អ្នកនិពន្ធកំសាក

nsa-bad-bookមានរឿងមួយដែលខ្ញុំបានសរសេររួចហើយ តែមិនហ៊ានផ្សាយ។ ខ្ញុំគិតថា វាពិបាកណាស់ក្នុងការដែលសរសេរហើយ តែយើងមិនហ៊ានផ្សាយ ព្រោះយើងដឹងថា អ្វីដែលយើងផ្សាយ នឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកអាន ព្រោះវាជាការពិត។ ការពិតមួយដែលរសើប និងជាការពិតមួយដែលមនុស្សជាច្រើនមិនអាចទទួលស្គាល់។ ខ្ញុំបានឃើញទង្វើ និងរឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងជីវិត ខ្ញុំបានកត់ត្រាទុក ខ្ញុំបានរៀបរាប់តាមអ្វីដែលខ្ញុំឃើញ និងរកឃើញការពិត។ ទីបំផុត ខ្ញុំបានត្រឹមតែទុកវាសម្រាប់អានខ្លួនឯង។

វាមិនខុសពីរឿង⁣របស់លោក⁣ គង់ ប៊ុនឈឿន ដែលសរសេររឿងជាច្រើន គ្រាន់តែរឿងប្រលោមលោកមួយប៉ុណ្ណោះ ធ្វើឲ្យលោកក្លាយជាជនភៀសខ្លួនពួនអត្មារក្សាអាយុ និងទីបំផុតចោលឆ្អឹងនៅស្រុកគេ។ សម្រាប់រឿងខ្ញុំ វាមិនដល់ថ្នាក់នោះទេ តែត្រឹមការរិះគន់ពីសំណាក់អ្នកអាន វាគ្រប់គ្រាន់នឹងធ្វើឲ្យខ្ញុំលាក់បាំងស្នាដៃមួយនេះទៅហើយ។ បើនៅស្រុកគេវិញ គ្រប់រឿងទាំងការស្រមើស្រម៉ៃចេញពីការប្រឌិតរបស់អ្នកនិពន្ធ និងការពិតសុទ្ធតែទទួលបានសិទ្ធ និងសេរីភាពក្នុងការបោះពុម្ពផ្សាយ។ រីឯអ្នកអាននៅស្រុកគេ គេបើកចិត្តទូលាយទទួលនូវអ្វីដែលមាននៅក្នងសៀវភៅមកស្វែងយល់ ហើយក៏ពិចារណា។ សម្រាប់អ្នកអាននៅស្រុកខ្មែរភាគច្រើន ខ្ញុំគិតថាអំណានសៀវភៅ គឺមានការរើសអើង ហើយមិនបានបើកចិត្តទូលាយទទួលអ្វីៗក្រៅពីការគិតរបស់ខ្លួននោះឡើយ។ ឧទាហរណ៍ជាក់ស្ដែង ដូចជារឿងដែលនិយាយពីផ្លូវភេទ មនុស្សភេទទីបី នយោបាយ។ល។ គ្រប់គ្នាគិតថាអ្វីដែលផ្ទុយពីការគិតរបស់ខ្លួន សុទ្ធតែខុសទាំងអស់។ នេះមិនមែនជាអត្តចរិតដែលអ្នកអានគួរប្រកាន់ខ្ជាប់នោះទេ។ ប្រសិនបើមានអ្នកណាអានសៀវភៅពីរឿងផ្លូវភេទ គេវាយតម្លៃថាអ្នកនោះជាមនុស្សមិនល្អ។ គេថាសៀវភៅបែបនោះមិនគួរសម្រាប់យុវជនអាន។ ប្រសិនបើសៀវភៅនោះសរសេរពីមនុស្សភេទទីបី គេគិតថាសៀវភៅនោះជាសៀវភៅគ្មានប្រយោជន៍ គេអានហើយ ក៏គេនៅតែមើលមនុស្សភេទទីបីក្នុងផ្លូវគួរឲ្យស្អប់រអើមដដែល។ បើសៀវភៅនយោបាយ អ្វីដែលផ្ទុយពីការគិតរបស់ខ្លួន ពីរសនិយមនយោបាយ នោះគេសឹងតែមិនបានពិចារណាទាល់តែសោះថាការសរសេរក្នុងសៀវភៅនោះមានភាពពិតត្រង់ចំណុចណាឬអត់។

All in all…ទីបញ្ចប់នេះ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងឃើញអ្នកអានជាជនជាតិខ្មែររបស់យើងចូលចិត្តការអាន ហើយព្យាយាមស្វែងយល់ពីចំណេះដឹងផ្សេងដោយបើកចំហចិត្តទូលាយ និងមិនរើសអើងចំពោះចំណេះដឹងទាំងឡាយលើលោកយើងនេះ។ នៅពេលនោះ ខ្ញុំនឹងបោះពុម្ពសៀវភៅមួយនេះជាសារធារណៈ។ 🙂

 

Advertisements

4 Replies to “អ្នកនិពន្ធកំសាក”

  1. ក៏​ព្រោះ​តែ​អ្វីៗ​ស្ថិត​នៅ​ក្នុង​សម័យ​អន្តរកាល ដូច្នេះ​ហើយ​វា​អាច​មាន​ការ​លំបាក។ ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ថា​ក្នុង​សម័យ​អន្តរកាល​បែប​នេះ ការណ៍​ដែល​យើង​លាក់បាំង​រឿង​មួយ​ចំនួន​ដែល​យើង​ពិត​ជា​ចង់​ផ្សាយ វា​អាច​មក​ពី​យើង​ខ្លាច​គេ​រិះគន់ ឬ​ក៏​ខ្លាច​គេ​មិន​ឲ្យ​តម្លៃ? … សម័យ​នេះ ពេល​ខ្លះ​យើង​ត្រូវ​បង្ហាញ​អ្នក​ដទៃ​នូវ​អ្វី​ដែល​ប្លែក ដែល​មិន​ធ្លាប់​មាន។ ដើម្បី​អ្វី? ដើម្បី​ឆ្កឹះ​ខួរ​ក្បាល​របស់​ពួក​គេ​ឲ្យ​មាន​ការ​ចង​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​ថ្មី ឲ្យ​ខួរ​ក្បាល​ពួកគេ​រៀន​អំពី​រឿង​ថ្មី​ឬ​រឿង​ដែល​ពួកគេ​នឹក​មិន​ដល់ តាមរយៈ​ការ​តស៊ូ​មតិ ការ​រិះគន់ ការ​ជជែក​អំពី​ចំណុច​ខ្វះខាត។ល។ មនុស្ស​ខ្លះ​រិះគន់​អ្នក​ដទៃ​មិន​បាន​ប៉ុន្មាន​ផង ក៏​នឹក​ឃើញ​ថា “ឱ! តាម​ពិត​អញ​ក៏​អ៊ីចឹង​ដែរ​សោះ”។ ហាហាហា

    Like

    1. បាទ! ដូចសូក្រាតបាននិយាយថា មនុស្សយើងមិនដឹងអ្វីទាំងអស់។ អ្វីដែលគេគិតថាត្រឹមត្រូវ ទីបំផុតក៏បែរជាមិនត្រឹមត្រូវទៅវិញ។ ជំរើសដ៏ល្អក្នុងការអភិវឌ្ឍខ្លួនឯង គឺមានតែសួរជជីករើសគល់ពីខ្លួនឯងតែប៉ុណ្ណោះ។ ការស្វែងយល់ពីខ្លួនឯងឲ្យច្បាស់ នោះទើបជាទស្សនៈវិទូពិតប្រាកដ។ ការដែលយល់ដឹងពីខ្លួនឯង តាមរយៈការចោទសួរខ្លួនឯង នោះយើងនឹងរកឃើញចម្លើយពិត ហើយយើងអាចយកវាទៅប្រាប់អ្នកដទៃ។ ប៉ុន្តែដូច សូក្រាត អីុចឹង! នៅពេលដែលគាត់ស្គាល់ពន្លឺតាមរយៈការសួរខ្លួនឯង និងបង្កើតគំនិតថ្មី រួចយកគំនិតនោះទៅបង្ហាញប្រាប់អ្នកដទៃ មិនប្រាកដថាគេនឹងទទួលយកនោះទេ។

      Like

    1. បាទ គ្រួសារជាចំណែកមួយដែលសំខាន់បំផុតចំពោះការអភិវឌ្ឍផ្នត់គំនិតរបស់មនុស្សជំនាន់ក្រោយ។

      Liked by 1 person

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s