រឿងគ្មានប្រយោជន៍! IV

ស្មានតែល្បង ពុទ្ធីរម្យ ចេញពីពិភពគុន​លែង​នឹក​នា​ស្រុកទេស​វេស​ប្រឺតហើយតាស! ស្នាដៃនៅតែដដែល! នឹក​កាលនៅក្មេងៗមែនតន កាលហ្នឹង​មិន​ដែល​ហ៊ាន​វ៉ៃពីណាគេទេ សំពត់ក្នុងផ្នត់ តែខឹងអាមួយនោះ​វា​កាង​ក្នុងថ្នាក់ពេក ក៏​ទៅ​ផ្ដួលកង់​វា​ពេលចេញពីរៀន ល្ងាច​សិស្ស​បឋម​នាំគ្នា​ចេញទៅផ្ទះ​ ប្រជ្រៀតគ្នា​ចេញតាម​ក្លោង​ទ្វារ​បឋម​សិក្សាពោធិ៍សាត់។ គិតថា​ផ្ដួល​វា​ហើយ រត់​ទៅផ្ទះតែម្ដង តែដឹងអីបែរជា​ភ្លេច​គិត​រត់ រវល់តែ​គាំង​នឹង​ផ្ដួលវា​បាន​ម៉ិញហ្នឹង វា​បាន​ពេល​ក្រោក​មក​ដាល់​មួយដៃ​ចំ​ក្បែរ​ស្លឹក​ត្រជាក់ ឡើង​ក្រហម​ងាំង។ អត់ទុកពេលឲ្យវាវ៉ៃទៀត ឡិនក៏រត់ទៅផ្ទះទៅ។ អនុស្សាវរីយ៍ថ្នាក់ទី ២ រដូវក្មេងៗលេង​បាយខុម។ 😥

ស្វាគមន៍មកកាន់ប្លកភារម្យ

សង់ក្បែវត្ត សាលារៀនចំណាស់ មួយខ្នង​ប្រក់ក្បឿងប្រផេះ​ ជញ្ជាំងក្តាពពាលៗទ្រុឌទ្រោម ក៏ព្រោះតែវាត្រូវបានសាងសង់ជាយូរមកហើយ ម្យ៉ាងត្រូវខ្យល់ត្រូវភ្លៀង វាដែលនៅបានយូរហេស!​ អោយគូថទយដាក់ ស្រះទឹកវត្ត ឯមុខសាលាញញឹមបែទៅរកថ្នល់ ធ្វើអោយសាលានេះ ជាទីសំអប់ដល់បណ្តាអ្នកក្លាហាន អា!មិនមែនទេគឺពពួកអ្នកសិស្សា ទាំងឡាយ រាប់ពីថ្នាក់មត្តេយ្យតូច មត្តេយធំ​ដល់ថ្នាក់ទី២ មិចក៏សំអប់ ក៏ព្រោះថាអោយតែដល់សាលាភ្លាម ល្បងៗគាត់កិចកុក ងងក់​ រហូតឈានទៅដល់ យំឡាំប៉ាអានៀលដីមិនចង់ចូលរៀន ហិហិ។ តែអនិច្ចាមិនយូរប៉ុន្មានសាលានេះ ត្រូវបានគេរុះរ៉ើ ព្រោះចៅអធិការវត្ត ព្រះអង្គ យកដីនេះវិញ ដើម្បីសាងសង់ចេតិយ ម្យ៉ាងសាលារៀនថ្មីសង់ពីបេតុងក៏ត្រូវបាន សាងសង់រួច ដោយមានអន្តរាគមន៏ពីរដ្ឋផងដែរ។ និយាយពីសាលារៀននេះវិញ មានប្រហែល ៤ ទៅ ៥ បន្ទប់ ព្រោះអាបន្ទប់ចុងក្រោយ ជាទីកន្លែងសំរាប់អ្នកក្លាហានប្រុសៗ បន្ទោបង់ អាតូច ច្រលំដើរកាត់ ភ្លេចខ្លួនអី ណ្ហើយម៉ែអាឆ្អេះ សម័យហ្នុងអត់ទាន់ចេះមានអណាម័យ ឬមានបង្គន់គ្រប់គ្រាន់ដូចឥឡូវទេ។

-ហេអាឌិតលេខ អាខ្រា ហ្អែងនៅឈរដល់ណាទៀត មិចមិនចូលជួរហ្អា! អ្នកគ្រូហៅឈ្មោះអាឡូវហើយ អាឈីតវានិយាយ។

អាឈីតជាក្មេងប្រុសម្នាក់មាឌតូច ប្រហែលវាកាត់តាមពុកវាច្រើនជាងម៉ែ ក៏មិនដឹង។​ ពុកវាចាប់អាជីពជាច្រើន មិនថាអ្នកស្រែចំម្ការ រឺអ្នកនេសាទទេ ពុកវាធ្វើបានទាំងអស់ ទាស់តែកំពស់គាត់រាងទាប់បន្ទិច សំបុរស្រអែម ខ្មែរយើង១០០ លើម៉ាពាន់ បើនិយាយអោយស្រួលស្តាប់ គេហៅគាត់ថា អាតឿ អាតឿ! ។ ផ្ទះអាឈីត នៅភូមិមួយក្បែភូមិបណ្ឌិត និងតារាដែរ ឈ្មោះភូមិដូចគ្នា គ្រាន់តែបន្តែមពាក្យទិសពីខាងមុខ ពោលគឺ ជើង និង ត្បូង ដែលភាសាអង់គ្លេសគេហៅថា សិចហ្វិច ច្រឡំ ស៊ើហ្វិច។

-អីហា! ហៅអញដាច់សាច់អាម៉េះហា ហៅអញហ្នឹងហ្អែងមានប្រមើលមើល ខ្លួនហ្អែង ហីខ្លួនអញអត់! បណ្ឌិតតប។

-អើចុះអាហាបោកចំបាប់ចាញ់អញនោះហ្អា! ពួកអាអស់ហ្អែងធំតាមាឌទេ អាធំតាមាឌចង្អៀតពំនូកចំបើង អាស្អីគេនេះ! អាឈីតនិយាយដាក់បណ្ឌិត និងតារា។

តារា និង បណ្ឌិត ក៏ស្រម៉ៃដល់រូបភាព ពេលបោកចំបាប់ជាមួយអាឈីត កាលពីមួយថ្ងៃមុនវ៉ាកង។

ការប្រកួតចំបាប់ស៊ីសាច់ បែកអាចម៏ ហុតឈាម

សំលេងជួងបន្លឺឡើង ប៉ឺង! ប៉ឺង! សំលេងហ៊ោរញ៉ាវរញ៉ាំ ដូចផ្សារបន្លែ លឺសន្ធឹកអឺងអាត់។ អ្នករស់នៅក្បែសាលា ល្មមៗភ្ងាក់ក្រញ៉ាង អ្នកខ្លះជុះអាចម៏រៀបនឹងជិតចេញទៅហើយ អាចម៏ក៏លិចចូលវិញ ព្រោះភ័យខ្លាំងពេក ទៅនឹងសំលេងកតិមា។ ថ្ងៃនេះជាថ្ងៃចុងក្រោយសំរាប់សាលារៀន ក៏ជាពេលដែលមហាបណ្តាអ្នកក្លាហានទាំងឡាយ ឈបមកជាន់ពិភពគុណនេះ ព្រោះស្អែកគឺផ្តើមវិស្សមកាលហើយ ដែលពួកហ្វ្រាំងសេសគេថា វ៉ាកងធំៗ។

អាឌិតទឹកភ្នែករលីងរលោង អារ៉ាយើងបែកគ្នាហើយ អាពួកម៉ាក។

អារ៉ាទះក្បាលអាឌិពីក្រោយម៉ាដៃ ហើយនិយាយថា អាប៉ាកាច់យោរ ក្រែងផ្ទះហ្អែងទល់មុខផ្ទះអញហី​ យីអានេះ មើលថាអញងាប់។

-​អើមែនហ្អា! អញភ្លេចខ្លួន! បណ្ឌិតតប។

ដល់ណាហើយអាចេះ! អា!ភ្លេច! ដល់វគ្គបោកចំបាប់។ អាឈីតវារត់ ម៉ោវឹង ព្រោះអាល័យប្រញ៉ាប់ទៅផ្ទះ វានៅក្រោយគេព្រោះវាជាប់រវល់ ទៅត្រួតពិនិត្យបន្ទប់ចុងក្រោយនៃអគារសិក្សា រឺអាចថាវារវល់ទៅជុះនោម។​ វត់ម៉ោវឹងភ្លេចសំឡឹងមើលទៅមុខ វាក៏វត់ទៅជល់នឹងតារា ធ្វើអោយតារាដួលទៅនឹងដី។ បន្ទាប់ពីបោសក្តិតខោចេញ រួច ងើបម៉ោវិញអារា ក៏និយាយ

-មើ!…

View original post 223 more words

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s