ពេលគួរលាឈប់ពីការងារ

woman-leaving-job

ដោយ​សារ​ទីផ្សារ​ការងារ​លើពិភព​លោក​កំពុងមាន​ភាព​តាន​តឹង​ ហេតុ​នេះ​ហើយ​បាន​ជា​អ្នកគិតថា បើ​អ្នក​មាន​ការងារ​មួយធ្វើ អ្នកត្រូវ​តែ​រក្សា​ការងារ​នោះ​កុំឲ្យរបូតធ្លាក់ពីដៃអ្នក ។ ប៉ុន្តែគំនិតបែបនេះ មិន​ពិតជា​ត្រឹម​ត្រូវ​រហូតនោះឡើយ ។ ដោយ​មាន​អ្នកគិតបែបនេះ ទើបពួកគាត់​ស្ថិត​នៅ​ជាប់​នឹងការងារនោះ​រហូត​ហួស​ពេល​ដែល​ពួកគាត់​ត្រូវ​ប្ដូរ មុខតំណែង ឬតួនាទី និង​ត្រូវ​ទ្រាំអោបទុក្ខព្រួយនោះជាដរាប ។ ខាង​ក្រោម​នេះជា​គំនិត​ទាំងឡាយ ដែល​បញ្ជាក់​ប្រាប់អ្នកថាអ្នកគួរ​ចាកចេញពីការងារនេះ ហើយបន្តអភិវឌ្ឍជីវិតការងាររបស់ខ្លួន ។

១. រយៈពេលជាច្រើនខែ ដែលអ្នកគ្មានភាពរីករាយ នៅរាល់ពេលដែលអ្នកគិតពីកន្លែងធ្វើការរបស់អ្នក លែងចង់ឃើញកន្លែងធ្វើការ ។

២.  មិនមាន​ការ​តម្លើង​ប្រាក់ខែរយៈពេល ៣ឆ្នាំ ៖ អាច​ថា​ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​អាច​តំឡើង​ប្រាក់ខែជារៀងរាល់ឆ្នាំ​ដល់​បុគ្គលិកទូទាំងក្រុមហ៊ុនដោយសារ​ហេតុផល​សេដ្ឋ​កិច្ច ។ ប៉ុន្តែ​ប្រសិន​បើ​ច្រើន​ឆ្នាំកន្លងទៅហើយ ប្រាក់ខែនៅតែមិនមានកើនឡើងនោះ អ្នកគួរគិតគូរស្វែងរកមើលក្រុមហ៊ុនផ្សេង ដែលគេអាចផ្ដល់អ្វីដល់អ្នកលើសពីក្រុមហ៊ុនមួយនេះ ។ ប៉ុន្តែមុននឹង​អ្នក​សម្រេច​ចិត្ត​រក​ក្រុមហ៊ុន​ផ្សេងនោះ អ្នកគួរតែស្នើសុំ​ការ​តម្លើង​ប្រាក់​ខែ ពីក្រុមហ៊ុននេះជាមុនសិន ។ ប្រសិនបើក្រុមហ៊ុនមិន​អាច​ផ្ដល់​តាម​ការ​ស្នើ​សុំ​របស់អ្នកនោះទេ កង្វះខាតនេះគួរតែជាហេតុផលសមរម្យសម្រាប់អ្នកចាកចេញទៅរកទ្រនុំថ្មីជាប្រញាប់បានហើយ ។

៣.   ​ចៅហ្វាយ ឬប្រធានរបស់អ្នកជាមនុស្សមានឥទ្ធិពលទៅលើ​ស្ថានភាពការងាររបស់អ្នក ។ ភាពមិនចូលចិត្ត​របស់​ចៅ​ហ្វាយ​នាយ​អាច​ជា​ឧប​សគ្គនៃឱកាស និង​ការ​ទទួលស្គាល់ស្នាដៃរបស់អ្នក ។ អ្នកគួរស្វែងរកអ្នកដែលផ្ដល់​នូវ​ការ​លើក​កម្ពស់ស្នាដៃរបស់អ្នក មិន​មែន​អ្នក​ផ្ដល់​ឧប​សគ្គដល់អ្នកនោះទេ ។

៤. ប្រសិន​បើ​អ្នក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​មិន​ល្អ មានដំណើរការខុសប្រក្រតី បរិស្ថានការងារយ៉ាប់យ៉ឺន នោះអ្នកគួររកការងារថ្មីនៅកន្លែងផ្សេង ព្រោះថាបើអ្នកស្ថិតនៅកន្លែងនោះកាន់តែយូរ អ្នកនឹងទទួលស្គាល់ថាភាពមិនល្អ ខុស​ប្រក្រតី​នៅ​កន្លែង​​នោះ​ជា​រឿង​ធម្មតា​សាមញ្ញ​សម្រាប់​អ្នក ។ បើអ្នកមិន​ប្ដូរការងារទេ ទម្លាប់មិនល្អ និង​ដំណើរការការងារ​ខុស​ប្រក្រតី​បែបនេះ នឹង​ក្លាយជាទម្លាប់អាក្រក់មួយ ដែល​តាម​ជាប់​អ្នកទៅថ្ងៃអនាគតនៅកន្លែងផ្សេងទៀត ។

៥. មនុស្ស​មួយប្រភេទទៀតមានគំនិតចង់​ចេះដឹងអ្វីដែលថ្មី មិនចង់ធ្វើអ្វីដែលមិន​ដដែលៗជាច្រើនឆ្នាំ ចង់ធ្វើអ្វី​ដែលលើសពីសមត្ថ ភាព ខ្លួនឯង ដើម្បី​អភិវឌ្ឍន៍សមត្ថភាពខ្លួនកុំឲ្យចេះអ្វីដដែលៗ ហើយចង់ឡើងខ្ពស់មួយកម្រិតទៀត ដែលភាសាអង់គ្លេសហៅថា Challenge ខ្លួនឯង ។ អ្នកមិនគួរស្ថិតនៅក្នុងភាពស្រណុកស្រួល ដោយ មិនចេះ ចង់ឈោង ចាប់អ្វី ដែល ខ្ពស់ផុតពីដៃនោះឡើយ (Stay in comfort zone) ។ ប្រសិន​បើ​សត្វ​ស្វា​ដែល​មិន​ចេះចង់​ឈោង​ឡើង​បេះ​ផ្លែឈើ​ដែលខ្ពស់ផុតពីដៃនោះទេ ម៉្លេះ​មនុស្ស​បច្ចុប្បន្ន​ក៏មិនចេះ​ងើបដើរ​ត្រង់បាន​ដែរមែនទេ? ដូច្នេះ បើ អ្នក គិត ថា ច្រើនឆ្នាំកន្លងទៅហើយ ការងាររបស់អ្នកមិន​បាន​ផ្ដល់ឲ្យអ្នកអភិវឌ្ឍខ្លួនអ្នកទេ អ្នក​គួរ​ស្វែង​រក​កន្លែង​ការងារថ្មី ដែលអាចផ្លាស់ប្ដូរ​ខ្លួនឯងបាន ។

៦. ប្រសិន​បើ​អ្នក​បាន​ទទួល​សំបុត្រជាសំណេរ ឬជាសារអេឡិចត្រនិច​បន្ទោសទៅលើការងាររបស់អ្នកច្រើនឡើងៗ នោះ​ហាក់​ដូច​ជា​អ្នក​កំពុង​ទទួលបាន​នូវ​​សារ​សម្ងាត់​មួយពី​ចៅហ្វាយរបស់អ្នកថា គាត់​ជិត​បញ្ឈប់​អ្នក​ពីការងារ​ដោយ​សារ​មូល​ហេតុ​ទាំង​នោះ​ហើយ ។

៧. អ្នក​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅចូលរួម​ក្នុងកម្មវិធី PIP (Performance Improvement Plan) (គម្រោង​អភិវឌ្ឍ/វាយតម្លៃ ប្រតិ​បត្តិ​ការ​ការ​ងារ)​ ។ ភាគច្រើន​កម្មវិធីហាក់​ដូច​ជា​ដំណាក់កាលចុងក្រោយ​មុន​នឹង​គេ​បញ្ឈប់​ការងារ​អ្នក ។ ប្រសិន​បើ​ការងារ​​លទ្ធផលការងារ​របស់អ្នក​ដូចទៅ​នឹង​អ្វី​ដែល​ក្រុម​ហ៊ុន​ត្រូវការ នោះអ្នក​អាច​នឹង​រក្សា​ការងារនោះ ហើយបន្តអនាគតនៅកន្លែងដដែលនោះបាន ។ តែជាធម្មតា បើអ្នកជួបប្រទះនូវការអញ្ជើញបែបនេះ បញ្ជាក់ថាលទ្ធផលការងាររបស់អ្នកមិន​ល្អ មិន​ដូចទៅនឹងអ្វីដែលគេចង់បាន ។ល។ តែមិនបានន័យថា ឲ្យតែជួបការអញ្ចើញបែបនេះ អ្នកនឹងត្រូវបាត់បង់ការងារនោះឡើយ គ្រាន់តែពេលខ្លះអ្នកអាចឆ្លងផុតគ្រោះមួយនេះបាន ។ ក្នុងកំឡុងពេលនេះ អ្នកគួរវៃឆ្លាតក្នុងការស៊ើបសួររកការងារនៅកន្លែងផ្សេង ។

៨. ម្យ៉ាងទៀត ប្រសិនបើចៅហ្វាយរបស់អ្នកឧស្សាហ៍និយាយប្រាប់អ្នកដោយផ្ទាល់ថា ការងារ​របស់​អ្នក​គ្មាន​ភាព​រីកចំរើន ឬថា បើ​អ្នក​ធ្វើបែបនេះ គាត់នឹង​បញ្ឈប់ការងារអ្នក នោះគាត់អាចមិននិយាយលេងសើចនោះឡើយ ។ សូម​ចាប់​ផ្ដើម​រក​កន្លែង​ធ្វើការ​ផ្សេងជាការ​ប្រសើរ ។

នេះគ្រាន់តែជាបទពិសោធន៍ និងគំនិតមួយចំនួនដែលមិត្តរបស់ខ្ញុំ និង​ ការស្រាវជ្រាវ​ឯកសារ​ពីប្រភពផ្សេងៗ ។ ប្រសិន​បើ​អ្នក​មាន​មតិ​ផ្សេង​អាច​ចូល​រួម​ចែករំលែកគំនិតតាមប្រអប់មតិខាងក្រោម ។

Advertisements

One Reply to “ពេលគួរលាឈប់ពីការងារ”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s