ផ្កាអើយកុំរោយ! — Kim Hana

ត្រលប់មកពីបុណ្យភូមិនៅវត្តជ្រោយអំពិល ខ្ញុំនិងមិត្តភក្តិ៤នាក់ទៀត ក៏បើករថយន្តតាមផ្លូវរោងចក្រថៃហ្គឺ។ ដៃកំពុងបញ្ជាររថយន្ត តែត្រចៀកខ្ញុំផ្ទៀងស្តាប់មិត្តភក្តិពីរនាក់ទៀតដែលកំពុងនិយាយពីរឿងចម្ការផ្កាដែលមនុស្សគ្រប់គ្នាកំពុងពេញនិយមទៅថតដើម្បី បង្អួតគ្នាដាក់ហ្វេសប៊ុក។ វុទ្ធីផ្តើម៖ តាមគ្នាដឹង កន្លែងហ្នឹងស្រីៗគេប្រាថ្នាច្រើនណាស់! អាស្នាតប៖ ស្រីៗគេស្រឡាញ់ផ្កា គេសម្រុកទៅតែកន្លែងដែលស្អាតដូច្នេះហើយ! ខ្ញុំក៏លូកមាត់៖ ចុះយើងប្រុសៗទៅធ្វើអី? វុទ្ធីនិងអាស្នាឆ្លើយព្រមគ្នា៖ ទៅមើលស្រីស្អាត! ខ្ញុំក៏អស់សំណើចហើយបន្ត៖ មុខអាក្រក់យ៉ាងហ្នឹង អ្នកណាគេយក! ពួកយើងទាំងបីនាក់សើចព្រមគ្នា។ ធ្វើដំណើរបានបន្តិច យើងក៏ទៅដល់កន្លែងដែលស្រីៗប្រាថ្នា។ ព្រះអើយ! រថយន្តនិងម៉ូតូចតត្រៀបត្រាតាមផ្លូវ មានទាំងអ្នកមើលរថយន្តនិងលក់ទឹកទៀត មិនខុសពីតំបន់ទេសចរណ៍ដ៏ល្បីនោះឡើយ។ បើក្រឡេកមើលផ្កាក្នុងចម្ការវិញ មនុស្សកាន់តែណែនតាន់តាប់ទៅទៀត។ ពេលចតរថយន្តរួចរាល់ ពួកខ្ញុំក៏ចុះតាមជម្រាលផ្លូវដើម្បីតម្រង់ទៅកន្លែងដែលមនុស្សជាច្រើនកំពុងតែរីករាយនឹងការបង្អួតសម្រស់ខ្លួនឯងនៅពីមុខម៉ាស៊ីនថតទូរស័ព្ទដៃរបស់ខ្លួន។ វុទ្ធីនិយាយទៅអាស្នា៖ អាវង្ស គ្នាសុំ៣០០០រៀល ឲ្យថ្លៃចូលថតផ្កា! អាស្នាហុចឲ្យស្របពេលខ្ញុំសួរ៖ ម្នាក់គេយក១០០០រៀលមែនទេ? អាស្នាងក់ក្បាល៖ បាទលោកម្ចាស់! ក្រោយពីឲ្យលុយម្ចាស់ចម្ការរួចមក យើងក៏ដើរចូលទៅតាមគេតាមឯងដែរ។ ដឹងថាខ្ញុំជាមនុស្សមិនចូលចិត្តរញ៉េរញ៉ៃ មិត្តរប៉ិលរប៉ូចទាំងពីរក៏ដាក់មេប្រូចទៅធ្វើជាកន្លង់ក្រេបផ្កា ទុកឲ្យខ្ញុំស្រវាស្រទេញតែការថតនូវរូបផ្កាស្អាតៗដោយរីករាយ។ តែពេលខ្លះខ្ញុំក៏ភ័យជំនួសម្ចាស់ផ្កាដែរ ព្រោះអ្នកថតខ្លះហាក់មិនប្រយ័ត្នថាអាចនឹងដើរជាន់ផ្កាឬប៉ះពាល់ផ្កាគេទេ(អាងតែមិនមែនរបស់ខ្លួនឯង) ដឹងតែថាធ្វើយ៉ាងណាឲ្យរូបខ្លួនឯងថតទៅស្អាតគឺមិនខ្វល់ពីអ្វីទាំងអស់។ ដៃខ្ញុំរេថតគ្រប់ទិសទី ស្រាប់តែឈប់ហ្នឹងថ្កល់ រករេទៅណាមិនរួចសោះ។ មិនមែនដោយសារតែផែនដីឈប់វិល ព្រោះបាតុភូតដ៏អស្ចារ្យណាមួយទេ តែដោយសារស្នាមញញឹម របស់នារីម្នាក់វ័យប្រមាណ២៥ឆ្នាំ កំពុងបង្អួតសម្រស់ដ៏ស្រទន់របស់នាងនៅពីមុខកាមេរ៉ាទូរស័ព្ទដៃរបស់នាងជាមួយនឹងផ្កាឈូករ័ត្នដែលរីករហង់។ […]

via ផ្កាអើយកុំរោយ! — Kim Hana

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s