សុភាសិត ខុងជឺ – បុព្វកថា

បោះពុម្ព NEW YORK: P.F. COLLIER & SON COMPANY, 1909–1914

Confucius 02
Confucius

ឈ្មោះ​ថា ខុងជឺ នេះ​នៅ​ក្នុង​ភាសាអង់គ្លេសគឺគេសរសេរ Confucius ដែល​បាន​មក​ពី​ការ​រៀប​អក្សរ​ឡាតាំង​អាន​តាម​អក្សរ​ចិន ដែលមានរបៀប​អានដូច្នេះ K´ung Foo-tsze មាន​ន័យ​ថា​ “The Master, K’ung” ជាខ្មែរ​គឺ “លោក​ចៅហ្វាយ ខុង” ។ ម្ចាស់នាម​នេះ​បាន​កើត​នៅ​ក្នុង​គ្រួសារ​ចំណាស់​ដ៏​ល្បី​ល្បាញ​មួយ ក្នុង​ស្រុក ឆូវ នៃខេត្ត សានតុង ប្រទេសចិន ព.ស ៥៥១ ។ ឪពុក​របស់​គាត់​ គឺ​ជា​ទាហាន​ដ៏​មាន​កេរ្ត៍​ឈ្មោះ​ និង​ជា​ចៅហ្វាយ​ខេត្ត​ ឆូវ​ ប៉ុន្តែ​ពុំ​មែន​ជា​អ្នក​មាន​ទ្រព្យ​នោះទេ ។ ខុងជឺ បាន​រៀប​ការ​នៅ​អាយុ ១៩ ឆ្នាំ ហើយ​យុវភាព​របស់​គាត់​ គឺ​ជា​មន្ត្រី​តូច​តាច​ម្នាក់​ប៉ុណ្ណោះ ។ ប៉ុន្តែ​រំលង​បាន​តែ​ពីរបី​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់​របស់​សាធារណៈ​ជន ហើយ​បាន​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​នាក់​មក​ធ្វើ​ជា​សិស្ស​របស់​ខ្លួន ។ ដោយ​ប្រជា​ប្រិយភាព​របស់​គាត់​កាន់​តែ​កើន​ឡើង​នោះ គាត់​ក៏​ត្រូវ​បាន​គេ​អញ្ចើញ​ឲ្យ​ទៅ​សាលា​ស្រុក​ ចូវ ដែល​ជា​កន្លែង​ស្រាវ​ជ្រាវ​ពី​ពិធីបុណ្យ​ប្រពៃណី និង​ភាសិត​រៀប​រាប់​ពី​សន្តតិវង្ស​ដែល​កំពុង​កាន់​អំណាច​ ។ នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត គាត់​បាន​ទៅ​កាន់​តំណែង​មួយ​ទៀត ដែល​កន្លែងនោះ​ហើយ​បាន​ធ្វើ​ឲ្យ​គាត់​សិក្សា​ពី​តន្ត្រី​បុរាណ ។ ពេល​គាត់​មាន​អាយុ​ជិត ៥០​ឆ្នាំ​ នៅព.ស ៥០០ គាត់​បាន​ត្រលប់​ទៅ​កាន់​មុខ​តំណែង​ជា​មន្ត្រីវិញ ដោយ​ធ្វើ​ជា​មេចៅ​ក្រមក្នុង​ទី​ប្រជុំ​ជន​ស្រុក ចុងទូ រួច​ធ្វើ​ជា​ជំនួយ​ការ​មើល​ការ​ខុស​ត្រូវ​មុខ​ការ​ផ្សេងៗរបស់​គ្រួសារ​អភិជន លូ និង​ចុង​ក្រោយ​ធ្វើ​ជា​មន្ត្រី​ផ្នែក​បទ​ឧក្រិដ្ឋ ។ ទោះ​បី​ជា​គាត់​មាន​ឥទ្ធិពល​អស្ចារ្យ​ប៉ុណ្ណាក៏ដោយ គាត់​បាន​បាត់​បង់​ការ​ទ្រទ្រង់​ពី​អ្នក​ដឹក​នាំ​របស់​គាត់​នៅ​ព.ស ៤៩៦ (រហូត​ដល់​មរណៈភាព​របស់​គាត់​នាព.ស ៤៧៨) គាត់​បាន​ផ្សង​ព្រេង​រសាត់​អណ្តែត​ពី​រដ្ឋ​មួយ ទៅ​រដ្ឋ​មួយ​ទៀត ដោយ​ពេល​ខ្លះ​ទទួល​បាន​ការ​គោរព​បម្រើ ពេល​ខ្លះ​ទៀត​ត្រូវ​ទទួល​រង​ភាព​លំបាក​យ៉ាង​ទារុណ ហើយ​តែង​តែ​ត្រូវ​បាន​បំបាក់​ទឹក​ចិត្ត​ ដោយ​សារ​ការ​ទទួល​បាន​តែ​ការ​បដិសេធ​មិន​ព្រម​ទទួល​ការ​ពី​ការ​ប្រឹក្សា​ណែ​នាំ​ឲ្យ​ធ្វើ​អំពើ​ល្អ​របស់​គាត់ ពី​អ្នក​មាន​អំណាច​ដែល​តែង​តែ​បង្កើត​ចលាចល​ ។ ក្រោយ​ពី​គាត់​ទទួល​មរណៈ​ភាព​មិន​យូរ​ប៉ុន្មាន​ផង​នោះ ប្រជ្ញារបស់​គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សំណាក់វណ្ណៈ​កសិករ និង​វណ្ណៈ​រាជា​ធិរាជ ។ ពី​ការ​ស្ងើច​សរសើរ​ រហូត​ដល់​ការ​រាប់​អាន ពីការ​រាប់​អាន​រហូត​ដល់​ការ​គោរព​ ។ មាន​រហូត​ដល់​អ្នក​ពលិកម្ម​ទៅ​ដល់​គាត់ មាន​ការ​កសាង​វិហារ​​ជា​ការ​ផ្តល់​កិត្តិយស​ដល់​គាត់  រហូត​ដល់​មាន​ការ​បង្កើត​ក្រុម​ជំនឿ​សាសនា​ដែល​មាន​អាយុ​កាលរហូត​ដល់​ទៅ​ជិត​ ២០០០ឆ្នាំ​ទៀត​ផង ។

ខុងជឺ មិនបាន​តាំង​ខ្លួន​គាត់​ជា​អ្នក​បង្កើត តែ​ជា​អ្នក​អភិរក្ស​ទៅ​លើ​រឿង​ពិត​ពី​បុរាណ និង​បែបបទ​នៃ​ការ​រៀប​ចំពិធី​ពី​បុរាណ​វិញ ។ គាត់​មិន​បាន​ធ្វើ​តាម​សាសន​វិទ្យា ឬ​ បរមត្កវិជ្ជា​នោះទេ ប៉ុន្តែ​គាត់​បាន​ធ្វើ​តាម​សីលធម៌ និង ចរិយាធម៌​មនុស្ស​ជាតិវិញ ។

លុន យូ (Lun Yu) ជា​សៀវភៅ​សុភាសិត​ ខុងជឺ ដែល​ប្រហែល​ជា​ត្រូវ​បាន​គេ​ចង​ក្រង​ឡើងមកនោះ បាន​សរសេរ​ថា “ដោយសាវក នៃ​សាវក​របស់​បណ្ឌិត បាន​បង្កើត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​សេរី ចំពោះ​សំណេរ​រំលឹក​ពីគាត់ ដែល​ពួកគេ​បាន​ទទួល​មក ព្រម​ទាំង​ពាក្យ​សម្តី​ផ្ទាល់​ដែល​ពួកគេ​បាន​លឺ ពី​ប្រធាន​របស់​ពួកគេ ៥ ឬ ៦ នាក់នាក់ទៀត ។ ហើយ​យើង​នឹង​មិន​ធ្វើ​ឲ្យខុស​ឆ្ងាយ​នោះឡើយ ប្រសិន​បើ​យើង​បាន​ពិចារណា​ទៅ​លើ​កាល​បរិច្ឆេត​នា​ដើម​សករាជទី ៣ ឬ​នា​ចុង​សករាជទីបួន មុន​ពេលព្រះគ្រិស្ទកើត” ។

បកប្រែពីសំណេរដើម៖ http://bartleby.com/44/1/1001.html

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s