អាហារពេលល្ងាចជាមួយមនុស្ស​ម្នាក់

10551792_310884829092150_331621187_n

មិនបាន​ដាក់​រូប​មនុស្ស​ម្នាក់នោះទេ ព្រោះមិន​បាន​សុំការអនុញ្ញាតពីគេ ហើយក៏អរគុណដែលបាន​ថតរូបឲ្យខ្ញុំ! ថ្វីត្បិតតែមានភ្លៀង​ធ្លាក់​ជាប់​ឥត​អាក់​ក៏ដោយ តែខ្ញុំ​បាន​ចេញទៅញុំាអាហារ​ពេលល្ងាចជាមួយគេនៅភោជនីយដ្ឋាន​តុមយុំាគួង ដែលនៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​ឯករាជ្យ។ ម៉ោង ៨៖៤០នាទីយប់​ទៅហើយ ពួកខ្ញុំទាំងពីរគិតថា​កន្លែងនោះអាចនឹង​បិទ តែ​ក៏​ទៅទាំង​សង្ឃឹម​ថា​គេមិនទាន់​បិទហាង។ សំណាងដែរដែលហាង​នោះ​បិទម៉ោង ១០យប់។ ខ្ញុំ​និង​គេ​យល់​ស្របថា​ពេល​យប់​មិន​ចង់​ញុំា​អីច្រើន តែនៅតែហៅម្ហូបដល់ទៅបីមុខសម្រាប់ពីរនាក់។ គេហៅ​ឆា​បន្លែ ប្រហើរ​គ្រឿងសមុទ្ទ និង​ផាត់ថៃ។

និយាយ​ច្រើនពេកទៅ ភ្លេច​ប្រាប់​ថា​ខ្ញុំ​និងគេ​ស្រលាញ់គ្នា​រយៈពេល ១ឆ្នាំ ៦ខែ ២៣ថ្ងៃហើយ។ ទំនាក់ទំនងនេះ​ហាក់​នៅ​ស្រួយ​ស្រេះ ងាយ​នឹង​ប្រេះស្រាំ តែក៏រឹង​មាំពីមួយថ្ងៃទៅមួយថ្ងៃ។ យើង​នៅអង្គុយនិយាយគ្នាលេង​រហូតដល់​គេ​លើក​ម្ហូប​មក​ឲ្យ​ បន្តិចនិយាយពីការងារ​រៀង​ៗខ្លួន​ប្រាប់គ្នា និយាយ​ពីថ្ងៃនេះហត់ទេ ធ្វើអីខ្លះ ហើយក៏សប្បាយចិត្តទេ រួចមកក៏ដូរ​ប្រធានបទទៅនិយាយពីសុខទុក្ខប៉ាម៉ាក់​រៀង​ខ្លួន។ ញុំា​បណ្ដើរ​បុគ្គលិក​នៅក្នុងហាង​ចាក់​រឿង​ភាគថៃដែលនិយាយភាសាថៃមើល ពួកខ្ញុំទាំងពីរក៏ចាប់​ផ្ដើម​ជជែកគ្នាថា​ឃ្លា​នេះបកប្រែថាដូច្នោះ ឃ្លានោះបកប្រែថាដូច្នេះ ព្រោះពួកខ្ញុំរៀន​ភាសា​ថៃបាន​ខ្លះៗល្មមអាចស្ដាប់​បាន។ អាហារ​ពេលល្ងាច និ​ងកា​រជជែកគ្នា​ចេះតែបន្ត​រហូត​ដល់​ពួកខ្ញុំទាំងពីរឆ្អែតរៀង​ៗខ្លួន រួចក៏​គិត​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះវិញ។

គិតថា​អាហារ​ពេលល្ងាច​នេះ​សាមញ្ញៗសម្រាប់​ខ្ញុំនិង​សម្រាប់អ្នកអាន តែខ្ញុំ​ក៏​ចង់​សរសេរ​វា​ទុកគ្រាន់​អាន​ពេល​ក្រោយ។ ធ្វើការ​មួយថ្ងៃពេញ គ្រាន់តែចំណាយពេល​មួយម៉ោង ឬពីរម៉ោង​ជជែកគ្នាលេង​ក៏​សប្បាយចិត្ត បាត់​ការ​នឿយហត់។ មាន​ស្នេហា​ជា​ការ​កម្សាន្ត​បេះដូង​ ដើម្បី​ឲ្យ​ជីវិត​មាន​ភាពរីករាយខ្លះ មាន​បញ្ហា​ខ្លះ ប្រច័ណ្ឌតិចតួច ហើយស្រលាញ់ខ្លាំងៗ។ ស្នេហានេះមាន​ថ្ងៃចាប់ផ្ដើម តែថ្ងៃចាប់​ផ្ដើម​គ្រាន់តែជាតួលេខ អាចថាជាតួលេខ​ដ៏ពិសេស​មួយ តែ​តួលេខ​ផ្សេងៗទៀត​ក៏​សំខាន់​ដូចគ្នា។ ^_^

 

Advertisements

8 Replies to “អាហារពេលល្ងាចជាមួយមនុស្ស​ម្នាក់”

    1. លើលោកនេះ​ឲ្យ​តែ​ប្រុស​ពាក់​អាវ​វៀល​ក្លៀក​សុទ្ធតែ​ចេកមែនទេ? ដូចជាអត់ Logical អីសោះ

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s