គិ​ត​ចង់​ចាប់​ផ្តើមពាណិជ្ជកម្ម​?

42-22991948

ការ​ចាប់​ផ្តើម​ពាណិជ្ជ​កម្ម​មួយ​ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ប៉ុន្តែ​ក៏​ជា​ការ​ជ្រើស​រើស​ដ៏​ប្រថុយ​ប្រថាន​ផង​ដែរ​ ។ ចុច​អាន​ចំនុច​នេះ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​ជំនួយ​ ដល់​អ្នក​ឲ្យ​យល់​ដឹង​ថា តើ​ការ​ចាប់​ផ្តើម​ធ្វើ​ជំនួញ​មួយ​មាន​ទាម​ទារ​ឲ្យ​មាន​អ្វី​ខ្លះ ។

1. តើ​អ្នក​មាន​ភាព​ជា​សហ​គ្រិន​ដែរ​ឬទេ?

ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន តើ​អ្នក​ត្រូវ​មាន​ចរិក​លក្ខណៈ​បែប​ណា? ដើម្បី​ចាប់​ផ្តើម និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​មួយ តើ​ទាម​ទារ​អ្វី​ខ្លះ? ការ​ចាប់​ផ្តើម​ជំនួញ​ផ្ទាល់​ខ្លួន​ គឺ​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​រំភើប និង​ជា​បទ​ពិសោធន៍​មួយ​ដែល​ផ្ដល់​ផល​ប្រយោជន៍​គួរ​ជា​ទី​ពេញ​ចិត្ត ។ វា​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​ច្រើន​ ដូច​ជា​ក្លាយ​ជា​ចៅ​ហ្វាយ​ខ្លួនឯង អាច​កំណត់កាល​វិភាគ​ខ្លួនឯង និង​រស់​នៅ​ដោយ​ក្ដី​រីករាយ​និង​ពេញ​ចិត្ត ។ ប៉ុន្ដែ​ការ​ក្លាយ​ខ្លួន​ទៅ​ជា​អ្នកសហគ្រិន​ដ៏​ជោគ​ជ័យ​ម្នាក់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ផែន​ការ​យ៉ាង​ច្បាស់​លាស់ ពោរពេញ​ដោយ​ការ​ច្នៃ​ប្រឌិត និង​ខិត​ប្រឹង​ប្រែង ។ ខាង​ក្រោម​នេះ​ជា​អត្ត​ចរិក និង​ជំនាញ ដែល​ជា​ទូទៅ​ធ្វើ​ឲ្យសហគ្រិន​ទទួល​បាន​ភាព​ជោគ​ជ័យ៖

  • មិន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ទទួល​យក​ហានិភ័យ៖ ធ្វើ​ជា​ចៅ​ហ្វាយ​លើ​ខ្លួនឯងមានន័យថា យើង​អាច​ធ្វើការ​សម្រេច​ចិត្ត​ដែល​ពិបាក​តឹង​តែង​បាន ។ ភាព​ជា​សហគ្រិន​រួម​បញ្ចូល​ទាំង​ភាព​មិន​ប្រាកដ​ច្បាស់​ផង​ដែរ ។ តើ​អ្នក​លះ​បង់​គ្រប់​យ៉ាង​ ដើម្បី​ច្រាន​ចោល “​ភាព​មិនប្រាកដ​​ច្បាស់​” ​នៅ​ក្នុង​ជីវិត​​បាន​ឬទេ? ប្រសិន​បើ​ “បាន” នោះ​អ្នក​មិន​សក្ដិ​សម​ជា​សហគ្រិននោះទេ ។ តើ​អ្នក​រំភើប​ចិត្ត​ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​នឹង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង​បាន​ដែរ​ឬទេ? ប្រសិន​បើ​ពេញ​ចិត្ត​ នោះ​លោក​អ្នក​គួរ​តែ​អាន​នូវ​ចំនុច​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុង​អត្ថបទ​នេះ ។
  • មានភាពឯករាជ្យម្ចាស់ការ៖ សហគ្រិន​ត្រូវ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ។ ប្រសិន​បើ​អ្នក​មាន​ទំនុក​ចិត្ត​ទៅ​លើ​សភាវៈ​គតិ​របស់​ខ្លួន​ឯង ហើយ​មិន​ភ័យ​ខ្លាច​នូវ​ការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត នោះ​បាន​ន័យ​ថា អ្នក​កំពុង​តែ​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​ជា​សហគ្រិន​ម្នាក់​ហើយ ។
  • ពូកែប្រើ​វិធីសាស្ត្រលួងលោម៖ ទោះ​បី​ជា​អ្នក​មាន​គំនិត​មួយ​ដែល​វិសេស​ជាង​គេ​ក្នុង​ពិភព​លោក​នេះ​ក៏ដោយ ប្រសិន​បើ​លោកអ្នក​មិន​ចេះ​បញ្ចុះ​បញ្ចូល​អតិថិជន និយោជិក និង​ដៃគូ​ ឬ​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ដ៏​មាន​សក្ដានុពល​នោះទេ នោះ​ភាព​ជា​សហគ្រិន​ប្រាកដ​ជា​មិន​ងាយ​សម្រាប់​អ្នក​ឡើយ ។ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ការ​និយាយ​ជា​សារធារណៈ សម្រប​ខ្លួន​ជាមួយ​នឹង​មនុស្ស​ថ្មី​ៗ​យ៉ាង​ងាយ ពូកែ​ក្នុង​ការ​បញ្ចេញ​គំនិត​ដែល​ទាក់​ទិន​នឹង​តថភាព នោះ​គំនិត​របស់​អ្នក​ជាក់​ជា​នឹង​បាន​ទទួល​ជោគជ័យ​ជា​មិន​ខាន ។
  • ចេះចរចារ៖ ប្រសិន​បើ​អ្នក​ជា​ម្ចាស់​ជំនួញ​តូច​មួយ អ្នក​ប្រាកដ​ជា​ត្រូវ​ចរចារ​ជាមួយ​នឹង​រឿង​រ៉ាវ​គ្រប់​យ៉ាង​រាប់​ចាប់​ពី​កិច្ច​សន្យា​ជួល​តូច​តាច រហូត​ដល់​កិច្ច​សន្យា​អាជីវកម្ម​ ។ ជំនាញ​ក្នុង​ការ​ចរចារ​ដ៏​ល្អ​ឥត​ខ្ចោះ​ជួយ​សន្សំ​សំចៃ​ប្រាក់ និង​ជួយ​ឲ្យ​អាជីវកម្ម​មាន​ដំណើរ​ការ​រលូន ។
  • មានភាពច្នៃប្រឌិត៖ អ្នក​តែង​តែ​មាន​គំនិត​ថ្មីៗមែនទេ? តើ​អ្នក​មាន​វិធី​ថ្មី​ៗ​ក្នុង​ការដោះ​ស្រាយ​បញ្ហាដែរ​ឬទេ? ប្រសិន​បើ​អ្នក​មាន​សមត្ថ​ភាព​មើល​ឃើញនូវ​របៀប​ទទួល​យក​អត្ថ​ប្រយោជន៍ពី​ឱកាស​ថ្មីៗ នោះ​ភាព​ជា​សហគ្រិន​ពិត​ជា​សក្ដិ​សម​ជាមួយ​អ្នក ។
  • មានជំនួយពីអ្នកដទៃ៖ មុន​ពេល​ចាប់​ផ្ដើម​ពាណិជ្ជ​កម្ម ការ​មាន​បណ្ដាញ​ខ្នង​បង្អែក​រឹង​មាំ​ជា​រឿង​មួយ​ចាំ​បាច់ណាស់ ។ មាន​រឿង​ជា​ច្រើន​ដែល​បង្ខំ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត នា​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​បើក​អាជីវកម្ម​របស់​អ្នក ហេតុ​ដូចនេះ​ហើយ អ្នក​ត្រូវ​ការ​មនុស្ស​ដែល​អាច​ជួយ​អ្នក​បាន ។ អ្នក​គួរ​គិត​គូរ​ស្វែង​រក​មនុស្ស​ដែល​អាច​ណែ​នាំ​ផ្លូវ​ដល់​អ្នក​បាន ។ អ្នក​មគ្គុទេសក៍​​ផ្នែក​ពាណិជ្ជកម្ម​ គឺ​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍​ច្រើនក្នុង​ផ្នែក​ជំនួញ មាន​ជោគជ័យ​ក្នុង​អាជីវកម្ម និង​មាន​ចិត្ត​ចង់​ផ្ដល់​ដំបូន្មាន​ដល់​អ្នក ។

2.  ២០ សំនួរ​មុន​ពេល​ចាប់​ផ្តើម​ពាណិជ្ជកម្ម​មួយ

ដូច្នេះ​អ្នក​បាន​ដឹង​រួច​ហើយ ថា​អ្នក​ត្រូវ​ការ​អ្វី​ខ្លះ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន​ម្នាក់​មែនទេ? ឥឡូវ​នេះ​សូម​សួរ​ខ្លួនឯង​ចំនួន​ ២០សំនួរ ដើម្បី​ឲ្យ​លោក​អ្នក​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​គន្លឹះ​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អាជីវកម្ម​ដ៏​ត្រឹម​ត្រូវ៖

  • ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចង់​ចាប់​ផ្តើម​ជំនួញមួយ?
  • តើ​ខ្ញុំ​ចង់​បើក​ជំនួញ​ប្រភេទអ្វី?
  • តើ​អ្នក​ណា​ជា​អតិថិជន​របស់​ខ្ញុំ?
  • យើង​ផលិត​ផល ឬ​សេវាកម្ម​អ្វី​ដែល​ពាណិជ្ជកម្ម​របស់​ខ្ញុំ​នឹង​ផ្ដល់​ជូន​អ្នក​ប្រើ​ប្រាស់?
  • តើ​ខ្ញុំ​បាន​រៀប​ចំ​ចំណាយ​ពេល​វេលា និង​ប្រាក់​ដើម្បី​ចាប់​ផ្ដើម​ជំនួញ​របស់​ខ្ញុំ​ហើយ​ឬនៅ?
  • តើ​ខ្ញុំ​នឹងដាក់​ទីតាំង​ពាណិជ្ជ​កម្ម​នៅ​កន្លែង​ណា?
  • តើ​ខ្ញុំ​ត្រូវ​ការ​និយោជិក​ចំនួន​ប៉ុន្មាននាក់?
  • តើ​ខ្ញុំត្រូវ​ការ​ប្រាក់​ប៉ុន្មាន​ដើម្បី​ចាប់​ផ្តើម​ជំនួញ​មួយ​នេះ?
  • តើ​ខ្ញុំ​ត្រូវ​ការ​ខ្ចី​ប្រាក់​ដែរ​ឬទេ?
  • តើ​ត្រូវ​ចំណាយ​ពេលឆាប់​ប៉ុណ្ណា​មុន​ពេល​ផលិត​ផល​ ឬ​សេវាកម្ម​របស់​ខ្ញុំ​អាច​ដំណើរ​ការ​លើ​ទីផ្សារ​បាន?
  • តើ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ ទើប​ខ្ញុំ​អាច​រក​ប្រាក់​ចំណេញ​បាន?
  • តើ​អ្នក​ណា​ជា​គូ​ប្រជែង​របស់​ខ្ញុំ?
  • តើ​ខ្ញុំ​នឹង​ត្រូវ​កំណត់​តម្លៃ​ផលិត​ផល​របស់​ខ្ញុំ​ប៉ុន្មាន​ប្រៀប​ធៀប​ទៅ​នឹង​គូ​ប្រជែង​របស់​ខ្ញុំ?
  • តើ​ពាណិជ្ជកម្ម​របស់​ខ្ញុំ​ត្រូ​​វ​រៀប​ចំ​តាម​ទម្រង់​ច្បាប់​យ៉ាង​ដូចម្ដេច?
  • តើ​ខ្ញុំ​ត្រូវ​បង់​ពន្ធ​អ្វី​ខ្លះ?
  • តើ​ប្រភេទ​ធានា​រ៉ាប់​រង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ?
  • តើ​ខ្ញុំ​ត្រូវ​គ្រប់​គ្រង​ពាណិជ្ជកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច?
  • តើ​ខ្ញុំ​ត្រូវ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច?

3. ១០ ជំហាន​ក្នុង​ការ​ចាប់​ផ្តើម​ពាណិជ្ជកម្ម

  • សរសេរ​គម្រោង​ពាណិជ្ជកម្ម
  • ស្វែង​រក​អ្នក​ជំនួយការ​ពាណិជ្ជកម្ម និង​ការ​ហ្វឹក​ហាត់​ផ្នែក​ពាណិជ្ជកម្ម
  • ជ្រើ​ស​រើស​ទីតាំង​ពាណិជ្ជកម្ម​
  • រៀប​ចំ​ហិរញ្ញវត្ថុ​សម្រាប់​ពាណិជ្ជកម្ម​
  • រៀប​ចំ​ប្រព័ន្ធ​ច្បាប់​របស់​ពាណិជ្ជកម្ម​របស់​អ្នក

សួរ​ថា​តើ​ ការ​គ្រប់​គ្រង​របស់​អ្នក​ជា​ប្រភេទ Sole proprietorship, partnership, Limited Liability Company (LLC), corporation, S corporation, nonprofit or cooperative?

  • ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម
  • ទទួល​លេខ​សម្គាល់ពន្ធ
  • ចុះ​ឈ្មោះពាណិជ្ជកម្ម​របស់​អ្នក​ជាមួយ​នឹង​រដ្ឋាភិបាល និង​ពន្ធ​ក្នុង​តំបន់ ដើម្បី​ទទួល​បាននូវលេខសម្គាល់ពន្ធ, ប្រាក់​សំណង​បុគ្គលិក, ភាព​គ្មាន​ការធ្វើ និង​ធានារ៉ាប់រង​សម្រាប់​ជន​ពិការ ។​
  • សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​អនុញ្ញាត

ដើម្បី​អាច​ដំណើរ​ការ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ស្រប​ច្បាប់​បាន​ ត្រូវ​តែ​មាន​ការ​អនុញ្ញាត​សិទ្ធិ​សហព័ន្ធ និង​ពី​រដ្ឋ​ ព្រម​ទាំង​ទទួល​បាន​ការ​អនុញ្ញាត​ដែល​អ្នក​ត្រូវ​ការ​ ។

  • យល់​ដឹង​ពី​តួនាទី​របស់​និយោជក៖ សិក្សា​ពី​ច្បាប់​ក្នុង​ការ​ជួល​បុគ្គលិក​មក​ធ្វើការ ។

4. សិក្សា​ពី​ទីផ្សាររបស់​អ្នក

ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ពាណិជ្ជ​កម្ម​របស់​អ្នក អ្នក​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​លំអិត​ពី​អតិថិជន​ គូ​ប្រជែង និង​ឧស្សាហកម្ម​របស់​អ្នក ។ ការ​ “ស្រាវ​ជ្រាវទីផ្សារ” គឺ​ជា​ដំណើរ​ការ​វិភាគ​ទិន្នន័យ ក្នុង​គោល​បំណង​​ឲ្យ​ដឹង​ពី​ផលិត​ផល​ និង​សេវាកម្ម​ប្រភេទ​ណា​ដែល​ជា​តម្រូវការ​ទីផ្សារ​ខ្លាំង ហើយ​អាច​ប្រជែង​នៅ​ក្នុង​ទីផ្សារ​បាន ។ ការ​ស្រាវ​ជ្រាវ​ទីផ្សារ​អាច​ជួយ​ឲ្យ​អ្នក​៖

  • កាត់​បន្ថយ​ហានិភ័យ​នៅ​ក្នុង​មុខ​ជំនួញ
  • អាច​ចាប់​បាន​នូវ​បញ្ហា​នា​បច្ចុប្បន្ន និង​នៅ​ថ្ងៃខាង​មុខ​របស់​ជំនួញ​របស់អ្នក
  • ដើម្បី​ស្វែង​រក “ឱកាស​” នៃ​ការ​លក់

5. ប្រមូល​ទិន្នន័យ​ និង​ស្ថិតិ​ទាក់​ទិន​នឹង​ពាណិជ្ជ​កម្ម​របស់​អ្នក

6. ប្រភេទពាណិជ្ជកម្ម

7. ស្វែង​រក​ទី​ប្រឹក្សា ឬអ្នក​បង្ហាត់​បង្ហាញ

8. សួរ​សំនួរ​ដែល​ទាក់​ទង​នឹង​ពាណិជ្ជកម្ម​

រៀប​រៀង កែសម្រួល និងបកប្រែដោយ មួង វ៉ាន់ឌី

ប្រភពអត្ថបទ

Advertisements

3 Replies to “គិ​ត​ចង់​ចាប់​ផ្តើមពាណិជ្ជកម្ម​?”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s