ភាពរីករាយចេញពីបេះដូង

សួស្ដី! ខ្ញុំឈ្មោះ ឌីយ៉ា អាយុ ៣០ឆ្នាំ ធ្វើការជាអ្នកស្រាវជ្រាវសាមញ្ញម្នាក់ ធ្វើការដើម្បីទិញបាយហូបប៉ុណ្ណោះ។ រយៈពេល ៥ ឆ្នាំមកហើយ ដែលខ្ញុំធ្វើការនៅទីនេះ។ ភាពរីករាយតែងតែមានជារឿយ ហើយពេលខ្លះសុខទុក្ខមកប្រលែងលេងជារឿងធម្មតា។ ថ្មីៗនេះខ្ញុំមានអារម្មណ៍ថា ស្នាមញញឹមរបស់ខ្ញុំភាគច្រើន សុទ្ធសឹងចេញពីបេះដូង។ ខ្ញុំហាក់មានអារម្មណ៍ថា គ្រប់គ្នានៅកន្លែងធ្វើការទោះបីខ្ញុំមិនសូវស្គាល់គេច្រើន ឬធ្វើការជាមួយគ្នាយូរឆ្នាំមកហើយក្ដី ខ្ញុំដូចជាគ្មានការពិបាកក្នុងការសាបព្រួសពាក្យសម្ដីលេងសើច ឬញញឹមទៅគេយ៉ាងស្រួលនោះទេ។

ហេតុអ្វីបានជាកាលពីមុន ពេលខ្លះដូចជាបង្ខំខ្លួនឯងខ្លាំងម៉្លេះ? ប្រហែលជាមកពីមួយរយៈនេះ ខ្ញុំមានសេរីភាពច្រើនក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។

ខ្ញុំជាមនុស្សមិនសូវចេះនិយាយស្ដី ឬចូលរួមក្នុងចំណោមមនុស្សនោះទេ។ នេះជាភាសាអង់គ្លេសគេហៅថា Introvert។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែជា Introvert ស្អីគេហ្នឹងដដែល។ ខ្ញុំចូលចិត្តគេចពីការជប់លៀង មិនចូលចិត្តការសន្ទនាយូរ មិនចូលចិត្តមនុស្សនិយាយច្រើនឥតប្រយោជន៍ មិនចូលចិត្តមនុស្សពន្យល់រឿងមានប្រយោជន៍ច្រើនពេក។ ខ្ញុំចូលចិត្តសម្ដីខ្លី ខ្លឹម រួចសម្ងំធ្វើជាជាងនិយាយ។ ហេតុនេះហើយ បានជានៅកន្លែងធ្វើការ ខ្ញុំញញឹមបន្តស្ដាប់អ្នកធ្វើការជាមួយគ្នានិយាយមិនបានយូរ។ តែ…

មួយរយៈនេះ…ដូចខ្ញុំនិយាយខាងលើអុីចឹង! ចុះស្អីទៅដែលអាចផ្លាស់ប្ដូរអត្តចរិត្តធម្មជាតិខ្ញុំបានមួយកម្រិតបែបនេះ? ខ្ញុំនៅតែមិនអាចស្ដាប់គេនិយាយយូរ កាន់តែមិនអាចនិយាយបានច្រើន តែខ្ញុំអាចមានក្ដីសុខនឹងញញឹមទៅកាន់គេដទៃ ចេះចេញពាក្យ ឬរឿងកំប្លែង (មិនដឹងកំប្លែងមែនឬអត់ទេ) តែពេលយើងសើច យើងញញឹមដាក់គេ គេក៏តបមកវិញបែបដូចគ្នាហ្នឹងឯង។ ខ្ញុំគិតថា វាជាសេចក្ដីសុខមួយ ដែលខ្ញុំចង់បានជាយូរមកហើយ។ ពេលខ្ញុំបានធ្វើរឿងទាំងនេះចេញពីចិត្ត ខ្ញុំនឹងមិនចាំបាច់ប្រឹង ខ្ញុំនឹងមិនសូវហត់នឿយនឹងការសម្ដែង។ ពេលេនះ ខ្ញុំអាចចូលសម្ដែងក្នុងរឿងមួយដែលតួរបស់អ្នកនិពន្ធ និងខ្លួនឯងផ្ទាល់មានចរិតដូចគ្នា។ គឺថាសប្បាយអស់ដៃតែម្ដង!

ខ្ញុំគិតថា វាអាចមកពីបទពិសោធន៍ មកពីខ្ញុំបានទទួលការទទួលស្គាល់ពីអ្នកដទៃមួយកម្រិតទៀត ខ្ញុំបានធ្វើអ្វីដែលខ្ញុំធ្វើ និងទទួលបានលទ្ធផលល្អៗ ដែលទាំងនេះហើយសុទ្ធតែបង្កើននូវទំនុកចិត្តខ្ញុំ។ ដូច្នេះសំយោគសេចក្ដីមក គឺទំនុកចិត្តនេះណា មិនមែនទៅរៀននៅសាលាហើយក៏មាននោះទេ។ គ្រាន់តែដឹង តែមិនមែនមានន័យថា អាចទទួលបាននោះទេ។ វាទាមទារពេលវេលា បទពិសោធន៍ លទ្ធផលឲ្យឃើញ ដែលបង្កើតឲ្យមានសេចក្ដីសុខផ្លូវចិត្តចេញពីក្នុងមក។

ខ្ចិលសរសេរសេចក្ដីបញ្ចប់ណាស់! ខ្ញុំទៅមើលកុនរឿង Dew ពីអ្នកដឹកនាំរឿង Love of Siam របស់ថៃសិន។ ជួបគ្នាក្នុងអត្ថបទក្រោយទៀតណា។

ពីខ្ញុំ

ឌីយ៉ា

Author: -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.