នាយក​រដ្ឋ​មន្ត្រីខ្មែរ និង​រឿងសម្ងាត់នយោបាយ

Today is April Fools’ Day! កុំ​ខឹង​ខ្ញុំ​អីណា ខ្ញុំ​ដាក់​ចំណង​ជើង​បោក​ប្រាស់​មិត្ត​អ្នក​អាន​លេង​ទេ :p

ថ្ងៃនេះជាថ្ងៃទី ១ ខែ មេសា ដែលប្រទេស​ជា​ច្រើន​នៅ​ប៉ែក​អ៊ឺរ៉ុប​ហៅថា April Fools’ Day ។ នៅ​ថ្ងៃនេះ គេ​តែង​តែ​និយាយ​បោក​ ឬបញ្ឆោត​អ្នក​ដទៃ​ដោយ​ពាក្យ​សម្តី ឬ​សកម្មភាពជាដើម ។ បុណ្យ​នេះ​មិន​មែន​ជា​បុណ្យ​ជាតិរបស់​ប្រទេស​ណា​នោះទេ ប៉ុន្តែ​គេ​នៅ​តែ​ចូល​ចិត្ត​ពេញ​និយម​លេង​សើច​នៅ​ថ្ងៃ​នេះ​ ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ។ តើ​អ្នក​មាន​សមត្ថភាព​ភូតឲ្យ​គេ​ជឿ​ទាំង​ស្រុង​ទៅ​លើ​សម្តី​របស់​អ្នក​ដែរឬទេ? ហិហិ ខ្ញុំ​បាន​សាក​ល្បង​ជាមួយ​មិត្ត​របស់​ខ្ញុំ​ពីរបីនាក់ និង​កុហក​ប្អូន​របស់​ខ្ញុំ​លេង​ផងដែរ ហើយ​ក៏កុហក​បាន​សម្រេច​ពិត​មែន ។

កាល​ពី​ឆ្នាំមុន មិត្ត​របស់​ខ្ញុំ​ម្នាក់​ជា​ជន​ជាតិ​បរទេស​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា “ឌីយ៉ា! យើង​ចង់​ប្រាប់​អ្នក​ថា អ្នក​ធ្វើការ​មិនល្អទេ ហើយ​ពួកខ្ញុំ​មិន​ចូល​ចិត្ត​អ្នក​ទេ ពួកខ្ញុំ​នឹង​ឈប់​ឲ្យ​អ្នក​ធ្វើការ​ជាមួយ​ពួក​ខ្ញុំ​ហើយ” ។ គេ​និយាយ​ដល់​ត្រមឹ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​ធ្លាក់​ទឹក​មុខ​មិន​សប្បាយ​ចិត្ត​ភ្លាម​ដែរ  រួច​មក​គេ​ក៏​ប្តូរ​ទឹក​មុខ​សើច​ក្អាក​ក្អាយ នៅ​លើ​រ៉ឺមកម៉ូតូ​ រួច​ប្រាប់​ខ្ញុំ​ថា នេះជាថ្ងៃ​ April Fools’ Day ។ វា​ពិត​ជា​ប្លែក​សម្រាប់​ខ្ញុំ តែ​ក៏​សប្បាយ​ម្យ៉ាង​ដែរ ។ តួ​យ៉ាងថ្ងៃនេះ សូម្បី​តែ website ធំៗមួយចំនួន ដូចជា Google និង YouTube ក៏​បោក​បញ្ឆោត​អតិថិជន​របស់​ខ្លួនជាការ​លេង​សើច​ផងដែរ ។ ខាង​ក្រោម​នេះ​ជា​វីដេអូ​បោក​បញ្ឆោត​របស់​ ហ្គូកហ្គល និង​ យូធ្យូប៖

Advertisements

4 Replies to “នាយក​រដ្ឋ​មន្ត្រីខ្មែរ និង​រឿងសម្ងាត់នយោបាយ”

    1. អីយ៉ាស់! វេបសាយដើមអំពិលក៏ចាញ់បោកហ្គូកហ្គលដែរ? ហាហាហាហា អស់អីនិយាយហើយចឹង XD

      Like

    1. ហិហិ ពិត​ជា​លេងយ៉ាង​ចាស់​ដៃ​មែន! នេះ​មក​ពី​អ្នក​សារពត៌មាន​ស្រុក​ខ្មែរ​មិន​យល់​ពី​ប្រពៃ​ណី​បរទេស ។

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s