សាជីវកម្ម​ពហុជាតិ

 

ជានិច្ច​កាល​ក្រុម​ហ៊ុន​មួយ តែង​តែ​ចូល​រួម​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរជាតិ​ដោយ​ការ​ផ្លាស់​ប្តូរ​​ផលិត​ផល​ ឬ​សេវាកម្ម​ជាមួយ​នឹង​ប្រទេស​ផ្សេងទៀត ដូច​ជា​ការ​នាំ​ចូល​វត្ថុ​ធាតិ​ដើម ដេល​ជា​តម្រូវ​ការ​សម្រាបប់​ការ​ផលិត​ ឬ​ការ​នាំ​ចេញ​ផលិត​ផល​សម្រេច​ទៅ​ទីផ្សារ​បរទេស​មួយ​ជា​ដើម។ ការ​បង្កើត​នូវ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទាំង​នេះ គឺ​ជា​ជំហាន​ដំបូង​ក្នុង​ការ​អភិវឌ្ឍន៍​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ពាណិជ្ជកម្ម​បហុ​ជាតិ។ ក្នុង​ដំណាក់​កាល​នេះ ទោះ​បី​ជា​លក្ខណៈ​នៃ​សាជីវកម្ម​មួយ​នៅ​ស្ថិត​ក្នុង​លំដាប់​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​ទេ។ នៅ​ពេល​ដេល​ពាណិជ្ជកម្ម​បាន​រីក​ដុះ​ដាល​ឡើង​ នោះ​សាជីវកម្ម​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ ឬ​មនុស្ស​នៅ​ក្រៅ​ស្រុក​ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិ​ការ​សាជីវកម្ម​នោះ​នឹង​រីក​ចម្រើន​ឡើង។​

នៅ​ពេល​នោះ​សាជីវកម្ម​ ចាប់​ផ្តើម​បង្ហាញ​ដល់​ពិភពលោក​ទាំង​មូល​ជា​លក្ខណៈ​មូលដ្ឋាន​ សម្រាប់​ការ​ផលិត និង​ការ​ធ្វើ​ប្រតិបត្តិការ​ទីផ្សារ​។ ជំហាន​បន្ទាប់​នៃ​ការ​ថ្វើ​ពាណិជ្ជ​កម្ម​ពហុជាតិ គឺ​ការ​ផ្តោត​ទៅ​លើ​ទីផ្សារ​ពិភពលោក។ ក្រុមហ៊ុន​អាច​នឹង​បង្កើត​នូវ​រោងចក្រ​ផលិត​នៅ​បរទេស ចូលរួម​នៅ​ក្នុង​កិច្ច​សន្យា​សហគ្រាស ឬ​ការ​កសាង​រោង​ចក្រ​ផលិត​នៅ​បរទេស​ ឬ​ការ​បង្កើត​សាខា​ជាដើម។ ដូចនេះ​ សាជីវកម្ម​ពហុ​ជាតិ គឺ​ជា​ក្រុម​ហ៊ុនមួយ​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​មួយ និង​មាន​ការ​ផលិត​ និង​សកម្មភាប​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត។

តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២ មក សាជីវកម្ម​ពហុជាតិ​បាន​រីក​ដុះ​ដាល​ឡើង​ជា​លំដាប់​។ ឈ្មោះ​ និង​ផលិត​ផល​នៃ​សាជីវកម្ម​ពហុជាតិ​ជា​ច្រើន​បាន​ទទួល​នូវ​កេរ្ត៍ឈ្មោះ​ល្បីក្នុង​ទីផ្សារ​ពិភពលោក ដូចជា៖ International Business Machine (IBM), Royal Dutch Shell, Panasonic, Coca-Cola, និង Volkswagen ។ ឧទាហរណ៍៖ Coca-Cola កំពុង​មាន​ប្រតិប្តិការ​នៅ​ក្នុង​ប្រទេស​ច្រើន​ជាង ១៨០ប្រទេស​ នាពេល​បច្ចុប្បន្ន​នេះ។

សាជីវកម្ម​ពហុ​ជាតិមួយ​មាន​ប្រតិបត្តិការ​នៅ​ក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ដ៏​ស្មុគស្មាញ​មួយ។ ពី​ប្រទេស​មួយទៅ​ប្រទេស​មួយទៀត មាន​វប្បធម៌​ សង្គម សេដ្ឋកិច្ច​ នយោបាយ និង​ប្រព័ន្ធ​វិទ្យាសាស្ត្រ​ខុស​ៗ​គ្នា។ ដូច្នេះ​ដើម្បី​ឲ្យ​ប្រតិបត្តិការ​ទទួល​បាន​ភាប​ជោគ​ជ័យ ក្រុមហ៊ុន​ពហុជាតិ​មួយ ត្រូវការ​នូវ​ចំណេះ​ដឹង​ជាមូលដ្ឋាន​ និង​ ការ​វិនិច្ឆ័យ​ច្បាស់​លាស់​ទៅ​លើ​បរិយាកាស​ពាណិជ្ជកម្ម​បរទេស។

បកប្រែពីសៀវភៅ Business Concepts

Advertisements

3 Replies to “សាជីវកម្ម​ពហុជាតិ”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s