WordPress Desktop App

ឥឡូវនេះ WordPress បានបង្កើតកម្មវិធីសម្រាប់ដំឡើងលើ វីនដូ លីនុច អេនដ្រយ និង Mac ហើយ។ សម្រាប់ Mac វិញ Desktop App ដែលដោនឡូតមានទំហំ ៥៥ MB តែប៉ុណ្ណោះ។ សូមចុចលើដំណភ្ជាប់ខាងក្រោមដើម្បីទាញយកកម្មវិធីនេៈមកប្រើ⁣៖ កម្មវិធី WordPress សម្រាប់ Desktop

Screen Shot 2016-01-27 at 8.53.04 PM

នេះជាកម្មវិធីដែលបានទាញយក និងដំឡើងរួចហើយ៖

Screen Shot 2016-01-27 at 9.06.10 PM

មើលទៅស្រួលប្រើម្យ៉ាងដែរតើ!⁣ ក្រោយពីបានសាកល្បងរួចមក ខ្ញំុឃើញថាចំនុចពិសេសនៃការប្រើប្រាស់កម្មវិធីនេះគឺ⁣ ងាយស្វែងរកកម្មវិធី ព្រោះមានស្រាប់ក្នុងកំុព្យូទ័រ អាចបើកបានលឿនទាន់ចិត្តជាងបើកតាម browser និងអាចពង្រីកពង្រួមកម្មវិធីបានតាមចិត្ត។ ហិហិ ម្យ៉ាងប្រសិនបើអ្នកចូលចិត្តសរសេរកំណត់ហេតុ ឬប្លុកផ្ទាល់ខ្លួន មានកម្មវិធីនេះក៏ល្អដែរ។ តោះសាកល្បងប្រើទាំងអស់គ្នា។

អង្គការសេដាក (CEDAC)

ចក្ខុវិស័យនិងបេសកកម្ម

សេដាកមានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារមានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀអាហារប្រកបដោយសុវត្ថិភាពដល់សង្គមទាំងមូល ។

សេដាកមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិតរបស់គ្រួសារកសិករនិងអ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍កសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិនិងសហគ្រាសកសិកម្ម ដែលមានការទទួលខុសត្រូវចំពោះសង្គម។

បេសកម្មរបស់ សេដាក

  • កសាងសមត្ថភាពកសិករ និងអង្គការកសិករដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងសហគមន៍របស់ពួកគេ។
  • សម្របសម្រួលសហគមន៍ជនបទក្នុងការទទួលបាននូវពត៌មាន,សេវាកម្មនិងធនធានដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ និងដើម្បីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។
  • ជំរុញឱ្យអ្នកបរិភោគទទួលបាននូវស្បៀង អាហារប្រកបដោយសុវត្ថិភាព។
  • គាំទ្រការអភិវឌ្ឍន៍ដោយមានការចូលរួមនិងកសាងឱ្យមានបរិយាកាសអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍន៍កសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា។

ប្រវត្តិនៃអង្គការសេដាក

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្ម ផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។

រហូតមកដល់ ឆ្នាំ ២០១៤ នេះ សេដាកមានបុគ្គលិកចំនួនជាង ២៧៧នាក់ (ស្រ្តី ៦៣នាក់) កំពុងធ្វើការជាមួយសេដាក (បុគ្គ លិកចំនួន ២២២នាក់ ឬ ៨៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក ៥៥នាក់ ឬ ១៧% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។​ សេដាក បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួនប្រមាណ ៧,២០០ភូមិ​ ១,០៥០ឃុំ ១៥០ស្រុក នៅក្នុងខេត្តចំនួន ២២ ទូទាំងប្រទេសកម្ពុជា។ កសិករប្រមាណ ១៦០,០០០ គ្រួសារបានទទួលផលប្រយោជន៍ពីកម្មវិធីកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់យើង។ កសិករមកពីភូមិចំនួន ១,២៣៧ នៅក្នុង ១២ខេត្តត្រូវបានគាំទ្រនិងជម្រុញឲបង្កើតជាសមាគមកសិករនៅតាមភូមិដែលត្រូវបានចងក្រងសហព័ន្ធជាបណ្តាញថ្នាក់ជាតិ ដែលយើងហៅថា បណ្តាញកសិករនិងធម្មជាតិ។

See more at: http://www.cedac.org.kh/?page=&lg=kh

ស្មាតហ្វូនថោកជាងគេបំផុតលើលោក

150105075841-microsoft-nokia-lumia-215-620xa

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ៍​បាន​បញ្ចេញលក់​ទូរសព្ទស្មាតហ្វូន (ទូរសព្ទវៃឆ្លាត) ម៉ាក Nokia 215 ក្នុងតំលៃត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ។ ទូរសព្ទនេះ​អាច​ប្រើ​ប្រាស់​ Facebook, Twitter, ស្រាវជ្រាវអ៊ីនធើនេត ព្រមទាំងមានកាមេរ៉ាទៀតផង។ ថាមពល​ថ្មអាចប្រើបានរយៈពេល ២៩ថ្ងៃបើគ្រាន់តែបើកចោល។

ទូរសព្ទនេះនឹង​ចេញលក់លើទីផ្សារក្នុងកំឡុងពេលបីខែដំបូងនៅក្នុងឆ្នាំ២០១៥នេះ។ នេះចាត់ទុកជាជោគ​ជ័យមួយចំពោះស្មាតហ្វូនតំលៃថោកបែបនេះ។ បញ្ចាក់ផងដែរថា កាលពីឆ្នាំមុន Mozilla បាន​ប្រកាស​ថា​នឹង​ចេញលក់ទូរសព្ទដៃស្មាតហ្វូនតំលៃ ២៥ដុល្លារដំណើរការដោយ Firefox OS តែមកដល់ពេលនេះ វាមិនទាន់​បាន​លក់​នៅលើទីផ្សារនៅឡើយទេ។

ប្រភពអត្ថបទ៖ Meet the world’s cheapest smartphone

ភាពយន្តដែល Sony ផលិតប៉ះពាល់ដល់កូរ៉េខាងជើង

ភាពយន្តដែល Sony ផលិតប៉ះពាល់​កូរ៉េខាងជើងពេលនេះកំពុងរងការគំរាមកំហែងពី Hacker។ ភាពយន្តហូលីវូដរឿង “The Interview” ដែល​រៀប​នឹង​ចាក់​បញ្ចាំង​នៅតាម​រោង​កុននានា បែរជា​ត្រូវអាក់ខាន ដោយសារ​មាន​សារ​គំរាមកំហែងអនាមិកពី Hacker មួយឃ្លាថា “Remember the 11th of September 2001”។ សារនេះ​បកប្រែថា “ចាំពីថ្ងៃ ១១ កញ្ញា ២០០១” ដែល​ថ្ងៃនោះ អគារ​ពាណិជ្ជកម្ម​នៅ​អាមេរិក ត្រូវ​យន្តហោះ​ភារវករ​បុក​ទំលុះ ហើយ​សំលាប់​មនុស្ស​ជាច្រើន​រយនាក់។ សូមរំលឹកថា ភាពយន្ត “The Interview” នេះ​ជាភាពយន្ត​បែប​កំប្លែង សើចចំអកឲ្យ​លោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។ របាយការណ៍មួយចំនួន​បង្ហាញថា សហរដ្ឋអាមេរិកជឿជាក់ថាសារគំរាមកំហែងនេះប្រាកដជាមាន កូរ៉េខាងជើងនៅពីក្រោយខ្នង។ ខាងក្រោមនេះជា​វីដេអូពាណិជ្ជកម្មរបស់​ភាពយន្តនេះ៖

Source: Link

ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល

(History of the civil engineering profession)

See also: History of structural engineering

វិស្វកម្ម​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​តាំងពី​កំណ​កំណើត​មនុស្ស​ជាតិ​មក​ម៉្លេះ។ ការ​អនុវត្ត​ដំបូង​បង្អស់​នៃ​សំណង់​ស៊ីវិល​ ប្រហែល​មាន​ចាប់​ពី ឆ្នាំ ៤០០០ និង ២០០០ នៃ​ពុទ្ធ​សករាជ នៅ​សម័យ​អេស៊ីប​បុរាណ និង មេសូប៉ូតាមា (អ៊ីរ៉ាក់​ពី​បុរាណ) នៅ​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បោះ​បង់​ចរក​ភាព (ភាព​ពនេចរ​គ្មាន​ទិស​ដៅ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជម្រក​សម្រាប់​ជ្រក​កោន។ ក្នុង​កំឡុង​ពេល​នេះ ការ​ដឹក​ជញ្ជូនជា​ផ្នែកសំខាន់​មួយ​ ដែល​បាន​រីក​លូត​លាស់​ ហើយ​ដឹក​នាំ​ទៅ​ការ​អភិវឌ្ឍ​នៅ​កង់​វិល​ និង ទូក។

រហូត​មក​ទល់​សម័យ​ទំនើប​កាល​ពី​មុន​នេះ​ នៅ​តែ​មិន​មាន​ការ​វែក​ញែក​ច្បាស់​លាស់​នៅ​ឡើយ​រវាងផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល និង ផ្នែក​ស្ថាបត្យ​កម្ម។ រីឯ​អត្ថ​ន័យ​នៃ​ពាក្យ វិស្វ​កម្ម និង​ ស្ថាបត្យ​កម្ម ធ្លាប់​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​ ទៅ​តាម​តំបន់​ផ្សេង​ៗ​ជា​ច្រើន ដែល​គេ​ហៅ​វិស្វករ​ និង ស្ថាបត្យ​ករ​ មាន​ភាព​ដូច​គ្នា។ សំណង់​ ពីរ៉ាមីត នៅ​ប្រទេស​អេស៊ីប (ប្រហែល​ព.ស ២៧០០ ដល់ ២៥០០) គឺ​ជា​សំណង់​ដំបូង​ ដែល​មាន​រចនា​សម្ព័ន្ធ​ធំ​ជាង​បង្អស់។ សំណង់​ពី​បុរាណ​មួយ​ផ្សេង​ទៀត មាន​ជារួម​ដូច​ជា សំណង់​ប្រព័ន្ធ​គ្រប់​គ្រង​ផ្លូវ​ទឹក ឃឺ​ណាត (មាន​ចំណាស់​ច្រើន​ជាង ៣០០០ឆ្នាំ ហើយ​មាន​ប្រវែង​វែង​ជាង ៧១គ.ម), ប្រាសាទផាថេនុន ដែល​សាង​សង់​ដោយលោក អ៊ីកថីនុស ក្នុង ក្រិច​បុរាណ (ព.ស ៤៤៧ – ៤៣៨), ប្រាសាទ​អាភីយ៉ាន វេ សាង​សង់​ដោយ​វិស្វករជន​ជាតិ​រ៉ូម៉ាំង (ប្រហែល ព.ស ៣១២), មហាកំពែង​ចិន សាង​សង់​ដោយ​ មេទ័ព​ មេង ធៀន ក្រោម​បញ្ជា​រាជ​វង្ស​ឈីន អធិរាជ​ស្តេច​ ស៊ី ហ័ងទី (ប្រហែល​ព.ស ២២០) និង សំណង់​វិហារ​សាសនា​នៅ​ប្រទេស​ស្រី​លង្កាបុរាណ ដូច​ទៅ​នឹង​ វិហារ​ ជេតា​វ៉ាណារ៉ាម៉ាយ៉ា និង ​សំណង់​ធារាសាស្ត្រ​ដ៏​ធំ នៅ​ អានូរ៉ាដាពូរ៉ា ដែរ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​អភិវឌ្ឍ​សំណង់​ស៊ីវិល​ទៅ​តាម​អណា​ចក្រ​របស់​គេ រួម​មាន ប្រព័ន្ធ​ធារាសាស្ត្រ​, insulae, ផែ, ស្ពាន, ទំនប់ទឹក និង ផ្លូវ។

នៅ​ស.វទី ១៨ អត្ថន័យ​នៃ​ពាក្យ​វិស្វកម្ម​សំណង់​ស៊ីវិល​ត្រូវ​បាន​គេ​រួម​បញ្ចូល​គ្រប់​យ៉ាង​ ដោយ​ឲ្យ​មាន​អត្ថ​ន័យ​ខុស​ផ្ទុយ​ស្រឡះ​ពី​វវិស្វកម្ម​យោធា។ មនុស្ស​ដំបូង​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​វិស្វករ​សំណង់​ស៊ីវិល​នោះគឺលោក ចន ស្មីតថុន ដែលបាន​សាងសង់​ Eddystone Lighthouse។ នៅ​ក្នុង​ឆ្នាំ ១៧៧១ លោក​ស្មីត​ថុន និង​ មិត្ត​រួម​ការងារ​របស់​គាត់​មួយ​ចំនួន​ទៀត​បាន​បង្កើត​សហគមន៍​ ស្មីតថុននៃពួក​វិស្វករ​សំណង់​ស៊ីវិលឡើង​មក ដែល​ជា​ក្រុម​នៃ​អ្នក​ដឹក​នាំ​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​នេះ ដើម្បី​ជួប​ជុំ​គ្នា​ជាលក្ខណៈ​តូច​តាច​នៅ​អាហារ​ពេលល្ងាច​។ ទោះ​ជាមាន​លក្ខណៈ​តូច​តាច​ក៏​ដោយ ក៏​ជាភស្តុតាង​បញ្ចាក់​ថា​មាន​ការ​ជួបជុំ​ផ្នែក​បច្ចេក​ទេសមយយ ជាជាង​ការ​នៅ​ក្នុង​សហគមន៍​រប៉ាត់​រប៉ាយ។

នៅ​ឆ្នាំ ១៨១៨ “វិទ្យាស្ថាន​វិស្វករ​សំណង់​ស៊ីវិល​” ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្រុង​ឡុនដុន ប្រទេស​បារាំង ហើយ​នៅ​ឆ្នាំ ១៨២០ វិស្វករ​ដែល​មាន​កេរឈ្មោះ​លេច​ធ្លោ​ជាង​គេឈ្មោះ ថូម៉ាស ថេលហ្វត បាន​ក្លាយ​ជា​ប្រធាន​ដំបូងគេ​បង្អស់​នៃវិទ្យាស្ថាននេះ។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួលស្គាល់​ពេញ​លេញ​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ ១៨២៨ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា វិស្វកម្ម​សំណង់​ស៊ីវិល​ជា​ ជំនាញ​វិជ្ជា​ជីវៈ​ ពេញ​លក្ខណៈ​មួយ។ ការ​ទទួល​ស្គាល់​នេះ មាន​ន័យ​ថា៖

សិល្បៈ​នៃ​ការ​រៀប​ចំ​ប្រភព​ធន​ធាន​នៃ​ថាមពល​ក្នុង​ធម្ម​ជាតិ​សម្រាប់​ប្រើ​ប្រាស់ និង​ជា​ប្រយោជន៍​ភាព​ងាយ​ស្រួល​របស់​មនុស្ស​ជាតិ នោះ​វា​ប្រៀប​បី​ដូច​ជា​ផលិត​ផល និង ចរាចរណ៍​នៅ​ក្នុង​រដ្ឋ​ ដែល​ប្រយោជន៍​ទាំង​ពីរ​នេះ​ គឺ​សម្រាប់​ពាណិជ្ជ​កម្ម​ក្នុង​និង​ក្រៅ​ស្រុក និង​ការ​សាង​សង់​ចំណតផែ និង ផែពាណិជ្ជ​កម្ម, ប៉ុលឌែរ,​ សំណង់​ញែកទឹកពីសមុទ្ទ, និង ប្រភាតារ (សើនបញ្ចាំងភ្លើងសម្រាប់នាវា) និង សិល្បៈនៃ​ការ​រៀប​ចំ​ថាម​ពល​សប្បនិមិត្ត​សម្រាប់​ជា​ប្រយោជន៍​នៃ​ផ្នែកពាណិជ្ជ​កម្ម ផ្នែក​សំណង់និងប្រព័ន្ធម៉ាស៊ីន និងផ្នែក​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ក្នុង​ទី​ក្រុង និង ធានី។

មហា​វិទ្យា​ល័យ​ឯកជន​ដំបូង​បំផុត ដែល​បង្រៀនផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ក្នុង​សហរដ្ឋ​អាមេរិកគឺ សកលវិទ្យាល័យ​ន័រវ៉ិច ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨១៩ ដោយ​លោក ខេបថេន អាលដេន ផាទ្រីច។ កំរិត​ដំបូង​នៃ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សហរដ្ឋ​អាមេរិកត្រូវ​បាន​ផ្តល់​ជា​រង្វាន់​កិត្តិ​យស​ដោយ វិទ្យាស្ថាន រិនសេលេអឺ ផូលីថេចនិក (វិទ្យាស្ថាន​ជំនាញពហុបច្ចេកវិទ្យា រិនសេលែ) ក្នុង​ឆ្នាំ ១៨៣៥។ ស្រ្តី​ដំបូង​ដែល​បាន​រៀនចប់​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ដំបូង​បំផុត ដែល​បាន​ទទួល​រង្វាន់​កិត្តិយស​ពីសកលវិទ្យាល័យ​ខ័រណេល គឺលោកស្រី ណូរ៉ា ស្តេនថុនប្លាច់ឆ៍​ ក្នុង​ឆ្នាំ ១៩០៥។

000000

ប្រភពអត្ថបទ៖ វីគីភីឌា

ជាភាសាអង់គ្លេស៖ History of Civil Engineering Profession

Related articles