ស្អែកនេះប្រលង

យ៉ាប់មែនខ្ញុំ! ស្អែកត្រូវប្រលងពាក់កណ្ដាលឆមាសហើយនៅមានពេលវេលាមកអង្គុយសរសេរកំណត់ហេតុជាសាធារណៈទៀត។ មិន​ត្រឹម​តែប៉ុណ្ណឹងទេ ស្អែកគឺមានរឿងជាច្រើន​ដែល​ត្រូវធ្វើ។

តាមពិតថ្ងៃសៅរ៍អាទិត្រប្រាកដជា​ថ្ងៃឈប់​សំរាក​សំរាប់​អ្នកធ្វើការភាគច្រើន និង​សិស្ស​និស្សិតដែរ តែសំរាប់ការងារខ្ញុំ​ត្រូវធ្វើមួយព្រឹកថ្ងៃសៅរ៍ទៀតទើបរួចខ្លួន អាចមាន​វីកឃេនឌ៍ហ្នឹងគេ។ តែដោយ​ខ្ញុំ​ត្រូវ​រៀន​វគ្គខ្លីបន្ថែមនៅវ៉ាន់ដាចុងសប្ដាហ៍បន្ថែមពីលើ​កាលវិភាគសិក្សា​ពេលយប់ពីច័ន្ទដល់សុក្រនោះ ខ្ញុំ​ត្រូវសុំមេខ្ញុំ​សំរាកការងារថ្ងៃសៅរ៍ដើម្បី​បាន​រៀន​។ រៀន​ចប់​ត្រូវមក​ធ្វើការវិញដដែល។ ថ្ងៃសៅរ៍អាចថារវល់ច្រើនជាងថ្ងៃអាទិត្រដែលត្រូវរៀន​តែមួយព្រឹក ព្រោះ​ថ្ងៃសៅរ៍ខ្ញុំ​ត្រូវរៀនពេលព្រឹកបីម៉ោង ពេល​រសៀល​បីម៉ោង និងពេលយប់បីម៉ោងទៀត។ គ្រាន់តែ​ទៅរៀន​មិន​ប្រាកដថា​ចេះនោះទេ ទាល់តែទៅរៀនហើយ រៀន​ទៀតទើបចេះ មិនថាអ៊ីចឹងឬមិត្តអ្នកអាន? ធ្វើការបណ្ដើររៀនបណ្ដើរ សំរាប់ខ្ញុំបើគ្រាន់តែធ្វើការ ខ្ញុំហាក់ដូចជារស់ក្នុងពិភព​មួយ​ដែល​ខ្វះ​ភាពរីករាយយ៉ាងម៉េចទេ ខ្ញុំ​រៀន​បន្ថែមក្នុងគោលបំណង​ចង់​ឲ្យជីវិតខ្ញុំ​ឈានទៅជំហានមួយខ្ពស់ជាងពេលបច្ចុប្បន្ន តែគោលបំណងបន្ទាប់គឺ ខ្ញុំចង់ធ្វើជាសិស្ស។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងនៅក្មេងពេលខ្ញុំនៅជាសិស្សនៅឡើយ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត កុំថាឡើយរៀនចប់បរិញ្ញាបត្រ ទោះរៀនចប់អនុបណ្ឌិតក៏ខ្ញុំចង់រកថ្នាក់រៀនដែរ។ រកថ្នាក់រៀនភាសាថៃ ឬភាសា​បារាំងក្រៅម៉ោងក៏បាន ឲ្យតែបានធ្វើសិស្ស ហិហិ! និយាយចុះនិយាយឡើង អ្នកសរសេរនេះសរសេរចាកប្រធានទៀតហើយ។ ឥឡូវងាកមករឿងប្រលងស្អែកម្ដង 😀 ! ស្អែកនេះខ្ញុំត្រូវរៀនបីម៉ោងពេលព្រឹកដដែល តែពេលថ្ងៃរសៀល​ត្រូវ​ប្រលងគណនេយ្យ ហើយនិងត្រូវឡើងសូត្រមេរៀន​ទៀត។ លុះប្រឡងខ្ញុំត្រូវចូលរៀន​បីម៉ោងពេលយប់ទៀត តែបីម៉ោង​ថ្ងៃស្អែកនេះពិតជាមានន័យ ព្រោះ​ខ្ញុំ​ត្រូវឡើង​ធ្វើបទបង្ហាញពី​ការងារ​ក្រុម​ដែលគ្រូដាក់អោយទៀត។ ចប់!

មិនដឹងថាអ្នកអាននឹងបានទទួលអ្វីខ្លះពីកំណត់ហេតុរបស់ខ្ញុំមួយនេះទេ តែហោចណាស់ប្រហែលមានអ្នកអាន​ខ្លះ​មាន​គំនិតដូចខ្ញុំ ចង់ធ្វើក្មេង ចង់​រៀន ហើយគិតថា​ការរៀន​ជាការសប្បាយមួយបន្ទាប់ពីការងារ។ ហោចណាស់អ្នកអានមួយរយនាក់ក៏មានម្នាក់ដែរមែនទេ? បើមានមែន តោះចាប់ដៃគ្នាសុំរាប់អានមួយ ^_^ ។ អត់ចង់មើលមេរៀនអីទេ ចូលដេកវិញ ព្រោះគិតថា​បាន​រៀនហើយក៏បាន​រៀបចំឯកសារសំរាប់ធ្វើបទបង្ហាញហើយដែរ។ រាត្រីសួស្ដីណាមិត្តទាំងអស់គ្នា! គេងលក់សុបិនល្អ!

Advertisements

One Reply to “ស្អែកនេះប្រលង”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s