ទំនាក់ទំនងអន្តរជាតិ

សេចក្តីផ្តើម និងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ

១. សេចក្តីផ្តើមនៃទំនាក់ទំនងអន្តរជាតិ

ក. និយមន័យ

ទំនាក់ទំនងអន្តរជាតិ គឺជាទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យមួយ ជាមួយរដ្ឋអធិបតេយ្យមួយទៀត ឬជាមួយអង្គារអន្តរជាតិ ឬជាមួយបុគ្គលសំខាន់ៗ ឬជាមួយសាជីវកម្មអន្តរជាតិ ឬក៏សំដៅលើសកម្មភាពទាក់ទងគ្នារវាងតួអង្គទាំងនេះ ដោយឈរនៅលើគោលការណ៍នៃច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនោះដែរ ទំនាក់ទំនងអន្តរជាតិ មានកម្មវត្ថុចម្បងមួយ គឺផ្តោតការសិក្សា និងស្រាវជ្រាវទៅលើនយោបាយអន្តរជាតិ និងព្រិត្តិការណ៍ទាំងឡាយដែលវិវត្តន៍នៅក្នុងពិភពលោកយើងនេះ។

ទំនាក់ទំនងអន្តរជាតិមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសង្គមវិទ្យា ចិត្តវិទ្យា ប្រវត្តិសាស្ត្រ ទស្សនៈវិជ្ជា និង វិទ្យា សាស្ត្រ ដទៃ ទៀត ។

ខ. សារៈសំខាន់នៃការសិក្សាទំនាក់ទំនងអន្តរជាតិ

ផ្តល់ឲ្យយើងនូវពុទ្ធិដូចខាងក្រោម៖

 • ដឹងអំពីមូលដ្ឋានច្បាប់ទំនាក់ទំនងរវាងរដ្ឋមួយ នឹងរដ្ឋមួយទៀត
 • ដឹងអំពីនយោបាយការបរទេស និងឥទ្ធិពលរបស់រដ្ឋនីមួយៗ
 • ដឹងអំពីតថភាព និងព្រឹត្តិការណ៍អន្តរជាតិ
 • ដឹងពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហាជម្លោះអន្តរជាតិ

គ. កត្តា ៧ យ៉ាងដែលជម្រុញឲ្យទំនាក់ទំនងអន្តរជាតិកើតឡើង

 • កត្តាភូមិសាស្ត្រ
 • កត្តាប្រជាជន និងសាសនា
 • កត្តាសេដ្ឋកិច្ច
 • កត្តាបច្ចេកទេស
 • កត្តាមនោគមន៍វិជ្ជា និងនយោបាយ
 • កត្តាការសម្របសម្រួល និងឥទ្ធិពល
 • កត្តាច្បាប់

វិទ្យាសាស្ត្រនយោបាយ មកពីពាក្យថា វិទ្យាសាស្ត្រ + នយោបាយ

វិទ្យាសាស្ត្រ = ជាការសិក្សាស្រាវជ្រាវទៅលើអ្វីមួយ។

នយោបាយ = ឬសគល់នៃពាក្យថា “នយោបាយ” គឺចេញមកពីភាសាក្រិចថា “Politika” ដែលមានន័យថាកិច្ចការទំនាក់ទំនងការងារក្នុងសង្គម។

ដូចនេះមានអ្នកទស្សនវិទូជាច្រើនបានឲ្យនិយមន័យ “វិទ្យាសាស្ត្រនយោបាយ” ថាគឺជា៖

ន័យទី១៖ ជាការសិក្សាស្រាវជ្រាវទៅលើដំណើរការ គោលការណ៍ និងរចនាសម្ព័ន្ធនៃរដ្ឋាភិបាលមួយ ឬ ស្ថាប័ននយោបាយមួយ។

ន័យទី២៖ តាមលោក Vladilen Semonovich Serbin បានឲ្យនិយមន័យថា វិទ្យាសាស្ត្រនយោបាយ គឺជាវិជ្ជាដែលសិក្សាអំពីកិច្ចការទំនាក់ទំនងរវាងស្ថាប័ននយោបាយ អង្គការនយោបាយ ដែលក្នុងនោះរួមមានរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមនានា ពិសេសគឺសិក្សាទៅលើមុខងារ និងដំណើរការវិវត្តន៍របស់វា។ អាចនិយាយបានថា គឺជាវិទ្យាសាស្ត្រ ដែលសិក្សាអំពីជីវិតនយោបាយសង្គម ចំពោះគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើង។

អំណាច

ន័យទី១៖ គឺជាលទ្ធភាពដែលអាចធ្វើឲ្យមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់អ្នកដទៃ។

ន័យទី២៖ គឺការអាចធ្វើឲ្យនរណាម្នាក់ធ្វើអ្វីមួយ ដែលគេមិនចង់ធ្វើ។

ន័យទី៣៖ លោក Ian Robertson និយាយថាអំណាចគឺជាសមត្ថភាពក្នុងការចូលរួមប្រកបដោយប្រសិទ្ធិភាព នៅក្នុងដំណើរការធ្វើសេចក្តីសម្រេច។

ន័យទី៤៖ លោក N.J. Demerath III និងលោក Gerald Marwell គឺជាសមត្ថភាពក្នុងការធ្វើអ្វីទៅបីជាមានឧបសគ្គ និងការរារាំងក៏ដោយ។

អំណាចមានដូចជា កម្លាំង ការបញ្ជុះបញ្ចូល រង្វាន់ ឬលុយ ព័ត៌មាន រូបសម្ផស្ស សមត្ថភាព និងអាវុធជាដើម។

ដកស្រង់ចេញពីសៀវភៅ ទំនាក់ទំនងអន្តរជាតិ ដោយលោកមូល វិចិត្រ

Advertisements

One Reply to “ទំនាក់ទំនងអន្តរជាតិ”

 1. Pingback: 80reansot

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s