សូម​មេត្តា​អាណិត​លោក​ប៉ូលីស​ចរាចរណ៍​ស្រុក​ខ្មែរ​ផង!

ជួយពិចារណា ពីនីតិវិធីប៉ូលិសខណ្ឌចំការមន

530824_10200506819581363_693740854_n

ល្ងាចមិញខ្ញុំបានយកម៉ូតូដែលទើបនិងទិញ (ទិញល្ងាចម្សិលមិញ) ទៅបិទស្គុត ដោយមិនបានដាក់ឯកសារម៉ូតូតាមខ្លួននោះទេ។ នៅម៉ោង ៦:៩០នាទី ខណៈជិះដល់វត្តមហាមន្ត្រី ក៏ត្រូវប៉ូលិសពីរនាក់ឃាត់ឪ្យឈប់ ហើយសួរនាំ អំពីមូលហេតុដែលម៉ូតូគ្មានស្លាកលេខ ។
ខ្ញុំក៏ប្រាប់ថា ម៉ូតូនេះទើបនិងទិញល្ងាចម្សិលមិញទេ មិនទាន់បានធ្វើស្លាកលេខ ។
បន្ទាប់មកប៉ូលិសនោះក៏សួរ រកឯកសារ បើគ្មាន ត្រូវយកម៉ូតូនេះទៅខណ្ឌ
ខ្ញុំប្រាប់វិញថា “ឯកសារខ្ញុំមានទាំងអស់ តែមិននៅនិងខ្លួនទេ ឥឡូវ ។ សូមចាំបន្តិច ខ្ញុំនិងទូរស័ព្ទឲ្យមិត្តភ័ក្ដិខ្ញុំយកមកឲ្យ ” ។
តែប៉ូលិសនោះ មិនព្រមចាំ ដោយលេសថាការងារគាត់ច្រើនណាស់ គ្មានពេលចាំទេ ហើយទាមទារយកម៉ូតូខ្ញុំទៅខណ្ឌឲ្យតែបាន
បន្ទាប់ខ្ញុំមក ជិះម៉ូតូនេះជាមួយប៉ូលិស មកខណ្ឌចំការមន ។ មកដល់ខណ្ឌ ប៉ូលិសបានរក្សាទុកម៉ូតូខ្ញុំ និងព្រមទាំងយកសោទុកទៀតផង ហើយឲ្យទៅជួបប៉ូលិសម្នាក់ទៀត ។ គាត់ក៏ប្រាប់ខ្ញុំថាឲ្យទៅយកឯកសារមក ។
-ខ្ញុំបានទូរស័ព្ទ ឲ្យប្អូន យកឯកសារទាំងអស់មក និងបានប្រគល់ឲ្យប៉ូលិសម្នាក់នោះត្រួតពិនិត្យ ហើយក៏ឃើញថាត្រឹមត្រូវទាំងអស់ ។ តែប៉ូលិសនោះ បែរឲ្យខ្ញុំយកឯកសារទាំងនេះទៅ photocopy ១ច្បាប់ រួចយកមកឲ្យគាត់វិញ។
-ខ្ញុំនឹកហួសចិត្ត គិតថា ម៉េចពេលប្រាប់ឲ្យយកឯកសារ មិនឲ្យ photocopy ឲ្យហើយមក ??? គ្មានវិធី ក៏ត្រលប់យកឯកសារទាំងអស់ ទៅរកកន្លែង copy ហើយប្រគល់ឲ្យប៉ូលិសនោះវិញ ។
– ប៉ូលិសនោះ បានឯកសារហើយ … រួចទូរស័ព្ទសួរនិយាយជាមួយនរណាម្នាក់មួយភ្លែត រួចក៏ប្រាប់ខ្ញុំថា ម៉ូតូនេះ ចាំព្រឹកម៉ោង ៩ សឹមមកជួបម្ដងទៀត ។
ខ្ញុំឆ្ងល់ណាស់ ថា “ឯកសារគ្រប់អស់ហើយ ម៉េចបានចាំព្រឹកបានឲ្យមកជួបម្ដងទៀត?? ហើយបើចាំព្រឹកស្អែក ចាំមកជួបទៀតដ៏ដែល ម៉េចចាំបាចឲ្យរត់ទៅឯកសារផង copy ផងពីរបីត្រឡប់ធ្វើអី ???? ”
ខ្ញុំទទូចសូមយកមកវិញ តែប៉ូលិសនោះនៅតែនិយាយថា ម៉ូតូនេះ គេគង់តែឲ្យទេ តែចាំស្អែក ។

ដោយគ្មានវិធី ខ្ញុំក៏ស្នើឲ្យគាត់ធ្វើលិខិតបញ្ជាក់មួយថា បានដកហូតម៉ូតូខ្ញុំទុកមែន ។ ខ្ញុំបានផ្ដិតមេដៃក្នុងលិខិតនោះ ហើយសូមឲ្យគាត់ផ្ដិតដែរ …. តែគាត់មិនព្រមផ្ដិត ហើយមានប៉ូលិសម្នាក់ទៀតនិយាយដដែលថា មកដល់ស្អែកគេឲ្យម៉ូតូនិងវិញហើយ ។

អស់តម្រិះក៏ខុសចិត្តដើរចេញពីខណ្ឌ ដោយក្ដីបារម្មណ៍ ត្បិតអីទាំងម៉ូតូ ទាំងសោនៅគេទាំងអស់ ។ តើគេទុកម៉ូតូយើងធ្វើអ្វី បើឯកសារដែលទាមទារប្រគល់ឲ្យអស់ហើយនោះ ??? មានតែចាំអ៊ុតមើលថ្ងៃស្អែក **បានម៉ូតូទាំងមូល** មកវិញចុះ ។

ខ្ញុំឆ្ងល់ថា តើនេះជានីតិវិធីអ្វីទៅ បើចាប់ម៉ូតូហើយ យកឯកសារមកឲ្យមិនព្រមចាំ , ដល់ខណ្ឌក៏ទាមទារឯកសារទាំងនោះ ហើយបានយកឲ្យពិនិត្យមើលថាត្រឹមត្រូវហើយ ក៏នៅតែមិនព្រមឲ្យយកម៉ូតូមកផ្ទះ …. នៅទាមទាររក្សាម៉ូតូទុក ចាំស្អែក សឹមមកជួយម្ដងទៀត ។ តើទៅជួបធ្វើអ្វីទៀត ? រកឯកសារអ្វីទៀត ? បែបនិងប្រហែលស្អែកត្រូវខាតការងារមួយព្រឹកទៀតហើយ ។

ដូចករណីខ្ញុំខាងលើនេះ ខ្ញុំយល់ឃើញថា នីតិវិធីរបស់ប៉ូលិសចាត់ឡើងដោះស្រាយករណីខ្ញុំដូចជាត្រឡប់ត្រឡិនមិនមានភាពរលូនសោះ គឺកាន់តែបង្កតែជាបញ្ហា។
តើប៉ូលិសអាចសម្រួលនីតិវិធីការងារឲ្យប្រសើរ ដើម្បីសម្រួលដល់អ្នកដែលគោរពច្បាប់ខ្លះផងបានទេ ?

បន្ទាប់​ពី​អាន​រឿង​ខាងលើ​នេះ​ចប់ តើ​លោក​អ្នក​អាន​មាន​ចិត្ត​អាណិត​លោក​ប៉ូលីស​ចរាចរណ៍​ទាំង​នោះ​ដែរឬទេ? បើ​ខ្ញុំ​វិញ​គឺ​អាណិត​ពួក​គាត់​ខ្លោច​ចិត្ត​ ព្រោះ​ពួកគាត់​ខិតខំ​រិះ​រក​វិធី​ទាំង​នេះ​បាន​មក​ទាំង​ពិបាក។

ប្រភព៖ ហ្វេសប៊ុក

នេះ​មិន​មែន​ជា​រឿង​របស់​ខ្ញុំ​ទេ តែ​ខ្ញុំ​បាន​មក​ពី​ហ្វេសប៊ុក តែ​និយាយ​ទៅ​ខ្ញុំ​ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​គ្នា​នេះ​ដែរ! 

Advertisements

6 Replies to “សូម​មេត្តា​អាណិត​លោក​ប៉ូលីស​ចរាចរណ៍​ស្រុក​ខ្មែរ​ផង!”

  1. នៅថ្ងៃបន្ទាប់ បងទទួលបានម៉ូតូមកវិញដោយមិនមានបញ្ហាទេមែនទេ?

    Like

    1. នេះ​មិន​មែន​ជា​រឿង​របស់​ខ្ញុំទេណា គឺ​ខ្ញុំ​យក​ពី​ហ្វេសប៊ុក​មក​ទេ

      Like

  2. ចង់​ដឹង​ដល់ហើយ​ថា គាត់​បានម៉ូតូវិញអត់ទេនេះ ! ឬមួយ​បានហើយតែបាត់ខ្លះ​ផង​ក៏មិនដឹង ។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s