៥ ដល់ ៧

ស្នេហា! អ្វីដែលខ្ញុំចង់និយាយនៅក្នុងអត្ថបទនេះគឺជាពាក្យមួយនេះ។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តភាពយន្តរូមេនទិក និងកំប្លែងស្ងួតខ្ញុំសូមណែនាំភាពយន្ត “5 to 7” របស់ផលិតករ និងអ្នកនិពន្ធ  Victor Levin សំដែងដោយ Anton YelchinBérénice MarloheOlivia Thirlby។ 

សូមសង្ខេបដោយខ្លីគឺ អ្នកនិពន្ធដាច់យ៉ៃម្នាក់បានជាប់ជំពាក់វាក់វិននឹងចំណងស្នេហាជាមួយស្ដ្រីម្នាក់ដែលមានប្ដី និងមានកូនពីររួចទៅហើយ។ ប៉ុន្តែទំនាក់ទំនងស្នេហានេះអាចកើតឡើងបានតែក្នុងអំឡុងម៉ោង ៥ ដល់ម៉ោង ៧ ល្ងាចតែប៉ុណ្ណោះ។ កាន់តែចម្លែកទៅទៀតនោះ ទាំងស្វាមី និងកូនរបស់នារីនោះ បានបង្ហាញភាពរីករាយចំពោះវត្តមានអ្នកនិពន្ធកម្លោះម្នាក់នេះទៀតផង។ ចប់! ចង់ដឹងសូមមើលខ្លួនឯងណា​ 🙂 

សម្រាប់អ្នកប្រកាន់ច្រើន ហើយអានសេចក្ដីសង្ខេបខាងលើអាចនឹងវាយតម្លៃភ្លាមថា រឿងនេះជារឿងមិនគួរមើល ឬអ្នកដែលបានមើលហើយក៏ដោយ ក៏អាចមានគំនិតថារឿងនេះហាក់មិនសមរម្យ ដោយព្រោះតួស្រីប្រព្រិត្តិទង្វើបែបនេះ។ តែសម្រាប់អ្នកនិពន្ធ ឬអ្នកចូលចិត្តសរសេរប្រលោមលោក និងអ្នកដែលបើកចិត្តចំពោះស្នេហា ខ្ញុំជឿថា រឿងនេះជារឿងមួយដែលមានអត្ថន័យដ៏ល្អ ហើយល្អបំផុតទៀតផង។ ខ្ញុំពេញចិត្តពាក្យមួយឃ្លាដែលតួប្រុសបានសរសេរជាចុងក្រោយក្នុងប្រលោមលោករបស់គាត់ថា “រឿងជាច្រើនដែលអ្នកបានអាន មិនថារឿងនោះល្អប៉ុណ្ណា រឿងនោះត្រូវបាននិពន្ធឡើងសម្រាប់តែមនុស្សតែម្នាក់គត់“។ ខ្ញុំមិនអាចនិយាយច្រើន ខ្លាចខូចសាច់រឿងអស់សម្រាប់អ្នកដែលមិនទាន់បានមើល។ ដូច្នេះប្រសិនបើអ្នកបានមើលហើយ ចង់បញ្ចេញអារម្មណ៍ និងមតិរបស់អ្នក ខ្ញុំសូមស្វាគមន៍ថ្វីមាត់របស់អ្នកនៅក្នុងប្រអប់មតិខាងក្រោម។ 🙂 ថ្វីបើថ្ងៃស្អែកជាថ្ងៃសុក្រនៅឡើយ តែក៏អាចនិយាយបានថា Happy Friday និងរីករាយថ្ងៃចុងសប្ដាហ៍ខាងមុខនេះ ជាមួយនឹងភាពយន្តមនោសញ្ចេតនាបែបកំប្លែង “5 to 7″។ 

អូហ៍!​ ភ្លេចប្រាប់ (ខ្សឹបៗ) ប្រសិនបើអ្នកចង់បាន link ឬតំណភ្ជាប់ដើម្បីទាញយករឿងពេញ សូមទំនាក់ទំនងមកខ្ញុំផ្ទាល់ ដោយដាក់អាស័យដ្ឋានអុីម៉េលរបស់អ្នកនៅខាងក្រោម ខ្ញុំនឹងផ្ញើជូន។ 🙂 អត់ហ៊ានដាក់ដំណភ្ជាប់ផ្ដេសផ្ដាស ព្រោះខ្លាចគេបិទប្លក់ខ្ញុំចោល។ 😀

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s