គ្រូ​ដើម​របស់​ Operacy ​សុបិន​ចង់​ឲ្យ​បញ្ចូល​មេរៀន​នេះ​ក្នុង​កម្មវិធី​សិក្សា​របស់​​ក្រសួង​​អប់រំ​

I joined his OPERACY training once. It’s the greatest teaching I’ve ever been to.

Bienvenue

លោក Christopher Lee មានក្តីសុបិនចង់ឃើញមេរៀន Operacy ដែលជាគន្លឹះដើម្បីជោគជ័យនិងគន្លឹះ នៃភាពជាអ្នកដឹកនាំរបស់ លោក ត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ។ លោកថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិយ៉ាងដូច្នេះ គឺនៅថ្ងៃ​អាទិត្យ​ទី​១០​ឧសភា​នេះ នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ សូមជម្រាបថា លោក Christopher Lee ជាគ្រូដើមរបស់មេរៀន Operacy ដែលជា«គន្លឹះដើម្បីជោគជ័យនិងភាពជាអ្នកដឹកនាំ»។ លោកគឺជាអ្នកមានវោហាសាស្ត្រ និងពូកែ​លើក​ទឹកចិត្តមនុស្ស ដើម្បីឈានទៅសម្រេចភាពជោគជ័យនៅក្នុងជីវិត។

 IMG_5593

 ហេង ឧត្តម​ រាយការណ៍​បន្ថែម​ http://mfi.re/listen/ydgie2x3s1su0dv/07h00-desk-Oudom-Operacy-christopher-lee-10-05-2015_plus_introduction_of_MC.mp3

http://km.rfi.fr/cambodia/Christopher-Lee-authors-Operacy-want-intergrate-his-lesson-in-khmer-education-10-05-2015/

លោក Christopher Lee បាន​បង្រៀន​ Operacy និង​សរសេរ​ចងក្រង​សៀវភៅ​នេះ​​អស់​ជាង​១០ឆ្នាំមកហើយ ទម្រាំ​សម្រេច​បោះពុម្ព​ នៅ​ចុង​ឆ្នាំ​២០១២។ ប៉ុន្តែ​លោកបានចំណាយ​​ពេល​ស្ទើរតែ​ពេញ​មួយ​ជីវិត ​ដើម្បី​រៀនពី​​​មនុស្ស​ជោគជ័យ​ជា​ច្រើន រាប់​ទាំង​អ្នក​ជំនួយ អ្នក​នយោបាយ​ ​និង​ជីវិត​ខ្លួន​ឯង។ ពិសេស​រៀន​​ពី​កំហុស​ដែល​បាន​ជួប​ប្រទះ​នៅ​ក្នុង​ដំណើរ​ជីវិត ហើយ​រក​វិធី​ដើម្បីដោះ​ស្រាយ​ ទើប​ទី​បំផុត​ លោក​សម្រេច​សរសេរ​សៀវភៅ​នេះ គឺក្នុង​គោល​បំណង​​​ចង់​ចែក​រំលែកគន្លឹះ​ជោគ​ជ័យ និង​សុភមង្គល​ជីវិត ដល់​ជន​ជំនាន់​​ក្រោយ​​។

 ប្រសូត្រ​នៅ​ឥណ្ឌូនេស៊ីតែបាន​ទទួល​បាន​ការសិក្សានិងមាន​សញ្ជាតិ​​អូស្ត្រាលី​ ​លោក Christopher Lee បាន​ដើរ​បង្រៀន​លើក​ទឹក​ចិត្ត​មនុស្ស ​ឲ្យ​មាន​ក្តី​សង្ឃឹម​និង​ចាប់​ផ្តើម​​រស់​ឡើងវិញ ក្រោយ​ជំនាន់ព្យុះ​ស៊ូណាមិ នៅ​ឥណ្ឌូនេស៊ី។ ហើយ​ក្នុង​អំឡុង​ពេលរស់​នៅ​កម្ពុជា​​​ជាង​១៧ឆ្នាំកន្លងទៅនេះ​​ លោក Christopher Lee បាន​បង្រៀន​មេរៀន ​Operacy ដល់​ពលរដ្ឋខ្មែរ​ជា​ទូទៅ​ គ្រប់​សាសនា​ និង​គ្រប់​ជាន់​ថ្នាក់ ចំនួន​រាប់​ម៉ឺន​នាក់ ក្នុង​ក៏​មានមន្ត្រីរដ្ឋាភិបាល ព្រឹទ្ធ​សភា និង​រដ្ឋ​សភា​ទៀត​ផង​។ រហូត​មកទល់​ពេល​នេះ លោក​បាន​បង្រៀន​មនុស្ស​ជាង​៣០ម៉ឺន​នាក់ នៅ​អាស៊ីអគ្នេហ៍ ហើយ​​មួយ​ចំនួន​ទៀត​នៅ​​ប្រទេស​ខ្លះ​​នៃទ្វី​ប​​អឺរ៉ុប​។

ក្នុង​វ័យ​ប្រមាណ​ជា​៧០សិប​ឆ្នាំ លោក​គ្រូសក់​អំបិល​ម្រេច​ និង​​កម្លាំង​មួន​រូប​នេះ បានលើក​ឡើងថា​​ សព្វ​ថ្ងៃ​ មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​កំហុស តែ​ពួក​គេ​មិន​ដឹង​ថា គេ​កំពុង​ធ្វើ​ខុស​ទេ ហើយ​ការ​មើល​បញ្ហា​មិន​ឃើញ​បញ្ហា​ គឺ​មនុស្ស​នោះ​ហើយ​កំពុង​មាន​បញ្ហា​ហើយ​។

ចំណែក​សៀវភៅ Operacy របស់​លោក ត្រូវ​បាន​ចែក​ជា​​៣ផ្នែក។​ ជំពូក​មួយ​ ស្តីពី​ គន្លឹះ​ដើម្បីជោគជ័យ​ផ្ទាល់​ខ្លួន ហើយ​ធ្វើ​ដូច​ម្តេច​ដើម្បី​ជោគជ័យ​ និង​ការ​រៀនសូត្រ​​ពី​កំហុស​។​ ជំពូក​ពីរ គឺ​អនុវត្ត និង​សិក្សា​ពី​មូល​ហេតុ​របស់​មនុស្ស​បរាជ័យ​និង​មនុស្ស​ជោគជ័យ​ ព្រម​ទាំង​​វាយ​តម្លៃ​ខ្លួន​ឯង​។ ចំណែក​ជំពូក​បី គឺ​រៀន​ពី​​វិធីសាស្ត្រ​ប្រែ​ខ្លួន​ពី​មនុស្ស​បរាជ័យ​ទៅ​មនុស្ស​ជោគជ័យ​។ នេះ​បើ​តាម​ការ​សង្ខេប​របស់​​លោក Christopher Lee។ លោក​បាន​ពន្យល់ទៀត​ថា សៀវភៅ​នេះ​ គឺ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​រឹង​មាំ​ក្នុង​ខ្លួន​និង​ក្នុង​ជីវិត ហើយ​ចាប់​ផ្តើម​ឈប់​បន្ទោស​អ្នក​ណា​ទាំងអស់ មិន​ថា ឪពុក​ម្តាយ គ្រូ ឬ​រដ្ឋាភិបាល​នោះ​ឡើយ ហើយ​​ចាប់​ផ្តើម​គ្រប់​គ្រងជីវិត​ដោយ​កណ្តាប់ដៃ​​របស់​ខ្លួន​។ លោកបន្ថែមថា ​មានតែ​អ្នក​ខ្លួន​ឯងទេ ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​បរាជ័យ​ឬ​ជោគជ័យ​នោះ​។

 ដោយ​យល់​ពី​អត្ថប្រយោជន៍​យ៉ាង​ដូច្នេះ លោក​ប្រាថ្នា និង​មាន​«ក្តី​សុបិន»​​ចង់​ឲ្យ​ក្រសួង​អប់រំ​ដាក់​មេរៀន​ Operacy នៅ​ក្នុង​កម្មវិធី​សិក្សា​គ្រប់​ថ្នាក់ ​រហូត​ដល់​មត្តេយ្យសិក្សា។

ទោះ​យ៉ាង​នេះ ក្តី លោក រស់ សាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យល់​ថា មេរៀន​ទាំង​នោះ គួរ​ដាក់​នៅ​ក្នុងការ​​សិក្សា​សម្រាប់​និស្សិត​មហា​វិទ្យាល័យ​ អាច​នឹង​ល្អ​ជាង។​ ប៉ុន្តែ​រូប​លោក​ផ្ទាល់​ នៅ​មិន​ទាន់​បានអាន​សៀវភៅOperacy ​និង​​ចូលរៀនវគ្គនេះជាមួយ​លោក Christopher Lee ​នៅឡើយ​ទេ។

 សូម​បញ្ជាក់ថា សៀវភៅកម្រាស់​ជិត​៥០០​ទំព័រ​នេះ ​នឹង​មាន​បកប្រែ​ជា​ភាសា​ខ្មែរ​ ដោយ​សមាជិក​រាជបណ្ឌិត្យ​សភាកម្ពុជា គឺ​លោក ឈន អៀម អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ ដែល​នឹង​បោះ​ពុម្ព​ផ្សាយ​នៅ​ចុង​ឆ្នាំ២០១៥​នេះ។ មិន​តែប៉ុណ្ណោះ ​សៀវភៅ​ Operacy នឹង​ត្រូវ​ផលិត​ជា​សៀវភៅ​បែប​សំឡេង​ Audio…

View original post 4 more words

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s