ថៃបង្កើតវីដេអូបកស្រាយប្រវត្តិសាស្រ្ដប្រាសាទព្រះវិហារ

ការបកប្រែ ក្នុងវីឌីអូមួយនេះទាំងស្រុង ដើម្បី ការពារកុំឱ្យបងប្អូន យក ទៅបកស្រាយ ខុស នាំ ឱ្យ យល់ ច្រឡំ:

មេរៀន របស់ ថៃ កុំឱ្យនរណា មកបោកប្រាស់ ទៀត។
រឿង ប្រសាទព្រះវិហារ ត្រូវ គេកុហកយើង រហូតមក។
មាន គេ កុហក យើងថាប្រសាទព្រះវិហារ ជា កម្មសិទ្ធិ របស់ ខ្មែរ ត្រឹមតែ តួ ប្រសាទ ប៉ុណ្ណោះ. ឯ ផ្ទៃដី ខាងក្រោម ជា របស់ថៃ នេះ ជា ពាក្យកុហក ទាំងស្រុង។

នៅ ឆ្នាំ 1962 តុលាការអន្តរជាតិ បានសម្រេច យ៉ាង ច្បាស់លាស់ រួចហើយ ថា ប្រាសាទព្រះវិហារ ស្ថិតនៅ ក្រោម អធិបតេយ្យភាព របស់ប្រទេស កម្ពុជា មានន័យថា ទាំង តួ ប្រាសាទ នឹង ផ្ទៃដីទ្រ តួប្រាសាទ គឺជា កម្មសិទ្ធិ របស់ កម្ពុជាទាំងអស់។ ព្រោះ ប្រាសាទ មិនអាចអណ្តែត ខ្លួន លើអាកាស ឬ នរណា អាច លើកយក ទៅណាបានទេ. មិន ថា អញ្ចឹងឬ?

មាន គេកុហក យើងទៀតថា ទៅ អនាគតថៃ មាន សិទ្ធិប្តឹ ង ឧទហរណ៍ ទាមទារ យក មកវិញបាន នេះ គឺជា ការកុហក មួយទៀត. ព្រោះ ធម្មនុញ តុលាការអន្តរជាតិ បាន ប្រកាសហើយ ថា គេទុកពេល ឱ្យយើង 10 ឆ្នាំ បន្ទាប់ពី ចេញក្តី សម្រេចថៃ មានសិទ្ធិ ប្តឹង ឧទហរណ៍ សើរើ។
ប្រសិនបើ មាន អ្វី ជាសំអាងថ្មីៗ ធ្វើជា ភស្តុតាង ប៉ុន្តែ ហួសពី 10 ឆ្នាំ រហូតមកដល់ 50 ឆ្នាំទៅហើយ ថៃ មិនដែល ភស្តុតាង ថ្មីៗ យក ទៅ បញ្ជាក់ ដល់ តុលាការអន្តរជាតិ ទាល់តែសោះ នៅ គ្រប់អាណត្តិ របស់ រដ្ឋាភិបាល (មាន ដូចជា …) ដែល តែង អួតអាងថាខ្លួន ស្នេហាជាតិ តែមិនដែលមាន នរណា បានចេញមុខ សើរើ អ្វី ទាំងអស់។

មាន គេកុហកយើង ថាថៃ មិនដែល ទទួលស្គាល់ ផែនទី អត្រា 1/200 000 ដែល បារាំងបានធ្វើ និង ដែលកម្ពុជា យកមកបង្ហាញ ក្នុង តុលាការ នោះ. តែ តាមពិត បុព្វបុរសយើង(ថៃ) មិនបាន គិតបែបនេះ ទេ។ ផែនទី 1/200 000 ត្រួវ គេយកមកប្រើ ក្នុង សន្ធិសញ្ញា បែកចែក ព្រំដែន រវាង ថៃ – បារាំង មិនតែប៉ុណ្ណោះ គាត់ ថែមទាំងសុំ បារាំង កូពី យកផែនទី នេះ ចំនួន 15 ច្បាប់ ទុក ប្រើប្រាស់ទៀតផង។
មានមនុស្ស កុហក យើងទៀត ថា ផែនទី 1/200 000 ធ្វើ ឱ្យ ថៃ បាត់បង់ ទឹកដី តាំងពី ដែន គោក រហូតដល់សមុទ្រ. នេះជា រឿងកុហក ទាំងស្រុង។

ការ បោះបង្គោល ព្រំដែនត្រូវ ធ្វើឡើង ដោយកិច្ច សហប្រតិបត្តិការ រួម រវាង ប្រទេស ទាំងពីរ. ដែលចរចា គ្នា ជា ដំណាក់ ៗ តាមសភាព ជាក់ស្តែង ដោយឡែក ៗ ពីគ្នា។ មិនតែប៉ុណ្ណោះ ថៃ ក៏ ធ្លាប់ប្រើ ផែនទី 1/200 000 ក្នុង ការ សើរើព្រំដែន ជាមួយប្រទេសឡាវ រួចមក ហើយ ដែរ។

ខ្ញុំ អ្នកបកប្រែ សុំ សង្ខេប ដោយ ខ្លី ថាគ្លីប វីដេអូ នេះចង់ បញ្ជាក់ ឱ្យ ប្រជាជន ថៃ កុំជឿ ពាក្យកុហក របស់ អ្នកជ្រុលនិយម មួយចំនួន ដែលកាឡៃការពិត នាំ ឱ្យ មានការយល់ច្រឡំ ធ្វើ ឱ្យ ខ្មែរ និង ថៃ ត្រូវ រង្គៀសចិត្ត មាន រឿង រកាំរកូស ឥតប្រយោជន៍។

ផ្ទុយទៅវិញ គេ ដាស់តឿន ឱ្យសម្លឹងមើលឱ្យ វែងឆ្ងាយ ដើម្បីផលប្រយោជន៍ រួមគ្នា ក្នុង ចំណង អាស៊ាន. ម្យ៉ាងវិញទៀត តាម ដែល ខ្ញុំដឹង មាន បញ្ញវន្ត ថៃ ច្រើនណាស់ ដែលទទួលស្គាល់ ការពិត រឿង ប្រសាទព្រះវិហារ ហើយ ថែមទាំង ថ្កោលទោស ពួកជ្រុលនិយម ជា ញឹកញាប់ ទៀត ផង។
ដូច្នេះ ខ្ញុំ សង្ឃឹមថា បងប្អូនខ្មែរ គួរ សម្លឹងអ្នកដទៃ ឱ្យបាន ពីរផ្លូវ ផងដែរ. ដើម្បី កុំឱ្យគេថា ជ្រុលនិយម ឬ ខ្វះ ភាពចាស់ទុំ ឬ យករឿង ដែលដឹងមួយ ជ្រុង មក អួត ថា ដឹងគ្រប់យ៉ាង៊។

ដោយ Kim Channa !

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s