សមត្ថភាព និងទំនាក់ទំនង

IMG_0474ក្នុងវិស័យការងារ គ្មានអ្នកណាអាចទៅមុខបានដោយខ្វះសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងការយោគយល់នោះទេ អ្នកចរិតស្ងប់ស្ងៀមគួរតែរៀននិយាយឲ្យច្រើន មុននិយាយត្រូវគិត ពេលខុសរៀនពីកំហុសនោះ សរុបមកត្រូវរៀននិយាយឲ្យបានច្រើន តួយ៉ាងដូចអាត្មាជាដើម អន់ណាស់រឿងទំនាក់ទំនង ចង់ធ្វើការមួយឲ្យបានសំរេច មិនអាចពឹងលើខ្ញំុអាចធ្វើការនោះបានច្រើន ឬខំប្រឹងធ្វើយ៉ាងណានោះទេ ការងារអាចទៅមុខបានលុះត្រាយើងធ្វើឲ្យអ្នកនៅជំុវិញខ្លួនបើកចិត្តទទួលយើងសិន។

ប៉ុន្មាន​​​ថ្ងៃមុនខ្ញំុទើបតែទទួលបាន 360 degree feedback (មតិជំុវិញការងារ) ទៅលើការងាររបស់ខ្ញំុ។ ក្នុងនោះ​​​មាន​​​មតិភាគច្រើន​​​ផ្ដោត​​​ទៅលើទំនាក់ទំនងរបស់ខ្ញំុទៅនឹង​​​ក្រុម​​​ការងារផ្ទាល់។ ខ្ញំុនៅខ្សោយ​​​ក្នុងការ​​​និយាយ​​​ស្ដី ខ្សោយ​​​ក្នុងការ​​​សួរ និង​​​មានចរិត​​​អៀន​​​ច្រើន។ ចំនុច​​​ល្អក៏មាន​​​ច្រើន​​​ដែរ ដូចជា​​​ខ្ញំុ​​​ព្យាយាម ប្រឹងប្រែង និង​​​មិន​​​រាថយ​​​ចំពោះ​​​ការងារ​​​ដែលខ្ញំុធ្វើ។ ទោះជាយ៉ាងណា​​​ក៏ដោយ ទំនាក់ទំនង​​​ពិតជា​​​សំខាន់ណាស់ក្នុងការងារ។ ឧទាហរណ៍ វាពិត​​​ជា​​​ពិបាក​​​សំរាប់​​​ខ្ញំុណាស់​​​ ក្នុងការ​​​ទៅពឹង​​​ពាក់​​​អ្នក​​​ណា​​​ម្នាក់ ដែល​​​ពីមុនមកខ្ញំុមិនសូវ​​​និយា​​យស្ដីរកគេ តែបែរជាទៅរកគេនៅពេល​​​ដែល​​​ត្រូវការទៅវិញ។ ទោះ​​​ជាការងារ​​​នោះ​​​តំរូវឲ្យគេ​​​ចូល​​​រួមក៏ដោយ តែ​​​ខ្ញំុយល់ថា​​​អ្វីដែល​​​គេ​​​ត្រូវការ​​​ពីខ្ញំុគឺ​​​ ខ្ញំុ​​​គួរទាក់ទងរាប់រកគេ​​​ទាំងពេលធ្វើការ និងពេល​​​ក្រៅម៉ោងធ្វើការ។ បែបនេះធ្វើឲ្យគេ​​​មិន​​​សូវយល់ពីយើង អាចធ្វើឲ្យគេ​​​យល់​​​ច្រឡំហើយ យើងទៅរកគេដើម្បីតែផលប្រយោជន៍ បើមិនត្រូវការគេគឺមិននិយាយរក។ តែ​​​មិនមែនបែបនេះទេ មកពីខ្ញំុមិនបានទំលាប់ខ្លួនក្នុងការ​​​និយាយ​​​លេង​​​ពី​​​រឿង​​​ធម្មតា​​​ប្រចាំថ្ងៃ។

ការទំនាក់ទំនង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ដែលនៅជំុវិញខ្លួនយើងស្គាល់ច្បាស់ពីយើង ហើយ​​​បើកចិត្តទទួលអ្វីដែលយើងនិយាយ ឬធ្វើ។ ប្រសិនបើយើងធ្វើខុស គេ​​​អាច​​​នឹង​​​យល់យោគ ឬ​​​បង្ហាញ​​​ប្រាប់​​​បន្ថែមទៀត។ គ្មានអ្នកណា​​​មក​​​បង្រៀន​​​មនុស្សដែល​​​គេ​​​មិន​​ស្គាល់​​​ ដូច​​​គ្រូ​​​និង​​​សិស្ស​​​នៅសាលា​​​ឯកជននោះទេ។

ការនិយាយ​​​ច្រើន​​​អាច​​​ធ្វើ​​​ឲ្យ​​​យើង​​​ចេះលើកដាក់សំលេង និង​​​ប្រើ​​​ភាសា​​​ដែល​​​អ្នក​​​ស្ដាប់ គេមិនមាន​​​អារម្មណ៍​​​ស្ទាក់ស្ទើរឬសង្ស័យ។ ឧទាហរណ៍ ខ្ញំុមាន​​​បញ្ហា​​​ក្នុងការទាក់ទងជាមួយអ្នកភូមិដោយសារ សំលេងខ្ញំុដាច់ៗ ហើយភ័យៗ។ ហេតុផលគឺខ្ញំុតែងតែខ្លាច​​​ថា​​​ខ្ញំុរំខានគេច្រើន តែតាមពិតអ្វីដែលខ្ញំុកំពុងធ្វើកំពុងតែ​​​ផ្ដល់​​​អត្ថប្រយោជន៍ជាច្រើន​​​ដល់​​​ស្រុកភូមិរបស់គាត់ ក៏ដូចជា​​​ប្រជាជនខ្មែរដែរ។ ប្រធាន​​​របស់​​​ខ្ញុំ​​​បាន​​​កត់​​​សំគាល់​​​ឃើញ​​​បែបនេះ គាត់ក៏​​​ប្រាប់​​​ខ្ញំុឲ្យកែនូវបញ្ហានេះ។ មកដល់ពេលនេះ ខ្ញំុលែងមាន​​​បញ្ហា​​​ក្នុងការ​​​ទំនាក់ទំនង​​​តាម​​​ទូរសព្ទទៀតហើយ។ 🙂

និយាយជារួម ការ​​​រៀន​​​និយាយ​​​ច្រើន ប្រស្រ័យទាក់ទង និង​​​រៀន​​​យល់​​​ពី​​​អ្នក​​​នៅជំុវិញខ្លួនជា​​​រឿងសំខាន់ណាស់។ ហើយ​​​ដែលសំខាន់ទៅទៀត ដើម្បី​​​ឲ្យយើង​​​មាន​​​គំនិត​​​ ឬ​​​សំដីនិយាយ​​​ល្អ និង​​​មានអ្វីសំរាប់​​​តបតទៅគេវិញ យើងគួរតែអាន​​​ឲ្យ​​​បាន​​​ច្រើននូវអត្ថបទផ្សេងៗ ស្ដាប់​​​វិទ្យុពីពត៌មានប្រចាំថ្ងៃ ស្ដាប់​​ ឬអាន​​​ពី​​​ពត៌មាន​​​អប់រំទៅលើ​​​វិស័យផ្សេងឲ្យ​​​បាន​​​ច្រើន​​​តាមដែលអាចធ្វើទៅបាន ឬសួរអ្នកដទៃនូវអ្វីដែលយើងចង់ចេះចង់ដឹង។ មាន​​​តែវិធីនេះទេ ដែល​​​អាច​​​ធ្វើ​​​ឲ្យ​​​ទឹកមាត់​​​យើង​​​ប្រៃបាន។ សង្ឃឹមថា​​​អត្ថបទនេះនឹង​​​ជាប្រយោជន៍ដល់​​​អ្នក​​​ខ្សោយ​​​ខាងទំនាក់ទំនងការងារបាន។ ប្រសិនបើមានចំនុចបន្ថែមខ្ញំុសូមស្វាគមន៍នូវមតិរបស់អ្នកអាន។ 🙂 រ

រីករាយថ្ងៃចុងសប្ដាហ៍ ^_^

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s