មុខ​របរ ១០ ដែល​ចំណាយ​ដើម​ទុន​តិចបំផុត

ប្រហែល​ជា​អ្នក​មិន​សូវ​មានដើម​ទុន​ច្រើន​ក្នុង​ការ​បង្កើត​មុខ​របរនឹងគេ ។ ខាង​ក្រោម​នេះ​ជា​មុខ​របរ​ងាយ​ៗ​ ដែល​អ្នក​អាច​ធ្វើ​នៅ​ផ្ទះ​បាន ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ដើម​ទុន​ច្រើន​នោះឡើយ ។
 
វេបសាយផ្ទាល់​ខ្លួន

 

ការ​បង្កើត​វេបសាយ​ផ្ទាល់​ខ្លួនអាច​ផ្តល់​ប្រាក់​ដល់​លោក​អ្នក​យ៉ាង​ងាយ ប្រសិន​បើ​អ្នកមាន​គំនិត​ល្អៗ និង​ពូកែ​ក្នុង​ការ​សរសេរ​អត្ថបទដែល​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​អ្នក​អាន និង​ប្រើ​ប្រាស់​អ៊ីនធើនេត ។ អ្នក​អាច​ទទួល​បាន​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ នៅ​លើ​ប្លុក​របស់​អ្នក ។

 
ផ្នែក​បម្រើ​អតិថិជន​

 

អ្នក​អាច​ផ្តល់​នូវ​សេវាកម្ម​ ផ្តល់​ជា​ជំនួយ​ដល់​អតិថិជន​ដែល​ត្រូវការ​ជំនួយ ឬគំនិត​របស់​អ្នក​ក្នុង​ការ​ជួយ​ពួកគេ ។ សព្វ​ថ្ងៃ​នេះ​ប្រទេស​កម្ពុ​ជា​យើង មាន​សេវាកម្ម​បែបនេះ​តាម​រយៈ​ការ​បក​ស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​តាម​វិទ្យុ​ជាដើម ។ ប៉ុន្តែ​អ្នក​អាច​ចាប់​ផ្តើមមុខ​របរ​នេះ​បាន ដោយ​ផ្តល់​ជំនួយ​ ឬពត៌មាន​ផ្នែក​បច្ចេកទេស ឬជំនាញ​ដែល​អ្នក​មាន​ដល់​អ្នក​ដែល​ត្រូវការ​ ។ ឧទាហរណ៍៖ ការ​ផ្តល់​ជំនួយ​ផ្នែក​ពត៌មានវិទ្យាដល់​អ្នក​ដែល​មាន​បញ្ហា​ទៅ​លើ​កុំ​ព្យូទ័រ ដោយ​ផ្តល់​ដំណោះ​ស្រាយ​តាម​ទូរស័ព្ទ ហើយ​លោក​អ្នក​អាច​ទទួល​កម្រៃ​ពីពួកគេ​បាន​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទបាន ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អតិថិជន​អាច​មក​រក​ជំនួយ​ពី​អ្នក​ដោយ​ផ្ទាល់​ទៅ​លើ​ការ​វិភាគ​លើការ​ទិញ​អចលនវត្ថុ ឬ​របស់​ផ្សេងៗទៀតជាដើម ។

គ្រូ​បង្រៀន​តាម​ផ្ទះ
 

អ្នក​ចេះ​ភាសា​អង់គ្លេស ភាសាចិន ភាសា​ថៃ មែនទេ? ចាប់​ផ្តើម​ធ្វើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ អាច​ផ្តល់​ប្រាក់​កម្រៃ​ដល់​អ្នក​ផង​ដែរ ។

 
ធ្វើ​ជា​ឈ្មួញ​កណ្តាល
ខ្ញុំ​ដូច​ជា​មិន​ចាំ​បាច់​ពិពណ៌នា​ច្រើន​នោះទេ ត្រង់​ចំនុច​នេះ ព្រោះ​ពាក្យ​ថា​ឈ្មួញ​កណ្តាល​មាន​ន័យ​គ្រប់​គ្រាន់រួច​ហើយ ។
 

អ្នក​បក​ប្រែ​អត្ថបទ

នេះ​ជា​ការងារ​ងាយៗ ដែល​អ្នក​អាច​យក​មក​ធ្វើ​នៅ​ផ្ទះ​បាន ។ សូម​ពង្រឹង​ផ្នែក​ភាសា​របស់​អ្នក​ រួច​ចាប់​យក​ផ្នែក​បច្ចេក​ទេស​នៃ​ការ​បក​ប្រែ​ណា​មួយ​ដែល​អ្នក​ពេញ​ចិត្ត ទៅ​លើ​ភាសា​ដែល​អ្នក​ចេះស្រាប់ ។
 
ធ្វើ​គ្រឿង​តុប​តែង​ដោយ​ដៃ
ប្រសិន​បើ​អ្នក​មាន​ដុងផ្នែក​សិល្បៈនៃ​ការ​តុប​តែង និង​រចនា នោះ​អ្នក​អាច​បង្កើត​ជា​គ្រឿង​អលង្ការ​ងាយៗ ស្អាតៗ ដោយដៃ ហើយ​លក់​តាម​ហ្វេសប៊ុក ឬ​តាម​ហាង​ដែល​បរទេស​ចូល​ចិត្ត​ទិញ ព្រោះ​បរទេស​ឲ្យ​តម្លៃ​ទៅ​លើ​វត្ថុ​ដែល​កើត​ចេញ​ពី​ការ​ច្នៃ​ប្រឌិត និង​ធ្វើ​ដោយដៃ ។ ហេតុអ្វី? គេ​យល់ថា វត្ថុ​ដែល​ធ្វើ​ដោយ​ដៃ គឺ​មាន​តែមួយ ហើយ​មាន​ភាព​ខុស​ៗគ្នាទាំងអស់ គេ​ចូល​ចិត្ត​អ្វី​ដែល​ហៅថា Unique ។ បច្ចុប្បន្ននេះ​អ្នក​អាច​ឃើញ​នៅ​តាម​ផ្លូវ​ធំ​មួយ​ចំនួនក្នុង​ក្រុង​ភ្នំពេញ មាន​លក់​វត្ថុ​ដែល​ដាក់​ផ្លាកធំៗ “២៥០០រៀល” ឬ “២០០០រៀល” ដែល​មួយ​ចំនួន​ធំ​ សុទ្ធ​សឹង​ជា​វត្ថុ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ដូច​ជា​ដេរមួក ឬ​ធ្វើ​ខ្សែ​ដៃ​ជាដើម ។
 
Vlogging 
ជា​ការ​បង្កើត​វីដេអូខ្លីៗ ពី​មេរៀន ឬ​អ្វី​ដែល​ជា​តម្រូវ​ការ​របស់​អ្នក​មើល ។ អ្នក​អាច​ធ្វើ​ដូចនេះ​ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ការ​ថត​វីដេអូ ហើយ​អ្នក​អាច​ដាក់​វិដេអូ​របស់​អ្នក​ទៅ​ក្នុងយូធ្យូប ជាដើម ។
 
ជាង​ថតរូប
អ្នក​មិន​ត្រូវការ​អ្វី​ច្រើន​ទេ ក្រៅ​ពី​សិល្បៈ​នៃ​ការ​ថតរូបដ៏​គួរ​ឲ្យ​ទាក់​ទាញ និង​កាម៉េរ៉ាមួយ​តែ​ប៉ុណ្ណោះ ។
 
ទី​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញ​វត្ថុ
អ្នក​កំពុង​ធ្វើ​ការ​ផ្នែក​គណនេយ្យ ឬ​ហិរញ្ញវត្ថុមែនទេ? អ្នក​អាច​ផ្តល់​ការ​ប្រឹក្សា ឬ​យោបល់​ដល់​អតិថិជន​របស់​អ្នក​តាម​ទូរស័ព្ទ ឬ​ផ្តល់​ប្រឹក្សា​ដល់​ពួកគេ​នៅ​ផ្ទះ​របស់​អ្នក​បាន ក្រោយ​ពេល​អ្នក​ចេញ​ពី​ធ្វើការ ។ មាន​មនុស្ស​ច្រើន​ណាស់ ដែល​មាន​បញ្ហា​ក្នុង​ការ​ចាត់​ចែង​ថវិការបស់​ពួកគេ ។ ផ្ទះ​របស់​អ្នក​មិន​មែន​ជា​បញ្ហា​ក្នុង​ការ​កំណត់​ភាព​ជឿជាក់​របស់អតិថិជន​របស់​អ្នក​នោះទេ ។ សូម​ចាប់​ផ្តើម​ធ្វើ​វាចុះ ។
 
អាហារដ្ឋាន​
ផ្ទះ​របស់​អ្នក​អាច​ជា​ហាង​អាហារ​ដ៏តូច​មួយ ដែល​អាច​ផ្តល់​កម្រៃ​ដល់​អ្នក​ជា​រៀង​រាល់​ថ្ងៃ ។ ដូច្នេះ​សូម​ចាប់​យក​មុខ​ម្ហូប​មួយ​ចំនួន​ដែល​អ្នកគិត​ថា អ្នក​អាច​ធ្វើបាន ហើយ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​បរិភោគ​ក្រៅ​ផ្ទះ​ទាំង​ឡាយ ។
 
ប្រសិន​បើ​អ្នក​គិត​ថា មាន​មុខ​របរ​ងាយៗ ដែល​ចំណាយ​ដើម​អស់​តិចនោះ សូម​ដាក់​មតិ​របស់​អ្នក​នៅ​ក្នុង​ប្រអប់​មតិ​ខាង​ក្រោម​នេះ ។ សូម​ស្វាគមន៍​សម្រាប់​គំនិត​ល្អ​របស់​អ្នក ។
Advertisements

3 Replies to “មុខ​របរ ១០ ដែល​ចំណាយ​ដើម​ទុន​តិចបំផុត”

    1. តើ​តាម៉ាប់គិត​ថា​មិន​ពិត​ត្រង់​ចំនុចណា? ព្រោះ​ខ្ញុំ​មិន​គិត​ថា​មិន​ពិត​ទាំង​អស់​នោះទេ​ ។ សូម​ជួយ​លើក​យក​ហេតុ​ផលដើម្បី​បញ្ជាក់​បងបាទ

      Like

  1. វេបសាយ​ផ្ទាល់​ខ្លួន ៖ ទាល់​តែ​សរសេរ​ជា​ភាសាអង់គ្លេស បើ​សរសេរ​ខ្មែរ​ដូច​ពួក​យើង​គ្មាន​ថ្ងៃទេ ។

    ផ្នែក​បម្រើ​អតិថិជន មិន​មែន​ចេះ​តែ​ធ្វើ​ឲ្យ​បាន​ៗទេ ហើយ​ស្រុក​ខ្មែរ​ក៏​គេ​មិន​សូវ​ជឿ​ខាង​ណឹង​ដែរ ។

    អ្នក​បក​ប្រែ​អត្ថបទ​ឥឡូវ​គជើង​គ្នា​ ។

    វីលុកហ្គីង មិន​ងាយ​ស្រួល​ទេ ទាល់​តែ​យើង​ជំនាញ​ដែរ ។

    ជាង​ថតរូប
    អ្នក​មិន​ត្រូវការ​អ្វី​ច្រើន​ទេ ក្រៅ​ពី​សិល្បៈ​នៃ​ការ​ថតរូបដ៏​គួរ​ឲ្យ​ទាក់​ទាញ និង​កាម៉េរ៉ាមួយ​តែ​ប៉ុណ្ណោះ ។ អ្នក​ត្រូវ​ការ​ច្រើន​ជាង​នេះ ការ​ចេះ​រចនា​រូបភាព ឡេនស៍​ច្រើន​ប្រភេទ ម៉្យាង​ម៉ាស៊ីន​កាម៉េរ៉ាមិនថោក​ទេ សម្រាប់​ជីវភាព​ប្រជាជន​ខ្មែរ ។

    នេះ​ជា​គំនិត​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s