របៀប​​ស្នើជំនួយ​ថវិការសំរាប់គម្រោង​

Bomandjokou (Esther Havens)

http://www.youtube.com/watch?v=trTa0oinbe8

នេះ​ជា​វីដេអូ​ខ្លី​មួយ ដែល​មាន​ត្រឹម​តែ​រយៈ​ពេល ៤នាទី និង ២៣នាទីប៉ុណ្ណោះ ។ វីដេអូនេះនិយាយ​ពី​ការ​ស្វែង​រក​ជំនួយ​ថវិការពី​ពិភព​លោក​ ដោយ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​អ្នក​មើល ផ្ដល់​ជំនួយ​ជា​ថវិការ​ក្នុង​ការ​ម៉ាស៊ីនខួង​អណ្ដូង​ទឹក​សម្រាប់​សង្គ្រោះ​ដល់​ទី​ដែល​ខ្វះ​ខាត​ទឹក​ ។ ក្នុង​រយៈ​ពេល ៥ឆ្នាំ ដែល​អង្គការ​នេះ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ចុះ​បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ចូល​រួម​ចំណែក​ជួយ​ជា​ថវិការ រហូត​អាច​ជួយ​ដល់​ប្រជាជន​នៅ​ប្រទេស ១៩ប្រទេស ចំនួន ២លាននាក់ ។

វីដេអូ​នេះ​មាន​លក្ខណៈ​ដូច​បេះ​បិទ​ទៅ​នឹង​ចំនុចទីមួយស្ដីពី “សំណេរសង្ខេប​ស្ដី​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម” នៅក្នុង​អត្ថបទ របៀបសរសេរគម្រោង​អាជីវកម្ម បេះបិទតែម្ដង គ្រាន់​តែ​គេ​លើក​ឡើង​ជា​វីដេអូ មិន​មែន​ជា​សំណេរ​ក្នុង​ក្រដាស ប៉ុន្តែ​ទម្រង់នៃ​ការ​បក​ស្រាយ គឺ​មាន​ភាព​ដូច​គ្នា​ទាំង​ស្រុង ។ សូម​លោក​អ្នក​កុំ​យល់​ច្រឡំ​ថា អត្ថបទ​នេះ​ប្រើ​បាន​សម្រាប់​តែ​ការ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះនោះ ។ ការ​រៀប​ចំ​គម្រោង​នេះ សម្រាប់​ស្នើរ​សុំ​ការ​ខ្ចី​ប្រាក់ ស្វែង​រក​អ្នក​បណ្ដាក់​ទុន ក៏​ដូច​ជា​ស្វែងរក​ជំនួយ​ថវិការ​សម្រាប់​គោល​បំណង​អង្គការ​មនុស្ស​ធម៌​បាន​ផង​ដែរ ។

ពត៌មានបន្ថែម៖

ប្រសិន​បើ​អ្នក​ចង់​ដឹង​បន្ថែម​ពី​លក្ខណៈ​លំអិត​នៃ​ការ​ស្វែង​រក​ប្រាក់​ឧបត្ថម​សម្រាប់​គម្រោង​ផ្សេងៗដូចជា ការ​ស្វែករក​ប្រាក់​ជំនួយឧបត្ថម្ភ​សម្រាប់​សាលា សម្រាប់​ក្រុម​កីឡា សម្រាប់​ព្រះវិហារ អង្គការ​មនុស្សធម៌មិន​ដើម្បីប្រាក់​ចំណេញ ។ល។

សូម​ចូល​ទៅ​កាន់​គេហទំព័រនេះ៖ គំនិតងាយៗក្នុងការ​ស្វែង​រក​ប្រាក់​ជំនួយ ។

ដូច្នេះ​ខ្ញុំ​សូម​លើក​ឡើង​វិញ​ត្រួស​ៗស្ដី​ពី​ “សំណេរ​សង្ខេប​ស្ដី​ពី​គម្រោង​អាជីវកម្ម” សម្រាប់​អ្នក​មាន​គម្រោង​រួច​ហើយ ដូច​ខាង​ក្រោម៖

ប្រសិនបើអ្នកមានជំនួញស្រាប់ហើយ អ្នកគួររាយនូវចំនុចដូចខាងក្រោម៖

  • សេចក្ដីណែនាំពីបេសកកម្មការងារ៖ ពន្យល់ពីលក្ខណៈទូទៅនៃជំនួញរបស់អ្នក ដែលអាចមានទំហំបួនប្រាំប្រយោគរហូតដល់មួយកថាខណ្ឌ ។
  • ពត៌មានស្ដីពីក្រុមហ៊ុន៖ សរសេរសេចក្ដីពន្យល់ខ្លីមួយអំពីកាលបរិច្ឆេតបង្កើតក្រុមហ៊ុន រាយនាមស្ថាបនិកទាំងឡាយ និងតួនាទី ចំនួននិយោជិក និងទីតាំងពាណិជ្ជកម្ម ។
  • ប្រាប់ត្រួសៗពីភាពរីកចំរើន៖ បញ្ចូលឧទាហរណ៍នៃការរីកចំរើនរបស់ក្រុមហ៊ុន (ឧទាហរណ៍៖ ក្រុមហ៊ុន កខគ មានកំណើនបន្ទាត់ប្រាក់ចំណេញ និងភាគហ៊ុនទីផ្សារពីមួយឆ្នាំទៅមួយឆ្នាំ តាំងពីគ្រាដំបូង) ។ ការបង្ហាញពីក្រាបរូបភាព និងក្រាបសសរ ពិតជាល្អណាស់នៅក្នុងផ្នែកនេះ ។
  • ផលិតផល ឬសេវាកម្ម៖ សរសេរខ្លីៗពីផលិតផល និងសេវាកម្មដែលអ្នកផ្ដល់ដល់អតិថិជន ។
  • ពត៌មានហិរញ្ញវត្ថុ៖ ប្រសិនបើអ្នកកំពុងស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ សូមបញ្ចូលនូវពត៌មានស្ដីពីធនាគារ និងអ្នកវិនិយោគទុកបច្ចុប្បន្នរបស់អ្នក ។
  • សង្ខេបពីគម្រោងអនាគត៖ ប្រាប់ពីគោលដៅដែលអ្នកនឹងឈោងចាប់នៅពេលខាងមុខ ។

ដោយ​មិន​គិត​ពី ​“សេចក្ដី​ណែ​នាំ​ពី​បេស​ក​កម្ម​ការងារ​”​ គ្រប់​ពត៌​មាន​នៅ​ក្នុង​សំណេរ​សង្ខេប​ស្ដី​ពី​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម​ គួរ​តែ​មាន​ទម្រង់​សង្ខេប​ខ្លី ​និង​​មាន​​ត្រឹម​​តែ​​មួយ​​ទំព័រ​​ប៉ុណ្ណោះ​​ ។​ សំណេរ​សង្ខេប​ស្ដី​ពី​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម ​គឺ​ជា​ផ្នែក​ដំបូង​គេ​នៅ​ក្នុង​គម្រោង​ពាណិជ្ជ​កម្ម​ ​ដែល​អ្នក​អាន​នឹង​មើល​ឃើញ​មុន​គេ​ ដូច្នេះ​គ្រប់​ពាក្យ​ទាំង​អស់​ត្រូវ​មាន​ការ​ពិនិត្រ​ពិច័យ​ ។​

ប្រសិនបើអ្នកទើបតែចាប់ផ្ដើមធ្វើពាណិជ្ជកម្ម ឬជាពាណិជ្ជករថ្មីស្រឡាងម្នាក់៖

អ្នក​មិន​សូវ​មាន​អ្វី​សរ​សេរ​ស្ដី​ពី​ក្រុម​ហ៊ុន​របស់​អ្នក​នោះ​ទេ​ ដូច្នេះ​អ្នក​អាច​សរសេរ​ពី​បទ​ពិសោធន៍​ និង​ប្រវត្តិ​របស់​អ្នក​ ក៏​ដូច​ជា​ការ​សម្រេច​ចិត្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​សហ​គ្រាស​មួយ​នេះ ​។​

បង្ហាញថាអ្នកបានធ្វើការវិភាគទៅលើទីផ្សារយ៉ាងច្បាស់ ។ សរសេរពីសេចក្ដីត្រូវការ ឬចន្លោះខ្វះខាតនៅក្នុងគោលដៅទីផ្សាររបស់អ្នក ព្រម​ទាំង​ដំណោះ​​ស្រាយ​​ដ៏​ជាក់​​លាក់​របស់​អ្នក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ ​។​ អ្នក​ត្រូវ​សរសេរបញ្ចុះបញ្ចូលអ្នកអាន ឲ្យគេជឿជាក់ថា អ្នក​ពិត​ជា​អាច​ទទួល​បាន​នូវ​ជោគ​ជ័យក្នុងគោលដៅទីផ្សារនេះបាន រួចបន្ទាប់មកអ្នកត្រូវណែនាំនូវគម្រោងនាពេលអនាគតរបស់អ្នកដល់គេ ។

មាន​ឧទាហរណ៍ មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា ដែល​ខ្ញុំ​ធ្លាប់​ប្រទះ​នៅ​ក្នុង​កម្មវិធី ឡូយ៩ ដែលនិយាយ​ពី​ការ​សុំ​ជំនួយ​ឧបត្ថម​លើ​ក្រុមកីឡា ក៏ដូចជា​ក្រុម​តន្ត្រី​សហគមន៍ ពីក្រុម​ប្រឹក្សា​ឃុំ​ជាដើម ។ នេះគ្រាន់​តែ​ជា​គំនិត​ងាយៗ ដែល​ហាក់​ពិបាក​ធ្វើ​សម្រាប់​ប្រជា​ជន​ខ្មែរ​ដែល​ពុំ​សូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ស្នើសុំ ។ ដើម្បី​ចូល​មើល​ពី​គម្រូ​នៃ​ការ​ស្នើសុំ​ជំនួយ​ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឬ​ពី​សហគមន៍មួយ សូម​ចូល​ទៅ​កាន់​គេហទំព័រ​នេះ៖

រឿងអប់រំ កាម៉ុងកំពត

រឿងអប់រំ កាតក្រហមបេះដូង

សង្ឃឹម​ថា​លោក​អ្នកនឹង​យល់​នូវ​អ្វី​ដែល​រៀប​រាប់​នៅ​ក្នុង​អត្ថបទនេះ និង​អាច​ចាប់​ផ្តើម​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ខ្លួនអ្នក ដោយ​ការ​ចាប់​ផ្ដើម​ជំនួញមួយពីថវិការផ្ទាល់ខ្លួន មាន​ជំនួយពីផ្នែកហិរញ្ញវត្ថុ ផ្នែកស្មារតី និងផ្នែក​គំនិត ។ សូម​អាន​នូវ​អត្ថបទមុនៗរបស់​ប្លកនេះ ដែលទាក់ទង​នឹង​ពាណិជ្ជកម្ម ដើម្បី ឲ្យ​លោក​អ្នក​កាន់​តែ​យល់​ច្បាស់​ថែម​ទៀត ពី​ជំហ៊ាន​ក្នង​ការ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់ខ្លួន ។

រៀប​រៀង​ដោយ ឌីយ៉ា

អត្ថបទទាក់ទង៖

Advertisements

4 Replies to “របៀប​​ស្នើជំនួយ​ថវិការសំរាប់គម្រោង​”

    1. ខ្ញុំ​រក​សរសេរ​ឲ្យ​ងាយ​យល់​ជាង​ហ្នឹង​ល្អទេ?

      Like

      1. ល្អ ល្អ។។ ប្រើពាកធម្មដា ធម្មដា បរទេស ក៏អាចយល់យ៉ាងងាយ តែត្រូវគិតពីផលលំបាកវាផង។។

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s