ខ្ញុំសម្រេចចិត្តខុសឬ?

សួស្ដី! ខ្ញុំជាមនុស្សអាក្រក់ អាត្មានិយម គ្មានការទទួលខុសត្រូវ។ ហើយថ្ងៃនេះ ខ្ញុំសូមសម្រេចចិត្តចំពោះរឿងដ៏ធំមួយក្នុងជីវិត គឺសម្រេចចិត្តដោយត្រូវ។ ហេតុអ្វីបានជាខ្ញុំជាមនុស្សអាក្រក់? មកពីអ្នកដទៃថាបែបនេះ ហើយខ្ញុំក៏គិតបែបនេះដែរ។ មែនហើយ ប្រហែលគេមិនស្គាល់ខ្ញុំច្បាស់ ឬអាចមកពីខ្ញុំមិនស្គាល់ពីខ្លួនឯងច្បាស់នៅឡើយ។ ហេតុអីពេលគេថាឲ្យអញ្ចឹង ខ្ញុំក៏ត្រូវជឿគេ? ពេលខ្លះមិនជឿមិនបាន! មិត្តភក្ដិដែលធ្លាប់រាប់អាន នៅជុំវិញខ្លួន បែរជារបូតចេញពីខ្លួនបន្តិចម្ដងៗដូចទឹកលើស្លឹកឈូកអញ្ចឹង។ ហេតុអីខ្ញុំជាមនុស្សអាត្មានិយម? យី! ដូចនិយាយអាក្រក់ពីខ្លួនឯងពេកទេដឹងអ្ហី! មែន ខ្ញុំអាត្មានិយម!⁣ មិនថាមានរឿងអ្វីកើតឡើង មិនថាក្រុមការងារធ្វើការហត់យ៉ាងណា ខ្ញុំនៅតែដើរទៅមុខ។ ពេលខ្លះមិនសូវចេះអរគុណនូវអ្វីដែលគេធ្វើ។ គ្មានការទទួលខុសត្រូវ? មិនដឹងដែរ! ឮគេថាឲ្យទៀតហើយ ហើយក៏មិនដឹងដែរថាមកពីមូលហេតុអី។ ពេលខ្លះមនុស្សយើងធ្វើរឿងមិនល្អ ទាំងមិនដឹងថាខ្លួនឯងធ្វើផង។ សូមសរសើរអ្នកដែលស្គាល់ ហើយដឹងទាំងប៉ុន្មាន នៅតែលបលួចខឹងខ្ញុំ ហើយមិនចេះប្រាប់ដាស់តឿនឲ្យខ្ញុំដឹងសោះ។ ពិភពលោកហាក់កំពុងគិតថា ខ្ញុំត្រូវតែត្រាស់ដឹងដោយខ្លួនឯងដូចព្រះពុទ្ធហើយមើលទៅ។

ហើយថ្ងៃនេះ ខ្ញុំសូមសម្រេចចិត្តចំពោះរឿងដ៏ធំមួយក្នុងជីវិត គឺសម្រេចចិត្តដោយត្រូវ។

មែនហើយ!⁣ គេថាឲ្យអាក្រក់ច្រើនពេក មានតែឆ្លៀតលះបង់ខ្លះ ធ្វើរឿងត្រូវខ្លះ ទោះដឹងថារឿងនោះវាផ្ដល់ប្រយោជន៍ឲ្យខ្ញុំមហិមារប៉ុណ្ណាក៏ដោយ។ ដឹងត្រឹមថា ពេលនេះខ្ញុំសប្បាយចិត្ត។ ហើយប្រហែលអាចរក្សាទុកការសម្រេចចិត្តសប្បាយៗបែបនេះរហូតដល់ថ្ងៃស្លាប់ផងក៏ថាបាន។ ជឿទេ ថាមនុស្សអាក្រក់ម្នាក់នេះនៅមានមនុស្សស្រលាញ់? សុំទោស! ខ្ញុំចង់កុហកខ្លួនឯងដែរ តែពេលនេះសូម្បីតែមនុស្សដែលគេនិយាយថាស្រលាញ់ខ្ញុំ និងព្រមនៅក្បែរខ្ញុំមួយជីវិត ក៏ខ្ញុំនៅតែស្រក់ទឹកភ្នែកពេលខ្ញុំសួរខ្លួនឯងថា “តើអ្វីដែលខ្ញុំស្ដាប់ឮជាសម្ដីពិតមែនទេ?”។ ពេលខ្លះចង់សម្រេចចិត្ត ត្រូវ ដោយការចាកចេញ តែជាច្រើនដង ខ្ញុំត្រូវសម្រេចចិត្តខុស ដោយបន្តរស់នៅជាមួយនឹងចិត្តពិរុទ្ធ ព្រោះដឹងច្បាស់ថាខ្ញុំត្រូវការគេខ្លាំង។

ឃើញទេ!⁣ ជីវិតតែមួយ ខ្ញុំត្រូវសម្រេចចិត្តត្រូវផង សម្រេចចិត្តខុសផង!⁣ តើខ្ញុំខុសមែនទេដែលកើតមកជាមនុស្សដែលម្ដងមានកំហុស ម្ដងធ្វើរឿងដែលត្រឹមត្រូវ? ខ្ញុំគិតថាលើលោកនេះគ្មានមនុស្សដែលប្រព្រឹត្តខុស ឬសម្រេចចិត្តខុសនោះទេ ព្រោះបើមានមែនមិនមែនគ្រប់គ្នាចាំតែបន្ទោសខ្ញុំនោះទេ។ គឺមកពីគេធ្វើត្រូវទាំងអស់ សម្រេចចិត្តត្រូវទាំងអស់ ទើបគេមិនអាចទទួលស្គាល់មនុស្សដូចខ្ញុំម្នាក់នេះ។

sad-anime-boy-rain

ភពអង្គារ៍! ខ្ញុំអាចរស់នៅជាមួយអ្នកបានអត់ ព្រោះភពផែនដីគេមិនទទួលស្គាល់ខ្ញុំទេ។ 😦

ដោយ ឌីយ៉ា

Advertisements

2 Replies to “ខ្ញុំសម្រេចចិត្តខុសឬ?”

  1. ធ្វើមិចទើបគិតថាការសម្រេចចិត្តរបស់មនុស្សម្នាក់ត្រូវរឺខុសទៅ?

    Like

    1. ចម្លើយច្បាស់លាស់សម្រាប់សំនួរនេះប្រហែលជាគ្មានទេ តែខ្ញុំគិតថា ការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយនោះប្រសើរជាជាងការគិតខុសលើអ្នកដទៃ ឬលើខ្លួនឯង។

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s