ភាព​ឈ្នានីស​របស់​ព្រាហ្មណ៍​សាសនា​ទៅលើ​ព្រះពុទ្ធសាសនា​

រឿង​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ពី​ការ​ឈ្នានីស​ និង​ព្យាបាទ​របស់​ព្រាហ្មណ៍​សាសនា​មក​លើ​ព្រះ​ពុទ្ធ​សាសនា។ សូម​អាន​រឿង​ខ្លី​មួយ ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំនិទាន​ជាតក​ រឿង​ “នាង​ថូនទាសី”។

ក្នុង​ពុទ្ធកាល ថ្ងៃមួយ​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ ស្តេច​យាង​ទៅ​ដែន​កោសល ជាមួយ​នឹង​ភិក្ខុ​សង្ឃ ៥០០អង្គ ទ្រង់​យាង​ចូល​ទៅ​សម្រាក​ព្រះ​កាយកក្នុង​ថូ​នគ្រាម​ ដើម្បី​កំចាត់​បង់​នូវ​មិច្ឋាទិដ្ឋិ​របស់​ពួកព្រាហ្មណ៍​ក្នុង​ថូន​គ្រាម​នោះ។ ពួក​ព្រាហ្មណ៍​ទាំង​ឡាយ​បាន​លឺ​ដំណឹង​ថា​ ព្រះ​សម្ពុទ្ធ​ព្រម​ទាំង​ភិក្ខុ​សង្ឃ​ ស្តេច​យាង​និមន្ត​មក​ដល់​ត្រើយ​ស្ទឹង​ខាង​នាយ​ បម្រុង​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​ថូន​គ្រាម​ហើយ ពួក​ព្រាហ្មណ៍​ព្រិទ្ធាចារ្យ​ទាំង​ឡាយ​បាន​ប្រកាស​ប្រាប់​ដល់​ព្រាហ្មណ៍​ទាំង​ឡាយ​ជា​បរិស័ទ​ថា យើង​ទាំង​អស់​គនា​មិន​គប្បី​គួរ​សម​រាប់​រក​ឲ្យ​វត្ថុ​អ្វី​ដល់​សមណគោតម​ឡើយ។ ម្យ៉ាង​ទៀត​យើង​ទាំង​អស់​គ្នា​ ត្រូវ​អូស​ទូក​ឡើង​ពី​កំពង់​​ឲ្យ​អស់​ ហើយ​រុះ​ស្ពាន​ចោល​ចេញ ទាំង​សាលា​សំណាក់​ក៏​ត្រូវ​រុះ​ស្បូវ​រើ​រនាប​ឲ្យ​អស់ បើ​អ្នក​ណា​មួយ​ទៅ​គួរ​សម​ឲ្យ​វត្ថុអ្វី​ដល់​សមណ​គោតម និង​ភិក្ខុសង្ឃ ត្រុវ​ធ្វើ​ទោស​ង្នក​នោះ​ដល់​ជីវិត​។ ប្រះ​សម្ពុទ្ធ​ទ្រង់​ជ្រាប​វិប្បការៈ​របស់​ព្រាហ្មណ៍​ដូច្នោះ​ហើយ ក៏​នា​ភិក្ខុ​សង្ឃ​ទាំង​ ៥០០​ ហោះ​ឭដ៏អាកាស​ ឆ្លង​ស្ទឹង​ទៅ​ចុះ​ត្រង់​កណ្តាល​ស្រុក​នោះ ទ្រង់​និមន្ត​ទៅ​គង់​ក្រោម​ម្លប់​ឈើ​មួយ​ដើម​ក្បែរ​អណ្តូង​ទឹក។

សម័យ​នោះមាន​នាង​ទាសី​ម្នាក់ ជា​ខ្ជុំ​បំរើ​ត្រកូល​ព្រាហ្មណ៍​មួយ​ក្នុង​ថូន​គ្រាម​នោះ កំពុង​កណ្តៀត​ក្អប់​ទៅ​ដង​ទឹក​អណ្តូង បាន​ឃើញ​ប្រះ​មាន​ព្រះ​ភាគ ក៏​មាន​ចិតត្​ជ្រះ ថ្លា​កើត​ឡើង នាង​គិត​ថា សម័យ​នេះ ក្តៅ​ណាស់ ព្រះ​សម្ពទ្ធ​ និង​ព្រះ​សង្ឃ​ទាំង​អស់​អង្គ​ប្រហែល​ជា​ស្រេក​ទឹក​ខ្លាំង​បាន​ជាម​កគង់​ក្នុង​ទីនេះ អញ​ត្រូវ​តែ​ដង​ទឹក​មួយ​ក្អម​យក​ទៅ​ប្រគេន​ទើប​គួរ ប៉ុន្តែ​ព្រាហ្មណ៍​ព្រិទ្ធាចារ្យ​បាន​ដាក់​អាជ្ញា​ថា បើ​អ្នក​ណា​ទៅ​គួរសម​យក​វត្ថុ​អ្វី​ៗ​ទៅ​ប្រគេន​ដល់​សមណគោតម​ និង​ព្រះ​សង្ឃ​នេះ ត្រូវ​មាន​តោស​ដល់​ជីវិត ។ នាង​គិត​ដូច្នវ​ហើយ ក៏​ដើរ​ហួស​ទៅ​ដង​ទឹក លុះ​ត្រលប់​មក​វិញ​សទ្ធា​ក៏​កាន់​តែ​កើត​ខ្លាំង​ឡើងៗ គិត​ថា​ណ្ហើយ​ចុះ​អញបាន​ជួប​នឹង​ស្រែ​បុណ្យ​ដ៏​ប្រសើរ​យ៉ាង​នេះ​ហើយ គួ​តេ​ធ្វើ​ទាន​កុំ​ខាន ទោះ​បី​គេ​សម្លាប់​ រ​ដាក់​អាជ្ញា​យ៉ាង​ណា​តាម​ការ​ចុះ នាង​ក៏​កណ្តៀត​ក្អម​ចូល​ទៅ​កណ្តាល​ហ្វូង​ភិក្ខសង្ឃ យក​ទឹក​មួយ​ក្អម​ទៅប្រគេន​ព្រះ សម្ពុទ្ថៗ ទទួល​ដោយ​ព្រះ ហស្ថ​ទាំង​ពីរ ថ្លែង​អាការៈ​ឲ្យ​នាង​ដឹង​ថា​ ព្រះ​អង្គ​ត្រូវការ​ទឹក​ខ្លាំង​ណាស់ ទ្រង់​ចាក់​ទឹក​នោះ​លប់​ព្រះ ភ័ក្ត្រ​ ហើយ​ឆាន់​ក្នុង​ទី​ចំពោះ​មុខ​របស់​នាង ដោយ​អំណាច​ឬទ្ធិ​របស់​ព្រះ​អង្គទឹក​ក្នុង​ក្អម​នៅ​ពេញ​ដដែល ទើប​ឲ្​ក្អម​ទឹក​នោះ​ទៅ​ភិក្ខុ​សង្ឃ​ទាំង ៥០០អង្គ​ទៀត​ឆាន់​ ទឹក​ក្អម​ក៏​នៅ​តែ​ពេញ​ដដែល ។ នាង​ថូន​ទាសី​បាន​ឃើញ​ចំឡែកអស្ចារ្យ​ដូច្នេះ​ហើយ សេចក្តី​ជ្រះ​ថ្លា​ក្នុង​ព្រះ​សាស្តា​ក៏​កាន់​តែ​ចម្រើន​ស្ថាពរ​ឡើង​ជា​រយ​គុណ ។ កាល​ភិក្ខុ​សង្ឃ​ទាំង ៥០០អង្គ​ឆាន់​ឆ្អែត​ស្កប់​ស្កល់ហើយ ព្រះ សម្ពុទ្ធ​ទ្រឹង់​ប្រទាន​ក្អម​ទឹក​នោះ​ដល់​នាង​ថូន​ទាសី​វិញ នាង​បាន​ទទួល​ក្អម​ហើយ ថ្វាយ​បង្គំ​លា​ព្រះ​មាន​ព្រះ ភាគ​ទៅ គេហដ្ឋាន​របស់​នាង​វិញ ។ ជាលំដាប់​នោះ​ពួក​ព្រាហ្មណ៍​ទាំង​ឡាយ​ក៏​ចាប់​នាង​វាយ​តប់​ បណ្តើរ​យក​ទៅ​ឲ្យ​ព្រាហ្មណ៍​ជា​ចៅ​ហ្វាយ​ទាំង​ឡាយ​នាយ​ៗ បាន​វាយ​ថេម​ទៀត​ទាល់​តែ​ស្លាប់​ក្នុង​ពេល​នោះ​ទៅ ។ ចំណែក​ខាង​ព្រះ​មាន​ព្រះភាគ​ កាល​បើ​នាង​ថូន​ទាសី​ចេញ​ទៅ​ផុត​ហើយ ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ ប្រើ​ឲ្យ​យក​បាត្រ​ព្រះ​អង្គ​ទៅ​ដង​ទឹក​អណ្តូង ព្រះ អានន្ទមិន​ហ៊ាន​ទៅ​ដង ព្រោះ​ខ្លាច​ព្រាហ្មណ៍​វាយ​សម្លាប់ ទ្រង់ប្រើ​ជា​គម្រប់​បីដង ព្រះ​អនន្ទមិន​ហ៊ាន​ប្រកែក ទើប​កាន់​យក​បាត្រ​និមន្ត​ទៅ​អណ្តូង​ទឹក គ្រាន់​តែ​ទៅ​ដលល់​មាត់​អណ្តូង​ទឹក​ក៏​បាញ់​ចេញ​ពី​ក្នុង​អណ្តូង​ជោរ​ចន​រាជ​ទៅ​លើ​មហា​ប្រថពី​ លិច​ភូមិ​ស្រុក​ថូន​គ្រាម​នោះ​មួយ​រំពេច​ ប៉ុន្តែ​ត្រង់​កន្លែង​ដេល​ព្រះ​សម្ពុទ្ធ​ និង​ព្រះ​សង្ឃ​គង់​នោះ​មិន​មាន​ទឹកលិច​ឡើយ ។ ពួក​ព្រាហ្មណ៍​ទាំង​ឡាយ ខើញ​ហេតុ​អស្ចារ្យ​ដូច្នោះហើយ​ភិត​ភ័យ​ខ្លាំង​ណាស់ ក៏​នាំ​គ្នា​រត់​ចូល​ទៅ​សុំ​ទោស​ព្រះ​សម្ពុទ្ធ​ថ្វាយ​ខ្លួន​ជា​ឧបាសក​ ឧបាសិកា​ យក​ព្រះ​រតនត្រ័យ​ជា​ទី​ពឹង​ទី​រលឹក​ស្មើ​ដោយ​ជីវិត ទឹក​ក៏​បាត់​អស់​រលីង​ក្នុង​ខណៈ​នោះ​ទៅ ។

ឯនាង​ថូនទាសី ដែល​ព្រាហ្មណ៍​វាយ​សម្លាប់​នោះ បាន​ទៅ​កើត​ឡើង​ក្នុង​ស្ថាន​ត្រៃ​ត្រឹង្ស​ មាន​រូប​ល្អ​ឥត​ឧបមា មាន​រស្មី​ចែង​ចាំង​ចេញ​អំពី​កាយ​ផ្សាយ​ទៅ​ក្នុង​ទិស​ទាំង​ពួង មាន​ស្រី​ទេព​អប្សរមួយ​ពាន់​ចោម​រោម​ជា​បរិវារ ស្ថិត​នៅ​ក្នុង​វិមានមាស​ មាន​សណ្ធាន​ដូច​ជា​ទូក​កឹង ប្រតិស្ឋាន​នៅ​លើ​ទឹក​ទិព្វ​ ក្នុង​មហា​ស្រះ​បោក្ខរណី​មួយ ។ លើ​មាត់​ស្រះ​មាន​ដើម​កប្ប​ព្រឹក្ស​ដុះ​ព័ទ្ធ​ជុំ​វិញ ក្នុង​ស្រះ​នោះ​មាន​ឈូក​ដុះ​ព្រោង​ព្រាត បញ្ចេញ​ផ្កា​ផ្លែ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយឈ្ងុប​ ។ ឈូក​នោះ​មាន​ផ្កា​ ៥ពណ៌ ខ្លះ​ដើម​ជា​ត្បូង​ទទឹម ស្លឹក​ជា​ប្រាក់ ខ្លះ​ដើម​ជា​មាស ស្លឹក​ជា​កែវ​មណី ផ្កា​ជា​ប្រាក់ ផ្លែ​ជា​ត្បូង​ទទឹម ផ្កា​ជា​កែវ​មណី ផ្លែ​ជា​មាស ដុះ​ព័ទ្ធ​ព័ន្ធ​វិមាន​ប្រាសាទ ។ ក្នុង​ពេល​នោះ​នាង​គិត​ពិចារណា​មើល​អតីត​ជាតិ​របស់នាង ក៏​បាន​ដឹង​សព្វ​គ្រប់។ ដូច្នោះ​ហើយ​នាង​ក៏​ចុះ​មក​រក​ព្រះពុទ្ធ​នៅ​កន្លែង​ដដែល ។ នាង​ទេប​ធីតា​បាននាំ​បរិវារ​ទាំងមួយពាន់ ចេញ​ពី​វិមាន​ប្រាសាទ​ ទៅ​ថ្វាយ​បង្គំ​ព្រះ​សម្ពុទ្ធ​ជា​បរម​គ្រូ ។ ពេល​នោះ​ពួកព្រាហ្មណ៍​ទាំង​ឡាយ ដែល​កំបុង​អង្គុយ​គាល់​ព្រះ​មាន​ព្រះភាគ​ផ្អើល​ឈូឆរ នឹក​ស្ងើច​ក្នុង​ចិត្ត​ឥតឧបមា។ ព្រះ​មាន​ព្រះ​ភាគ​ត្រង់​ត្រាស់​សួរ​នាង​ទេព​ធីតា ដើម្បី​ឲ្យ​ព្រាហ្មណ៍​ទាំង​អស់​បាន​ដឹង​ក្នុង​ពេល​នោះ​ថា ម្នាល​ទេប​ធីតា អ្នក​បរិបូណ៍​ដោយ​ទិព្វ​សិរី មាន​ពន្លឹ​ចែង​ចាំង​ជានិច្ច​ តើ​នាង​មកអំពីទីណា ? បាន​ធ្វើ​បុណ្យ​អ្វីក្នុង​ជាតិ​មុន ? នាង​ទេព​ធីតា​ក្រាប​ទូលថា បពិត្រ​ព្រះ​មាន​ព្រះភាគ ខ្ញុំ​ព្រះ អង្គ​មក​ពី​ស្ថាន​ត្រៃ​ត្រឹង្ស កាល​ពី ម្សិល​មិញ ខ្ញុំ​ព្រះ​អង្គនៅ​ក្នុង​ស្រុក​ថូន​គ្រាម​នវ​បាន​ដង​ទឹក​មួយ​ក្អម​ប្រគេន​ព្រះ​អង្គ លុះ​ត្រលប់​ទៅ​ផ្ទះ​ ពួក​ព្រាហ្មណ៍​ទាំង​ឡាយសម្លាប់​ចោល ។ ហើយ​នាង​ក៏​បាន​ប្រាប់​ពី​ទិព្វ​សម្បត្តិ​របស់​នាង​ក្នុង​ស្ថាន​សួគ៌​ដោយ​សព្វ​គ្រប់ លុះ​ចប់​ហើយ​ព្រះ សម្ពុទ្ធ​បរម​គ្រូ ត្រង់​សំដែង​នូវ​ធម្មកថា បន្យល់​អំពី​អរិយសច្ចៈ​ធម៌ ៤ប្រការ នាង​ទេព​ធីតា​ក៏​បាន​សម្រេច​ដល់​សោតា​បត្តិផលក្នុង​ពេលនោះ ទើប​ថ្វាយ​បង្គំ​លាប្រះ​មាន​ព្រះភាគ​ ទៅ​ស្ថាន​ត្រៃ​ត្រឹង្ស​វិញ ។ ពួក​ព្រាហ្មណ៍​ទាំង​ឡាយក្នុង​ថូន​គ្រាម​ ក៏​បាន​យល់​ជាក់​នូវ​លទ្ធិ​ពុទ្ធ​សាសនា​ក្នុង​ពេលនោះ ។

ចប់

Advertisements

2 Replies to “ភាព​ឈ្នានីស​របស់​ព្រាហ្មណ៍​សាសនា​ទៅលើ​ព្រះពុទ្ធសាសនា​”

  1. សាសនា​ក៏​រួម​ចំណែក​អាយុ​ជីវិត​ស្រុកទេស​ខ្លាំង​ណាស់​ដែរ។ សួស្ដី

    Like

    1. បាទ ខ្ញុំត្រូវហើយ! នេះគ្រាន់តែជាជម្លោះ​ដែលកើតមានឡើងនៅក្នុងរឿង ហើយក៏មានតដល់ក្នុងសម័យអង្គរផងដែរ បានជា​ចម្លាក់ប្រាសាទមានការឈូសប្តូររូបជាច្រើនដង។

      សួស្តី! ខ្ញុំទើបតែចូលមើលប្លក់របស់ល្បងក្បាលធំហើយ ពិតជាមានការរៀបចំស្អាតបាត និងមានប្រយោជន៍ខ្លាំងណាស់។ ខ្ញុំបានចែករំលែកដំណភ្ជាប់ប្លក់ល្បងនៅក្នុងហ្វេសប៊ុកទៀតផង។

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s