អារម្មណ៍ថ្ងៃនេះ

រូបភាព

សំណេរនេះគ្រាន់តែជា​អារម្មណ៍ដ៏តូចមួយ​របស់​ខ្ញុំ អារម្មណ៍ដ៏តូច​ដែល​ប្រៀប​ដូច​នឹង​ទឹក​មួយ​តំណក់ ស្រុក់​ចុះ​ដល់​ផ្ទៃ​សាគរកាលណាក៏​បង្កើត​បាន​ជា​រង្វង់​ធំទៅៗពី​ចំណុចប៉ះ រួច​ក៏​រលាយ​ទៅវិញបាត់​តាម​កាល។

ថ្មីៗនេះខ្ញុំ​មាន​អារម្មណ៍​ប្រៀប​បីដូចខ្លួនឯង ជា​កូន​ចាបមួយដែល​ដល់​វ័យ​ត្រូវ​ហោះ​ទទះ​ស្លាបចេញពីសំបុក ដើរហើរត្រាច់​ទៅដល់ទីថ្មី ដែលខ្ញុំអាច​ឈរជើងមាំបាន។ ចេះរកចំនី ហើយក៏​ត្រូវគិតគូរថា​ចំនួនប៉ុណ្ណា​ដែល​ខ្ញុំ​ត្រូវ​រក​មក​បំពេញក្រពះ ត្រូវ​រក​ទុក​ស្រគួរពេលអត់ដែរទេ ត្រូវការ​អ្វីខ្លះមកការពារភាពរងារញ័រញាក់ ឬត្រូវការ​អ្វីមក​ធ្វើ​ឲ្យ​កក់​ក្ដៅ។ ពេល​ដែល​មានគូហើយ ក៏ចេះតែគិតតទៅទៀតថា គូរនេះអាច​នឹង​ហើរទៅណាឆ្ងាយពីខ្ញុំដែរទេ។ អាចនឹងមានគ្រោះកាច​មក​បន្លាច ឬ​ឆក់គេចេញពីទ្រូងដែរឬទេ។ មានច្រើនណាស់ គិតមិនចេះចប់។ ពេលខ្ឡះការគិត ខ្នាញ់ស្អប់ ច្រណែន ក៏​បង្កើត​ជាភាពរឹងមាំ គិតថា​បើ​គ្មានគេខ្ញុំត្រូវរស់យ៉ាងម៉េច ត្រូវ​ធ្វើយ៉ាងណាដើម្បី​ក្លាយជា​បក្សីដែលរស់ មិន​មែន​បក្សី​ដែល​តែលតោល គ្មានសំបុក គ្មានអាហារ​ច្រកក្រពះ។

ភាពភ័យខ្លាច ធ្វើឲ្យខ្ញុំរឹងមាំ ភាពរឹងមាំធ្វើឲ្យខ្ញុំចេះគិតគូរ ការចេះគិតគូរធ្វើឲ្យខ្ញុំ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​បង្កើត​សម្មិទ្ធិផលសម្រាប់ជីវិត។ ប្រហែលអ្នកអាន​អាចនឹងមិនយល់ តែខ្ញុំសូម​សរសេរ​អារម្មណ៍មួយនេះ​សម្រាប់​ខ្លួនឯងទៅចុះ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s