ឥរិយាបទអ្នកទិញវៃឆ្លាត

smart-seller-buyer

សួស្ដីមិត្តអ្នកអានរបស់ប្លុកខ្ញុំគ្រប់រូប! សម្រាប់អត្ថបទនេះខ្ញុំសូមលើកពីប្រធានបទ “ឥរិយាបទអ្នកទិញវៃឆ្លាត” ដល់អ្នកអាន ។ នៅពេល​ដែល​អ្នក​មើលឃើញចំណងជើងនេះហើយ អ្នក​អាចគិតដល់​មនុស្ស​មួយចំនួន​ដែលពូកែទិញឥវ៉ាន់ ពូកែតថ្លៃ រើសរបស់បានល្អ និង​មាន​តម្លៃ​ថោក​សម​រម្យ ។ល។ ប៉ុន្តែនេះគ្រាន់តែជាចំនុច​ធម្មតា​មួយ​ចំនួន​នៃ​អ្នក​ទិញ​វៃ​ឆ្លាត​តែប៉ុណ្ណោះ ។ តើ​អ្នកគិតថា​អ្នក​ជា​អ្នក​ទិញ​វៃ​ឆ្លាត​ម្នាក់​ហើយ​ឬនៅ? តើ​ឥរិយាបទ និង​របៀប​បែបណាទើបហៅថាជាអ្នកទិញវៃឆ្លាត? តើ​ការ​ធ្វើខ្លួន​ជា​អ្នក​ទិញ​វៃ​ឆ្លាត​មាន​អត្ថ​ប្រយោជន៍អ្វីខ្លះ​? ដោយ​​មាន​បទពិសោធន៍​មួយចំនួន និង​បាន​គំនិត​ល្អៗ​ពី​ទីប្រឹក្សា​យោបល់ដ៏ពូកែខាង​ផ្នែក​លក់​ម្នាក់ ខ្ញុំបាន​គំនិត​ខាង​ក្រោម​នេះ​មួយចំនួន​សម្រាប់​អ្នក​អាន​ពិចារណាបាន ។

បច្ចុប្បន្ននេះ​មាន​ការ​ប្រជែងលក់ផលិត​ផល​ពីក្រុមហ៊ុន​នានាជាច្រើន ហើយគោលបំណងរបស់គេគឺសុទ្ធសឹងតែដូចគ្នា ពោលគឺ​ចំណេញ លក់បានចំនួនច្រើន ក្នុងរយៈពេលខ្លី ។ ដូច្នេះ​សិល្បៈនៃ​ការ​លក់​របស់​គេ​ធ្វើ​ឲ្យ​អតិថិជនគិតថា ផលិតផល​នោះ​ប្រាកដ​ជា​ល្អ​ដូច​គេ​ថា​ពិត​មែន ។ តើពិតទេដែលអ្នកនឹងទិញភ្លាមនោះ? អ្នកទិញវៃឆ្លាត ប្រាកដជា​ចង់ស្ដាប់​នូវ​​អ្វី​ដែល​គេ​បរិយាយ​ ប៉ុន្តែ​គាត់​ត្រូវ​ដឹង​ថា​ តើ​គាត់​ពិត​ជា​ត្រូវការ​ផលិត​ផលនោះ​កម្រិតណា ចាំបាច់ប៉ុណ្ណា ហើយ​ត្រូវតែទិញ ឬមិនចាំបាច់ទិញ ។ ការ​ជឿតាម​អ្នក​លក់​ដោយ​គ្មាន​គោល​បំណង​ច្បាស់លាស់ ធ្វើ​ឲ្យ​ហោប៉ៅ ឬ​គម្រោង​ចំណាយ​ប្រចាំខែរបស់អ្នកមានបញ្ហា បាន​តែ​របស់មិន​ចាំបាច់ និងស្ដាយក្រោយ ។

ក្រោយពីគិត​ច្បាស់លាស់ហើយថា អ្នកពិតជាចាំបាច់ត្រូវការផលិតផលមួយនេះពិតមែន តើអ្នក​បាន​ដឹងទេថា មានក្រុមហ៊ុន​ជា​ច្រើន​ដែល​លក់​ផលិត​ផល​ដូច​គ្នា​នេះ ក្នុង​តម្លៃ​ទាបជាង គុណភាព និងសេវាកម្ម​ល្អជាងនោះ? ដោយ​ហេតុ​ថា​មាន​ជម្រើស​ច្រើន តើ​អ្នក​នឹង​ទិញផលិត​ផល​មួយណា? ដូច្នេះ​មាន​តែ​ការ​ប្រៀប​ធៀប​ទេ ដែលអាច​ធ្វើ​ឲ្យ​អ្នកអាចជ្រើសរើស​ផលិតផល​ដែល​ត្រឹម​ត្រូវមួយបាន ។ ឧទាហរណ៍ បើអ្នកចង់ទិញ​ផលិត​ផល​រក្សា​សម្រស់ អ្នក​ត្រូវ​ដឹងថា​ផលិត​ផល​ល្អ ជា​ផលិត​ផល​ដែល​ជួយ​ថែរក្សា​សម្រស់​របស់អ្នក ដោយ​មិន​បន្យល់​នូវ​សារជាតិ​ដែល​បំផ្លាញ​សម្រស់​អ្ន​កនៅពេលក្រោយ ពោលទៀតហើយគឺ ផលិត​ផល​ដែល​មាន​គុណប្រយោជន៍យូរអង្វែង គុណប្រយោជន៍​ទៅថ្ងៃ​មុខ មិន​ប៉ះពាល់ដល់សុខភាព និង​ត្រូវជា​មួយ​ស្បែក​របស់​អ្នកជាដើម ។

អ្នក​ទិញ​ឆ្លាត​វៃ​ត្រូវ​ចេះ​ស្គាល់​ខ្លួនឯង ដូច្នេះ​ការ​ចំណាយពេល​មួយរយៈ​ខ្លី​ដើម្បី​ស្គាល់ពី​ស្បែកខ្លួនអី ត្រូវនឹងសារធាតុផ្សំប្រភេទណាខ្លះ ធ្វើ​ឲ្យ​អ្នក​ចំណេញពេលវេលាទៅថ្ងៃមុខ និង​ចំណេញថវិកាក៏ដូចជា​ទទួលបានគុណប្រយោជន៍ពេញលេញ ។ យើង​អាច​ប្រើ​វិធី​សាស្ត្រ​សួរ​អ្នក​លក់​ពី​ អត្ថប្រយោជន៍នីមួយនៃផលិតផល ភាព​សម​ហេតុ​សម​ផល​  ចំណេះដឹងនៃការប្រើប្រាស់ (ប្រើពេលណា កម្រិត​ប៉ុណ្ណា​ និង​ពេល​ណា​មិន​គួរ​ប្រើ) ។

អ្នកទិញវៃឆ្លាត ចេះជ្រើសរើស​អ្នកលក់​ដ៏​វៃ​ឆ្លាត ។ ហេតុអ្វី? ព្រោះ​អ្នកលក់​ដៃ​វៃ​ឆ្លាត មានវិធីសាស្ត្រក្នុងការ​ថែរក្សា​ប្រយោជន៍អតិថិជន ដែល​នៅអត្ថបទក្រោយ ខ្ញុំនឹងលើកយកពីចំនុចនៃអ្នកលក់វៃឆ្លាត មក​ប្រាប់អ្នកអាន​ ។ ទ្រឹស្ដីបី​បួ​ន​ចំនុច​ខាង​លើនេះ អាច​ប្រើ​ប្រាស់​បាន​សម្រាប់​កសិករ​ជ្រើស​រើស​អ្នក​ផ្គត់ផ្គង់ជីដល់គាត់ ស្ដ្រីមេផ្ទះ ឬក្រុមហ៊ុន​នានា​ដែល​ទិញទំនិញមកលក់បន្ត ។ ជាចុងក្រោយ ការជ្រើស​រើស​អ្វីជាតម្រូវការចាំបាច់​ ការ​ស្គាល់​ពី​ប្រភេទ​ផលិត​ផលដែល​ជា​តម្រូវ​ការ ស្គាល់​ច្បាស់​ពី​ខ្លួន​ឯងសក្ដិ​សម​នឹងអ្វី ស្គាល់អត្ថប្រយោជន៍​ពេលនេះ​និង​ទៅ​ថ្ងៃ​អនាគត​របស់​ផលិតផល ចេះសាកសួរបន្ថែម ដឹងពីការ​ប្រើ​ប្រាស់​ច្បាស់លាស់ នោះ​លោក​អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេញ​លេញ​ពី​ផលិតផលនោះ ។ ចុងក្រោយអ្នកគឺជាអ្នកទិញដ៏វៃឆ្លាតម្នាក់ 🙂

Advertisements

One Reply to “ឥរិយាបទអ្នកទិញវៃឆ្លាត”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s