សម្លេង​ស្រមុក​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​យំ

នេះ​ប្រហែល​ជា​លើក​ទី ១០០ ហើយ​ទេដឹង ដែល​ខ្ញុំ​បាន​មើល​វីដេអូ​នេះ​ម្តងទៀត ។ នៅ​ពេល​ដែល​យើង​ចាប់​កាន់​ដៃមនុស្ស​ម្នាក់​ពេញ​មួយ​ជីវិត អ្នក​នឹង​រស់​នៅ​ដើម្បី​បំពេញ​គ្នា​ទៅ​វិញទៅមក ។ យើង​នឹង​រៀន​រស់​នៅ​ដោយ​ទទួល​យក​អ្វី​ៗ​ដែល​មនុស្ស​ម្នាក់​ដែល​យើង​ស្រលាញ់​ជាទីបំផុត​នោះមាន…ទាំង​ចំនុចល្អ និង​ចំនុច​មិន​ល្អ​ដែល​មិន​អាច​កែ​ប្រែ​បាន​របស់គេ ។ នៅពេលគេ​ម្នាក់​នោះ​កំពុងព្យាយាម​កែ​ប្រែ​ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​នៅ​ក្បែរគេ និង​រង​ការ​លំបាក​ដូច​ដែល​គេ​លំបាក​ដែរ ។ ការ​ឈឺចាប់របស់គេ គឺ​ជា​ការ​ឈឺចាប់របស់អ្នក ។ អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ម្នាក់គត់សម្រាប់គេ ដែលខុសពី​មនុស្ស​ដទៃ ព្រោះថា អ្នកដទៃអាច​នឹង​មិន​ផ្ដល់​ឱកាសដល់គាត់​…ប៉ុន្តែអ្នក​នឹង​នៅ​ក្បែរគាត់ និង​រំពឹង​ភាពជោគជ័យ​ជាមួយគ្នា ។

សម្លេង​ស្រមុក​ជា​អ្វី​ដែល​មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គ្នា​មិន​អាច​កែ​ប្រែ​បាន តើ​អ្នក​ស្រមុក​ទាំង​ឡាយ​នឹង​មិន​អាច​មាន​គូជីវិត​ដែល​គាត់​អាច​គេង​អោប​រាល់​រាត្រីពេញ​មួយ​ជីវិត​របស់គាត់បានទេមែនទេ? សម្រាប់​សេចក្តី​ស្រលាញ់ អ្វី​ៗ​ដែល​មនុស្ស​ជាទី​ស្រលាញ់របស់អ្នកមាន គឺ​ជា​ចំនុច​ល្អដ៏​គួរ​ឲ្យ​ខ្នក់ខ្នាញ់ ឬ​ជាចំនុចអាក្រក់​តូចៗ​​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​យើង​មិន​អាច​ភ្លេចបាន ។

តើអ្នក​មានអារម្មណ៍ឯកាទេប្រសិនបើអ្នកគេងនៅ​លើ​គ្រែដោយគ្មានអ្នក​ស្រមុកម្នាក់នោះ? តើ​អ្នក​ចង់​ឲ្យ​មនុស្ស​ពូកែ​រំខាន​ម្នាក់​នោះ​មក​នៅ​ក្បែរអ្នក​វិញទេ? អេ! តាមពិតអ្នក​ដឹង​ច្បាស់​ណាស់​ថា គេ​ម្នាក់​នោះ​ចូល​ចិត្ត​បបរ​សាច់​មានរាវៗ និង​ចូល​ចិត្ត​បង្អែមសណ្តែកខៀវលាយជាមួយសណ្ដែកក្រហម ។ ទោះ​បី​អ្នក​ដឹង​ថា ក្នុង​មួយ​ថ្ងៃអ្នក​អាច​និយាយ​ជាមួយ​គេ​បាន​ត្រឹមប៉ុន្មាន​នាទី ឬអាច​ជួប​គ្នា​បាន​ត្រឹម​នៅ​លើ​គ្រែដំណេក​រៀង​រាល់​រាត្រី ហើយ​ក៏​បាត់​មុខ​គេ​ទៅ​នៅពេល​ព្រលឹម តែ​អ្នក​ក៏​អាច​នៅ​រង់​ចាំ​គេ​បានគ្រប់​ពេលវេលា ។ ឬក៏មួយខែ​បានជួប​គ្នា​ត្រឹម​តែ​មួយ​ថ្ងៃ ? ខ្ញុំ​ធ្លាប់​សរសេរ​នៅលើ​ហ្វេសប៊ុកថា

“​នៅក្នុងក្តីស្រលាញ់មានសំនួរជាច្រើន ហើយមនុស្សម្នាក់ៗក៏មានចម្លើយខុសៗគ្នាសម្រាប់សំនួរទាំងនេះដែរ”

ហេតុ​ដូច្នេះហើយ ប្រសិន​បើ​អ្នក​សួរមនុស្ស​ម្នាក់ថា “ហេតុអ្វី​បាន​ជា​ស្រលាញ់​មនុស្ស​បែប​ហ្នឹង​?” នោះប្រហែល​ជា​អ្នក​នឹង​បាន​ទទួល​ចម្លើយ​ដែល​អ្នក​មិនគួរ​ឲ្យ​ជឿក៏ថាបាន…ពេលខ្លះ​ក្ដី​ស្រលាញ់បន្សល់ត្រឹម​តែ​ដាន​ចម្ងល់​ប៉ុណ្ណោះ ហើយ​មិន​បាច់​សួរ​រក​ចម្លើយនោះទេ ។ សង្ឃឹម​ថា​អ្នក​នឹង​នឹក​ឃើញ​ពី​ “ចំនុចមិនល្អតូចៗ” ដែលធ្វើ​ឲ្យ​អ្នក​នឹក​គេ​ និង​ញញឹម​គ្រប់​ពេល​នឹក​គេ​បាន ។

ពីខ្ញុំឌីយ៉ា

Advertisements

25 Replies to “សម្លេង​ស្រមុក​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​យំ”

  1. មានន័យណាស់ហ្ន៎…ចូលចិត្តខ្លាំងណាស់សម្រាប់អត្ថបទមួយនេះ

    Like

  2. ត្រូវហើយ! ប្រសិនបើយើងដឹងតែពីចំណុចល្អៗរបស់មនុស្សម្នាក់នោះ យើងនឹងមិនមានអារម្មណ៍នឹក និងគិតពីគេច្រើនទេ!

    Like

    1. អ្នកផ្សេង​គេ​មិន​ដឹង គេ​អាច​ឃើញ​តែ​ចំនុច​ល្អ​របស់​អ្នក​ដែល​យើង​ស្រលាញ់ ហើយគេ​ក៏​ស្រលាញ់​រាប់​អានណាស់ តែ​យើង​វិញទេ ដែល​ដឹង​ទាំង​ចំនុច​ល្អ និង​ចំនុច​មិន​ល្អ ហើយ​យើង​អាច​រស់​នៅ​ជាមួយ​គ្នាបាន ។ ដល់ពេ​ល​ឃ្លាត​គ្នា យើង​នឹក​គ្រប់​​អ្វី​ៗ​ដែល​គេ​មាន ។

      Like

      1. ចំណុចមិនល្អ និងចំណុចល្អគឺជាអ្វីដែលមនុស្សម្នាក់ស្រលាញ់យើងពិតប្រាកដដឹងច្បាស់! ទោះជាគេដឹងពីចំណុចអាក្រក់របស់យើងក៏ដោយ ក៏មិនក្លាយជាមូលហេតុដែលនាំឲ្យគេស្អប់យើងដែរ។

        Like

      2. មែនហើយ! ចុះមានអ្នកដែលមាន those beautiful little imperfections នៅ​ក្នុង​ចិត្ត​ហើយ​ឬនៅ? ខ្ញុំ​មានរួចហើយ!

        Like

      3. ធ្លាប់មាន ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ដោយមិនអស់ចិត្ត យ៉ាងណាក៏ដោយនៅមិនទាន់កាត់ចិត្តពីម្នាក់នោះបានទេ នៅតែនឹកគេជានិច្ច ហើយក៏ស្រមៃឃើញពី little imperfections នោះទៀតផង។

        Like

      4. 😦 មិនយូរទេ ហ្នឹងមានអ្នកមកព្យាបាលបេះដូងមិនខានទេ little girl

        Like

      5. កំពុងព្យាយាមហើយបង សង្ឃឹមថានឹងបានធូរស្រាល! វាពិបាកបន្តិចហើយព្រោះថាគេបញ្ចប់ទាំងអ្វីៗមិនបានបកស្រាយប្រាប់ខ្ញុំឲ្យច្បាស់! តែក៏មិនយកទោសពៃអ្វីពីគេដែរ 😦

        Like

      6. មិន​គួរ​លាក់​ទុក​មិន​និយាយ​អី​បែប​នេះ​នោះទេ ត្រូវ​ទៅ​សួរ​គេ​ឲ្យ​ច្បាស់​លាស់​ល្អជាង ។ តែ​និយាយ​បាន​តែ​ Kelly ហ្នឹង ការ​ពិត​ខ្ញុំ​ក៏​ពិបាក​ប្រឈម​ដែរ ។ និយាយ​ដល់​ត្រឹម​ហ្នឹង​នឹក​មនុស្ស​ដែល​មិន​គួរ​នឹក​ទៀត​ហើយ ។ មនុស្ស​បច្ចុប្បន្ន​ស្រលាញ់​ខ្ញុំ ខ្ញុំ​ក៏​ត្រូវ​ស្រលាញ់​គេ​វិញដែរ គឺ​គ្មាន​ពេល​សម្រាប់​ឲ្យ​អតី​តកាល​មក​បំផ្លាញ​មនុស្ស​ថ្មី​ដែល​មិន​មាន​អ្វី​ជាប់​ទាក់​ទិន​នឹង​អតីតកាល​បន្តិចសោះ​នេះ​មិន​បាន​ដាច់​ខាត ។

        Like

  3. បានព្យាយាមជាងកន្លះឆ្នាំទើបគេចេញមុខមកនិយាយ ហើយការពិតដែលគេនិយាយប្រាប់នោះ ក៏មិនពិតទាំងស្រុងទៀតដែរ។ បើខ្ញុំនិយាយ បងនឹងស្គាល់គេ! យ៉ាងណាគេកំពុងរីករាយជាមួយអ្នកថ្មី ទាំងដែលគេមិនដឹងថាខ្ញុំបានរងទទួលថ្មបាក់បែកពីគេយ៉ាងណានោះ។ ខ្ញុំរីករាយនៅពេលដឹងថាបងឌីយ៉ាមានមនុស្សពិសេសក្នុងចិត្ត 🙂

    Like

    1. បាទ! អរគុណ…គេនោះគឺនៅក្នុងក្លឹប NUDC មែនទេ? (wondering!!!)

      Like

      1. ត្រូវហើយបង! គេនៅក្នុងក្លឹប NUDC ដែរ ប៉ុន្តែមនុស្សដែលដឹងពីរេឿងខ្ញុំមានប្រហែល ២នាក់តែប៉ុណ្ណោះ។ ហើយក៏ចង់ទុកមុខឲ្យគេដែរ។

        Like

      2. រឿង​ដែល​កន្លង​ផុត​ទៅហើយ បើ​គេ​ចង់​ទៅ យើង​ក៏​មិន​អាច​ឃាត់​គេ​បាន​ដែរ ។ គេ​មាន​ជម្រើស ហើយ​គេ​ជ្រើស​ទៅ ផ្លូវ​មួយ​សម្រាប់​យើង គឺ​ទទួល​យក​មនុស្ស​ម្នាក់​ដែល​មិន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ដូចគេម្នាក់នោះ…

        Like

  4. កំពុងតែព្យាយាមចាកចេញពីការចងចាំទាំងនោះ ដោយមិនសង្ឃឹមថានឹងអាចមានមនុស្សមកព្យាបាលរបួសនេះដែរ គ្រាន់តែមិនចង់ឲ្យខ្លួនឯងឈឺចាប់ដូចនេះទៀតទេ។ អរគុណបង 🙂

    Like

    1. បាទ សូមឲ្យសំណាងល្អក្នុងវិថីជីវិតណា

      Like

  5. ចូលមកលេងផ្ទះបងម្តងទៀតហើយ !!! ហើយខំមិនលើអត្ថបទនេះដដែល ចង់និយាយដដែលថាខ្ញុំពិតជាចូលចិត្តវាខ្លាំងណាស់………..ចូលចិត្តអាចនិយាយបានថាឥតគណនា ។ ទោះខ្ញុំមិនធ្លាប់ជួបរឿងបែបនេះ តែវាមានអត្ថន័យ នឹងមានប្រយោជន៍សម្រាប់ខ្ញុំ អរគុណដែលបានបកប្រែវាផងដែរ

    Like

    1. បាទ អរគុណដែលចូលមកលេងយូរៗម្ដង 😀 មើលវីដេអូនេះហើយ កុំភ្លេចស្រលាញ់មនុស្ស​ម្នាក់​ដោយ​ទទួល​អ្វី​គ្រប់​យ៉ាង​ដែល​គេ​មានណា គឺដូចគេ​ទទួល​គ្រប់​យ៉ាង​ដែល​ប្អូន​មាន​ដូចគ្នា

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s