ចេះឯងឲ្យក្រែងចេះគេ

អោយចំណេះដឹងដែលអ្នកមានទៅអ្នកដទៃ អ្នកនឹងទទួលបានចំណេះដឹងបន្ថែមទៀត

ចាំទេថា កាលនៅរៀនអ្នកធ្លាប់ព្យាយាមបិទបាំងចម្លើយលំហាត់របស់អ្នកមិនឲ្យមិត្តភក្ដិបានលួចចម្លងតាមអ្នក? នៅកន្លែងធ្វើការគឺដូចគ្នា មនុស្សគឺលាក់គំនិតជាច្រើន។ “កុំប្រាប់អ្នកដទៃ មិនដូច្នោះគេនឹងយកគំនិតនោះ ទៅធ្វើជារបស់គេ”។ ដូចពាក្យសុភាសិតខ្មែរថា “ចេះឯងឲ្យក្រែងចេះគេ”។ ឃ្លានេះមិនមែន ចង់ឲ្យយើងខ្លាចគេ មិនហ៊ានបញ្ចេញមតិខ្លាចគេមាក់ងាយគំនិតយើងទេ តែឲ្យយើងចេះចែករំលែក និង ទទួលយកគំនិតអ្នកដទៃ។ ម្យ៉ាងវិញទៀត កុំឲ្យយើងមានអំនួតថា មានតែគំនិតយើងទេដែលល្អនោះ។ ជាឧទាហរណ៍ បច្ចុប្បន្ននេះ មានអ្នកមានអំណាចខាងនយោបាយ ស្ថាប័នឯកជន និងបុគ្គលមួយចំនួនតែងគិតថា ស្ថាប័ននេះត្រូវតែគ្រប់គ្រងដោយ “អញ” ប្រើគំនិត “អញ” ទើបអាចរីកចំរើន ឬមានស្ថេរភាព។ តែធាតុពិតនៃការរីកចំរើនស្ថាប័នរដ្ឋ ឬឯកជន គឺជាការសហការ ផ្ដល់គំនិត វិភាគ និងរើសយកគំនិតដែលល្អបំផុតមកអនុវត្ត ដើម្បីឲ្យមានការរីកចំរើនទាំងអស់គ្នា។

បញ្ហានៃការលាក់ចំណេះ គឺពេញមួយជីវិតអ្នកនឹងរស់នៅជាមួយនឹងអ្វីដែលអ្នករក្សាទុកនោះ។ មិនយូរមិនឆាប់ ចំណេះដឹងនោះនឹងត្រូវជូរផ្អូម។ ប្រសិនបើអ្នកចែកចាយគ្រប់យ៉ាងដែលអ្នកមាន នោះអ្នកនឹងមិនមានអ្វីនៅសល់ទៀត។ ហេតុផលនេះនឹងធ្វើឲ្យអ្នកស្វែងរក ដឹងខ្លួន និងបំពេញបន្ថែមចំណេះដឹងថ្មីៗ។ អ្នកកាន់តែផ្ដល់គំនិតទៅគេ អ្នកនឹងទទួលគំនិតថ្មីៗត្រឡប់មកអ្នកវិញ។ គំនិតថ្មីៗទាំងនោះមិនមែនជារបស់អ្នកទេ តែជារបស់អ្នកផ្សេង។ គំនិតជាច្រើនដែលយើងអាចរៀនពីគេ គ្រាន់តែយើងត្រៀមខ្លួនចាំទទួល និងរើសយកគំនិតទាំងនោះយកមកទុកតែប៉ុណ្ណោះ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s