WordPress Desktop App

ឥឡូវនេះ WordPress បានបង្កើតកម្មវិធីសម្រាប់ដំឡើងលើ វីនដូ លីនុច អេនដ្រយ និង Mac ហើយ។ សម្រាប់ Mac វិញ Desktop App ដែលដោនឡូតមានទំហំ ៥៥ MB តែប៉ុណ្ណោះ។ សូមចុចលើដំណភ្ជាប់ខាងក្រោមដើម្បីទាញយកកម្មវិធីនេៈមកប្រើ⁣៖ កម្មវិធី WordPress សម្រាប់ Desktop

Screen Shot 2016-01-27 at 8.53.04 PM

នេះជាកម្មវិធីដែលបានទាញយក និងដំឡើងរួចហើយ៖

Screen Shot 2016-01-27 at 9.06.10 PM

មើលទៅស្រួលប្រើម្យ៉ាងដែរតើ!⁣ ក្រោយពីបានសាកល្បងរួចមក ខ្ញំុឃើញថាចំនុចពិសេសនៃការប្រើប្រាស់កម្មវិធីនេះគឺ⁣ ងាយស្វែងរកកម្មវិធី ព្រោះមានស្រាប់ក្នុងកំុព្យូទ័រ អាចបើកបានលឿនទាន់ចិត្តជាងបើកតាម browser និងអាចពង្រីកពង្រួមកម្មវិធីបានតាមចិត្ត។ ហិហិ ម្យ៉ាងប្រសិនបើអ្នកចូលចិត្តសរសេរកំណត់ហេតុ ឬប្លុកផ្ទាល់ខ្លួន មានកម្មវិធីនេះក៏ល្អដែរ។ តោះសាកល្បងប្រើទាំងអស់គ្នា។

អង្គការសេដាក (CEDAC)

ចក្ខុវិស័យនិងបេសកកម្ម

សេដាកមានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារមានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀអាហារប្រកបដោយសុវត្ថិភាពដល់សង្គមទាំងមូល ។

សេដាកមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិតរបស់គ្រួសារកសិករនិងអ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍កសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិនិងសហគ្រាសកសិកម្ម ដែលមានការទទួលខុសត្រូវចំពោះសង្គម។

បេសកម្មរបស់ សេដាក

  • កសាងសមត្ថភាពកសិករ និងអង្គការកសិករដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងសហគមន៍របស់ពួកគេ។
  • សម្របសម្រួលសហគមន៍ជនបទក្នុងការទទួលបាននូវពត៌មាន,សេវាកម្មនិងធនធានដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ និងដើម្បីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។
  • ជំរុញឱ្យអ្នកបរិភោគទទួលបាននូវស្បៀង អាហារប្រកបដោយសុវត្ថិភាព។
  • គាំទ្រការអភិវឌ្ឍន៍ដោយមានការចូលរួមនិងកសាងឱ្យមានបរិយាកាសអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍន៍កសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា។

ប្រវត្តិនៃអង្គការសេដាក

មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្ម ផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។

រហូតមកដល់ ឆ្នាំ ២០១៤ នេះ សេដាកមានបុគ្គលិកចំនួនជាង ២៧៧នាក់ (ស្រ្តី ៦៣នាក់) កំពុងធ្វើការជាមួយសេដាក (បុគ្គ លិកចំនួន ២២២នាក់ ឬ ៨៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក ៥៥នាក់ ឬ ១៧% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។​ សេដាក បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួនប្រមាណ ៧,២០០ភូមិ​ ១,០៥០ឃុំ ១៥០ស្រុក នៅក្នុងខេត្តចំនួន ២២ ទូទាំងប្រទេសកម្ពុជា។ កសិករប្រមាណ ១៦០,០០០ គ្រួសារបានទទួលផលប្រយោជន៍ពីកម្មវិធីកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់យើង។ កសិករមកពីភូមិចំនួន ១,២៣៧ នៅក្នុង ១២ខេត្តត្រូវបានគាំទ្រនិងជម្រុញឲបង្កើតជាសមាគមកសិករនៅតាមភូមិដែលត្រូវបានចងក្រងសហព័ន្ធជាបណ្តាញថ្នាក់ជាតិ ដែលយើងហៅថា បណ្តាញកសិករនិងធម្មជាតិ។

See more at: http://www.cedac.org.kh/?page=&lg=kh

ស្មាតហ្វូនថោកជាងគេបំផុតលើលោក

150105075841-microsoft-nokia-lumia-215-620xa

ក្រុមហ៊ុន​ម៉ៃក្រូសូហ្វ៍​បាន​បញ្ចេញលក់​ទូរសព្ទស្មាតហ្វូន (ទូរសព្ទវៃឆ្លាត) ម៉ាក Nokia 215 ក្នុងតំលៃត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ។ ទូរសព្ទនេះ​អាច​ប្រើ​ប្រាស់​ Facebook, Twitter, ស្រាវជ្រាវអ៊ីនធើនេត ព្រមទាំងមានកាមេរ៉ាទៀតផង។ ថាមពល​ថ្មអាចប្រើបានរយៈពេល ២៩ថ្ងៃបើគ្រាន់តែបើកចោល។

ទូរសព្ទនេះនឹង​ចេញលក់លើទីផ្សារក្នុងកំឡុងពេលបីខែដំបូងនៅក្នុងឆ្នាំ២០១៥នេះ។ នេះចាត់ទុកជាជោគ​ជ័យមួយចំពោះស្មាតហ្វូនតំលៃថោកបែបនេះ។ បញ្ចាក់ផងដែរថា កាលពីឆ្នាំមុន Mozilla បាន​ប្រកាស​ថា​នឹង​ចេញលក់ទូរសព្ទដៃស្មាតហ្វូនតំលៃ ២៥ដុល្លារដំណើរការដោយ Firefox OS តែមកដល់ពេលនេះ វាមិនទាន់​បាន​លក់​នៅលើទីផ្សារនៅឡើយទេ។

ប្រភពអត្ថបទ៖ Meet the world’s cheapest smartphone

ភាពយន្តដែល Sony ផលិតប៉ះពាល់ដល់កូរ៉េខាងជើង

ភាពយន្តដែល Sony ផលិតប៉ះពាល់​កូរ៉េខាងជើងពេលនេះកំពុងរងការគំរាមកំហែងពី Hacker។ ភាពយន្តហូលីវូដរឿង “The Interview” ដែល​រៀប​នឹង​ចាក់​បញ្ចាំង​នៅតាម​រោង​កុននានា បែរជា​ត្រូវអាក់ខាន ដោយសារ​មាន​សារ​គំរាមកំហែងអនាមិកពី Hacker មួយឃ្លាថា “Remember the 11th of September 2001”។ សារនេះ​បកប្រែថា “ចាំពីថ្ងៃ ១១ កញ្ញា ២០០១” ដែល​ថ្ងៃនោះ អគារ​ពាណិជ្ជកម្ម​នៅ​អាមេរិក ត្រូវ​យន្តហោះ​ភារវករ​បុក​ទំលុះ ហើយ​សំលាប់​មនុស្ស​ជាច្រើន​រយនាក់។ សូមរំលឹកថា ភាពយន្ត “The Interview” នេះ​ជាភាពយន្ត​បែប​កំប្លែង សើចចំអកឲ្យ​លោក គីមជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង។ របាយការណ៍មួយចំនួន​បង្ហាញថា សហរដ្ឋអាមេរិកជឿជាក់ថាសារគំរាមកំហែងនេះប្រាកដជាមាន កូរ៉េខាងជើងនៅពីក្រោយខ្នង។ ខាងក្រោមនេះជា​វីដេអូពាណិជ្ជកម្មរបស់​ភាពយន្តនេះ៖

Source: Link

ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល

(History of the civil engineering profession)

See also: History of structural engineering

វិស្វកម្ម​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​តាំងពី​កំណ​កំណើត​មនុស្ស​ជាតិ​មក​ម៉្លេះ។ ការ​អនុវត្ត​ដំបូង​បង្អស់​នៃ​សំណង់​ស៊ីវិល​ ប្រហែល​មាន​ចាប់​ពី ឆ្នាំ ៤០០០ និង ២០០០ នៃ​ពុទ្ធ​សករាជ នៅ​សម័យ​អេស៊ីប​បុរាណ និង មេសូប៉ូតាមា (អ៊ីរ៉ាក់​ពី​បុរាណ) នៅ​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បោះ​បង់​ចរក​ភាព (ភាព​ពនេចរ​គ្មាន​ទិស​ដៅ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជម្រក​សម្រាប់​ជ្រក​កោន។ ក្នុង​កំឡុង​ពេល​នេះ ការ​ដឹក​ជញ្ជូនជា​ផ្នែកសំខាន់​មួយ​ ដែល​បាន​រីក​លូត​លាស់​ ហើយ​ដឹក​នាំ​ទៅ​ការ​អភិវឌ្ឍ​នៅ​កង់​វិល​ និង ទូក។

រហូត​មក​ទល់​សម័យ​ទំនើប​កាល​ពី​មុន​នេះ​ នៅ​តែ​មិន​មាន​ការ​វែក​ញែក​ច្បាស់​លាស់​នៅ​ឡើយ​រវាងផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល និង ផ្នែក​ស្ថាបត្យ​កម្ម។ រីឯ​អត្ថ​ន័យ​នៃ​ពាក្យ វិស្វ​កម្ម និង​ ស្ថាបត្យ​កម្ម ធ្លាប់​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​ ទៅ​តាម​តំបន់​ផ្សេង​ៗ​ជា​ច្រើន ដែល​គេ​ហៅ​វិស្វករ​ និង ស្ថាបត្យ​ករ​ មាន​ភាព​ដូច​គ្នា។ សំណង់​ ពីរ៉ាមីត នៅ​ប្រទេស​អេស៊ីប (ប្រហែល​ព.ស ២៧០០ ដល់ ២៥០០) គឺ​ជា​សំណង់​ដំបូង​ ដែល​មាន​រចនា​សម្ព័ន្ធ​ធំ​ជាង​បង្អស់។ សំណង់​ពី​បុរាណ​មួយ​ផ្សេង​ទៀត មាន​ជារួម​ដូច​ជា សំណង់​ប្រព័ន្ធ​គ្រប់​គ្រង​ផ្លូវ​ទឹក ឃឺ​ណាត (មាន​ចំណាស់​ច្រើន​ជាង ៣០០០ឆ្នាំ ហើយ​មាន​ប្រវែង​វែង​ជាង ៧១គ.ម), ប្រាសាទផាថេនុន ដែល​សាង​សង់​ដោយលោក អ៊ីកថីនុស ក្នុង ក្រិច​បុរាណ (ព.ស ៤៤៧ – ៤៣៨), ប្រាសាទ​អាភីយ៉ាន វេ សាង​សង់​ដោយ​វិស្វករជន​ជាតិ​រ៉ូម៉ាំង (ប្រហែល ព.ស ៣១២), មហាកំពែង​ចិន សាង​សង់​ដោយ​ មេទ័ព​ មេង ធៀន ក្រោម​បញ្ជា​រាជ​វង្ស​ឈីន អធិរាជ​ស្តេច​ ស៊ី ហ័ងទី (ប្រហែល​ព.ស ២២០) និង សំណង់​វិហារ​សាសនា​នៅ​ប្រទេស​ស្រី​លង្កាបុរាណ ដូច​ទៅ​នឹង​ វិហារ​ ជេតា​វ៉ាណារ៉ាម៉ាយ៉ា និង ​សំណង់​ធារាសាស្ត្រ​ដ៏​ធំ នៅ​ អានូរ៉ាដាពូរ៉ា ដែរ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​អភិវឌ្ឍ​សំណង់​ស៊ីវិល​ទៅ​តាម​អណា​ចក្រ​របស់​គេ រួម​មាន ប្រព័ន្ធ​ធារាសាស្ត្រ​, insulae, ផែ, ស្ពាន, ទំនប់ទឹក និង ផ្លូវ។

នៅ​ស.វទី ១៨ អត្ថន័យ​នៃ​ពាក្យ​វិស្វកម្ម​សំណង់​ស៊ីវិល​ត្រូវ​បាន​គេ​រួម​បញ្ចូល​គ្រប់​យ៉ាង​ ដោយ​ឲ្យ​មាន​អត្ថ​ន័យ​ខុស​ផ្ទុយ​ស្រឡះ​ពី​វវិស្វកម្ម​យោធា។ មនុស្ស​ដំបូង​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​វិស្វករ​សំណង់​ស៊ីវិល​នោះគឺលោក ចន ស្មីតថុន ដែលបាន​សាងសង់​ Eddystone Lighthouse។ នៅ​ក្នុង​ឆ្នាំ ១៧៧១ លោក​ស្មីត​ថុន និង​ មិត្ត​រួម​ការងារ​របស់​គាត់​មួយ​ចំនួន​ទៀត​បាន​បង្កើត​សហគមន៍​ ស្មីតថុននៃពួក​វិស្វករ​សំណង់​ស៊ីវិលឡើង​មក ដែល​ជា​ក្រុម​នៃ​អ្នក​ដឹក​នាំ​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​នេះ ដើម្បី​ជួប​ជុំ​គ្នា​ជាលក្ខណៈ​តូច​តាច​នៅ​អាហារ​ពេលល្ងាច​។ ទោះ​ជាមាន​លក្ខណៈ​តូច​តាច​ក៏​ដោយ ក៏​ជាភស្តុតាង​បញ្ចាក់​ថា​មាន​ការ​ជួបជុំ​ផ្នែក​បច្ចេក​ទេសមយយ ជាជាង​ការ​នៅ​ក្នុង​សហគមន៍​រប៉ាត់​រប៉ាយ។

នៅ​ឆ្នាំ ១៨១៨ “វិទ្យាស្ថាន​វិស្វករ​សំណង់​ស៊ីវិល​” ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្រុង​ឡុនដុន ប្រទេស​បារាំង ហើយ​នៅ​ឆ្នាំ ១៨២០ វិស្វករ​ដែល​មាន​កេរឈ្មោះ​លេច​ធ្លោ​ជាង​គេឈ្មោះ ថូម៉ាស ថេលហ្វត បាន​ក្លាយ​ជា​ប្រធាន​ដំបូងគេ​បង្អស់​នៃវិទ្យាស្ថាននេះ។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួលស្គាល់​ពេញ​លេញ​ពី​រដ្ឋាភិបាល​នៅ​ឆ្នាំ ១៨២៨ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា វិស្វកម្ម​សំណង់​ស៊ីវិល​ជា​ ជំនាញ​វិជ្ជា​ជីវៈ​ ពេញ​លក្ខណៈ​មួយ។ ការ​ទទួល​ស្គាល់​នេះ មាន​ន័យ​ថា៖

សិល្បៈ​នៃ​ការ​រៀប​ចំ​ប្រភព​ធន​ធាន​នៃ​ថាមពល​ក្នុង​ធម្ម​ជាតិ​សម្រាប់​ប្រើ​ប្រាស់ និង​ជា​ប្រយោជន៍​ភាព​ងាយ​ស្រួល​របស់​មនុស្ស​ជាតិ នោះ​វា​ប្រៀប​បី​ដូច​ជា​ផលិត​ផល និង ចរាចរណ៍​នៅ​ក្នុង​រដ្ឋ​ ដែល​ប្រយោជន៍​ទាំង​ពីរ​នេះ​ គឺ​សម្រាប់​ពាណិជ្ជ​កម្ម​ក្នុង​និង​ក្រៅ​ស្រុក និង​ការ​សាង​សង់​ចំណតផែ និង ផែពាណិជ្ជ​កម្ម, ប៉ុលឌែរ,​ សំណង់​ញែកទឹកពីសមុទ្ទ, និង ប្រភាតារ (សើនបញ្ចាំងភ្លើងសម្រាប់នាវា) និង សិល្បៈនៃ​ការ​រៀប​ចំ​ថាម​ពល​សប្បនិមិត្ត​សម្រាប់​ជា​ប្រយោជន៍​នៃ​ផ្នែកពាណិជ្ជ​កម្ម ផ្នែក​សំណង់និងប្រព័ន្ធម៉ាស៊ីន និងផ្នែក​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ក្នុង​ទី​ក្រុង និង ធានី។

មហា​វិទ្យា​ល័យ​ឯកជន​ដំបូង​បំផុត ដែល​បង្រៀនផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ក្នុង​សហរដ្ឋ​អាមេរិកគឺ សកលវិទ្យាល័យ​ន័រវ៉ិច ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨១៩ ដោយ​លោក ខេបថេន អាលដេន ផាទ្រីច។ កំរិត​ដំបូង​នៃ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សហរដ្ឋ​អាមេរិកត្រូវ​បាន​ផ្តល់​ជា​រង្វាន់​កិត្តិ​យស​ដោយ វិទ្យាស្ថាន រិនសេលេអឺ ផូលីថេចនិក (វិទ្យាស្ថាន​ជំនាញពហុបច្ចេកវិទ្យា រិនសេលែ) ក្នុង​ឆ្នាំ ១៨៣៥។ ស្រ្តី​ដំបូង​ដែល​បាន​រៀនចប់​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ដំបូង​បំផុត ដែល​បាន​ទទួល​រង្វាន់​កិត្តិយស​ពីសកលវិទ្យាល័យ​ខ័រណេល គឺលោកស្រី ណូរ៉ា ស្តេនថុនប្លាច់ឆ៍​ ក្នុង​ឆ្នាំ ១៩០៥។

000000

ប្រភពអត្ថបទ៖ វីគីភីឌា

ជាភាសាអង់គ្លេស៖ History of Civil Engineering Profession

Related articles

វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering)

វិស្វកម្ម​សំណង់​ស៊ីវិល គឺ​ជា​ការ​សិក្សា​ទៅ​លើ ជំនាញ​ផ្នែក​វិស្វកម្ម(professional engineering) ដែល​ទាក់​ទង​ទៅ​នឹងការ​រចនា ការ​សាង​សង់ និង ការ​ជួស​ជុល​ទៅ​លើ​ផ្នែក​រូប​សាស្ត្រ​ និង បរិស្ថាន​ធម្ម​ជាតិ​ រួម​បញ្ចូល​នូវ​ការ​ងារ​ផ្នែក​ផ្លូវ​ថ្នល់ ស្ពាន ប្រឡាយ ទំនប់ទឹក និង សំណង់​អគារ។ វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​វិជ្ជា​ដ៏​ចំណាស់ជាង​គេ​បំផុត​ក្នុង​ចំណោម​វិជ្ជា​វិស្វ​កម្ម​លើ​ពិ​ភព​លោក​នេះ បន្ទាប់​ពី​វិស្វកម្ម​យោធា (military engineering)។

មុខ​វិ​ជ្ជា​នេះ​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​វិស្វកម្ម​យោធា។ ជាទូ​ទៅ​ វិស្វ​កម្ម​សំណង់​ស៊ីវិល មាន​បែង​ចែក​ចេញ​ជា​មុខ​វិជ្ជា​តូច​ៗទៀត ដែល​មាន​ដូច​ជា៖

វិស្វ​កម្ម​សំណង់​ស៊ីវិល ត្រូវ​បាន​ប្រើ​ប្រាស់​ប្រាស់​ទៅ​លើ​គ្រប់​កំរិត​ទាំង​អស់ មិន​ថា​នៅ​ក្នុង​ផ្នែក​សាធារណៈចាប់​ពី​មន្ត្រី​ក្រុង រហូត​ដល់​រដ្ឋា​ភិ​បាល​ជាតិ និង នៅ​ក្នុង​ផ្នែក​ឯក​ជន​ ចាប់​ពី​បុគ្គល​ជា​ម្ចាស់​ផ្ទះ​រហូត​ដល់​ក្រុម​ហ៊ុន​អន្ត​រ​ជាតិ។

អត្ថបទជាភាសាអង់គ្លេស៖ Civil engineering

ភាសា​ខ្មែរ​សម្រាប់ MS Office 2010

នេះ​ជា​តំណភ្ជាប់​ទៅ​កាន់​ទំព័រសម្រាប់​ទាញ​យក​កញ្ចប់​ភាសា​ខ្មែរ​សម្រាប់​កម្មវិធី MS Office 2010

ដែល​ប្រើ​បាន​សម្រាប់:

  • Microsoft Office Excel 2010
  • Microsoft Office OneNote 2010
  • Microsoft Office Outlook 2010
  • Microsoft Office PowerPoint 2010
  • Microsoft Office Word 2010

សេចក្ដីណែនាំ

ដើម្បីដំឡើងការទទួលពីប្រព័ន្ធនេះ:

  1. ទទួល LanguageInterfacePack.exe ពីប្រព័ន្ធតាមរយៈការចុចលើប៊ូតុង ទទួលពីប្រព័ន្ធ (ខាងលើ) ហើយរក្សាទុកឯកសារក្នុងថាសរឹងរបស់អ្នក។
  2. ចុចពីរដងលើ LanguageInterfacePack.exe ឯកសារកម្មវិធីនៅក្នុងថាសរឹងរបស់អ្នកចាប់ផ្ដើមការដំឡើងកម្មវិធី។
  3. អនុវត្តតាមការណែនាំនៅលើអេក្រង់ដើម្បីបញ្ចប់ការដំឡើង។
  4. ពេលដំឡើងរួចឯកសារ អានខ្ញុំ សម្រាប់កញ្ចប់អ៊ីនធឺហ្វេសភាសា Microsoft Office 2010 អាចត្រូវបានរកឃើញនៅឯ C:\Program Files\Common Files\microsoft shared\OFFICE14\LCID\LIPread.htm
  5. ការដំឡើងជំនាន់នៃ Office 2007 ជាមួយកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2007 ឬ ការដំឡើងជំនាន់នៃជំនាន់មុន Office 2010 ជាមួយកញ្ចប់អ៊ីនធឺហ្វេសភាសា Office 2010 មិនត្រូវបានគាំទ្រទេ។ ​ប្រសិនបើអ្នកចង់ដំឡើងជំនាន់នៃការដំឡើងមូលដ្ឋាននៃ Office 2007 របស់អ្នកទៅជា Office 2010 ដែលមានកញ្ចប់អ៊ីនធឺហ្វេសភាសា​ Office 2010 អ្នកគួរតែ:
    • ដោះការដំឡើង Office 2007 Language Interface Pack
    • ចាប់ផ្តើមការដំឡើង Office 2010 ហើយជ្រើសរើសជម្រើសនៃការដំឡើងជំនាន់។
    • ពេលដំឡើង Office 2010 រួច សូមដំឡើងនិងរៀបចំ Office 2010 Language Interface Pack

    ការធ្វើឲ្យផលិតផល Office របស់អ្នកសកម្ម:

      • ប្រសិនបើអ្នកមានបញ្ហាក្នុងការអានកូដដំឡើងទាំងអស់នៅលើប្រអប់សន្ទនានៃ “Microsoft Office Activation Wizard”​ ឬកូដដំឡើងទាំងអស់មិនបង្ហាញត្រឹមត្រូវ​នៅពេលការប្រើប្រាស់ Microsoft® Office Language Interface Pack 2010 សូមបោះបង់អ្នកជំនួយការ ហើយបិទផលិតផល អង់គ្លេស របស់អ្នក ដើម្បីធ្វើឲ្យដំណើរការផលិតផល Microsoft Office របស់អ្នកសកម្ម។

    ការណែនាំសម្រាប់ការប្រើប្រាស់:

    ដើម្បីប្ទូរអ៊ីនធឺហ្វេសអ្នកប្រើប្រាស់ជាភាសានៃMicrosoft Office Language Interface Pack 2010– ភាសាខ្មែរ សូមអនុវត្តតាមជំហានទាំងនេះ:

    1. បើកដំណើរការ ចំណង់ចំណូលចិត្តភាសា Microsoft Office 2010 ពី ចាប់ផ្ដើម\កម្មវិធីទាំងអស់\Microsoft Office\ ឧបករណ៍របស់ Microsoft Office ម៉ឺនុយ។
    2. ខាងក្រោមនៃ ជ្រើសរើសការបង្ហាញនិងភាសាជំនួយហើយខាងក្រោមនៃ បង្ហាញភាសា ជ្រើសភាសាដែលត្រូវការ រួចចុចនៅលើប៊ូតុងកំណត់ជាលំនាំដើម។
    3. ខាងក្រោមនៃ ជ្រើសរើសភាសាកែសម្រួលជ្រើសរើសភាសាដែលត្រូវការ ហើយចុចនៅលើប៊ូតុង កំណត់ជាលំនាំដើម។
    4. ចុចលើប៊ូតុង យល់ព្រម។

    ការកំណត់ភាសាដែលអ្នកបានជ្រើសរើសនឹងមានប្រសិទ្ធភាព នៅពេលចាប់ផ្ដើមកម្មវិធី Office របស់អ្នកពេលក្រោយ។
    កំណត់សម្គាល់: ជំនួយ មិនអាចប្តូរភាសានៃ Microsoft Office Language Interface Pack 2010– ភាសាខ្មែរ បានទេ។ ជំនួយនឹងនៅតែបង្ហាញជាភាសា​ដែលបានដំឡើងកាលពីដំបូង។
    តែងតែកំណត់ជំនួយការបង្ហាញរបស់អ្នកនៅក្នុងបញ្ជីទម្លាក់ជាភាសាមូលដ្ឋាន។