កសិកម្មសរីរាង្គ

ការងាររបស់ខ្ញុំមានទាក់ទងនឹងកសិកម្មច្រើន ដូច្នេះថ្ងៃនេះ ខ្ញុំសូមជូនអត្ថបទមួយដែលទាក់ទងនឹងកសិកម្មសរីរាង្គ។

Screen Shot 2016-07-11 at 12.09.02 PM

តើកសិកម្មសរីរាង្គគឺជាអ្វី?

ការដាំដំណាំសរីរាង្គជាការដាំដំណាំស្របទៅតាមធម្មជាតិ ជាជាងការធ្វើផ្ទុយពីធម្មជាតិ។ ការដាំដុះប្រភេទនេះរួមមានការប្រើប្រាស់បច្ចេកទេសយ៉ាងណាដើម្បីទទួលបានទិន្នផលល្អដោយមិនធ្វើឲ្យមានគ្រោះថ្នាក់ទៅដល់បរិស្ថានធម្មជាតិ ឬមនុស្សដែលរស់នៅ និងធ្វើការជាមួយវា។ វិធីសាស្ត្រ និងសម្ភារៈដែលកសិករដំណាំសរីរាង្គប្រើប្រាស់គឺមានសង្ខេបដូចខាងក្រោម៖

  • ដើម្បីរក្សា និងធ្វើឲ្យប្រសើរឡើងនូវទម្រង់ និងជីជាតិដី
  • ការប្រើប្រាស់ឡើងវិញ និងធ្វើកំប៉ុស្តជាមួយកាកសំណល់ដំណាំ និងលាមកសត្វ
  • ដាំដំណាំឲ្យត្រូវនឹងដី និងពេលវេលា
  • ដំណាំឆ្លាស់
  • ដំណាំគម្របដី និងពពួកសណ្ដែក
  • គ្របដី

ការគ្រប់គ្រងកត្តាចង្រៃ ជំងឺ និងស្មៅ

  • យកចិត្តទុកដាក់លើផែនការ និងជម្រើសដំណាំ
  • ប្រើពូជធន់នឹងជំងឺ
  • អនុវត្តការដាំដុះឲ្យត្រឹមត្រូវ
  • ឆ្លាស់ដំណាំ
  • ជម្រុញឲ្យមានពួកប្រេដាក់ទ័រមានប្រយោជន៍ឲ្យស៊ីកត្តាចង្រៃ
  • បង្កើនឲ្យមានចម្រុះភាពនៃហ្សេនេទិច
  • ប្រើថ្នាំពុលធម្មជាតិ

កសិដ្ឋានសរីរាង្គគួរតែ

  • យកចិត្តទុកដាក់ពីការប្រើប្រាស់ប្រភពទឹក
  • មានរោងចិញ្ចឹមសត្វល្អ

ដំណោះស្រាយទំនើបចំពោះកសិដ្ឋាន៖

កសិដ្ឋានសរីរាង្គមិនមែនមានន័យថា យើងកំពុងដើរត្រឡប់ក្រោយនោះទេ។ វិធីសាស្ត្រកសិដ្ឋានជាច្រើនដែលបានប្រើកាលពីមុន ក៏នៅតែមានប្រយោជន៍រហូតដល់សព្វថ្ងៃ។ កសិដ្ឋានសរីរាង្គជ្រើសរើសវិធីសាស្ត្រល្អៗទាំងនោះ ហើយរួមបញ្ចូលជាមួយចំណេះដឹងបែបវិទ្យាសាស្ត្រទំនើបផងដែរ។

កសិដ្ឋានសរីរាង្គមិនបោះបង់ចោលកសិដ្ឋានបណ្ដោយតាមធម្មជាតិនោះទេ។ ពួកគេប្រើចំណេះដឹង បច្ចេកទេស និងសម្ភារៈដែលមាន ដើម្បីធ្វើការជាមួយធម្មជាតិ។ ក្នុងវិធីសាស្ត្រនេះ កសិករបង្កើតឲ្យមានផាសុកភាពដែលសមតុល្យរវាងធម្មជាតិ និងកសិដ្ឋាន ដែលដំណាំនិងសត្វ អាចធំលូតលាស់បានល្អ។

ដើម្បីក្លាយជាកសិករសរីរាង្គជោគជ័យ កសិករមិនត្រូវមើលឃើញសត្វល្អិតទាំងនោះសុទ្ធតែជាសត្វចង្រៃនោះទេ ហើយរុក្ខជាតិដែលមិនបានដាំសុទ្ធតែជាស្មៅចង្រៃនោះទេ និងដំណោះស្រាយសម្រាប់គ្រប់បញ្ហាទាល់តែថ្នាំពុលគីមីនោះទេ។ គោលបំណងគឺមិនមែនលុបបំបាត់ចោល កត្តាចង្រៃទាំងស្រុង ឬគ្មានស្មៅសោះនោះទេ។ ប៉ុន្តែវាគួរមាននៅក្នុងកម្រិតទាប ឬក្នុងកម្រិតមួយអាចទទួលយកបាន និងបង្កើតផលបានល្អ។

ការបញ្ចូលបច្ចេកវិទ្យារួមគ្នា

នៅលើកសិដ្ឋានសរីរាង្គ ជាធម្មតាបច្ចេកទេសនីមួយៗ វាមិនគួរប្រើតែមួយមុខនោះទេ។ កសិករគួរប្រើបច្ចេកទេសជាច្រើន រួមគ្នាក្នុងពេលតែមួយដើម្បីឲ្យវាធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍កម្រិតខ្ពស់។ ឧទាហរណ៍៖ ការប្រើប្រាស់ដំណាំគម្របដី និងការយកចិត្តទុកដាក់លើការដាំដុះ វាអាចគ្រប់គ្រងស្មៅបានយ៉ាងល្អប្រសើរ។

ហេតុអ្វីក៏យើងគួរតែជាកសិដ្ឋានសរីរាង្គ?

  • កសិដ្ឋានសរីរាង្គផ្ដល់ប្រយោជន៍យូរអង្វែងចំពោះមនុស្ស និងបរិស្ថាន។

កសិដ្ឋានសរីរាង្គមានគោលបំណង៖

  • បង្កើនជីជាតិដីឲ្យបានយូរ
  • គ្រប់គ្រងសត្វល្អ និងជំងឺដោយមិនប៉ះពាល់បរិស្ថាន
  • ធានាថាទឹកនៅស្អាត និងសុវត្ថិភាព
  • ប្រើប្រាស់ធនធានដែលកសិករមានស្រាប់ ដូច្នេះកសិករប្រើលុយតិចដើម្បីទិញផលិតផល
  • ផលិតសារធាតុចិញ្ចឹម ចំណីសម្រាប់សត្វ និងមានគុណភាពខ្ពស់ លក់ក្នុងតម្លៃល្អមួយ

ទំនើបកម្មកសិកម្មជាមូលហេតុនៃបញ្ហាជាច្រើនរួមមាន៖

  • ការប្រើប្រាស់ជីគីមីរយៈពេលយូរជាលទ្ធផលនៅក្នុងដី ធ្វើឲ្យសារធាតុមមោកធ្លាក់ចុះ និងងាយបាត់បង់តាមខ្យល់ និងភ្លៀង
  • ការពឹងតែទៅលើជីគីមី យើងត្រូវបន្ថែមជីជារៀងរាល់ឆ្នាំ ដើម្បីទទួលបានទិន្នផលដដែល
  • ថ្នាំពុលគីមី អាចឋិតនៅក្នុងដីរយៈពេលយូរ និងចូលទៅក្នុងខ្សែចង្វាក់អាហារ ហើយពួកវារីកលូតលាស់នៅក្នុងរាងកាយសត្វ និងមនុស្ស ដែលជាបញ្ហានៃសុខភាព។
  • សារធាតុគីមីបំផ្លាញមីក្រូសរីរាង្គនៅក្នុងដី ដែលជាមូលហេតុធ្វើឲ្យដីខ្សោះជីជាតិ
  • កត្តាចង្រៃ និងជំងឺ បានក្លាយជាបញ្ហាដែលលំបាកទៅៗ ក្នុងការគ្រប់គ្រងដោយសារតែស៊ាំទៅនឹងថ្នាំគីមី។
  • ចំនួនសត្រូវធម្មជាតិ បានកាត់បន្ថយ ដោយសារតែការប្រើប្រាស់ថ្នាំពុលគីមី និងការបាត់បង់ជម្រក។

ស្រាវជ្រាវ និងបកប្រែដោយ ឌីយ៉ា

Advertisements

One Reply to “កសិកម្មសរីរាង្គ”

  1. ដូច​ជា​មិន​ឃើញ​មាន​​ឯកសារ​យោង។ បើ​ជា​ឯកសារ​ស្រាវ​ជ្រៀវ គួរ​ដាក់​ប្រភព​ឯកសារ​ដើម​ផង បើ​មិន​អញ្ចឹង​​ទេ​គេ​​​យល់​ច្រឡំ​ថា​ជា​ឯកសារ​សរសេរ​ឡើង​​ផ្ទាល​ខ្លួន។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s