ការសារភាពស្នេហ៍របស់នារីចំពោះបុរស

confession-by-text

ព្រឹកនេះ ខ្ញុំបានអានអត្ថបទរបស់ប្អូនរតនាក្នុងប្លុក កំណត់ហេតុរតនា អត្ថបទ៖ បដិសេធស្នេហ៍មនុស្សម្នាក់ ជាកំហុសឬ? អានចប់ហើយ ខ្ញុំគិតថាគេបានជួបបទពិសោធន៍ដូចជាខ្ញុំដែរ។ ដូច្នេះហើយ ខ្ញុំគ្រាន់តែចែករំលែកពីអារម្មណ៍របស់ខ្ញុំឆ្លើយតបនឹងអត្ថបទនេះប៉ុណ្ណោះ។ អត្ថបទនេះមិនមានអត្ថន៍យថាខ្ញុំជាមនុស្សពិសេសអ្វីនោះទេ។ ខ្ញុំគិតថាសម័យនេះ បុរស និងនារីមានសិទ្ធិស្មើគ្នា អារម្មណ៍ដែលគេនឹងខ្ញុំមានក៏មិនខុសគ្នាប៉ុន្មានដែរ។ ដូច្នេះបើខ្ញុំជាមនុស្សម្នាក់ដែលកំពុងសារភាពស្នេហ៍ប្រាប់មនុស្សដែលខ្ញុំស្រលាញ់ ហើយគេបដិសេធ ខ្ញុំក៏ប្រាកដជាមានអារម្មណ៍ដូចគ្នាក៏ថាបាន។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ ខ្ញុំមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការសារភាពស្នេហ៍ប្រាប់អ្នកណាម្នាក់ ឬរកមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់សារភាពទៅគេ ក៏មិនទាន់មានដែរ។

កាលពីឆ្នាំ ២០០៩ ខ្ញុំធ្លាប់ទទួលយល់ព្រមសំណើរស្នេហ៍ពីនារីម្នាក់។ កាលនោះទាំងគេ នឹងខ្ញុំគឺរីករាយណាស់។ ខ្ញុំរីករាយដែលនារីម្នាក់ផ្ដល់កិត្តិយសដល់ខ្ញុំ និងសរសើរដល់ភាពក្លាហានរបស់គេ។ គេក៏រីករាយដែលទទួលបានភាពជោគជ័យទៅចំពោះការព្យាយាមរបស់គេ។ អ្វីគ្រប់យ៉ាងចាប់ផ្ដើមឡើងពីការរៀនយល់ចិត្តគ្នា។ ខ្ញុំមិនបានបដិសេធគេ តែមិនមែនបានន័យថា ខ្ញុំបានស្រលាញ់គេពីមុនដែរ។ ចម្លើយពិតគឺ ខ្ញុំផ្ដល់ឪកាសឲ្យខ្លួនឯងទទួលស្នេហាដំបូង ហើយរៀនពីស្នេហានោះ។ ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំអាចនឹងស្រលាញ់គេនៅពេលឆាប់ៗខាងមុខក្រោយដែលយើងចាប់ផ្ដើមសម្ព័នភាពនេះក៏ថាបាន។ ចាប់ផ្ដើមពីថ្ងៃទីមួយ មានទាំងការទូរសព្ទ ផ្ញើសារ ហ្វេសប៊ុក ជួបគ្នានិយាយលេងខាងក្រៅ។ យើងទាំងពីរពិតជាផ្ដល់កិត្តិយស និង ទទួលភាពរីករាយចំពោះអារម្មណ៍ល្អៗដែលយើងផ្ដល់ឲ្យគ្នាទៅវិញទៅមក។ រយៈពេលជិតមួយឆ្នាំ ទីបំផុតយើងដើរដល់ផ្លូវមួយដែលយើងត្រូវសម្រេចចិត្តចាកចេញពីគ្នា។ ហេតុផល នឹងសម្មតិកម្មពីស្នេហានេះ ខ្ញុំសូមលាក់ទុក ព្រោះអត្ថបទនេះនិយាយពីការសារភាពស្នេហ៍តែប៉ុណ្ណោះ។

តាមបទពិសោធន៍របស់ខ្ញុំ ចំពោះការបដិសេធសំណើរសំណើរស្នេហ៍វិញគឺ បដិសេធគេហើយ បន្ទាប់មកទៀត ទំនាក់ទំនងរវាងខ្ញុំនឹងគេក៏ត្រូវថមថយ។ ប្រហែលបួនឆ្នាំហើយទេដឹងដែលនារីម្នាក់សារភាពប្រាប់ខ្ញុំ តែខ្ញុំបដិសេធ។ មកទល់បច្ចុប្បន្ននេះ ខ្ញុំគិតថា នាងនៅគិតពីការដែលខ្ញុំមិនបានឲ្យតម្លៃទឹកចិត្តនាងដោយការឆ្លើយ យល់ព្រម។ នាងប្រាកដជាបានតាំងចិត្តខ្លាំងណាស់មុននឹងដាច់ចិត្តធ្វើបែបនោះ ម៉្លោះហើយអ្វីដែលមិនបានដូចការតាំងចិត្ត រមែងធ្វើឲ្យបុគ្គលនោះរែងព្រួយតូចចិត្តពេក។ ពេលនេះ ខ្ញុំនិងនាងនៅនិយាយរកគ្នា តែខ្ញុំនៅមានអារម្មណ៍ខុសចំពោះនាង ហើយនាងហាក់មានអារម្មណ៍ម្យ៉ាងដែលខ្ញុំពិបាកពណ៌នា។

ប្រហែលជាអារម្មណ៍ស្រលាញ់ ឬធ្លាប់ស្រលាញ់ លាយអារម្មណ៍តូចចិត្តទេដឹង។ បើរសអារម្មណ៍ពីផ្ទុយគ្នាច្របល់ចូលគ្នាយ៉ាងនេះ តើវាអាចគួរឲ្យឆ្ងាញ់ពីសារដូចអំបិលលាយនឹងស្ករក្នុងគ្រឿងសម្លរដែរឬអត់ទេ? ចិត្តមនុស្សពិបាកយល់ណាស់។

 

Advertisements

7 Replies to “ការសារភាពស្នេហ៍របស់នារីចំពោះបុរស”

  1. ខ្ញុំ​រក​តែ​នារី​ណា​ម្នាក់​មក​សារភាព​ប្រាប់​ខ្ញុំ​មិន​បាន​ផង។ ហះហះហះ កុំ​ថា​ឡើង​ទៅ​សារភាព​ប្រាប់​គេ​វិញ ក៏​មិន​ដឹង​សារភា​ព​ប្រាប់​អ្នកណា។ 😀

    Like

  2. ខ្ញុំបានឆ្លើយសារភាពប្រាប់បុរសម្នាក់ ហើយគេបដិសេធ​,​វាពិបាកណាស់ទោះបីគេថាយើងអាចធ្វើមិត្តភក្តិបន្តតែគេបានគេចមុខខ្ញុំរហូតហើយទំនាក់ទំនងយើងគឺសោះអង្គើយ ខ្ញុំពិបាកចិត្តណាស់។​

    Like

    1. អាចមកពីគេមានអ្នកផ្សេងក្នុងចិត្តហើយ ឬអាចមកពីគេគិតថាអ្នកនិងគេមានអ្វីៗដែលមិនអាចឲ្យគេសម្រេចចិត្តដើរលើវិថីស្នេហាជាមួយអ្នកបាន។

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s