ពីព្រោះ​ម៉ាក់​មិន​នៅ…

រសៀល​បន្តិច​ទៅហើយ ខ្ញុំកំពុង​នៅ​មុខ​កុំព្យូទ័រ​ធ្វើ​ការ​សរសេរ​អត្ថ​បទ​មួយ​ចំនួន ស្រាប់​តែ​ខ្ញុំ​លឺ​នាង​តូច (ប្អូន​ស្រី​ពៅ​របស់​ខ្ញុំ) ដែល​ខ្ញុំ​ដេញ​ឲ្យ​ទៅគេង​មុន​នេះ និយាយ​តែ​ម្នាក់​ឯង។ ខ្ញុំ​រាងមិន​ស្រួល​ចិត្ត​សោះ ពេល​នាង​តូច​ធ្វើ​ដូច្នេះ ខ្ញុំ​ក៏​ស្តី​ឲ្យ​នាង​ចូល​គេង​ភ្លាម។ រួច​មក​ក៏​ស្ងាត់​សម្លេង​នាង​ឈឹង។ បន្តិច​ក្រោយ​មក ខ្ញុំ​ធ្វើ​ការ​ចប់ ក៏​ងាក​ក្រោយ​សម្លឹង​ប្អូន​ស្រី​ល្អិត​របស់​ខ្ញុំ​។ នាង​ហាក់​ដូច​ជា​កំពុង​អោប​អ្វី​ម្យ៉ាង ដែល​មិន​មែន​ជា​ខ្នើយអោប ហើយក៏មិន​មែន​ជា​ភួយ។ ខ្ញុំ​អោន​ទៅ​ជិត ទើប​ដឹង​ថា នាង​កំពុង​អោប​រូប​ថត​ម៉ាក់​របស់​ខ្ញុំ។

គ្មានម៉ាក់! ខ្ញុំយល់អារម្មណ៍បែបនេះ។ វា​ពិបាក​ណាស់​ទៅហើយ ដែល​រស់​នៅ​ដោយ​គ្មាន​ម៉ាក់​ប៉ានៅ​ពេល​ខ្ញុំ​មាន​អាយុ ១២ឆ្នាំ។ ប្អូន​ស្រី​ខ្ញុំ​មាន​អាយុ ៧ឆ្នាំប៉ុណ្ណោះ។ បងៗសុទ្ធតែរវល់ មិនសូវ​បាន​នៅ​ផ្ទះ។ នាង​បានឃ្លាត​ពី​ខេត្ត​មក​នៅ​ភ្នំពេញ ព្រោះ​ជីវិត​នៅ​ក្រុង​ប្រហែល​ល្អ និង​ផ្តល់​រស្មី​វិជ្ជា​បាន​ល្អជាង​ខេត្ត។ តែ​បេះ​ដូង​នាង​ប្រាប់​ថា នាង​ខ្វះ​កាយ​វិការ​ថ្នាក់​ថ្នមពី​ឳពុក​ម្តាយ។ អ្វី​ដែល​នាង​មាន​ប្រហែល​បាន​ត្រឹម​តែ​រូបភាព​ម្តាយ​ដែល​ហាក់​ព្រាល និង​ស្រពិច​ស្រពិល​ជាប់​បេះ​ដូង​នាង​រហូត​តែ​ប៉ុណ្ណោះ។ ខ្ញុំ​សោក​ស្តាយ​ដែល​បានស្តី​ឲ្យ​ប្អូន​មុន​នេះ។ នាង​បាន​និយាយ​ទៅកាន់រូបថត​ញញឹម​របស់​ម៉ាក់ ដោយ​គ្មាន​ការ​ឆ្លើយ​តប​មក​វិញ ហាក់​ដូច​មនុស្ស​ឆ្កួត។

នាង​តូច​មិន​ដឹង​ទេ​ថា កាលនាង​នៅ​ក្នុង​ផ្ទៃ​នៅឡើង​ មាន​បញ្ហា​អ្វី​ខ្លះ​បាន​កើត​ឡើង មា​ន​ទឹក​ភ្នែក​ប៉ុន្មាន​តំនក់​បាន​ស្រក់​លើ​ស្បែក​ពោះ​របស់​ម៉ាក់ មានស្នាម​ឈឺ​ប៉ុន្មាន​ដែល​ម៉ាក់​ធ្វើ​ឲ្យ​ម៉ាក់​ព្រួយ​ថា​នឹង​អាច​ប៉ះ​ពាល់​ដល់​នាង​តូច​ក្នុងផ្ទៃ នៅ​ពេល​មាន​ជម្លោះ​ម្តងៗ។ ពេលនេះនាង​តូច​ឃ្លាត​ម៉ាក់ហើយ ពេលនេះ​នាង​តូច​ត្រូវ​បង​ៗ​ស្តី​ឲ្យ​ពេល​ធ្វើ​លំហាត់​មិន​ចេះ ពេលនេះ​នាង​តូច​ត្រូវ​បងៗ​បង្ខំ​ឲ្យ​ញុំា​បាយ និង​បង្ខំ​ឲ្យគេង។ គ្មាន​ពេល​លេង​ច្រើន​សម្រាប់​នាង​ទេ ព្រោះ​ភាព​រវល់​ធ្វើ​ឲ្យ​បង​ៗគ្រប់គ្នា​ចាត់​ទុក​ថា នាង​ត្រូវ​ចេះ​ធ្វើ​មនុស្ស​ធំ ទាំង​ដែល​អាយុប៉ុន​នាង​ត្រូវ​រត់​លេង និង​សប្បាយ​បាន​ច្រើននោះ។ សូម្បី​តែគូល៏រ​ទៀន ត្រូវ​គូស​វាស​រូប​យ៉ាង​ណាក៏​បងៗ​ខ្វះ​ពេល​កាន់​ដៃ​នាង​ដើម្បីគូរ​រូបដែរ។ បងសុំទោសណានាងតូច…រាល់​ថ្ងៃនេះមាន​តែ​វឌ្ឍនៈ​ប៉ុណ្ណោះ​ ដែល​នៅ​ក្បែរ​នាង​ច្រើន​ជាងគេ តែ​យ៉ាង​ណា​ក៏​នៅ​មិន​បាន​ស្មើរ​១ចំនែកតូច​នៃ​ការ​ថ្នាក់​ថ្នម​របស់​ម៉ាក់​ផង។

គិត​ទៅ​បង​ប្អូន​ខ្ញុំ​ សុទ្ធ​តែ​ត្រូវ​រៀន​រស់​ដោយ​គ្មាន​ប៉ាម៉ាក់​មក​នៅ​ក្បែរ​តាំង​ពី​តូច​គ្រប់​គ្នា​តែម្តង។ ប៉ុន្តែ​ពួក​ខ្ញុំ​សំណាង​ជាងនាងតូច ព្រោះ​ពួកខ្ញុំ​បាន​បែក​ចេញ​ពីប៉ាម៉ាក់​មក​រសាត់​ដូច​ចក​នៅ​ភ្នំពេញ​តាំង​ពីអាយុបាន ១២ ឬ១៣គ្រប់គ្នា តែនាងតូច​ត្រូវ​បែក​ពី​លោក​តាំងពីអាយុបាន ៦ឆ្នាំម៉្លេះ។ ពិបាក​ភ្នែក​មើល​ជាង​គេគឺពេលម៉ាក់​មកលេង​បាន​ប៉ុន្មាន​ថ្ងៃ ហើយត្រលប់​ទៅវិញ។ ទាំង​ការ​មកលេង និងការ​ត្រលប់​ទៅវិញ​របស់​គាត់ សុទ្ធ​តែ​ផ្តល់​ឲ្យ​នាង​តូច​នូវ​ទឹកភ្នែក ទឹកសំបោរ។ តើ​ខ្ញុំ​គួរ​សរសេរ​អ្វីទៀត? គឺថាអស់អីសរសេរ​ហើយពេលនេះ មាន​តែរូបថត​របស់​នាង​តូចមួយ​នេះឯង ដែលខ្ញុំ​ថតបាន…

NETH 002

ប្រសិន​បើ​អ្នក​មាន​ប្អូនប្រុស ឬស្រីតូចៗ សូម​កុំ​ត្រេក​ត្រអាល​តែឯងណា បុណ្យ​ណូអែល ឬបុណ្យ​នៃក្តីស្រលាញ់ ឬពេលណាក៏ដោយចុះ សូម​កុំភ្លេច​ពួកគេណា។ ពួកគេមិនចេះនិយាយពាក្យ​ពេចន៍​ដែល​ធ្វើ​ឲ្យ​យើង​រំភើបទេ តែបេះដូង​របស់​ពួកគេ​ត្រូវការ​ភាពកក់​ក្តៅពីពួកយើងណាស់…រីករាយ​ថ្ងៃបុណ្យ​សកល​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ ជូនពរ​គ្រប់​គ្នា​ឲ្យ​សម្រេច​គ្រប់​ភារកិច្ច​ណា!

-_-

Advertisements

5 Replies to “ពីព្រោះ​ម៉ាក់​មិន​នៅ…”

  1. សូម​កុំ​ត្រេក​ត្រអាល​តែឯងណា បុណ្យ​ណូអែល ឬបុណ្យ​នៃក្តីស្រលាញ់ ឬពេលណាក៏ដោយចុះ សូម​កុំភ្លេច​ពួកគេណា។
    ដល់ករ សរសេរក្រើនរំលឹកទៀតណ៎ ខ្ញុំមានប្អូនតូចៗដល់ទៅ ៦នាក់ឯណោះ !

    Like

    1. ហិហិ ចឹង​មាន​តែ​ចែក​រំលែក​ក្តី​ស្រលាញ់​ឲ្យ​ស្មើរ​គ្នាហើយទើបបាន ដើម្បី​កុំ​ឲ្យ​ច្រណែន​គ្នា។ សំណាង​ណាស់ ដែល​មាន​ប្អូនតូច ៦នាក់កំដរ​ជីវិត​ 😀

      Like

      1. ចុម! ប្អូនតូច ៦នាក់កំដរ​ជីវិត? មានន័យជ្រៅជាងស្រាផែនដីទៅទៀត ខ្ញុំមិនយល់ទេ @.@

        Like

      2. គឺថាកំដរបងប្រុសហ្នឹងណា ព្រោះក្មេងៗចូលចិត្តលេង ធ្វើឲ្យចាស់ៗសប្បាយចិត្ត

        Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s