ធានារ៉ាប់រង ៧ប្រភេទសំរាប់តំរូវការពាណិជ្ជកម្ម

ការ​ធ្វើ​ពាណិជ្ជកម្ម​តែ​ងតែ​អាច​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ចៀស​មិនផុត ដូច្នេះ​ការ​ទិញធានារ៉ាប់រងជាជំរើស​ដែលមិន​គួរ​រំលង និងមិនគួរខ្វះបាន​នាពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះជា​ការធានារ៉ាប់រងទាំង ៧ប្រភេទដែល​ក្រុម​ហ៊ុនពាណិជ្ជកម្ម​ទាំងឡាយ​គួរ​តែ​មាន។

  1. ធានារ៉ាប់រង​វិជ្ជាជីវៈ (Professional liability insurance) ឬធានារ៉ាប់រងទៅលើ​កំហុស និង​ការ​ធ្វេសប្រហែស (Errors & Omissions = O&E) សំរាប់​ការពារ​ក្រុម​ហ៊ុន​មួយពី​ការ​ចោទ​ប្រកាន់​ទៅលើ​កំហុស​ធ្វេស​ប្រហែស​ក្នុង​ប្រតិបត្តិការ​រកស៊ី។
  2. ធានារ៉ាប់រងអចលនវត្ថុ (Property insurance) សំរាប់​ការពារ​ពី​គ្រោះដោយធម្មជាតិ ដោយមនុស្សជាដើម។
  3. ធានារ៉ាប់រងសំណងបុគ្គលិក (Workers’ compensation insurance) ធានារ៉ាប់រងនេះក្រុមហ៊ុន​ទិញសំរាប់​បុគ្គលិក ធានាទៅលើ​សុខភាព ពិការ និង​ស្លាប់ជាដើម។
  4. ពាណិជ្ជកម្មបែបគ្រួសារ (នៅផ្ទះ) (Home-based insurance) អ្នក​មាន​អាជីពការងារ​មួយចំនួន​បើក​ជំនួញ​ផ្ទាល់ខ្លួននៅផ្ទះ​ទៀត ដូច្នេះគាត់​គួរ​ស្វែង​រក​ធានា​រ៉ាប់​រង​មួយទៀតសំរាប់​ជំនួញនៅផ្ទះរបស់គាត់។
  5. ធានារ៉ាប់រង​លើផលិតផល (Product liability insurance)
  6. ធានារ៉ាប់រងលើយានយន្ត (Vehicle insurance)
  7. ធានារ៉ាប់រងការ​បង្អាក់ដំណើរការពាណិជ្ជកម្ម (Business interruption insurance) ជា​ប្រភេទធានារ៉ាប់រងដែល​ជួយ​ដល់​ក្រុម​ហ៊ុន​នៅពេល​ដែល​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាក់ខាន​មិនបាន​ដំណើរការ ក៏ដូចជាបុគ្គលិក​មិន​អាច​មក​ធ្វើការ​ក្នុង​ការិយាល័យ​បាន។

ការ​ជ្រើស​រើស​ធានា​រ៉ាប់​រង​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យជំនួញ​របស់​អ្នក​មាន​សុវត្ថិភាព​ និង​មាន​ទំនុក​ចិត្ត​នៅពេល​មាន​បញ្ហាជា​យថាហេតុកើតឡើង។ យ៉ាងណា​ក៏ដោយ អ្នកគប្បី​ត្រូវពិភាក្សា​ជាមួយ​ក្រុមហ៊ុនធានារ៉ាប់រង សាកសួរពី​ធានារ៉ាប់រងប្រភេទណា​ដែល​សក្ដិ​សមនឹង​ក្រុម​ហ៊ុន​របស់អ្នក។

ប្រភព៖ 7 Types of Insurance You Need to Protect Your Business

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s