៥ ដល់ ៧

ស្នេហា! អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺជាពាក្យមួយនេះ។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តភាពយន្តរូមេនទិក និងកំប្លែងស្ងួតខ្ញុំសូមណែនាំភាពយន្ត “5 to 7” របស់ផលិតករ និងអ្នកនិពន្ធ  Victor Levin សំដែងដោយ Anton YelchinBérénice MarloheOlivia Thirlby។ 

សូមសង្ខេបដោយខ្លីគឺ អ្នកនិពន្ធដាច់យ៉ៃម្នាក់បានជាប់ជំពាក់វាក់វិននឹងចំណងស្នេហាជាមួយស្ដ្រីម្នាក់ដែលមានប្ដី និងមានកូនពីររួចទៅហើយ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះអាចកើតឡើងបានតែក្នុងអំឡុងម៉ោង ៥ ដល់ម៉ោង ៧ ល្ងាចតែប៉ុណ្ណោះ។ កាន់តែចម្លែកទៅទៀតនោះ ទាំងស្វាមី និងកូនរបស់នារីនោះ បានបង្ហាញភាពរីករាយចំពោះវត្តមានអ្នកនិពន្ធកម្លោះម្នាក់នេះទៀតផង។ ចប់! ចង់ដឹងសូមមើលខ្លួនឯងណា​ 🙂 

សម្រាប់អ្នកប្រកាន់ច្រើន ហើយអានសេចក្ដីសង្ខេបខាងលើអាចនឹងវាយតម្លៃភ្លាមថា រឿងនេះជារឿងមិនគួរមើល ឬអ្នកដែលបានមើលហើយក៏ដោយ ក៏អាចមានគំនិតថារឿងនេះហាក់មិនសមរម្យ ដោយព្រោះតួស្រីប្រព្រិត្តិទង្វើបែបនេះ។ តែសម្រាប់អ្នកនិពន្ធ ឬអ្នកចូលចិត្តសរសេរប្រលោមលោក និងអ្នកដែលបើកចិត្តចំពោះស្នេហា ខ្ញុំជឿថា រឿងនេះជារឿងមួយដែលមានអត្ថន័យដ៏ល្អ ហើយល្អបំផុតទៀតផង។ ខ្ញុំពេញចិត្តពាក្យមួយឃ្លាដែលតួប្រុសបានសរសេរជាចុងក្រោយក្នុងប្រលោមលោករបស់គាត់ថា “រឿងជាច្រើនដែលអ្នកបានអាន មិនថារឿងនោះល្អប៉ុណ្ណា រឿងនោះត្រូវបាននិពន្ធឡើងសម្រាប់តែមនុស្សតែម្នាក់គត់“។ ខ្ញុំមិនអាចនិយាយច្រើន ខ្លាចខូចសាច់រឿងអស់សម្រាប់អ្នកដែលមិនទាន់បានមើល។ ដូច្នេះប្រសិនបើអ្នកបានមើលហើយ ចង់បញ្ចេញអារម្មណ៍ និងមតិរបស់អ្នក ខ្ញុំសូមស្វាគមន៍ថ្វីមាត់របស់អ្នកនៅក្នុងប្រអប់មតិខាងក្រោម។ 🙂 ថ្វីបើថ្ងៃស្អែកជាថ្ងៃសុក្រនៅឡើយ តែក៏អាចនិយាយបានថា Happy Friday និងរីករាយថ្ងៃចុងសប្ដាហ៍ខាងមុខនេះ ជាមួយនឹងភាពយន្តមនោសញ្ចេតនាបែបកំប្លែង “5 to 7″។ 

អូហ៍!​ ភ្លេចប្រាប់ (ខ្សឹបៗ) ប្រសិនបើអ្នកចង់បាន link ឬតំណភ្ជាប់ដើម្បីទាញយករឿងពេញ សូមទំនាក់ទំនងមកខ្ញុំផ្ទាល់ ដោយដាក់អាស័យដ្ឋានអុីម៉េលរបស់អ្នកនៅខាងក្រោម ខ្ញុំនឹងផ្ញើជូន។ 🙂 អត់ហ៊ានដាក់ដំណភ្ជាប់ផ្ដេសផ្ដាស ព្រោះខ្លាចគេបិទប្លក់ខ្ញុំចោល។ 😀

សុបិនពីយប់

ពីរ​យប់​ហើយ​ដែល​គេ​មិន​បាន​ទូរសព្ទមករក​ខ្ញុំសោះ ឯខ្ញុំក៏​ចិត្តណាស់ដែរ គឺមិនព្រម​​ទូរសព្ទ​ទៅរ​ក​គេ​វិញ​សោះ ហើយ​មក​អង្គុយពិបាកចិត្តម្នាក់ឯង។ យើង​បាន​សន្យា​នឹង​គ្នា មិនថា​មាន​បញ្ហាអ្វីក៏ដោយ យើង​ត្រូវតែនិយាយ​ជាមួយគ្នា​ជានិច្ច​មុនពេលចូលគេង។ យើង​មិន​បាន​រស់​នៅជាមួយគ្នា ប៉ុន្តែ​បច្ចេកវិទ្យាក៏ធ្វើឲ្យ​ជីវិត​កាន់​តែ​ងាយ។ តែ​ភាពងាយ​ស្រួលនេះធ្វើឲ្យ​យើង​មាន​ជំរើស​និយាយ​ទូរសព្ទជាមួយគ្នាដោយ​មិន​ចាំបាច់​ជួបគ្នា។ ដោយហេតុផលនេះ ពេល​ខ្លះខ្ញុំក៏ស្អប់ទូរសព្ទ ស្អប់បច្ចេកវិទ្យា។

ខ្ញុំគិតច្រើនណាស់ គិត​រហូត​ដល់​ពិបាក​នឹង​គេង​ឲ្យលក់។ ពីយប់​ខ្ញុំត្រូវ​ចំណាយពេល​រហូត​ដល់ទៅពីរម៉ោង​ដើម្បី​ឲ្យ​ខ្លួនឯង​អាចបិទភ្នែកគេងបាន។ រហូត​ដល់​ម៉ោង ៥ភ្លឺ ដែលខ្ញុំគិតថា​វា​ព្រឹកពេកសម្រាប់ខ្ញុំ​ក្នុងការ​ក្រោកពីដំណេក។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​គេងលក់មិន​គ្រប់គ្រាន់ មិន​ស្កប់ស្កល់។ សុបិន​មួយនេះ​បាន​មក​ដាស់​ខ្ញុំឡើង។ ខ្ញុំភ្ញាក់ឡើង​ដោយ​អារម្មណ៍មួរហ្មងជាខ្លាំង ព្រោះ​យល់​សប្តិអាក្រក់។ បើខ្ញុំ​ដឹង​តាំងពីដំបូង​មកថា​វាគ្រាន់តែជា​សុបិន​ ម៉្លេះខ្ញុំ​ដាស់​ខ្លួនឲ្យក្រោកពីដំណេក​នេះបាត់ទៅហើយ។ ពេលនេះគេងទៅវិញក៏មិនកើត ព្រោះគេងបន្តទៀតក៏មិន​អាចបំពេញ​ភាពងោកងុយរបស់ខ្ញុំ​ដែល​បាត់​ទៅ​ដោយសារ​សុបិន​នោះ​ទេ។

វា​ជា​សុបិន​មួយ​ដ៏គួរឲ្យ​ខ្លាច និង​គួរឲ្យអាម៉ាស់។ ចំពោះ​មនុស្ស​ដែល​មាន​លុយ​កាន់​នឹង​ដៃ មិន​ចូលចិត្ត​ជីវិត​លំបាក មិន​ចូលចិត្ត​ឲ្យ​អ្នក​ដទៃមាក់ងាយ ល្មមអាច​ចាត់ទុកថា​សុបិន​មួយនេះ​ធ្វើឲ្យ​គេ​អាច​មិន​សប្បាយចិត្តពេញមួយ​ថ្ងៃបាន។ ក្រោកដឹងខ្លួនកាលណា គិតពីសុបិននេះហើយ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​រឿងពីយប់ម៉ិញដែលគេមិនបាន​ទូរសព្ទមករកខ្ញុំ។

ខ្ញុំ​យល់​សប្តិឃើញ​មនុស្ស​ពីរបីនាក់​ដែលគេ​ធ្លាប់ទុកចិត្ត​ខ្ញុំ បែរ​ក្លាយជា​មនុស្ស​ដែល​មើល​ងាយ​ខ្ញុំជាទីបំផុត​នៅពេល​ដែល​ខ្ញុំ​គ្មាន​ប្រាក់។ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ហេតុអ្វី​បាន​ជា​យល់​សប្តិឃើញពួកគេទៅវិញ ព្រោះ​ខ្ញុំ​មិន​មាន​ទំនាក់ទំនងអីជិតស្និទ្ធជាមួយពួកគេនោះទេ។ ខ្ញុំចំពោះពួកគេគ្រាន់តែជា​អតិថិជន​ម្នាក់​តែប៉ុណ្ណោះ។ ខ្ញុំ​ក្រោកដឹងខ្លួនឡើង បើក​ iBank របស់ធនាគារ ABA មើល​ទៅក្នុង Continue reading “សុបិនពីយប់”