យុគសម័យខ្ញុំគឺខ្ញុំ

10570476_10152555121151840_8659604622881864855_n

លើលោកនេះ​គ្រប់យ៉ាង​សុទ្ធតែមាន​នូវ​ភាពស្មុគស្មាញតែជាក់លាក់។ ភាពស្មុគស្មាញមកពីយើងមិន​បាន​យល់​ច្បាស់​ថា​វា​ជា​អ្វី តែ​អ្វី​ដែល​យើង​មិន​យល់នោះ​សុទ្ធតែមានតួនាទី និងបំពេញតួនាទីរបស់គេ​បាន​យ៉ាង​ត្រឹម​ត្រូវជា​ប្រព័ន្ធ តាម​ចង្វាក់​ តាម​ច្បាប់​របស់វា។ ឧទាហរណ៍ថា ដុំ​ថ្ម​មួយដុំ​កើតពីបណ្ដុំ​មូលេគុល មូលេគុលកើតចេញពីបណ្ដុំនៃកោសិកា ហើយកោសិកា​សុទ្ធតែមាន​ចលនា​និង​ធ្វើ​គ្រប់យ៉ាង​ដែល​បង្ហាញ​ឲ្យ​ចេញ​ជា​លក្ខណៈ​ច្បាស់​លាស់​​ថា​​វត្ថុមួយនេះគេហៅថា​ ដុំថ្ម។ ឧទាហរណ៍មួយទៀតថា មនុស្សមាន​បេះដូង បេះដូង​មាន​ច្រើន​ថត ហើយ​មាន​គ្រប់​គ្រង​ឈាម​នៅ​ក្នុង​រាង​កាយ​ តែខ្លួនទាំងមូល​បែរជា​ដំណើរការ​បាន​ដោយ​សារខួរក្បាលជាអ្នក​បញ្ជា​ទៅវិញ។ វាមាន​ច្បាប់ មាន​ទំលាប់ មាន​ការ​ប្រែ​ប្រួលទាំងឡាយ​ដែល​មនុស្ស​ព្យាយាមសិក្សា​ស្វែងយល់ ហើយយកមកចងក្រងដើម្បី​កុំ​ឲ្យ​វា​ជា​អាថ៌កំបាំង ហើយ​យក​ភាព​ស្មុគស្មាញទាំងនោះ​មក​ប្រើ​ជា​ប្រយោជន៍។ អ្វីដែលខ្ញុំ​ព្យាយាមពន្យល់ខាងលើ គឺចង់​បង្ហាញថាគ្រប់យ៉ាង​ទោះ​ស្មុគស្មាញយ៉ាងណា សុទ្ធតែមាន​តួនាទី​ និង​គោល​បំណងច្បាស់លាស់។ ចុះគោល​បំណង​នៃ​ទំព័រផ្ទាល់ខ្លួន​របស​ខ្ញុំ​មួយនេះ មាន​គោលបំណងអ្វីទៅ?

នេះជាសំនួរមួយដែលខ្ញុំ​តែងតែសួរខ្លួនឯង។ តើខ្ញុំ​ជាអ្នកណា? តើខ្ញុំ​កើតមក​លើលោកនេះដើម្បីអ្វី? តើគោល​បំណងអ្នក​ដទៃដែល​ស្រលាញ់ខ្ញុំ​ប្រាប់​ថា​ខ្ញុំគួរធ្វើបែបនេះ ដើរផ្លូវនោះ ហើយ​រៀន​មុខវិជ្ជានេះអាចធ្វើឲ្យជីវិតខ្ញុំ​មាន​ន័យដែរឬទេ? បើអ្នក​សួរសំនួរទាំងអស់នេះ ខ្ញុំ​អាច​ប្រាប់​បាន​ថា ខ្ញុំជាមនុស្ស​ដែល​មាន​ជំនាញម្នាក់ ព្រោះខ្ញុំធ្លាប់​ឆ្លងកាត់​ចម្លើយ​ទៅនឹង​សំនួរទាំងនេះ​ច្រើន​រាប់មិនអស់។ ទីបំផុតគ្មាន​ជំរើស​ណា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត​ជាង​ជំរើស​របស់​ខ្លួនឯងនោះឡើយ។ វាធ្វើ​ឲ្យជីវិតខ្ញុំមានន័យ ដើរពីមួយថ្ងៃទៅមួយ​ថ្ងៃ​ដោយ​មិន​នឿយ​ហត់ រីករាយ និង​មានអត្ថន័យពេញលេញ។ ដូច្នេះខ្ញុំ​នឹង​មិន​មើល​ទៅលើ​ចំនួនអ្នកមើល​អត្ថបទប្រភេទណាមួយច្រើន​ក៏​ចេះ​តែ​សរសេរ​អត្ថបទប្រភេទនោះនោះទេ។ ខ្ញុំ​ចូលចិត្ត​សរសេរ​កំណត់ហេតុ ដូច្នេះ​មិន​ថា​មាន​អ្នកអានឬអត់ ខ្ញុំ​នឹង​សរសេរកំនត់ហេតុ។ ខ្ញុំនឹង​សរសេរ​រឿងខ្លីៗ ព្រោះ​ខ្ញុំគ្មានភាពអត់ធ្មត់​នឹង​សរសេរ​រឿង​វែង​ៗ​បែប​ប្រលោម​លោក។ ដូច្នេះខ្ញុំ​នឹង​សរសេរ​រឿង​ខ្លីៗ មិន​ថា​គេនិយាយ​បែបណា ហោច​ណាស់​ខ្ញុំ​នឹង​មាន​អារម្មណ៍ថាខ្ញុំ​បាន​បញ្ចប់​រឿងមួយដោយដាក់ខណ្ឌចប់ “៕”។ ខ្ញុំនឹង​ធ្វើជាខ្ញុំ។ ស្វាគមន៍មក​កាន់​យុគសម័យ​ខ្ញុំគឺខ្ញុំ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s