ក្រោមដំណក់ទឹកភ្លៀងនៅក្រុងអង្គរ

DSC_0030
ជិត​ដល់​ប្រាសាទ​អង្គរ
ក្រោម​ដំណក់​ទឹក​ភ្លៀង​នា​ក្រុង​អង្គរ
ក្រោម​ដំណក់​ទឹក​ភ្លៀង​នា​ក្រុង​អង្គរ

ហេតុ​ដែល​ខ្ញុំជា​កូន​ខ្មែរ បាន​ជា​ខ្ញុំ​ចង់​ឃើញ​អង្គរ។ កាល​ពី​ប្រាំ​ឆ្នាំមុន ខ្ញុំ​បាន​ទៅ​លេង​ប្រាសាទ​អង្គរ តែ​ជា​ហេតុ​ចង្រៃ​អ្វី​ដែល​បណ្តាល​ឲ្យ​ខ្ញុំ​បាន​ត្រឹម​មើល​ប្រាង្គ​នេះ​ត្រឹម​តែ​ពាក់​កណ្តាល​តែ​ប៉ុណ្ណោះ ព្រោះ​ម៉ោង ៥​ល្ងាច​ជា​ពេល​គេ​បិទ​មិន​ឲ្យ​ភ្ញៀវ​ចូល​ទៀត។ លុះ​ព្រឹក​ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​ឃ្លាត​ពី​ទឹក​ដ៏​ប្រសិទ្ធិ​នេះ​បាត់​ទៅហើយ។ ឆ្នាំនេះខ្ញុំ​បាន​មក​រក​អ្នក​ជា​លើក​ទី ២ ដោយ​សង្ឃឹម​ថា​នឹង​បាន​មើល​អ្នក​ឲ្យ​ពេញ​ភ្នែក​ម្តង លើកនេះ​សង្ឃឹម​ខ្ពស់​ណាស់ថា​នឹង​បាន​មើល​អ្នកឲ្យ​ពេញ​ភ្នែក។ ម៉ោងត្រឹម​តែ ២រសៀល​តែ​ប៉ុណ្ណោះ ដែល​ខ្ញុំ​បាន​មើល​អង្គរ​បាន​ពាក់​កណ្តាល​ទៅហើយ តែ​បែរ​ជា​មិត្ត​ខ្ញុំ​ហៅខ្ញុំ​ជា​ប្រញាប់​ថា ឡាន​ត្រូវ​ចេញ​ដំណើរ​ទៅមុខទៀតដើម្បី​ទៅ​ក្រុង​ប៉ោយប៉ែតជាយ​ដែន​ខ្មែរ​ថៃ។ លើក​នេះ​ខ្ញុំ​ស្ទើរ​តែ​បោក​ក្បាល​ឲ្យ​ស្លាប់​នឹង​បង្កាន់​ដៃ​នាគ។ ខ្ញុំ​ស្តាយ​ណាស់ ហើយ​ក៏​មិន​នឹក​ស្មាន​ថា ខ្ញុំមិន​មាន​វាសនា​បាន​ឃើញ​អង្គរ​ឲ្យ​ចប់​សព្វ​គ្រប់​ដូច្នេះនោះទេ។ ខ្ញុំ​សន្យា​នឹង​ខ្លួនឯងថា មុន​ឆ្នាំ ២០១៣មកដល់ ខ្ញុំ​ត្រូវ​តែ​មក​ជួប​អ្នក​ម្តងទៀត! 😄 ហាហាហា បើលើក​ទី​៣នេះ មិន​បាន​មើល​អង្គរ​ឲ្យ​ពេញ​ភ្នែកទេនោះ បាន​ន័យ​ថា ខ្ញុំ​នេះ​ជា​មនុស្ស​ចង្រៃ​ផុត​លេខ​ហើយ! 😥

Advertisements

3 Replies to “ក្រោមដំណក់ទឹកភ្លៀងនៅក្រុងអង្គរ”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s