ព្រោះ​តែ​ភាព​ឯកោ…

FB_IMG_13550577922515146-1_Smoke

រូបផ្លូវមួយនៅក្បែរផ្សារអូរឬស្សី ដើរម្នាក់ឯងរួចក៏នឹកឃើញចង់សរសេរអត្ថបទនេះឡើងមក!

ព្រោះ​តែភាពឯកោ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ចង់ធ្វើ​អត្តឃាត ឬ…

ចងកំហឹងនឹងមនុស្ស​ដែល​ធ្វើ​ឲ្យអ្នកឯកោមែនទេ?

ប៉ុន្តែ​ថ្ងៃនេះ​អ្នក​មិន​ឯកោទេ

លើលោកនេះក៏មិន​មាន​មនុស្ស​ឯកោ​ដែរ

មក​ពីគេ​ធៀប​ខ្លួនឯង​ទៅ​នឹង​កង្កែប​ក្នុង​អណ្តូង

យើង​មិន​ត្រូវ​សម្លឹង​មើល​តែ​មនុស្សដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ទេ

ហេតុអ្វី?

ព្រោះ​ពេល​ដែល​យើង​គិត​ថា​ យើង​នៅឯកោនោះ ប្រហែលជាពេល​ដែល…

ឳពុក​ម្តាយ​របស់​អ្នក​នឹក​អ្នក​ស្ទើរ​ដាច់​ខ្យល់

មិត្ត​របស់អ្នក​ប្រហែល​កំពុង​រង់​ចាំ​ស្នាម​ញញឹម​ និង​ការ​ជជែកលេងដ៏រីករាយ​នៅ​ឯសួនច្បារទល់មុខវត្តបុទុម ឬនៅលើហ្វេសប៊ុក

ប្រហែលមិត្ត​រួម​ថ្នាក់​របស់​អ្នក​កំពុង​រង់​ចាំ​អ្នក​ជួយ​ធ្វើ​កិច្ច​ការ​សាលា​បញ្ចប់

ព្រោះ​តែ​កំហុស​របស់​អ្នក ទើប​អ្នក​គិត​ថាអ្នក​មិន​គួរ​មាន​មិត្ត ហើយគួរ​នៅ​តែ​ម្នាក់ឯងឆ្ងាយពីគ្រប់គ្នាមែនទេ?

បើអ្នក​ចេះ​គិត​ដូច្នេះ​បានន័យថា យ៉ាង​ហោចណាស់ក៏អ្នក​ស្គាល់ខ្លួនឯង​ខ្លះហើយ

ស្គាល់ខ្លួនឯងថាជាមនុស្សល្អ ឬជាមនុស្សអាក្រក់គឺបានន័យថា យើងអាចឈាន​ជើង​ចូល​ទៅជិត​មនុស្ស​មួយ​ចំនួន​ដែល​មិន​អាច​បោះ​បង់​យើង​ចោលបានហើយ!

អ្នកណាខ្លះដែលមិន​ដែល​បោះ​បង់​យើងចោលនោះ? យើងអាក្រក់​ប៉ុណ្ណា​ក៏គាត់នៅតែទទួលយើងបានដែរមែនទេ? អ្នកណាគេ?

យើងប្រហែលអាចភ្លេចឳពុកម្តាយ តែពួកគាត់មិនដែលភ្លេចយើងទេ ហើយក៏មិនដែលគិតថាបោះបង់យើងចោលដែរ ទោះលោកនិយាយពាក្យថាបោះបង់ចោលដាក់យើងបាន តែចិត្តលោកមិនដែលអាចធ្វើបាននោះទេ!

យើងធ្វើខុសនឹងមិត្ត​ម្នាក់ មិនមែនបានន័យថា យើងត្រូវបោះបង់ចោលមិត្ត ១០០នាក់ទៀតដែលយើង​មិន​ដែល​ធ្វើ​អ្វី​ឲ្យ​គេ​ពិបាកចិត្តនោះទេ

បុណ្យនៃក្តីស្រលាញ់មិនមែនសម្រាប់តែគូសង្សារទេ ព្រោះកុឡាបមិនមែនមានតែពណ៌ក្រហមឯណា សូមកុំភ្លេចថាកុឡាបលឿងតំណាងមិត្តភាពណា

បញ្ចប់ត្រឹមនេះចុះ

អ្វីដែលខ្ញុំចង់ប្រាប់អ្នកនោះគឺ

អ្នកមិនឯកោ

Advertisements

12 Replies to “ព្រោះ​តែ​ភាព​ឯកោ…”

  1. មិត្ត​របស់អ្នក​ប្រហែល​កំពុង​រង់​ចាំ​ស្នាម​ញញឹម​ និង​ការ​ជជែកលេងដ៏រីករាយ​នៅ​ឯសួនច្បារទល់មុខវត្តបុទុម ឬនៅលើហ្វេសប៊ុក
    😀

    Like

  2. ចង់និយាយប្រាប់ថា នៅសំបកក្រៅមានមិត្តរាប់មិនអស់ ដែលចាត់ទុកជាមិត្ត តែខាងក្នុងចិត្តវិញ ​គឺឯកោ ភាពឯកោរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ គឺវាទាក់ទងទៅនឹងសង្គម និងគ្រួសារមួយក្នុងបរិយាកាសខុសគ្នា។

    ក្នុងឃ្លាមួយ ” ព្រោះ​តែ​កំហុស​របស់​អ្នក ទើប​អ្នក​គិត​ថាអ្នក​មិន​គួរ​មាន​មិត្ត ហើយគួរ​នៅ​តែ​ម្នាក់ឯងឆ្ងាយពីគ្រប់គ្នា” ។ គឺយ៉ាងនេះហើយ

    Like

  3. កំសត់ណា នេះ។ ខ្ញុំស្ទើរតែ ទប់យំមិនបាន!! ឌីយាឯង បានបិតគណនី ហ្វេសបុកព្រោះតែ រឿងនេះហេស? ហឹម កំឯកោរទៅបានហើយ។

    Like

  4. មានសួនមុខវត្តបុទុមទៀត (កន្លែងពិសេស) ចុះម៉េចអត់មានកោះពេជ្រ?

    Like

      1. មិនថាពេលឯកោ​ ឬពេលពិបាកចិត្ត ខ្ញុះចូលចិត្តចេញទៅក្រៅ ដើរមើលនេះមើលនោះ

        Like

  5. ភាពរីករាយទាល់តែយើងទៅរកវាទើបវាមកនៅក្បែរ
    តែភាពឯកោមិនទៅរកវាក៏វាព្យាយាមមកជិតយើងដែរ…

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s