អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​គណនេយ្យ

cropped-onsite-accounting1

អ្នក​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​គណនេយ្យ​ គឺ​ជា​អ្ន​ក​ធ្វើ​ការ​សម្រេច​ចិត្ត ។ អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ហិរញ្ញវត្ថុ ត្រូវ​បាន​គេ​ចេគ​ចេញ​ជា​ពីរ​ក្រុម គឺ​អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ខាង​ក្នុង និង​អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ខាង​ក្រៅ ។

១. អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ខាង​ក្នុង (Internal Information Users) សំដៅ​លើ​បុគ្គល​ដែល​មានទំនាក់​ទំនង​ផ្ទាល់​នៅ​ក្នុង​ការ​គ្រប់​គ្រង​ និង​ការ​ប្រតិបត្តិការអង្គភាព​អាជីវកម្មមួយ ។ អ្នក​ទាំង​នេះ​រួម​មាន​ដូច​ជា អ្នក​គ្រប់​គ្រង (Managers) អ្នក​ធ្វើ​ការ​ក្នុង​ការិយាល័យ និង​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ខាង​ក្នុងសំខាន់​ដទៃទៀត ។ អ្នក​គ្រប់​គ្រង​គ្រប់​កម្រិត​ត្រូវការ​ព័ត៌មាន​គណនេយ្យ ដើម្បី​ធ្វើផែនការ ត្រួតពិនិត្រ និង​វាយ​តម្លៃ ដល់​ប្រតិបត្តិការ​អាជីវកម្ម ។ ដូច្នេះ ដើម្បី​បំពេញ​នូវ​មុខ​ងារ​ទាំង​នេះ អ្នក​គ្រប់​គ្រង​ត្រូវការ​ព័ត៌មាន​យ៉ាង​លំអិត​គ្រប់​ពេល​វេលាតាំង​អស់ ។ ព័ត៌មាន​ដែល​ អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ខាង​ក្នុង​ត្រូវការ​រួមមាន៖

–           តើ​សកម្មភាព​សេវាកម្ម​មួយ​ណា​ដេល​ផ្ដល់​ប្រាក់​ចំណេញ​ច្រើន​ជាងគេ ?

–           តើ​ថ្លៃ​ផលិត​ផល​ក្នុង​មួយឯកតា​មាន​ប៉ុន្មាន ?

–           តើ​មាន​អតិថិជន​ប៉ុន្មាន​អញនក​ដែល​នឹង​ត្រូវ​សង​បំណុលក្រុម​ហ៊ុន​នា​ពេល​ខាង​មុខ ?

–           តើ​ត្រូវ​សង​បំណុល​អ្នក​ផ្គត់​ផ្គង់​នា​ពេល​ខាង​មុខ​ចំនួន​ប៉ុន្មាន ?

–           តើ​មាន​សាច់​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ទូទាត់​សង​បំណុល​នា​ពេល​ខាង​មុខ​ដែរ​ឬទេ ?

២. អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ខាង​ក្រៅ (External Information Users) ជា​អ្នក​ដេល​មិន​ទាក់​ទង​ដោយ​ផ្ទាល់​នៅ​ក្នុង​សកម្មភាព​អាជីវកម្ម​ទេ ។ អ្នក​ទាំង​នេះ​រួម​មាន អ្នក​ឲ្យ​ខ្ចី ឬ​ម្ចាស់​បំណុល (Lenders/Creditors) អតិថិជន អ្នក​ផ្កត់​ផ្គង់ និង​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល ។ អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ខាង​ក្រៅ គឺ​ពឹង​ផ្អែក​លើ​ព័ត៌មាន​គណនេយ្យ​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​សម្រេច​គោល​ដៅ​របស់​ពួកគេ ។

ឧទាហរណ៍៖ អ្នក​ឲ្យ​ខ្ចី គឺទំនង​នឹង​មិន​ផ្ដល់​កម្ចី​ (Bad Loans) គឺ​នៅ​ពេល​គេ​ដឹង​ពី​ប្រាក់​ចំណេញ​ពេល​បច្ចុប្បន្ន​ និង​អតីតកាលរបស់​អាជីវកម្ម​មួយទទួល​បាន​តិច​តួច​នោះទេ ។

លំដាប់​នៃ​ការ​ប្រើ​ប្រាស់​ព័ត៌មាន​គណនេយ្យ

  • អត្តសញ្ញាណកម្ម => ចេញ​របាយការណ៍គណនេយ្យ => ទំនាក់ទនងរបាយការណ៍គណនេយ្យទៅកាន់ => អ្នក​ប្រើ​ប្រាស់​ព័ត៌មានគណនេយ្យ​ខាង​ក្នុង និង​ខាង​ក្រៅ ។
  • អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​គណនេយ្យខាង​ក្នុង​មានជាអាថ៌៖ ប្រធានគ្រប់គ្រង បុគ្គលិក អ្នក​ដឹក​នាំ សវនករខាង​ក្នុង បុគ្គលិក​ផ្នែក​លក់ ប្រធាន​ផ្នែក​គ្រប់​គ្រង​ថវិការ អ្នក​ចាត់​ការ ។ល។
  • អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​គណនេយ្យ​ខាង​ក្រៅមានដូចជា៖ ម្ចាស់​បំណុល អ្នក​វិនិយោគទុន រដ្ឋាភិបាល អតិថិជន អ្នក​ផ្គត់​ផ្គង់ សវនករ​ខាង​ក្រៅ ជាដើម ។ល។

អត្ថបទទាក់ទង៖

Advertisements

One Reply to “អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​គណនេយ្យ”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s