បើក​ភោជនីយ​ដ្ឋាន​មួយ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? (របាយ​ការ​ណ៍​គំរូ)

គំរូ​ពី​

Phnom Penh New Restaurant

A. ការកំនត់ និងឥរិយាបថនែពានីជកម្ម BusinessAttribute&Characteristic

បច្ចុប្បន្ននេះដោយសារតែប្រទេសជាតិមានសន្តភិពា និងរីកចំរើនគ្រប់វិស័យដែលមានភ្ញ៉ៀវទេសចរណ៏ចូលមកកំសាន្ត ច្រើន និងមានការបង្កើតនូវផលិតផលនិងសេវាកម្មច្រើនមានដូចជា HotelRestaurant ជាដើមដែលជាតំរូវការភ្ញ៉ៀវបរទេស និងភ្ញៀជាតិ ។ ដោយមើលឃើញហេតុនេះហើយទើបពួកយើងសំរេចចិត្តសហការគ្នាបង្កើតនៅហាងមួយកន្លែងដែលដាក់ ឈ្មោះថា   ភ៉ោជនីយដ្ធានភ្នំពេញថ្មី រឺ (Phnom Penh New Restaurant ).

១. សកម្មភាព Activity

ភោជនីយដ្ឋានយើងមានបំរើនិងលក់បាយសាច់មាន់ សាច់គោសាច់ជ្រូក បាយឆាគុយទាវមីឆាស៊ុបមី ព្រមទាំងកាហ្វេ ស្រាបៀរ និងភេសជ្ចគ្រប់ប្រភេទ ។  Phnom PenhNew  Restaurantមានម្ហ្ហ្ហួបួកាម៉ុងដល់ទីកន្លែង ។  ក្នុងការបង្កើត ភោជនីយដ្ឋាននេះ គឺត្រូវករាជួលផ្ទះមួយកន្លែងដែលមានតំលៃ ៥៥០ដុល្លា ក្នុងមួយខែ ។ ចំនែកសំភារៈវិញមានដូចជា ទូទឹកកកសំរាប់ដាក់សាច់ ម៉ាស៊ីនឆុងកាហ្វេនិងធុងដាក់កាហ្វេកង្ហា Computer ក្បាលអិល ស៊ីឌីតុកទូនិងឧបករណ៏តុបតែង ភោជនីយដ្ឋានផ្សេងៗទៀតជាច្រើន ។ ម៉្យាងទៀតក្នុងការដំណើរការនេះគឺទាមទារការជួលបុគ្គលិកចំនួនដល់ទៅ ៨ ទៅ ១០ នាក់ ក្នុងការបំពេញកិច្ចការនេះក្នុងុនោះមានដូចជា អ្នករត់តុ៤នាក់ អ្នកគិតលុយ១នាក់ អ្នកគណនេយ្យ ១នាក់ មេការ ចុងភៅ២នាក់ និងផ្នែកផ្សែងជាច្រើនទៀត។

សរុបមកការបង្កើតអាជីវកម្មលើកដំបូងនេះគឺមានការវិនិយោគទុនដែលទឹកប្រាក់ចំនួនត្រឹមតែ ៨៥០០ដុល្លា ប៉ុណ្ណោះក្នុង អាជីវកម្មនេះ។

២. តំបន់ដែលអនុវត្តការងារ Location                                                 

ភោជនីយដ្ឋន្ឋានេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១១  េដាយមានការអនុញ្ញាតពី ក្រសួងពាណិជ្ជកម្ម ដែលមានចូលរួមបងប្អូនហើយមានទីតាំងនៅផ្ទះលេខ១២៣Eo ផ្លូវ២៤៦ សង្កាត់បឹងកក ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ។

៣.អតិថិជន Customer

ចំពោះអតិថិជនវិញភោជនីដ្ឋឹនាយើងខ្ញុំ សំដៅទៅលើអតិថិជនទូទៅនឹងទទួលយ៉ាងយកចិត្តទុក្ឌដ្ឌាក់ ដោយមាន សេវាកម្មរហ័សទាន់ចិត្តទាំងក្នុងហាង និងម្ហូបកាម៉ុងទៅដល់គេហដ្ឋាន។ ហាងរបស់យើងនិងធ្វើអោយកាន់តែប្រសើរទ្បើង និងមានសន្ទុុះ ។ ចំនែកបុគ្គលិកវិញមានការស្លៀកពាក់យ៉ាងត្រឹមត្រូវមានឯកសណ្ឋានរបស់ភោជនីយដ្ឋានបានយ៉ាងស្អាតបាត ទៀតផង ។ និងមានគុណភាពខ្ពស់ហើយមានទំនាក់ទំនងបានរហ័សទៅគ្រប់ទីកន្លែងដោយមិនធ្វើអោយអតិថិជនខកចិត្ត ឡើយ ។

៣.ក ការគំណត់គុណតំលៃ Indentifying Values

ការកំណត់គុណតំលៃរបស់ ភហនៀម ភនេហ នេឹ ស្រេត៉ារានតមាន៤ សំខាន់គឹ

  • សេវាកម្មអតិថិជន Customers Service
  • ការច្នៃប្រឌិត Innovation
  • គុណភាព Quality
  • បច្ចេកវិទ្យា Technology

៣.ខ  សេវាកម្មអតិថិជន Customers Service

មានភាពរុះរាយរាក់ទាក់  ស្មោះត្រង់ មានភាពរហ័សទាន់ចិត្តដល់ទីកន្លែងក្នង្ញុការដឹកជញ្ជូន ទទួលការដូរសង់ប្រាក់វិញ នូវអាហារគ្មានអនាម័យដែលមិនល្អ និងការវិចខ្ចាប់មិនបានត្រឹមត្រូវរឺហួសពេលវេលាកំណត់ ដោយភាពរីករាយ  និងរហ័ស ។

៣.គ  ការច្នៃប្រឌិត Innovation

Phnom Penh New Restaurant មានយុទសាស្ត្របង្កើតបន្ថែមនិងកែច្នៃនៅមុខម្ហូបដែលធ្វើអោយសេវាកម្មនៃ អាហារកាន់តែមានភាពទាក់ទាញដែលធ្វើអោយភ្ញៀវមានការចាប់អារម្មណ៏់ បង្កើតនៅយុទ្ឋសាស្ត្រថ្មីៗ ក្នុងការលក់នៅអាហារ ស្រាបៀរនិងភេសជ្ចអោយមានកំរិតខ្ពស់ និងទាក់ទាញអតិថិជនអោយបានច្រើនពោលគឺអាហារត្រូវតែស្អាត និងមាន អនាម័យល្អ មានរសជាតិឆ្ងាញ់ ហើយមានការទទួលស្គាល់ពីភ្ញៀវគ្រប់លំដាប់ថ្នាក់ទៀតផង។

៣.ឃ  គុណភាព Quality

អាហារត្រូវតែមានគុណភាពល្អ គ្មានសារធាតុគីមី ស្អាតមានអនាម័យ និងការវេចខ្ចប់ត្រឹមត្រូវសំរាប់ផ្គត់ផ្គងដល់ អតិថិជន ជាពិសេសស្អាតជានិច្ច ។

៣.ង  បច្ចេកវិទ្យា Technology

ផ្អែកលើចំនេះដឹងបច្ចេកវិទ្យា Internet,  Email និងពាក់ពន្ឋ័នឹងការគ្រប់គ្រងផ្នែកគណនេយ្យ ដែលតំរូវអោយ Accountant  Ms Office ( Word , Excel and Assess) tam Computerម៉្យាងទៀតក្នុងការអនុវត្តន៏សេវាកម្ម នេះដែរយើងអាចដាក់លក់តាមនតីរេនតេ បានដោយទាមទារនូវការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលនាំអោយចំនេញនៅពេល វេលានិងងាយស្រួល ។

 

B. Objective

កម្មវត្ថច្ថំបងៗនិងសកម្មអាជីវកម្មរបស់ Phnom Penh New Restaurant ដែលត្រូវបានបង្កើតឡើងរួមមាន

  • ស្វែងរកប្រាក់ជំណេញសំរាប់អាជីវកម្ម
  • ព្យាយាមបង្កលក្ខណះងាយស្រួលសំរាប់ស្វែងរកអាហារបរិភោគ
  • ជួយជំរុញអោយសេដ្ឋកិច្ចប្រទេសកម្ពុជាអោយកាន់តែមានភាពរីកចំរើន
  • ជួយបង្កអោយមានការងារធ្វើកាន់តែច្រើន
  • បុក្កលិកក្នុងក្រុមហ៊ុនមានជំនាញកាន់តែច្បាស់លាស់

យោងទៅតាមការអនុវត្តខាងលេ យើងសង្បឹមថាខាងមុខទៀតភោជនីយដ្ឋានយើងខ្ញុំ នឹងមានការគាំទ្រពីអតិថិជន កាន់តែច្រើនថែមទៀត។

ហើយចាប់ពី ៣-៥ឆ្នាំ ខាងមុខទៀតភោជនីដ្ឋានយើងខ្ញុំនិងធ្វើការបើកសាខាថ្មី ២ទៅ៣ កន្លែងថែមទៀត ។ ដើម្បី បំពេញដំរូវការរបស់អតិថិជនអោយកាន់តែមានភាពប្រសើរឡើង គួរជាទីពេញចិត្តរបស់មនុស្សសម័យទំនើប។ ដោយបន្ថែម នៅមុខម្ហួួបូអាហារ  ផ្សែងៗជាច្រើនទៀត។

 

C.  Marketing Analysis

          a. Overall Market

ការវិភាគទីផ្សារ គឺត្រូវធ្វើការសិក្សាស្រាជ្រាវ និងទទួលខុសត្រូវនៅលើទីផ្សាអោយបានច្បាស់លាស់អំពីគួរប្រគួត ប្រជែង តើគួរប្រគួតប្រជែងគេអនុវត្គនតាមវិសាស្គ្របែបណា ? ដោយវិភាគអោយបានហើយគួរ ប្រើវិសាស្គ្របែបណាទើបល្អ សំរាប់ អាជីវកម្មយើងដំនើរការទៅមុខទៀត។ មិនត្រីមតែប៉ុណោះត្រូវធ្វើការផ្សព្វផ្សាយុអោយទូលំទូលាយរឺផ្សាយពាណិជកម្មអេយាមានភាពទាក់ទាញទើបអាចអាចសំរេចអត្រាកំនើននៅលើទីផ្សារអោយបាន ២%ក្នុងមួយឆ្នាំ។ ភោជនីយដ្ឋាននីងធ្វើការផ្សព្វផ្សាយតាមកាសែតទស្សនាវដ្គីវិទ្យុទូរទស្សន៍ ហើយការផ្សព្វផ្សាយនេះគឺចង់បញ្ចាក់ពីភាពទូលំទូលាយរបស់ភោជនីយដ្ឋាន

អោយកាន់តែមានសកា្គនុពលនៅលើទីផ្សារនិងីធ្វើអោយអតិថិជនស្គាល់កាន់តែច្រើន។

 

b).Specific Market

លក្ខណះពិសេសនៅលើទីផ្សារបស់ភោជនីយដ្ឋានយើងខ្ញុំគឺងាយស្រួលក្នុងការស្វែរក តាមរយះអីនធើណែត ទូរស័ព្ទ នីងមានសេវាដីកជញ្ផូនូម្ហូបដល់គេហដ្ឋានអតិថិជនគ្រប់មុខម្ហូប បានឆាប់រហ័ស ទៅតាមតម្រូវការដែលអតិថិជនចង់បាន។

          c).Competitive factors

គូរប្រគូតជាច្រើននៅពេលបច្ចុប្បនេះដែលជាកត្គាមួយដែលធ្វើអោយប៉ពាះល់ដល់ ភោជនីយដ្ឋានយ៉ាងខ្លាំង។ ដូចនេះហើយេទីនយើងចាប់ផ្គើមរកវិធីសាស្រដ្គែម្បីកែរលំអរដើម្បីទាក់ទាញអតិថិជន។ េដាយសារហេតុនេះទើបភោជនីដ្ឋានស្វែងរកន្លែងសមគូរមួយកន្លែងនេះពីព្រោះវាមានទីកន្លែងទូឡាយ

ហាងមានការតុបតែងបានល្អតាមបែបធម្មជាតិ។ រឺក៍អ្ននបំរើមានភាពរុះរាយរាក់ទាក់ មានសេវាកមល្ម្អ

មុខប្ហូបមានអនាម័យ រហ័សទាន់ចិត្គធ្វើអោយអតិថិជនមានការទទួលស្គាល់មិនថាអតិថិជនក្នុងស្រុកក្រៅ

ស្រុកឡើង។បើប្រៀបធៀបទៅភោជនីដ្ឋានដទៃរឺក៍ភោជនីដ្ឋានមានទីធ្លាល្អជាងមានទីកន្លែងធំទូលាយ

មានសេវាល្អជាពិសេសមុខប្ហូបមានអនាម័យល្អ ចុងភៅមានបទពិសោធន៏ខ្ពស់និយោជិកមានការវយាតំលៃជារៀងរាល់ខែជាប្រចាំទៀតផង។

 

     d). Macro environmental in fluencies

១.បរិយាកាសសង្គមនិងវប្បធម៍

ក្រុហ៊ុនយើងពុំរង់ផល់ប៉ះពាល់ពីសង្គមឡើយនៅពេលមានភាពផ្លាស់ប្គូររឺអស្ថេរភាពក្រោយពីប្រទេលកម្ពុជាបានឆ្លងកាត់សង្គ្រាមជាមួយថៃយើងសង្កេតឃើញថាកំនើនប្រជាជនមានការកើនឡើងពួកគេ​មានកំនិតយល់ដឹងច្រើនដោយបែរឆ្ពោះទៅរកការសិក្សាការខិតខំធ្វើការងារការប្រែប្រូលពីរបៀបរស់នៅព្រនទាំងទីកន្លែងសមស្របទៅនឹងការងាររឺគោលពៅកួគេដែលធ្វើឹអោយចំនួនគ្រួសារទីមួយៗ​មានការកើនឡើងដែរ។ ស្របពេលដែលចំនួននិងកំនើនប្រជាជនមានការកើនឡើងជាលំដាប់នោះក៍ច្រើន ឧបករណ៍ និងសេវាកម្ម មានការកើតឡើង។ ជាក់ស្តែងសង្កមខ្មែរពេលបច្ចុប្បន្នបានរង់ឥទ្វិពលនិងវប្បធម៍ប្រទេលជិតខាងដែលធ្វើអោយមានជំនឿ ឬ និយមតៗគ្នាតាំងពីការរស់នៅស្លៀកពាក់របស់របរច្រើនដោយផ្លាស់ប្តូរទៅភាពទំនើបនិយមតាមប្រទេសទាំងនោះ។ កត្តាទាំងអស់នេះហើយទើបភោជនីយដ្ឋានយើងឈានជើងក្នុងទីផ្សាផងដែរ។

២.ប្រពន្ឋ័នយោបាយចាប់តាងពីពេលបោះឆ្នេតារហូតមកដល់បច្ខុប្បន្ននេះ្របទេសកម្ពុជាបានស្ថេរភាពវិញហើយសព្វថ្ងៃនេ យើងឃើញមានវិនិយោគទុនជាច្រើនមកចូលក្នុងប្រទេសកម្ពុជាព្រោះអ្នកវិនិយោគទាំងនោះបានមើលឃើញការបង្កើតរចនាសម្ខ័ន្ឋថ្មីរាជរដ្ឋាភិបាលថ្មីនិងស្ថេរភាពនយោបាយហើយរដ្ឋធម្មនុញបានបែងចែក​អំពីច្បាប់លើកទឺកចិត្តក្នុងការវិនិយោគមកលើប្រទេសកម្ពុជា។បញ្ហានយោបាយសព្វថ្ងៃក៍បានធ្វើអោយអតិថិជនភោជនយីដ្ឋានមានការកើតឡើងជាច្រើនដូច្នោះ

ក្រុមហ៊ុនទទួលបានអតិថិជនថ្មី។ សរុបមកចំពោះចំនុចនេះគឺជាឱកាសសំរបា់ ភោជនិដ្ឋានក្នុងការចាប់យកអតិថិជនថ្មីនេះ។

៣.បរិយាកាសសេដ្ឋកិច្ច

នៅឆ្នាំ២០០៨ធ្លាប់មានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកពិសេសគឺនៅតំបន់អាស៊ីក៍មានភាពប៉ះពាល់យ៉ាងធ្ងន់ផងដែរប៉ុន្គែពេលនេះសេដ្ឋកិច្ចនៅតំបន់អាស៊ីមានការកើតឡើងវិញដែលប្រទេសយើងក៍មាន​ផលប៉ះពាល់ដែរតែមកសព្វថ្ងៃនេះប្រទេសមានការរីកចំរើនឡើងធ្វើអោយសេដ្ឋក្ឋិច្ចប្រទេសកម្ពុជាប្រែយ៉ាងខ្លាំងនូវរូបិយវត្ថុជាតិបាននីងនរនៅចន្លោះពី ៤០០០ទៅ ៤១០០ ក្នុង១ដុល្លា រហួតូមកបច្ចុប្បននេះ។ ស្របពេលដែលគុណសម្បត្តិទាំង ២ខាងលើកើតឡើងទើបធ្វើអតិថិជនភោជនីយដ្ឋាន មានការកើឡើងជាលំដាប់។

៤.បច្ទេកវិទ្យា

បច្ចុប្បន្ននេះបច្ទេកវិទ្យាមានការរីកចំរើនយ៉ាងខ្លាំងរាល់ឧបករណ៍ប្រើប្រាស់នៅក្នុងភោជនីយដ្ឋានក៍ឈានជើងទៅរកភាពទាន់សម័យតាមសង្គមរីកចំរើនផងដែរ។ការប្រាស្រ័យទាក់ទង់គ្នាជាកត្តាចាំបាច់ខានពុំបានហើយគេអាន២គ្នាទាំងក្នុងការងារជំនួញនិងការរស់នៅតាមវិធីសាស្ត្រស្របនិងេទៅបច្ទេកវិទ្យាដែលមាន។ ពីមុនគេទាក់ទងគ្នាតាមរយះសំបុ្រតតាមប្រៃយ៍នីយដោយប្រើរយះយូរទើបមកដល់ ប៉ុន្តែមកដល់ពេលបច្ចុប្បន គឺ មានភាពងាយស្រួលនិងជឿនលឿនបផុតដោយមិនប្រើមធ្យោបាយដូចនេះគេប្រេប្រិពន្ព័បច្ចេកវិទ្យាទំទើបដូចជាការផ្ញើE-mailតាមប្រព័ន្ឋ Internatរឺតាមប្រព័ន្ឋសេវាទូរស័ព្ទ ដែលអាចទាក់ទងគ្នាបានឆាប់រហ័ស ទាន់ពេលតាមតំរូវការ។ ទាំងអស់នេះ

ជាឱកាសដល់ភោជនីយដ្ឋានយើងផងដែរ។

 

D.ការអភិវឌ្ឍនផលិតផល

រាល់មុខម្ហូបរបស់ភោជនីយដ្ឋានរបស់យើងនីមួយៗត្រូវបានចំអិនយ៉ាងមានអនាម័យ គ្រឿងផ្សំមុខម្ហូបមានការវ៉ិចខ្ចប់ និងកាលបរិចេតួត្រឹមត្រូវមុខម្ហូបនីមួយៗមានរចនាម៉ូតបានយ៉ាងល្អឥតខ្ទោះពុំមានផល់ប៉ះពាល់ ដល់សុខភាពអតិថិជនឡើងនៅពេលបរិភោគ។

a)    ,ដំណើរការផលិតផល

បើនិយាយអំពីដំណើរកាផេលិតផលគឺភោជនីយដ្ឋានបានធ្វើការបញ្ហាទិញពីខាងក្រៅមកអនុវត្គន៍ក្នុងភោនីយដ្ឋានដើម្បីបំពេញតំរូវការអតិថិជន។បញ្ហានៃការបញ្ច់ពុំដែលខកខានរឺខ្វះនាំអោយអាក់ខានដល់ដំណើរការភោជនីយដ្ឋានម្តងណាឡើង។ កត្តាទាំងអស់នេះមិនធ្វើអោយប៉ះពាល់ដំណើរការយើងទេ។ ពេលវេលានិងសាច់ប្រាក់ភោជនីយដ្ឋានបានអនុវត្តន៍ ដំណើរការផលិតផលម្ហូបអាហានិងសេវាកម្មព្រមទាំងប្រព័ន្ឋដឹកជញ្ចូនម្ហូបអាហានតាមការកាម៉ុងក៍ពុំមានការលំបាកនិង បញ្ហាជួបប្រទះតាមតំណាក់កាលនីមួយៗនោះទេ។ រឺឯការតុបតែងភោជនីយដ្ឋានតាមរូបភាពធម្មជាតិនិងសម័យនិយមដែលគេចូលចិត្តទៅតាមសម័យកាលនីមួយៗ។

b). Resource requirement

ត្រូវគិតពីធនធានដែលអាចប្រើប្រាស់បានដែលជាចំនុចចាប់ផ្តើមទៅលើប្រភពផ្សេងៗគ្នាដោយរំពីងទុក្ខថាជាកាអនុវត្តន៍ គឺស្ថិតក្នុងតំបន់ទីផ្សារដែលមានជំនាញរួមបញ្ចូលទាំងការកែរលំអរមុខម្ហូបនិងសេវាកម្ម។ការពង្រីកនិងការអនុវត្តន៍នៅយុសាស្ត្រទាំងការលក់ប្រចាំថ្ងៃ

ទាំងចំណូលនិងការចំនាយត្រូវបានទូទាត់បានយ៉ាងច្បាស់ដីម្បីងយាស្រូលរក្សាភាពស្ថេតិស្ថេរទៅលើគូរប្រគូរប្រជែងដោយបង្កើតរចនាបថសំរាបនិ់យោជិករួមមានការទទួលខុសត្រូវអាចជួយអនុវត្តន៍យុទ្ឋ​សាស្ត្រក្នុងអង្កភាពធ្វើយ៉ាងណាមិនអោយគួរប្រគួតថតចំលងបានទៅលើFrandName មិនអានចជំនួសបានទៅលើធនធានដ៍ទៃទៀតក្នុងភោជនីយដ្ឋាន។ ធ្វើយ៉ាងណាកំនត់អោយបានដោយខ្លួួនឯងហើយរក្សាទុក្ឌដោមានការការពារពីច្បាប់អោយបានត្រឹមត្រូវ។ប្រភពធនធានទាំងនោះត្រូវតែប៉ះបនាហើយមើលឃើញធ្វើយ៉ាងណាអនុវត្តន៍អោយមានប្រសិទ្ឋិភាពក្នុងការងារ។ រាល់ថ្ងៃត្រូវកំនត់កុំអោយខ្ពស់ពេកឬទាបពេកនាអោំយអតិថិជនស្មុកស្មញ ឬ ថ្លៃដែលបានចេញលក់។

c)  . Quality Assurance

កំនត់យ៉ាងណាអោយមានភាពៃវឆាត្លនាំអោយជោតជ័យពូកែទាញយកផលប្រយោជន៍ទាំងរបាំងនៃពន្ឋរបស់រាជរដ្ឋាភិបាលនិងផ្សាភ្ជាប់ទៅបរិយាកាសខាងក្រៅធ្វើទៅតាមតំរូវការរបស់អតិថិជនផ្តល់តំលៃ​ទៅលើមុខ ម្ហូបអាស្រ័យទៅលើរូបមន្តធ្វើត្រូវមានគុណភាព ហើយថ្មីពុំមានពីមុនមកទាំងទំហំនៃការធ្វើរបស់និយោជិកប្រព័ន្ឋនៃបច្ចេកវិទ្យា និងការគ្រប់តុល្យភាពសរុបអោយត្រឹមត្រូវ។

E. The Marketing Plan

        ​ a).  Environmental Analysis    

សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពជ៉ាយើងតំរូវការនៃការទទួលទានអាហារគឺមានការកើនឡើងជាលំដាប់ ទាំងមនុស្សចាស់ វ័យក្មេង និងជនបរទេសដែលមកទេសចរណ៏នៅក្នុងប្រទេសយើងជាដើម។ដូចនេះបើតំរូវការទទួលទានអាហារមានច្រើននាំអោយការផ្គត់ផ្គង់អាហារ ក៏ត្រូវតែមានច្រើនដែរ។ 

         b).  Product and service

ភោជនីដ្ឋានយើងខ្ញុំមានអាហារគ្រប់ប្រភេទសំរាបប់ពេំញតំរូវការអតិថិជនមានទាំងភេសជ្ចទាំងស្រាបៀរហើយមានម្ហូបកាមង់មានការដឺកជញ្ជូនដល់ទីកន្លែងហើយមានការវេចខប្ច់យ៉ាងស្អាតដោយមានផ្លាក​យីហោត្រឹមត្រូវស្រស់ស្អាតដោយតាមប្រភេទនែអាហារដែលអតិថិជនចូលចិត្គ។

អាហារនីមួយៗមានតំលែចាប់ពី២០ដុលានិង ៤០ដុល្លាសំរាប់លក់មាន  គ្រប់ប្រភេទ ដូចជាៈ

  • អាហារតាមបែបខ្មែរពេញនិយម
  • អាហារតាមបែបអាស៊ីនិងតាមប្រទេសជិតខាង
  • អាហារតាមបែបជនជាតិអឺរ៉ុប
  • ដែលប្រភេទអាហារទាំងនេះមានរស់ជាតិឈ្ងុយឆ្ងាញ់ថែមទៀតផង។

សំរាប់អតិថិជនយើងនឹងមានការដឹកជញ្ជូនដល់ទីកន្លែងរាល់ការជៀវចាប់ពី២មុខឡើងទៅនិងមាន ការបញ្ចុះតំលែពិសេស។ហើយជាពិសេសជាងនេះទៅទៀតអតិថិជនអាចទទួលបាននូវអាហារថ្មីៗ និងក្តៅៗ ភ្លាមៗពីហាងរបស់យើងដោយគ្រាន់តែមកជាវផ្ទាល់ដល់ទីកន្លែង ឬក៏ការកាម៉ង់ភ្លាមៗតាមទូសព្ទ័ ។

ភោជនយីដ្ឌានយើងខ្ញុំ គឺធ្វើការចំអិនអាហារបានល្អនិងមានរសជាតិស្ងុយឆ្ងាញ់ពិសារគឺដោយសារយើងមានអ្នកជំនាញក្នុងការធ្វើម្ហូបនិងត្រួតពនិត្យយ៉ា់ងប្រុងប្រយ័ត្នដូចជាខាងផ្នែកនាំចូលសាច់ និងបន្លែ និងជ្រើសរើសសាច់និងបន្លែដែ់លមានគុណភាពល្អសំរាប់ផ្គល់ជូនដល់អតិថិជនពិសារហើយធ្វើការធានានូវគុណភាពល­ជ្អូនអតិថិជនដែលបានជៀវយកទៅពិសារនិងមានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែងយ៉ាងរហ័ស ទាន់ចិត្តគឺមិនធ្វើអោយអតិថិជនខកបំនងឡើយ។ 

       c). Customer Demographics

ចំពោះសេវាកម្មនេះយើងបានព្យាករណ៏ថាអតិថិជនទាំងអស់នឹងធ្វើការគាំទ្រចំពោះគុណភាព គុណតំលៃនិងការបំរើសេវាកម្មរបស់យើងខ្ញុំជាក់ជាពុំខានឡើយ។ព្រោះថាយើងរាល់គ្នានឹងធ្វើអ្វីដែលល្អបំផុតសំរាប់អតិថិជនប្រកបដោយភាពពេញចិត្តជាមួយនឹង គុណភាពដ៏ពិសេសនេះ។    

        d). The Competition and Competitive advance

បច្ចុប្បន្ននេះការរីកចំរើននៃអាជីវកម្មមានការរីកដុះដាលច្រើនដូចជាការលក់ចំនីអាហារជាដើមដែលមាន

គូប្រគួតប្រជែងច្រើននៅក្នុងរាជធានីភ្នំពេញដូចជាៈ

–       ភោជនីយដ្ឋានទន្លេមេគង្ក

–       ភោជនីយដ្ឋានតាមសណ្ឌាគារនិងផ្តះសំណាក់ជាដើម

និងប្រភេទភោជនយីដ្ឋានផ្សេងៗជាច្រើនទៀតជាពិសេសគឺភោជនីយដ្ឋានដែលជាគូប្រគួតប្រជែងដែលទើបនិងបង្កើតថ្មីដូចគ្នា ។

វិធីសាស្ត្រក្នុងការប្រកួតប្រជែងមានដូចខាងក្រោម៉

  •  ដាក់តំលៃអោយស្មើ ប ទ្ញ៉ាបជាងគូប្រគួតប្រជែងបន្តិចបន្តួច
  •  ផ្តល់យោបល់ និងការពិភាក្សារាល់ចង្ងល់ទាក់ទងនិងអាហារក្នុងភោជនីយដ្ឋានរបស់ខ្លួន
  •  ទទួលដឹកជូនដល់អតិថិជននូវការជៀវអាហារចាប់ពី២០ដុល្លាឡើងទៅនឹងដឹកដល់ទីកន្លែងតាមរយះ
  • ការកម្មង់ដោយផ្ទាល់ និងការកម្មង់តាមទូរសព្ទ័។
  • បង្កើតកម្មវិធីប្រមូលសិនផ្សេងៗដើម្បីទាក់ទាញអតិថិជនដូចជាការផ្តលជូន់ជាកាដូ និងជាពិសេសនៅ
  • ពេលដាច់ឆ្នាំឬក៏ចូលឆ្នាំ មានជូនជានំប្រតិទិននិង របស់របរផ្សេងៗជាច្រើន។
  • លើកទឹកអោយភ្ញៀវដែលបានមកពិសារចាប់ពីរ៤ដង់់ប្ញអស់តំលែ៥០ដុល្លាឡើងទៅនិងមានថែមអាហរាមួយមុខនិងមានកាដូពិសេសជាច្រើនទៀត។បង្ហាញពីគុណប្រយោជន៏នៃការបរិភោគអាហារក្នុងភោជនីដ្ឋាន ថាល្អជាងភោជនីយដ្ឋានដ៏ទៃផ្សេងទៀត។
  • សេវាកម្មគឺលឿនរហ័សទាន់ចិត្តទាំងការផ្គត់ផ្គង់ និងការដឹកជញ្ជូនចំនីយអាហារគ្រប់ប្រភេទ។   

           e).  Price Strategy

យើងបានប្រើវិធីសាស្ត្រដូចជាដាក់អោយតំលៃទាបជាងទីផ្សារបន្តិចនិងគូប្រគួតព្រោះភោជនីយដ្ឋាននេះទើបបង្កើតថ្មី ហើយមិនទាន់មានអតិថិជនស្គាល់ច្រើនទៀតផង់។

–       តំលៃនៃអាហារត្រូវដាកត់លៃំលើទីផ្សារមានទៅតាមប្រភេទអាហាររួមមានៈ

តំលៃអាហារចាប់ពី១០ដុល្លា២០ដុល្លា៣០ដុល្លា៥០ដុល្លា និងឡើងរហូតដល់ ១០០ដុល្លាក្នុងមុខ ម្ហូបនីមួយៗ។

ឈ្មោះ ចានតូច ចានធំ
ភ្លាសាច់គោ $ 5.00 $ 10.00
ឆាមឹកម្រេកខ្ចី $  5.00 $ 10.00
តុងយ៉ាំមបង្តា $   10.00 $ 15.00
អន្ចង់អប់មីសួរ $   15.00 $ 20.00
មច្ឆារលាក់ខ្លូន $   20.00 $  30.00
ឆាបន្លែគ្រប់មុខ $   5.00 $   10.00

–          អតិថិជនអាចកាម៉ង់អាហារបានភ្លាមៗបានយ៉ាងរហ័សទាន់ចិត្តនិង ប្រកបដោយរសជាតិឆ្ងាញ់។

          f). Advertising and Promotional Strategy

ដោយសារតែអង្គការក្រុមហ៊ុននិងសិប្បកម្មជាច្រើនតែងតែប្រើវិធីផ្សព្វផ្សាយជាច្រើនដោយចែក     ចាយប័ណ្ណឃោសនាទៅតាមដង់វិថីនានា តាមវិទ្យុកាសែតជាដើម ។ ពួកយើងក៏បានផ្សព្វផ្សាយបែបនេះដែរព្រោះវាធ្វើអោយអតិថិជនបាន្រជាបនូវពត៌មានក៏ដូចជាទីតាំងរបស់ភោជនីយដ្ឋានយើងខ្ញុំ។ លើសពីនេះទៅទៀត  ពួកយើងក៏មានវិធានការចុះទៅផ្សព្វផ្សាយនៅតាមផរ្សាដោយសាកសួរនិងបញ្ចុះតំលែដឺសខោនទៅអោយអតិថិជនទៀតផង ។ ទន្ទឹមនឹងនេះ យើងក៏មានកាផ្សព្វផ្សាយជួនអតិថិជនផ្ទាល់ដែរ។

សំរាប់សប្តាហ៏ដំបូង ភោជនីយដ្ឋានយើងបានផ្សព្វផ្សាយជួនអតិថិជនទូទៅនៅពីមុខហាងនិងនៅតាមទីប្រជុំជនដែលយើងចុះទៅផ្សព្វផ្សាយជាពិសេសគឺអតិថិជនដែលជាអាជវីករនិងប្រជាជនទួទៅជាដើម។ ការធ្វេិបែបនេះវាជាការទាក់ទាញមួយដែលធ្វើអោយយើងខ្ញុំទទួលបាននូវអតិថិជនច្រើនសំរាប់ការផ្សាយលើកជាលើកដំបូង។

          g).  S.W.O.T. Analysis

n  Strength

យើងបានជ្រើសរើសទីតាំងនៅផ្ទះលេខ១២៣ ែផ្លៀវូ ២៤៦ សង្កាត់ បឹងកក ខ័ណ្ឌទួលគោករាជធានីភ្នំពេញដោយទីតាំងនោះមានមនុស្សច្រើនកុះករ ។ សមាជិកម្នាក់នៃក្រុមយើងខ្ញុំ គឺមានបទពិសោធន៏ ច្រើនឆ្នាំនៅក្នុងរបរមួយនេះគេបានស្គាល់ច្បាស់ពីរបៀបរបបទំរង់នៃអាជិវកម្មនេះសំបូរអ្នកផ្គត់ផ្គងទាំងខាងក្រៅស្រុកនិងក្នុងស្រុក មានឧបករណ៏គ្រប់គ្រាន់ និងទំនើបរួមទាំងវត្ថុធាតុដើមមានតំលៃទាបនិងគុណភាពលព្អិសេសកត្តាទាំងនេះជាចំនុចខ្លាំងក្នុងការបង្កើតភោជនីយដ្ឋានបានល្អ។

n  Weakness

ចំនុចខ្សោយរបស់ភោជនីយដ្ឋានយើងគឺជាអាជីវកម្មថ្មីមួយហើយដែលភាគច្រើននៃពួកយើងមិនធ្លាប់មានបទពិសោធន៏ពីមុនមកទាល់តែសោះសំរាប់ដំណើរការណ៏នេះ ហើយសេវាកម្មយើងក៏មិនសូវមានអតិថិជនគេស្គាល់ច្រើនដែរ។ម៉្យាងវិញទៀតពួកយើងខ្វះខាតដើមទុនដើម្បីបើកអជីវកម្មនេះឡើង ព្រោះយីងទាំងអស់ គ្នាជានិស្សិតនៅឡើយមិនទាន់មានមុខរបរឬការងារធ្វើទេជាពិសេសមានគូប្រគួតច្រើនដូចនេះគឺមានការលំបាកសំរាប់យើងខ្លាំងណាស់។

n  Opportunity

ចំពោះឱកាសវិញគឺយើងបានសិក្សាពីចំនុចខ្សោយរបស់គូប្រកួតប្រជែងដើម្បីធ្វើអោយពួកគេមាន  ការចុះខ្សោយនិងមានអតិថិជនតិច។ ពោលគឺយើងត្រូវមានការទំនាក់ទំនងល្អជាមួយអតិថិជនរាល់ពេលចូលនិង ចេញមកពិសារអាហាររបស់យើងត្រូវនិយាយអរគុណទៅកាន់អតិថិជនដោយទឹកមុខរីករាយ។

n  ទហរតោស

ដោយសារភោជនីយដ្ឋានយើងមានគូប្រកួតប្រជែងជាច្រើនគួរសមដែរនោះដូចនេះធ្វើអោយអតិថិជនមានលទ្ធភាពេច្រីនក្នុងការជ្រើសរើសនិង វាយតំលៃហាងនមីយួៗទៅលើសេវាកម្ម គុណភាពអាហារថាតើត្រូវជ្រើសរើសហាងមួយណាដែលមានតំលៃថោកសមរម្យ។

          h).  Market Research

នៅក្នុងផ្នែកនេះផងដែរយើងបានជ្រើសរើសទីកន្លែងបើកហាងដែលមានមនុស្សរស់នៅជាច្រើន ។ ដោយតាមរយះការចុះទៅផ្ទាល់របស់ក្រុមការងារយើងខ្ញុំ ក៏បានឃើញថាទីកន្លែងនោះពុំមានហាងដែលបើកនេាទេះ។ យោងទៅតាមស្ថានភាពជាក់ស្តែងបានបញ្ចាក់អោយឃើញថាកំរិតនៃការបើកភោជនីដ្ឋាននេះមានតិច។ ដូចនេះវាពិត ជាមានលក្ខណៈងាយស្រួលសំរាប់ពួកយើងក្នុងការបើកភោជនយីដ្ឋានរបស់ ពួកយើងព្រោះពួកយើងពុំចបាំចា់ទៅណាឆ្ងាយគឺយើងអាចបើកទាន់ពេលវេលា។

          i). Market Targets

គោលដៅអតិថិជនរបស់យើងគឺប្រជាជនក្នុងស្រុកនិងេគ្រស្រៅកុនិងដល់ប្រថុចជនទូទៅ។

នៅក្នុងចំនុចនេះដែរមានធាតុផ្សំ៤យ៉ាងសំខាន់គឺ ផលិតផលតំលៃទីកន្លែងនិងការផ្សព្វផ្សាយ។

n  ភលិតផល៉ធ្វើយ៉ាងណាអោយអាហារមានគុណភាពក្នុងការបំពេញចិត្តអតិថិជន។

n  តំល៉ៃលៃយ៉ាងណាអោយមានតំលៃសមរម្យដែលអតិថិជនអាចទទួលយកបាន។

n  ទីកន្លែង៉ចំពោះសេវាកម្មយើងខ្ញុំមិនទាន់មានការចែកចាយនៅទ្បើយទេ។

n  ការផ្សព្វផ្សាយ៉ធ្វើយ៉ាងណាអោយអតិថិជនឆាប់ទទួលយកបាន។

 

F.The Financial Plan                 

 

a). Financial Strategy

តាមគំរោងភោជនីដ្ឋាននេះយើងបានប៉ាន់ស្មានលើតំលៃសរុបប្រហែលជាប្រាំបីពាន់ប្រាំរយដុល្លាដើម្បីចាប់ផ្តើមបើកអាជីវកម្មនេះហើយយើងបានទិញសំភារៈជាច្រើន និងចំណាយផ្សេងៗទៅលើប្រតិបត្តិការ ដើម្បីរៀបចំភោជនីដ្ឋាននេះបាន។សំរាប់ប្រាក់ចំនូលរបស់ហាងយើងខ្ញុំជាប្រចាំថ្ងៃយើងបានយកប្រាក់ទាំងនេះទៅដាក់នៅធនាគារអោយបានមុនម៉ោង៣ល្ងាច ហើយប្រាក់ដែលសល់ពីម៉ោង៣ដល់៨ គឺត្រូវបានរក្សាទុក្ច សំរាប់តំរូវការផ្សេងៗ។ចំពោះថ្ងៃសោរ៍ និងអាទិត្យវិញធនាគារមិនបានធ្វើការទេដូច្នេះយើងនឹងយក ទៅដាក់នៅថ្ងៃច័ន្ទវិញតាមធម្មតា។

 

b). Financial sources

មុននឹងយើងបានបើកអាជីវកម្មនេះទ្បើងគឺយើងត្រូវការដើមទុនប្រហែលជាប្រាំបីពានប្រាំរយ់ដុល្លាសំរាប់ ភោជនីយដ្ឋាននេះ។ក្នុងនោះផងដែរក្រុមសមាជិករបស់យើងខ្ញុំក្នុងម្នាក់ៗត្រូវមានដើមទុនយ៉ាងតិចអោយបាន ពីរពាន់ពីររយដុល្លាហើយសមាជិកយើងទាំងអស់គ្នាមានចំនួន ៤នាក់សរុបមកគឺយើងបានប្រាំបីពាន់ប្រាំរយដុល្លា ។     ហើយយើងទាំងអស់គ្នាគឺមិនបានខ្ចីពីធនាគារទេ ប៉ុន្តែយើងបានខ្ចីពីមាតា និងបិតារបស់ពួកយើងតែប៉ុណ្ណោះ ។

c).Financial Statement

BALANCE SHEET
ASSET
Cash on hand $                               3020
Building and make up $                               1150
Machinery $                               2000
Raw material $                               2500
Total asset                                    $           8500
Liability $                                      –
Owner equity $8500

d). Projected profit and loss

             

INCOME STATEMENT

PREDICTS

PREDICTS 2012 2013 2014
REVENUE
Beats &Fish $                      30,145.00 $                      35,580.00 $                      38,430.00
TOTAL REVENUE $                      30,145.00 $                      35,580.00 $                      38,430.00
EXPENSE
UTILITIES $                         2,000.00 $                        2,200.00 $                         2,500.00
Raw material  $                         15,000.00  $                        15,000.00  $                         17,000.00
ADVERTISING  $                               500.00  $                              500.00  $                               500.00
SALARIES  $                         3,000.00  $                         3,200.00  $                         3,500.00
RENT  $                         3,600.00  $                        3,600.00  $                         3,600.00
TOTAL EXPENSE  $                      24100.00  $                      24,500.00  $                      26,900.00
NET INCOME  $                         6,395.00  $                        9,530.00  $                      16,080.00

G. The Operations Plan

 a). Location

ហាងយើងខ្ញុំមានទីតាំងនៅផ្ទះលេខ១២៣ែផ្លៀវូ ២៤៦ សង្កាត់ បឹងកក ខ័ណ្ឌទួលគោករាជធានីភ្នំពេញដោយទីតាំងនោះមានមនុស្សច្រើនកុះករ។ មានទីតាំងភោជនយីដ្ឋានធំទូលាយងាយស្រួលដល់អតិថិជនក្នុងការចតយានជំនិះរបស់ពួកគេដោយមានសុវត្តិភាព។

b).Product Arrangements and Equipment

ទាំងនេះគឺជាសំភារៈមួយចំនួនសំរាប់ដំនើរការភោជនីយដ្ឋាន

  •        មាស៊ីនិឆុងកាហ្វេ ២គ្រឿង
  •        មាស៊ីនត្រជាក់ ៤ គ្រឿងទាំងធំទាំងតូច
  •        ទូរទឺកកក ២គ្រឿង
  •        កុំព្យូទ័រ ២ គ្រឿងដែលមានភ្ជាប់ប្រូក្រាមនែតំលែមុខម្ហូបនីមួយៗ
  •        ធុងសំរាប់ដាក់ទឺកកក ៤
  •        សំភារៈផ្សេងៗទៀត

 

c). Trading hours

ហាងយើងខ្ញុំបំរើសេវារយៈពេល១៤ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង៦ព្រឹក ដល់៨យប់ ហើយបើកជារៀងរាល់ថ្ងៃ។

d). Commencement date

ភោជនីយឌ្ឋានរបស់យើងខ្ញុំបានរៀបចំការសម្ភោធបេកីទទួលអតិថិជនជាផ្លូវការ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១១ វេលាម៉ោង៨ព្រឹក។

 

H.Conclusion

បើតាមការប៉ាន់ស្មាន  ក៏ដូចជា បានរៀបរាប់មកខាងលើនេះយើងឃើញថាភោជនីយដ្ឋានយើងចំណាយ

ដើមទុនសមល្មមហើយមានការចំនេញជារៀងរាល់ខែទោះបីជាខែដែលយើងបានចាប់ផ្តើមក៏ដោយ។ ម៉្យាងវិញទៀតយើងគ្រាន់តែចំណាយដើមទុនតិច ក៏អាចបើកភោជនីយដ្ឋាននេះបាន ហើយយើងគ្មានការកំចីពីធនាគារឬមីក្រូហរិញ្ញវត្ធុនានា។ យើងក៏មិនចាំបាច់យកអ្នកមានជំនាញមកធ្វើជាបុគ្គលិកដែរដែលជាហេតុធ្វើអោយយើងមិនមានការចំនាយទៅលើប្រាក់ខែជាច្រើនដែរ។ ដូចនេះហើយប្រសិនបើអ្នកមានដើមទុនតិចតួច អ្នកក៏អាចរកប្រាក់ចំនូលបានយ៉ាងហោចណាស់ មួយួពាន់ក្នុងមួយខែដែរដោយបើកបំរើសេវាកម្មភោជនយីដ្ឋាននេះ។

References

ប្រភពព៌មានខាងក្រោមនេះអាចជាជំនួយយ៉ាងច្រើនដល់យើងក្នុងការរៀបចំគំរោងអាជីវកម្ម:

http://www.phnompenhnewrestaurant.com.kh

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s