រឿង ខ្មែរលីគម្ពីរស្វែងរកព្រះបាទជ័យវរ្ម័នទី៧

ខ្ញុំគិតថា​សៀវភៅនេះល្អ ទើប​ចង់​ចែក​រំលែក​បន្ត! 😀

ម៉ាំប្រហុក

“ចិនអ្នកកាប់ជ្រូក ចាមកាប់គោ យួនចាប់ត្រី។ម្តេចឡើយកម្មធ្លាក់មកលើខ្មែរ?”
នេះជាសម្រង់ចាកនៃវាចាអ្នកនិពន្ធលោក ជៀប គីមហ៊ាង សរសេរក្នុងសៀវភៅរឿង”ខ្មែរលីគម្ពីស្វែងរក ព្រះបាទជ័យវរ្ម័នទី៧”។ ពេលឃើញចំណងជើងដំបូង ខ្ញុំស្មានថាជារឿងផ្សងព្រេងបែបយុទ្ធគុណតាមលំនាំ រឿងមហាចោរនៅទល់ដែន របស់លោក សាង សាវាត ឫវីរបុរសនិងវិទ្យាបុរស របស់លោក ប៊ីវ ឆៃលាង។

តែដល់ពេលបើកទំព័រទីមួយអានទើបភ្ញាក់ក្រញាងថាឱ!ផ្ទុយស្រឡះ១៨០ដីក្រេពីបុព្វប្រយោគតើន៎។ រឿងនេះខ្លីមានត្រឹមតែជាង១០០​ទំព័រងាយអានហើយពាក្យពេចន៍ក៏សាមញ្ញស្រូលយល់មិនរសេមរសាម ប៉ុន្តែនិយាយចាក់ចំចំនុចរសើបនៃសង្គមខ្មែរនាសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។ ដើមចមនៃការបែកបាក់ គ្រូសារបងប្អូន​ ចលាចលសង្គម ប្រវតិ្តសាស្រ្តខ្មែរ និងស្នេហាស្មោះរបស់យុវវ័យនាសម័យគ្រាប់ផ្លោង។

ផ្ទៃរឿងលម្អដោយទឹកចិត្តប្រតិព័ទ្ធដ៏ជ្រាលជ្រៅទៅលើប្រាសាទបុរាណនានានៅទឹកដីសៀមរាបអង្គរ។ការវិភាគលើហេតុការណ៍ផ្សេងៗតាមលក្ខណៈវិទ្យាសាស្រ្តតាមព្រះពុទ្ធសាសនា​មានហេតុបច្ច័យត្រឹមត្រូវ។មិនវង្វេងច្រឡំបល់បាយបិណ្ឌជាបាយបាត្រហើយក៏បានបង្ហាញពីជីវិតជនភៀសខ្លួនរស់នៅបរទេសដែរ។ចំណេះវិជ្ជានិងការតស៊ូរែងតែនាំមកនូវភាពជោគជ័យហើយជាមួយភាពអំណត់អ្វីៗនឹងប្រសើរឡើងវិញ៕

រឿងនេះអានហើយទទូលបានអត្ថប្រយោជន៍លើសពីអ្វីដែលខ្ញុំរំពឹងទុក។សូមលោកអ្នករីករាយសំណេរដោយចុចនូវតំណភ្ជាប់រឿងខាងក្រោម http://www.elibraryofcambodia.org/khmer-leuk-kumpi-sveng-rok-preahbat-jey-voraman-ti-7/

View original post

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s