របត់ជីវិត

boxcar2

គ្រប់យ៉ាងសុទ្ធតែផ្លាស់ប្ដូរ! ធម្មជាតិ ពេលវេលា ចិត្តមនុស្ស ទង្វើ។ល។ គ្រប់យ៉ាងសុទ្ធមានរបត់របស់វា។ និយាយដោយសាមញ្ញ ដូចពេលវេលាមានព្រឹក រួចក៏យប់ ហើយក៏ព្រឹកវិញ។ ចិត្តមនុស្សដែលពីមុនអាក្រក់ ក៏អាចជាល្អនៅពេលគេជួបអ្វីម្យ៉ាងដែលធ្វើឲ្យចិត្តរបស់គេអាចផ្លាស់ប្ដូរបាន។ បានន័យថា អ្វីម្យ៉ាងដែលគេបានជួបនោះ បានផ្លាស់ប្ដូរគេ បានធ្វើឲ្យគេរកឃើញរបត់ថ្មីមួយ ហើយក៏ដើរតាមរបត់ថ្មីនោះ។ ចុះខ្ញុំ? អ្វីទៅជារបត់ជីវិតរបស់ខ្ញុំ? ខ្ញុំជាមនុស្សម្នាក់ដែលអ្វីក៏អាចធ្វើទៅបាន តែទីបំផុត ខ្ញុំក៏ត្រូវហត់។ ខ្ញុំហត់នឹងការដើរដោយគ្មានការឈប់ គ្មានកន្លែងដែលខ្ញុំអាចសម្រាកបាននៅពេលដែលខ្ញុំនឿយហត់ ល្វើយ ឬបាក់ទឹកចិត្ត។ រហូតដល់ពេលមួយដែលខ្ញុំបានជួបរបត់ថ្មី ខ្ញុំក៏មិនដឹងត្រូវធ្វើយ៉ាងណា។ ភាពស្ទាក់ស្ទើរ ភាពភ័យខ្លាច ការខ្វះទំនុកចិត្តខ្លួនឯង សុទ្ធតែធ្វើឲ្យខ្ញុំរាថយមិនហ៊ានដើរទៅមុខ មិនហ៊ានទទួលយករបត់ថ្មី។ ខ្ញុំខ្លាចបរាជ័យ។ និយាយរួមទៅ ក្នុងប្រយោគប៉ុន្មានឃ្លាខាងលើ ខ្ញុំបានសរសេរពាក្យ “ខ្លាច” ជាច្រើនដង។ មិនមែនខ្ញុំធ្វើមិនបាន មិនមែនខ្ញុំគ្មានសមត្ថភាព តែខ្ញុំមិនស្គាល់ខ្លួនឯងច្បាស់។

របត់ជីវិតថ្មី! ការផ្លាស់ប្ដូរគ្រប់យ៉ាងសុទ្ធតែធ្វើឲ្យយើងមានការឈឺចាប់។ សូម្បីតែការផ្លាស់ប្ដូរពីវ័យមួយទៅវ័យមួយទៀត យើងត្រូវឆ្លងកាត់សំនួរ និងភាពច្របូកច្របល់ជាច្រើន។ សម្លេងគ្រលរៗបែបយុវវ័យនេះ មិនមែនភ្ញាក់ពីដេកមកក៏បាននោះទេ។ ខ្ញុំត្រូវឈឺ ក ស្អកជាច្រើនថ្ងៃ ពេលជាវិញ អ្វីដែលខ្ញុំមានពីមុនក៏បាត់បង់ ហើយសម្លេងថ្មីក៏លេចឡើងមក។ ធ្លាប់តែគិតថា ជីវិតពិបាកពេលមានគ្រួសារដែលមានតែបញ្ហា គិតថាឪពុកម្ដាយជាមនុស្សដែលយកតែចិត្តខ្លួនឯង មិនគិតពីអារម្មណ៍កូន។ លុះដល់ធំឡើង ត្រូវរស់ដោយខ្លួនឯង ទើបយល់ថាខ្ញុំត្រូវដើរលើគន្លង និងជួបរបត់ជីវិតចាស់ដូចពួកគាត់ដែរ។

អូខេ…និយាយច្រើនហើយ! ហេតុអីខ្ញុំសរសេរអត្ថបទនេះ ពេលនេះ? គឺខ្ញុំកំពុងជួបរបត់ដ៏ធំមួយទៀតក្នុងជីវិតរបស់ខ្ញុំ។ របត់នោះគឺ ការងារ! ជារបត់ ដែលធ្វើឲ្យប៉ះពាល់ដល់បាយអង្ករច្រកមាត់ បំពេញក្រពះ។ ធ្វើយ៉ាងម៉េចទៅ? ហិហិ (នៅសើចចេញទៀត)។ តាមពិតរបត់នេះ ស្ដាប់ទៅ គួរឲ្យស្មុគស្មាញ និងឈឺក្បាលណាស់សម្រាប់មនុស្សដែលមានការងារសុខៗ ក៏ស្រាប់តែមានបញ្ហាមួយចូលមកដល់ដែលតម្រូវឲ្យគេស្វែងរកការងារថ្មី។ តែសម្រាប់ខ្ញុំ ដំណើរបត់ស្ដាំនេះ ខ្ញុំជឿជាក់ថាខ្ញុំអាចឆ្លងផុត។ ខ្ញុំគ្រាន់តែដាក់ពាក្យធ្វើការកន្លែងថ្មី តាមកម្រិតសិក្សារបស់ខ្ញុំ តាមបទពិសោធន៍ការងារចាស់ ហើយបូករួមនឹងបទពិសោធន៍ការងារដែលខ្ញុំកំពុងធ្វើសព្វថ្ងៃនេះ ខ្ញុំគិតថាខ្ញុំនឹងមានអនាគតល្អជាងមុន។ កំណត់ហេតុមួយនេះមិនចាំបាច់វែងពេកទេ។ ចុងបញ្ចប់នៃអត្ថបទនេះ គឺគ្រាន់តែជាផ្នែកមួយដែលកើតឡើងក្នុងជីវិតប៉ុណ្ណោះ។ មានរឿងជាច្រើនទៀត ដែលយើងមិនដឹងទុកជាមុនថាវាជាអ្វី សំខាន់យើងមិនរាថយ មិនចុះចាញ់ ហើយមិនខ្លាចនឹងធ្វើអ្វីម្យ៉ាងដើម្បីឲ្យគ្រប់ជំហានក្នុងជីវិតមានភាពល្អប្រសើរឡើង។ ស៊ូ ស៊ូ ស៊ូ!!!

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s