរហ័សទាន់ចិត្តទាំងក្នុងហាង និងម្ហូបកាម៉ុងទៅដល់គេហដ្ឋាន។ ហាងរបស់យើងនិងធ្វើអោយកាន់តែប្រសើរទ្បើង និងមានសន្ទុុះ ។ ចំនែកបុគ្គលិកវិញមានការស្លៀកពាក់យ៉ាងត្រឹមត្រូវមានឯកសណ្ឋានរបស់ភោជនីយដ្ឋានបានយ៉ាងស្អាតបាត ទៀតផង ។ និងមានគុណភាពខ្ពស់ហើយមានទំនាក់ទំនងបានរហ័សទៅគ្រប់ទីកន្លែងដោយមិនធ្វើអោយអតិថិជនខកចិត្ត ឡើយ ។

៣.ក ការគំណត់គុណតំលៃ Indentifying Values

ការកំណត់គុណតំលៃរបស់ ភហនៀម ភនេហ នេឹ ស្រេត៉ារានតមាន៤ សំខាន់គឹ

  • សេវាកម្មអតិថិជន Customers Service
  • ការច្នៃប្រឌិត Innovation
  • គុណភាព Quality
  • បច្ចេកវិទ្យា Technology

៣.ខ  សេវាកម្មអតិថិជន Customers Service

មានភាពរុះរាយរាក់ទាក់  ស្មោះត្រង់ មានភាពរហ័សទាន់ចិត្តដល់ទីកន្លែងក្នង្ញុការដឹកជញ្ជូន ទទួលការដូរសង់ប្រាក់វិញ នូវអាហារគ្មានអនាម័យដែលមិនល្អ និងការវិចខ្ចាប់មិនបានត្រឹមត្រូវរឺហួសពេលវេលាកំណត់ ដោយភាពរីករាយ  និងរហ័ស ។

៣.គ  ការច្នៃប្រឌិត Innovation

Phnom Penh New Restaurant មានយុទសាស្ត្របង្កើតបន្ថែមនិងកែច្នៃនៅមុខម្ហូបដែលធ្វើអោយសេវាកម្មនៃ អាហារកាន់តែមានភាពទាក់ទាញដែលធ្វើអោយភ្ញៀវមានការចាប់អារម្មណ៏់ បង្កើតនៅយុទ្ឋសាស្ត្រថ្មីៗ ក្នុងការលក់នៅអាហារ ស្រាបៀរនិងភេសជ្ចអោយមានកំរិតខ្ពស់ និងទាក់ទាញអតិថិជនអោយបានច្រើនពោលគឺអាហារត្រូវតែស្អាត និងមាន អនាម័យល្អ មានរសជាតិឆ្ងាញ់ ហើយមានការទទួលស្គាល់ពីភ្ញៀវគ្រប់លំដាប់ថ្នាក់ទៀតផង។

៣.ឃ  គុណភាព Quality

អាហារត្រូវតែមានគុណភាពល្អ គ្មានសារធាតុគីមី ស្អាតមានអនាម័យ និងការវេចខ្ចប់ត្រឹមត្រូវសំរាប់ផ្គត់ផ្គងដល់ អតិថិជន ជាពិសេសស្អាតជានិច្ច ។ Continue reading “បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)”