ប្រវត្តិក្រុមហ៊ុនហុងដា

Honda Motorcycles logo

  • ក្រុម​ហ៊ុន​នេះ​បាន​បង្កើត​ឡើងនៅ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៤៨
  • ដោយ​លោក​ប្រធាន​ និង CEO ឈ្មោះ Takanaobu Ito
  • ដោយ​មាន​ដើម​ទុន​ពាណិជ្ជ​កម្មចំនួន ¥86 billion (គិត​ត្រឹម ថ្ងៃទី ៣១ ខេមិនា ឆ្នាំ ២០០៧)
  • ការ​លក់ (លទ្ធផលនៃ​ហិរញ្ញវត្ថុឆ្នាំ ២០០៧) សរុប​ចំនួន ¥11,087,140 លាន

ក្រុម​ហ៊ុន​ Honda Motor Co., Ltd. បាន​ប្រតិបត្តិការ​ក្រោម​មូលដ្ឋាន​ច្បាប់​នៃ “គោរព​សិទ្ធិ​ផ្ទាល់ខ្លួន” និង “ភាព​រីករាយ​ទាំង​បី” ដែល​សំដៅ​ទៅ​លើ​ភាព​រីករាយ​ជាមួយ​ការ​ទិញ ភាព​រីករាយ​នៃ​ការ​លក់ និង​ភាព​រីករាយ​ក្នុង​ការ​បង្កើត​ថ្មី។ “គោរព​សិទ្ធិ​ផ្ទាល់ខ្លួន” គឺ​សំដៅ​លើ​បំណង​ចិត្ត​របស់​យើង​ក្នុង​ការ​ឲ្យ​តម្លៃ​ទៅ​ដល់​អត្ត​ចរិត​របស់​មនុស្ស​ម្នាក់​ៗ​ ដែល​មាន​ភាព​ខុស​ៗ​គ្នា និង​សមត្ថ​ភាព​របស់​មនុស្ស​ម្នាក់​ៗ ការ​ទុក​ចិត្ត​ទៅ​លើ​ដស​កូរ​ដើម្បី​អាច​ធ្វើ​អ្វី​ដែល​ល្អ​បំផុត​ដើម្បី​គ្នា​នៅ​ក្នុង​គ្រប់​ស្ថាន​ភាព​ទាំង​អស់។ ដោយ​ផ្អែក​ទៅ​លើ​ “ភាព​រីករាយ​ទាំង​បី” ដែល​បង្ហាញ​ពី​សេចក្តី​ជឿ​ជាក់​ និង ការ​ធ្វើ​ឲ្យ​សម្រេច​បំណង​ដែល​គ្រប់​គ្នា​កំពុង​ព្យាយាម​ក្នុង​ការ​ឈោង​ចាប់​ ឬ​ការ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​របស់​យើង តាម​រយៈ​ការ​មាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ឬ​ជាមួយ​ផលិត​ផល យើង​នឹង​ចែក​រំលែក​នូវ​ភាព​រីករាយ​តាម​រយៈ​បទ​ពិសោធន៍​របស់​យើង។

ដោយ​ការ​ដើរ​តាម​គន្លង​នៃ​ច្បាប់​ទាំង​ពីរ​ដ៏​មាន​តម្លៃ​របស់​ក្រុម​ហ៊ុន​នេះ តាំង​ពី​ក្រុម​ហ៊ុន​បាន​កកើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤៨ រហូត​មក​ដល់​ពេលនេះ ក្រុម​ហ៊ុន​ហុង​ដានៅ​តែ​បន្ត​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ តាម​រយៈ​ការ​ផ្តល់​នូវ​ផលិត​ផល​ដ៏​មាន​តម្លៃ​ និង​មាន​គុណ​ភាព​ខ្ពស់​ ស្រប​នឹង​តម្លៃ​សម​ស្រប​សម្រាប់​តម្រូវ​ចិត្ត​របស់​អតិថិជន​ទូ​ទាំង​ពិភព​លោក។ ​លើ​ស​ពី​នេះ​ទៀត​នោះ ក្រុម​ហ៊ុនបាន​ដាក់​ចុះ​នូវ​សកម្ម​ភាព​ជាមួយ​នឹង​ការ​តាំង​ចិត្ត​ក្នុង​ការ​ការ​ពារ​ ថែរក្សា​បរិស្ថាន និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​ផង​ដែរ។

ក្រុម​ហ៊ុន​នេះ​បាន​រីក​ចំរើន​រហូត​បាន​ក្លាយ​ជា​សហគ្រាស​ផលិត​ម៉ូតូ​ដ៏​ធំ​ជា​ងគេ​បំផុត​របស់ពិភព​លោក និង​ជា​ក្រុម​ហ៊ុន​មួយ​នៃ​ក្រុម​ហ៊ុន​ផលិតគ្រឿង​យន្ត​​ឈាន​មុខ​គេ​ផង​ដែរ។ ដោយ​មាន​បណ្តាញ​ទូទាំង​ពិភព​លោក​ចំនួន ៥០៧សាខា និង​រួម​សហការ​ដើម្បី​ដៃគូ​ពាណិជ្ជកម្ម, អភិវឌ្ឍន៍​ហុង​ដា, សហគ្រាស និង​ទីផ្សារ​ដ៏​ធំទូលាយ​នៃ​ផលិត​ផល ដែល​មាន​ចាប់​ពី​ម៉ាស៊ីន​សម្រាប់​ប្រើប្រាស់​ក្នុង​គោល​បំណង​តូចតាច រហូត​ដល់​ម៉ូតូ​​ រហូត​ដល់​ឡាន​ប្រណាំង ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​បាន​នូវ​កិត្តិនាម​លេច​ធ្លោ​ពីអតិថិជន​ទូទាំង​ពិភព​លោក។

 

រចនាសម្ព័ន្ធ​ក្រុមហ៊ុន

  • ចំនួន​សរុប​នៃ​បុគ្គលិក​៖ ១៦៧,២៣១ នាក់ (គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០០៧)
  • បុគ្គលិក​មិន​ទាន់​ពេញ​លេញ៖ ២៦,៦៥២ នាក់ (គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៧)
  • សាខា​សរុប​ចំនួន ៤០៥សាខា (គិត​ត្រឹម​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០០៧)
  • ផលិត​ផល​សំខាន់ៗមាន៖ ម៉ូតូ, ឡាន, និង​ផលិត​ផល​អគ្គីសនី
  • ក្រុម​ហ៊ុន​ចែកចាយ​ឈ្មោះ PHNOM PENH HONDA CO., LTD.
  • ឈ្មោះ​ប្រធាន​នាយក លោក ខាន់ឆាយ គីយ៉ាសរិទ្ធថាណាខន
  • ហាង​ឈ្មោះ Phnom Penh Honda
  • ម៉ោង​ធ្វើការ៖ ៨៖០០ ដល់ ១២៖០០ព្រឹក, ១៣៖០០ ដល់ ៥៖០០ល្ងាច

ក្រៅ​ពី​ប្រទេស​កម្ពុជា ហុង​ដា​ គឺ​ជា​ក្រុម​ហ៊ុន​មួយ​ដែល​មាន​ការ​លក់​ឈាន​មុខ​គេ​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរក្នុ​ងការ​លក់ចេញផលិត​ផល​របស់​ខ្លួន។ របាយការណ៍​របស់​ក្រុម​ហ៊ុន​ ហុង​ដា កាល​ពី​ខែ​វិច្ឆិកា បាន​បង្ហាញ​ថា ការ​លក់រថយន្ត​​នៅ​អាមេរិក បាន​កើន​ឡើង​ខ្ពស់​បំផុត​នៅ​​ខែ​វិច្ឆិកា​សម្រាប់​ការ​ចែក​ចាយ​រថយន្ត​នៅ​ទូទាំង​ឧស្សាហកម្ម​រថយន្ត​ក្នុង​រយៈ​ពេល​​ជិត​៥​ឆ្នាំ ដោយ​សារ​អតិថិជន បាន​ត្រលប់​មក​បន្ទប់​ពិព័រណ៍​រថយន្ត ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ខ្យល់​ព្យុះ​ សែនឌី​កាល​ពី​ដើម​ខែ​វិច្ឆិកា​។

យោង​តាម​ទិន្នន័យ ដែល​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg ទទួល​បាន បាន​បង្ហាញ​ថា ក្រុម​ហ៊ុន​ ហុង​ដា បាន​នាំ​មុខ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ធំៗ​ ដោយ​ការ​ចែ​ក​ចាយ​រថយន្ត​របស់​ក្រុម​ហ៊ុន​នេះ បាន​កើន​ឡើង​៣៩​ភាគ​រយ ធៀបនឹង​ឆ្នាំ​មុន ពោល​គឺ​ខ្ពស់​ជា​ការ​ព្យាករ​របស់​ក្រុមអ្នក​វិភាគ​ ដែល​បាន​ព្យាករ​ថា ការ​ចែកចាយ​រថយន្ត​របស់​ក្រុម​ហ៊ុន​ហុង​ដា អាច​នឹង​កើនឡើង ៣៣​ភាគ​រយ​។ ​

ក្រុម​ហ៊ុន Ford Motor Co និង​ក្រុម​ហ៊ុន Nissan Motor Co ក៏​បាន​បង្កើន​ការ​ព្យាករ​ពីការ​ចែក​ចាយ​រថយន្ត​របស់​ខ្លួន​ផង​ដែរ ចំណែក​ឯ​ក្រុម​ហ៊ុន Toyota Motor Corp វិញ បានប្រកាស​ពី​កំណើន​លក់​រថយន្ត​១៧​ភាគ​រយ​។ ​ ​យោង​តាម​ក្រុម​ហ៊ុន Autodata Corp បាន​ឲ្យ​ដឹងថា អត្រា​លក់​រថយន្ត​ធុនស្រាល​នៅ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ទាំង​មូល​ប្រចាំ​ឆ្នាំ ដែល​ត្រូវ​បាន​កែ​តម្រូវ​តាម​រដូវ​កាល បាន​កើន​ឡើងរហូត​ដល់ ១៥,៥​លាន​គ្រឿង ពោល​គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​ព្យាករ​ជា​មធ្យម​របស់​ក្រុម​អ្នក​វិភាគ​ ដែល​បាន​ព្យាករ​ថា អាច​នឹង​កើន​ឡើង​ដល់ ១៥​លាន​គ្រឿង នេះ​គឺ​ជា​ការ​លក់​រថយន្ត​ប្រចាំ​ខែ​បាន​ច្រើន​បំផុត គិត​ចាប់​តាំង​ពី​ការ​លក់​រថយន្ត​បាន​ចំនួន ១៥,៦​លាន​គ្រឿង​កាល​ពី​ខែ​មករា ឆ្នាំ​២០០៨​មក។

ដោយ​ហេតុ​តែ​ នៅ​ប្រទេស​កម្ពុជា​ប្រកាន់​យក​នូវ​គោល​ជំហរ​ទីផ្សារ​សេរី ដូច្នេះ​ហើយ​បាន​ជា​គ្រប់​ផលិត​ផល​ដែល​មាន​ចរាចរណ៍​នៅ​លើ​ទីផ្សារ​កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ ទាំង​ផ្នែក​តម្លៃ និង​សេវាកម្ម។ តួ​យ៉ាង​ ក្រុម​ហ៊ុន​ហុងដា មិន​ត្រឹម​តែ​បាន​ទទួល​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​ការ​លក់​ចេញ​ នៅ​សហរដ្ឋអាមេរិក និង​នៅ​តាម​បណ្តា​ប្រទេស​លើ​ពិភព​លោក​នោះ ក្រុមហ៊ុននេះ​ក៏​ផ្តល់​នូវ​តម្លៃ និង​សេវាកម្ម​ដែលល្អ​ឥត​ខ្ចោះ​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​កម្ពុជាផង​ដែរ។

ឯកសារយោង៖

http://powersports.honda.com/

http://www.honda.com.kh/

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s