មនុស្សស្រីចូលចិត្តមើលមនុស្សប្រុសគេងលក់?

តើអ្នកមានដឹងទេ? ៩០ភាគរយនៃមនុស្សស្រីដែលមានអាយុ ពី ១៦ឆ្នាំ ដល់ ២៥ឆ្នាំ​ ចូលចិត្តមើលមនុស្សប្រុស (ដែលគេស្រឡាញ់ ឬ ចូលចិត្ត) ពេលដែលគេងលក់ និង ទើបភ្ញាក់ពីគេង។ ហេតុអ្វី?

៩០ភាគរយនៃចម្លើយគឺ ព្រោះមនុស្សប្រុសពេលនោះ គឺគួរឲ្យស្រឡាញ់ជាងពេលណាៗទាំងអស់។ ពីមុន ខ្ញុំក៏ឆ្ងល់ដែរ ថាម៉េចក៏ចឹង ព្រោះពេលខ្ញុំក្រោកពីគេង សក់ឡើងកន្ទ្រើង មុខវិញ មិនបាច់និយាយដល់ទេ  ដូចនេះ យើងទៅស្វែងរកចម្លើយទាំងអស់គ្នាជាមួយខ្ញុំ នូវបទពិសោធន៍ថ្មីមួយ ពីមនុស្សប្រុសម្នាក់ ៖

កាលពីយូរលង់ណាស់មកហើយ មានបុរសសង្ហាម្នាក់ គេងនៅលើគ្រែរបស់ខ្ញុំ។ មុខរបស់គេពេលគេង ធ្វើឲ្យខ្ញុំនឹកឃើញដល់សំណួរខាងលើ។ ខ្ញុំព្យាយាម មើលមុខរបស់គេជាច្រើនលើកច្រើនសារ តែនៅតែមិនឃើញអីសោះ។ នេះបើខ្ញុំមានកែវពង្រីកទៀតណា ខ្ញុំនឹងយកមកមើល ឲ្យឃើញកោសិកាស្បែកតាម៉ង។ ខ្ញុំមិនហ៊ានមើលឲ្យជិត ព្រោះខ្លាចគេដឹងខ្លួន បានត្រឹមតែមើលពីចម្ងាយ តែគេក៏យកភួយគ្របមុខទៀត!! ក្តៅក្រហាយម៉ង!! រកតែស៊ើបរកចម្លើយតិចមិនបាន!! ចង់តែចាប់រំលោភឲ្យរាងទេ!! (យាយលេង ^_^ ) ខ្ញុំស្រាប់តែនឹកឃើញភ្លាមៗថា នៅក្នុងរឿង តួស្រីគេវែកសក់តួប្រុស ដើម្បីមើលមុខឲ្យច្បាស់។ ខ្ញុំក៏ចង់វែកសាកមើលដែរ​ តែមិនហ៊ាន! ណាមួយមិនមែនតួស្រីផង ទុកឲ្យតួស្រីវែកមើលខ្លួនគេចុះ ^_^ ណ្ហើយ! លេងសើចច្រើនណាស់ហើយ! ចូលសាច់រឿងវិញ។

ចម្លើយដែលខ្ញុំទទួលបាន ក៏មិនខុសពីចម្លើយខាងលើដែរ!! គឺមនុស្សប្រុសពេលទើបភ្ញាក់ពីគេង ពិតជាគួរឲ្យស្រឡាញ់មែន (តែមិនចង់ស្រឡាញ់ទេ)។ ខ្ញុំក៏ទើបតែដឹង នៅពេលដែលខ្ញុំមើលមុខប្រុសម្នាក់នោះពេលគេភ្ញាក់ពីគេង ខ្ញុំមិនដឹងថាខ្ញុំមើលតាំងពីពេលណាទេ គ្រាន់តែដឹងថា មើលហើយគឺមិនចង់ដកភ្នែកវិញ មើលរហូតដល់គេបើកភ្ែនកមក ^_^ ពិតជាគួរឲ្យស្រឡាញ់មែន ខ្ញុំមិននឹកស្មានសោះ ថា ខ្ញុំអាចមើលឃើញបែបហ្នឹងសោះ ទាំងដែលពីមុន ខ្ញុំមើលមិនឃើញ។

នេះមិនមែនជាសំណេរសារភាពស្នេហ៍ទេ តែគឺជាចម្លើយ និង បទពិសោធន៍ថ្មី ដែលខ្ញុំទើបទទួលបាន។ អរគុណប្រុសម្នាក់នោះ ដែលឲ្យខ្ញុំមើលមុខ (ទាំងដែលតាមពិត គេមិនបានចង់ឲ្យមើលទេ ព្រោះឃើញយកភួយបិទមុខតាំងពីគេង មិនទាន់លក់ គឺមកពីភួយរបូតច្រើនជាង តែខ្ញុំមិនមែនជាអ្នកទាញទេណា)។

ថ្ងៃ ចន្ទ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១០

ក្មេងតូច

ប្រភពអត្ថបទ៖ ហេតុអ្វីក៏មនុស្សស្រីចូលចិត្តមើលមនុស្សប្រុសពេលគេងលក់?

Advertisements

One Reply to “មនុស្សស្រីចូលចិត្តមើលមនុស្សប្រុសគេងលក់?”

  1. Right,but why all girls like look at boys when they sleep? For me coz when my love sleep i can look him about his character of sleep. Character of sleeping it can show everything that i don’t know.some time he try to lie about that bad thing.but i can know by his character sleeping.

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s